Showing posts with label ពត៌មានជាតិ. Show all posts
Showing posts with label ពត៌មានជាតិ. Show all posts

នាំគ្នាផ្អើលទូទាំងប្រទេស មើលព្រះចន្ទ ថាឃើញព្រះភក្រ្ត័ សម្តេចតា

Sunday, 21 October 2012 20:45
ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋ ជាច្រើននាក់ ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ មិនថា តែនៅរាជធានីភ្នំពេញ ឫតាមបណ្តា ខេត្តនោះឡើយ បាននាំគ្នា ចោមរោមមើល ព្រះចន្ទ នៅលើមេឃ ដែលពួកគេ អះអាងថា មានលេច ព្រះភក្ត្រ័ របស់ ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងព្រះចន្ទ។
ប្រជាពលរដ្ឋ ដែលនាំគ្នាផ្អើល មើលព្រះចន្ទ ហើយថា ឃើញព្រះភក្រ្ត័ សម្តេចតា បានកើតឡើង និងទូរស័ព្ទ ប្រាប់តៗគ្នា នៅតាម ខេត្តដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ជាដើម ដែលភាគច្រើន បានអះអាងថា ពិតជាឃើញ រូបព្រះភក្រ្ត័ សម្តេចតា រាងអោនបន្តិច។
កញ្ញា អ៊ុង រចនា អាយុ១៦ ឆ្នាំ រស់នៅក្នុង ភូមិកូលាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បាននិយាយថា រូបនាងពិតជា បានឃើញ រូបសម្តេចតា នៅក្នុងព្រះចន្ទ ពិតមែន ខណៈរូបនាង បាន និងកំពុង ឈរមើល ព្រះចន្ទ ជាមួយក្រុមគ្រួសារ និងអ្នកជិតខាង របស់នាង។
កញ្ញា រចនា បានបន្តថា នៅពេលក្រឡេក មើលឲ្យយូរនោះ ច្បាស់ជាឃើញ រូបព្រះភក្រ្ត័ របស់សម្តេចតា យ៉ាងពិតប្រាកដ។ បើយោងតាម អ្នកចោមរោមមើល ព្រះចន្ទ បាននិយាយថា នេះជាអព្ភូតហេតុ ដ៏អស្ចារ្យ ដែលព្រះភក្រ្ត័ របស់ព្រះអង្គ បានលេច នៅក្នុងព្រះចន្ទ ពីព្រោះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ ជាថ្ងៃគម្រប់ ខួប៧ថ្ងៃហើយ ដែលព្រះអង្គ សោយទីវង្គតនោះ។
យ៉ាងណាក៏ដោយ មិនទាន់អាចមានបញ្ជាក់ ពីអ្នកជំនាញ ខាងអបិយ៍ជំនឿ នោះឡើយ ខណៈប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាអះអាងថា ពិតជាមាន ព្រះភក្រ្ត័របស់ ព្រះអង្គនៅក្នុងព្រះចន្ទមែន៕



ប្រភពពី Lookingtoday

ស្ដាប់បទ លាហើយកម្ពុជា (Good bye Cambodia) របស់សម្ដេចឪ ពិតជាមាន អត្ថន័យជ្រាលជ្រៅ

ភ្នំពេញ៖ បទចម្រៀងជាច្រើន ដែលច្រៀងដោយព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបទ "លាហើយកម្ពុជា" (Good bye Cambodia) ដែលព្រះអង្គបានច្រៀង និងថតចេញជា VCD រួចរាល់នោះ បានបង្ហាញនូវអត្ថន័យ ដ៏ជ្រាលជ្រៅបំផុត ដែលផុសចេញពីព្រះរាជហឫទ័យ របស់ព្រះអង្គផ្ទាល់ បញ្ជាក់ពីការស្រឡាញ់ជាតិ មាតុភូមិ និងប្រជានុរាស្រ្ត របស់ព្រះអង្គគ្មានថ្ងៃបំភ្លេចបាន ក្នុងមួយ ជីវិតព្រះអង្គ។
បទនេះអាចនិយាយបានថា ជាចម្រៀងចុងក្រោយ នៃជីវិតរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គ មានព្រះឈួន និងឈានដល់ការសោយទិវង្គត គ្មានថ្ងៃត្រឡប់វិលវិញឡើយ ។ យ៉ាងណាក៏ដោយនៅក្នុងអត្ថន័យ នៃបទនេះព្រះអង្គ បានស្ដែងឲ្យឃើញពី ទំហំព្រះរាជហឫទ័យ មិនអាចកាត់ថ្លៃបាន របស់ព្រះអង្គចំពោះប្រទេសជាតិ ស្រឡាញ់លុះអវសាន្ត លុះក្សិណក្ស័យ ៕
ទស្សនាបទចម្រៀងក្រោមចំណងជើងថា "លាហើយកម្ពុជា" ដែលច្រៀងដោយសម្ដេចឪ ដូចខាងក្រោមនេះ...


ដកស្រង់ចេញពី Lookingtoday.

