Showing posts with label Programming. Show all posts
Showing posts with label Programming. Show all posts

C Programming ភាសាខ្មែរ ( Pointer )


នៅ​ក្នុង​មេរៀន Pointer នេះ​មិត្ត​ទាំង​អស់​គ្នា​នឹង​បាន​ស្វែង​យល់​អំពី​អ្វី​ទៅ​ជា Pointer? Pointer គឺ​អញ្ញាត​មួយ​ ដែល​មាន​សិទ្ធ​ចង្អុល​ទៅ​កាន់​ធាតុ​ដទៃ​ទៀត​បាន ហើយ​វា​ប្រើ​បាន​ដូច​នឹង Array ដែរគឺ​អាច​ផ្ទុក​ធាតុ​បាន​ច្រើន។ បើ​និយាយ​ទៅ​វា​ហាក់​បី​ដូច​ជា កន្លែង​លក់​ឥវ៉ាន់មួយ​ដែល​មាន​កន្លែង​ទំនាក់​ទំនង​លក់​និង​មាន​ឃ្លាំង​ សម្រាប់​ផ្ទុក​ទំនិញ​ ដូចនេះ  Pointer វា​ហាក់​ដូចជា​អ្នក​ដែល​ទៅ​នាំ​ទំនិញ​ពី​ឃ្លាំង​យក​ទៅ​កន្លែង​លក់ នៅ​ពេល​ដែល​ភ្ញៀវ​ទំនាក់​ទំនង​ទិញ​ឥវ៉ាន់​ជា​ដើម។ សូម​មើល​មេរៀន​របស់​លោក សាស្ត្រាចារ្យ​ ជា សំណាង​ ដែល​មាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ដូច​ខាង​ក្រោម៖


Click Here to Download 

C Programming ភាសាខ្មែរ (Array)

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​អំពី​អ្វី​ទៅ​ជា Array ? Array ជា​ទិន្នន័យ​ថ្មី​ដែល​ផ្អែក​លើ​ទិន្នន័យ​ចាស់​ វា​អាច​ផ្ទុក​និង​ប្រើប្រាស់​ធាតុ​បាន​ច្រើន ។ Array មាន​ប្រភេទ​ទិន្នន័យ​តែ​មួយ ហើយ​មាន​ទីតាំង​ពិត​ប្រាកដ​ដែល​អាច​ឱ្យ​យើង​ធ្វើ​ការ Sort ឬ ធ្វើ​ការ​ងារ​ផ្សេង​ទៀត​លើ​វា​បាន។ Array វា​កំណត់​តាម​រយៈ Index ដែល​អាច​ងាយ​ស្រួល​ដល់​យើង​នៅ​ក្នុង​ការ​អនុវត្ត​ការ​ងារ​ឬ សម្រាប់​ផ្ទុក​ទិន្នន័យ​បាន​ច្រើន​ក្នុង​ Array តែ​មួយ។ ដើម្បី​ស្វែងយល់​ច្បាស់​សូម​មើល​ក្នុង​មេរៀន។

Click Here to Download

C Programming ភាសាខ្មែរ (Selection Statement)


នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​អំពី Selection Statement ដែល​បង្ហាញ​អំពី​ Condition មួយ​ចំនួន​ដូច​ជា IF, Else ជា​ដើម ហើយ​លោក​អ្នក​នឹង​ស្វែង​យល់​លម្អិត​អំពី​ Syntax និង​លក្ខណៈ​ពិសេស​របស់​វា​ជា​ច្រើន​ទៀត។ សូម​អរគុណ​ដល់​លោក​ សាស្ត្រាចារ្យ ជា សំណាង​ដែល​បាន​រៀប​ចំ​ឯកសារ​ដ៏​ល្អ​មួយ​នេះ។


Click Here to Download Chapter 3

C Programming ភាសាខ្មែរ (Data Type, Variable, Operator និង Input/ Output Function)

កាល​ពី​អត្ថបទ​មុន​ ខ្ញុំ បាន​បង្ហាញ​អំពី​ការ​សិក្សា​មេរៀន​ C Programming ជា​ភាសាខ្មែរ​ជំពូក​ទី ១ រួច​មក​ហើយ​។ នៅ​ពេល​នេះ​ខ្ញុំ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​អំពី​ការសិក្សា​ C Programming ជំពូក​ទី ២​បន្ត​ទៀត ក្នុង​ជំពូក​នេះ​ យើង​នឹង​សិក្សា​អំពី Data Type, Variable, Operator និង Input/ Output Function ។ មេរៀន​ទាំង​អស់​នេះ​សូម​អរគុណ​ចំពោះ​លោក​សាស្ត្រា​ចារ្យ​ ជា​ សំណាង ដែល​បាន​រៀប​ចំ​ចង​ក្រង​ឡើង​។

Click Here to Download Chapter 2

សិក្សាមេរៀន C Programming ជា​ភាសាខ្មែរ

សិក្សា C programming​ ជំពូក១ ជាមួយ​ www.songbunthan.blogspot.com ថ្ងៃនេះ។ នេះ​ជា​មេរៀន C Programming របស់​លោក​សាស្ត្រា​ចារ្យ​ជា​ សំណាង នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ សូម​មិត្ត​អ្នក​សិក្សា​ទាំង​អស់ ជាពិសេស​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​ឆ្នាំ​ទី ១ អាន​និង​ស្វែង​យល់​អំពី​វា​ឱ្យ​បាន​ច្បាស់។ វា​ជា​ការ​ចែក​រំលែក​ដ៏​ប្រសើរ​សម្រាប់​កូនខ្មែរ។

Click Here to Download