នៅពេលដែល ព្រះអង្គ ព្រះមហាវីរៈក្សត្រនៅមានព្រះជន្ម ព្រះអង្គបានធ្វើព្រះរាជសារច្រើនដងជា ព្រះរាជបណ្តាំទាក់ទងនឹង ការរៀបចំពិធីក្រោយពេលដែល ព្រះអង្គសោយទីវង្គត់ ។ ព្រះរាជបណ្តាំដែលព្រះអង្គបានដាក់ផ្សាយជាសាធារណៈ ក្នុងគេហទំព័ររបស់ ព្រះអង្គនោះ គឺការបូជា។
ព្រះរាជសារចុងក្រោយ របស់ ព្រះអង្គមាន៣ចំណុច ដូចខាងក្រោម ៖
១. ព្រះអង្គបញ្ជាក់លុបចោល ព្រះរាជបណ្តាំមុនៗ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា មិនឲ្យគេបូជាព្រះសពរបស់ព្រះអង្គ។
២. នៅពេលដែលព្រះអង្គសោយទីវង្គត ព្រះអង្គផ្តាំឲ្យមានការរៀបចំពិធីបូជាព្រះសពរបស់ព្រះអង្គនៅលើវាលមេរុ ទៅតាមប្រពៃណីសាសនាខ្មែរ។
៣. មួយថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪនរោត្តម សីហនុបានមានព្រះរាជបន្ទូលឲ្យដឹងថា អដ្ឋិធាតុរបស់ព្រះអង្គនឹងត្រូវលាងសម្អាតហើយដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពីមាសក៏បាន ឬកោដ្ឋធម្មតាក៏បាន។ កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជា នៅក្នុងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង។
សម្តេចឪ ព្រះបាទ នរោត្តម សីហនុក៏បានមានព្រះរាជឱង្កាបញ្ជាក់ផងដែរថា នៅពេលដែលសម្តេចម៉ែសោយទីវង្គត់ ព្រះអង្គសូម ឲ្យគេរៀបចំធ្វើដូចគ្នាដូចករណីរបស់ព្រះអង្គដែរ៕