ស្ត្រីភាគច្រើន មិនមករដូវជាធម្មតាទៀតទេ នៅពេលពួកគេមានផ្ទៃពោះ ប៉ុន្តែរដូវដែលមករយៈពេលខ្លី ឬហូរឈាមតិចៗអាចជាសញ្ញាមួយនៃការមានផ្ទៃពោះ ហើយប្រសិនបើនេះជាអ្វីដែលអ្នកព្រួយបារម្ភយកល្អគួរតែពិនិត្យដើម្បី អោយច្បាស់។
អ្វីដែលសំខាន់មួយទៀតគួរតែចាំថា មេជីវិតឈ្មោលអាចរស់នៅក្នុងស្បូនមនុស្សស្រីរហូតដល់ ៧ថ្ងៃឯណោះ ដូច្នេះវាអាចជារឿងមួយពិបាកណាស់ដើម្បីដឹងថាពេលណាទើបអ្នកអាច មានផ្ទៃពោះបាន។ ប្រសិនបើអ្នកបារម្ភថា ខ្លួនឯងមានផ្ទៃពោះ មធ្យោបាយតែមួយគត់ដើម្បីអោយច្បាស់អំពីរឿងនេះត្រូវតែធ្វើតេស្ត។
តេស្តរកមើលការមានផ្ទៃពោះភាគច្រើនអាចទទួលបានលទ្ធផលឆាប់ ឬយ៉ាងយូរបំផុតមួយថ្ងៃ។ ប្រសិនបើអ្នកមិនមករដូវជាទៀងទាត់ទេ វាអាចនឹងពិបាកនិយាយថាពេលណារដូវនោះត្រូវបាត់ក្នុងពេលធ្វើតេស្ត ក្រោយពីរួមភេទមិនបានការពាររួចនោះទេ។