គណៈកម្មាធិការ​ជាតិ​មួយ ត្រូវបាន​បង្កើតឡើង ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេចឪ​

ភ្នំពេញ: ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ បង្កើត​គណៈ​ក​មមា​ធិ​ការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​។ គណៈកម្មាធិការ​នោះ ដឹកនាំ​ដោយ​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន​។​

​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១២ សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​ សម្តេចព្រះ នរោត្តម សីហនុ មាន​ចំនួន ៤៩ រូប ដែល​ដឹកនាំ​ដោយ​សម្តេច​ទាំង​បី និង​មាន​សមាជិក​ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ មេ​ប៉េអឹម និង​អភិបាល​រាជធានី​-​ខេត្ត​ទាំង ២៤​។​

​តាម​ព្រះរាជក្រឹត្យ គណៈកម្មាធិការ​នោះ មាន​ភារកិច្ច ដូច​ខាងក្រោយ​៖
- ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព ឲ្យមាន​ដំណើរការល្អ ឧត្តុង្គឧត្តម សក្តិសម​នឹង​ព្រះ​គោរមងារ​របស់​ព្រះអង្គ ជា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​
-​សម្របសម្រួល​ការងារ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​
-​រៀបចំ​ព្រះរាជ​ពិធី​ទទួល និង​ដង្ហែ​ព្រះ​បរមសព​
-​រៀបចំ​តម្កល់​ព្រះ​បរមសព គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​កិច្ច​ការ​ពាក់ព័ន្ធ​ផ្សេងៗ​
-​រៀបចំ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរម​សព ឲ្យមាន​ដំណើរការល្អ និង​ឧត្តុង្គឧត្តម​

​ ព្រះករុណា ព្រះមហាក្សត្រ ក៏​បាន​កំណត់​ថា គណៈកម្មាធិការ​នេះ អាចបង្កើត​អនុគណៈកម្មការ ដើម្បី​បំពេញ​ការងារ តាម​ការចាំបាច់​។ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត ឲ្យបាន​សម្រេច​នូវ​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​

​ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ត្រូវ​បាន​ចម្លង​ចែកចាយ ដែល​ចុះហត្ថលេខា ដោយ​លោក សយ សុខា អគ្គលេខាធិកររងទី​១ រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១២​។ ព្រះរាជក្រឹត្យ​នោះ ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

​សូម​រម្លឹកថា សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​ម៉ោង ១ និង ២០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សរាចរ​ណែនាំ ដោយ​ប្រកាស​ឲ្យមាន​ការកា​ន់ទុក្ខ​សម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។

​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ថ្វាយ​ព្រះ​បរមសព​របស់​ស​ម្តេច​ឪ នរោត្តម សីហនុ ដែល​នឹង​ដង្ហែ​ពី​ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ ដើម្បី​តម្កល់​ធ្វើបុណ្យ នៅក្នុង​ព្រះបរមរាជវាំង ទុក​រយៈពេល​យ៉ាងតិច ៣ ខែ មុន​នឹង​បូជា តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​។​

​ប្រសូត្រ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បាន​ធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ជាមួយគ្នា​នោះ ព្រះ​វីរភាព​របស់​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​ឧស្សាហកម្ម ក្នុង​សម័យ​សង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​

​ព្រះករុណា សម្តេចឪ ក៏​បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួម​ទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែងរក​សន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី​២ នា​ឆ្នាំ​១៩៩៣៕

ដកស្រង់ចេញព Cambodia Express News (CEN)

ព្រះរាជសារចុងក្រោយ សម្តេចព្រះបិតាជាតិ មាន ៣ចំណុច អោយបូជាសព នៅវាលមេរុ និង តម្កល់ អដ្ឋិធាតុ នៅព្រះបរមរាជវាំង


នៅពេលដែល ព្រះអង្គ ព្រះមហាវីរៈក្សត្រនៅមានព្រះជន្ម ព្រះអង្គបានធ្វើព្រះរាជសារច្រើនដងជា ព្រះរាជបណ្តាំទាក់ទងនឹង ការរៀបចំពិធីក្រោយពេលដែល ព្រះអង្គសោយទីវង្គត់ ។ ព្រះរាជបណ្តាំដែលព្រះអង្គបានដាក់ផ្សាយជាសាធារណៈ ក្នុងគេហទំព័ររបស់ ព្រះអង្គនោះ គឺការបូជា។
ព្រះរាជសារចុងក្រោយ របស់ ព្រះអង្គមាន៣ចំណុច ដូចខាងក្រោម ៖
១. ព្រះអង្គបញ្ជាក់លុបចោល ព្រះរាជបណ្តាំមុនៗ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា មិនឲ្យគេបូជាព្រះសពរបស់ព្រះអង្គ។
២. នៅពេលដែលព្រះអង្គសោយទីវង្គត ព្រះអង្គផ្តាំឲ្យមានការរៀបចំពិធីបូជាព្រះសពរបស់ព្រះអង្គនៅលើវាលមេរុ ទៅតាមប្រពៃណីសាសនាខ្មែរ។
៣. មួយថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪនរោត្តម សីហនុបានមានព្រះរាជបន្ទូលឲ្យដឹងថា អដ្ឋិធាតុរបស់ព្រះអង្គនឹងត្រូវលាងសម្អាតហើយដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពីមាសក៏បាន ឬកោដ្ឋធម្មតាក៏បាន។ កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជា នៅក្នុងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង។
សម្តេចឪ ព្រះបាទ នរោត្តម សីហនុក៏បានមានព្រះរាជឱង្កាបញ្ជាក់ផងដែរថា នៅពេលដែលសម្តេចម៉ែសោយទីវង្គត់ ព្រះអង្គសូម ឲ្យគេរៀបចំធ្វើដូចគ្នាដូចករណីរបស់ព្រះអង្គដែរ៕