អាការៈឈឺចាប់នៅពេលមានរដូវ

ជារឿយស្ដ្រីឈឺចាប់ពេលមករដូវអាចជារឿងធម្មតា ព្រោះថាការឈឺចាប់ពេលមករដូវ គឺបណ្ដាលមកពីការរីកប៉ោងនៃតួស្បូនដែលមានសម្ពាធខ្ពស់រវាងឈាមដែលហូរចេញទៅក្នុងស្បូន និងប៉ះជាមួយជញ្ជាំងស្បូន ធាក់ខ្ទប់គ្នាទៅវិញទៅមក។ការដាច់ចេញនៃជញ្ជាំងស្បូននេះ បង្កបង្កើតជាការកន្ដ្រាក់ស្បូនស្រាលៗបែបនេះហើយដែលធ្វើឱ្យមានជាឈាមរដូវហូរធ្លាក់ចេញមក។ ការឈឺចាប់ពេលមករដូវរបស់ស្ដ្រីអាចតិចឬខ្លាំងខុសៗគ្នាពីមនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត។
មិនចំពោះតែការឈឺចាប់នោះទេ សូម្បីតែរោគសញ្ញាពេលមករដូវផ្សេងទៀត​ក៏អាចខុសគ្នាផងដែរ។ ហេតុនេះការឈឺចាប់ពេលមករដូវអាចជារឿងធម្មតាទេ សម្រាប់ស្ដ្រីភាគច្រើន ប៉ុន្ដែករណីឈឺចុកចាប់ខ្លាំងពិបាកទ្រាំ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្ដ្រី៕

ប្រពភពី Cambodia Health