ប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុង ចំណោមប្រទេសទាំងបី ដែលមានអ៉ីនធឺណិត ល្បឿនលឿន បំផុតលើពិភពលោក នេះបើយោងតាមការសិក្សារ មួយរបស់សមាគម ឧស្សាហកម្មស្រាវជ្រាវ Assocham និង ComScore បានលើកឡើង។
យោងតាមសារព័ត៌មាន gadgets.ndtv.comបានចុះផ្សាយថា មានប្រទេសចំនួន៤គឺ ឥណ្ឌា ប្រេស៊ីល ចិន និង រុស្ស៊ី ប្រទេសឥណ្ឌា ត្រូវបានគេរកឃើញថា ជា ប្រទេសដែលមានទីផ្សារ អ៊ីនធឺណិតកើនឡើងយ៉ាង ខ្លាំងបំផុត ដែលមានមនុស្ស ប្រើប្រាស់អ៊ីន ធឺណិត បន្ថែមថ្មី រហូតច្រើនជាង ១៨លាននាក់ និងអត្រាកើន ឡើងប្រចាំឆ្នាំ ៤១ភាគរយ។ តាមការសិក្សា បានបន្ថែមថា អ្នកប្រើប្រាស់អ៊ីនធឺណិត នៅក្នុងប្រទេសឥណ្ឌា គឺកើនឡើងយ៉ាងច្រើន បំផុតរហូតដល់ ១២៥លាននាក់ ។
ចំណែកប្រទេសចិន អ្នកប្រើប្រាស់អ៊ីនធឺណិត បន្ថែមទៀត ចំនួន ១៤លាននាក់ ដែលវាធ្វើឲ្យចំនួនកើន ឡើងរហូតដល់ ៣៣៦លាននាក់ នៅត្រឹមបំណាច់ ខែកក្កដា ឆ្នាំ ២០១២កន្លងទៅ។ ចំពោះ ប្រទេសរុស្ស៊ី និងឥណ្ឌា បានបង្ហាញចំនួន អ្នកប្រើប្រាស់ អ៊ីនធឺណិតអនឡាញ ស្រដៀងគ្នា។ ប្រទេសឥណ្ឌាផងដែរ គឺជាប្រទេស១ ក្នុងចំណោមប្រទេស មានទីផ្សារអ៊ីនធឺណិតល្បឿន បំផុត លំដាប់ថ្នាក់កំពូលៗ ទាំងបីលើពិភពលោក ក្នុងរយៈពេល១២ខែ កន្លងមកនេះ។
សមាគមឧស្សាហកម្មស្រាវជ្រាវ Assocham និង ComScoreបាននិយាយថា “វាជារឿងគួរឲ្យចាប់ អារម្មណ៍ ដែលអ្នកអនឡាញអ៊ីនធឺណិត ប្រហែលជា ៧៥ភាគរយ មានអាយុចាប់ពី ១៥ឆ្នាំរហូតដល់ ៣៤ឆ្នាំ ដែលរឿងនេះត្រូវបានគេបង្ហាញថា ប្រទេសឥណ្ឌា គឺជាប្រទេសមួយដែលមាន ប្រជាជនក្មេងៗ បំផុត អនឡាញនៅទូទាំងពិភពលោក”។ នៅក្នុងចំណោមប្រជាជន ប្រើប្រាស់អ៊ីនធឺណិតនៅឥណ្ឌា ១២៥លាននាក់ ក្នុងនោះប្រជាជន ជាស្ត្រីមានចំនួន ៤០ភាគរយ៕
ប្រភពពីៈ Lookingtoday