ការរួមភេទទៀងទាត់ជួយ​​ដល់សុខភាពស្ត្រីអស់រដូ

ការរួមភេទអាចជួយដល់ស្ត្រីអស់រដូវនៅក្នុងបញ្ហាសុខភាពមួយចំនួន។ចំពោះស្ត្រីដែល ស្ថិតក្នុងវ័យ រាំងឈាមរដូវ ដែលបានទទួលបានតម្រេកផ្នែកផ្លូវកាមបានជាទៀងទាត់ គឺអាចកាត់បន្ថយនូវ ឱកាសនៃការកើតមាននូវជំងឺបង្ករោគតាមបង្ហួរនោម និង ការបង្ករោគនៅក្នុងទ្វារមាសបាន។ ការធ្វើ សកម្មភាពផ្នែកផ្លូវភេទជាទៀងទាត់ គឺអាចផ្តល់ឲ្យអ្នកនូវការបន្តចេញនូវទឹករំអិល នៅក្នុងតំបន់នៃ ទ្វារមាស ដោយប្រឆាំងនឹងភាពស្ងួតហែង ដែលអាចនឹងនាំឲ្យមានការចម្លងរោគបាន។ ការកើន ឡើងនូវភស្តុតាងជាច្រើនបានចង្អុលបង្ហាញថាសកម្មភាពនៃការរួមភេទអាចធ្វើឲ្យមានអត្ថប្រយោជន៍ ក្នុងការព្យាបាលបាននូវរោគសញ្ញា មួយចំនួនរបស់ភាពរាំងឈាមរដូវ៕
 
 
ប្រពភពី Cambodia Health