Skype និង Wicom សហការគ្នា​ក្នុងការ​ផ្តល់ Free Wi-Fi នៅ​ចក្រភព​អង់គ្លេស

អាមេរិក៖ Skype ថ្មីៗនេះ​កំពុងតែ​ចាប់ផ្តើម​ជាមួយ Free Wi-Fi Hostpost នៅលើ Store Café និង Restaurant ដែល​អាច​ឆ្លងកាត់​ទៅកាន់​ចក្រភព​អង់គ្លេស និង ប្រទេស Ireland បន្ទាប់ពី ក្រុមហ៊ុន Wicoms បានផ្តល់ Wireless ទៅ​បណ្តាល​ប្រទេស​នានា។
          បើ​យោងតាម​របាយការណ៍រ​បស់ លោក Chris Smith  ដែល​ចេញផ្សាយ​នៅលើ គេហទំព័រ techradar បានបញ្ជាក់​ទៀតថា សម្រាប់​អ្នកប្រើប្រាស់​ឥឡូវនេះ អាច​ឆ្លងកាត់ Hostpost ក្នុង​ប្រើប្រាស់​នូវ​កម្មវិធី Skype Wi-Fi និង អាច Sign in ទៅកាន់ SkypeID បន្ទាប់ពី​បាន​ចំណាយ​សម្រាប់​ការ Access ទៅកាន់ Skype Wi-Fi ដែលមាន​នៅតាម Café Restaurant និង Airports ជាដើម។
          ក្រុមហ៊ុន Skype បាន​បន្ថែមទៀតថា ចំពោះ​ជំនួញ​នេះ អ្នកប្រើប្រាស់​នឹង​ចំណាយ​ទៅលើ​ការតភ្ជាប់ Skype Wi-Fi ជា​មធ្យម​សម្រាប់​រយៈពេល​មួយខែ​គឺ 9.99 ផោន ជាមួយ​តម្លៃ​ដើម 49 ផោន សម្រាប់ Router
          គួ​បញ្ជាក់ថា Skype Wi-Fi គឺ​ក្រុមហ៊ុន Wireless Wicon ជា​អ្នក​បង្កើតឡើង​សម្រាប់ធ្វើ​ការតភ្ជាប់​បណ្តា​ញ​មួយ​ទៅកាន់​បណ្តាញ​មួយទៀត​ជាមួយនឹង Businees Registerផងដែរ៕ប្រភពៈ​techradar