Showing posts with label សុខភាពទូទៅ. Show all posts
Showing posts with label សុខភាពទូទៅ. Show all posts

តើ​ខ្លាញ់​សត្វ​ខុសគ្នា​ពី​ខ្លាញ់​ដទៃ​ទៀត​យ៉ាងដូចម្តេច​?


ខ្លាញ់​សត្វ​គឺជា​ប្រភេទ​នៃ​ខ្លាញ់​ខ្លួន​ពិសេស​ម្យ៉ាង​ដែល​ត្រូវបាន​មាន​ សកម្មភាព​នៅ​ពេល​ដែល​អ្នក​រងារ​។ ខ្លាញ់​សត្វ​ផលិតកំ​ដៅ​ដើម្បី​រក្សា​សីតុណ្ហភាព​នៃ​ខ្លួន​របស់​អ្នក​ក្នុង​ ស្ថានភាព​ត្រជាក់​។​

​ខ្លាញ់​សត្វ​បាន​បង្កើត​ការចាប់អារម្មណ៍​ដល់​ គ្រូពេទ្យ និង​អ្នកស្រាវជ្រាវ​សម្រាប់​ពេល​ខ្លះ​ដោយសារ​តែ​វា​អាច​ប្រើប្រាស់​ខ្លាញ់​ ខ្លួន​ជា​ទៀងទាត់​សម្រាប់​ប្រើ​ជា​ថាមពល​។ ម្យ៉ាងវិញទៀត​, វា​មើលទៅ​ហាក់ដូចជា ការធ្វើ​លំ​ហាត់ប្រាណ​អាច​ភ្ញោ​ច​អរ​ម៉ូ​ន​ដែល​ធ្វើអោយ​ខ្លាញ់​សត្វ​នោះ​មាន ​សកម្មភាព​។​

​អ្នកស្រាវជ្រាវ​កំពុង​មើល​ថា​តើ​ភាព​ផ្ទាល់​នៃ​ការដុត​កាឡូរី​នៃ​ខ្លាញ់​សត្វ​អាច​ត្រូវបាន​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ឬ​យ៉ាងណា​នោះ​៕​

ប្រភពពីៈ health.com.kh  

ក្បួនថែរក្សាសម្រស់ តាមបែបធម្មជាតិ

បង្កើតម៉ាសធម្មជាតិ សម្រាប់បិតមុខ បន្ទាប់ពីក្រោកពីដំណេក៖ ធ្វើម៉ាសស្អិតបិតមុខ ដោយលាយទឹកឃ្មុំ និង ខ្ញី រួចលាបវាពីលើមុខរបស់អ្នក ជារៀងរាល់ព្រឹក មុនពេលអ្នកដុសធ្មេញ។ វិធីនេះ អាចជួយការពារស្បែកអ្នក ពីភាពជ្រីវជ្រួញ និង ធ្វើឲ្យវាតឹងណែន។
ប្រេងអូលីវ៖ ការម៉ាស្សាស្បែកមុខ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ តាមដែលវាអាចជួយសម្រួល ដល់ដំណើរឈាមរត់ និង ធ្វើឲ្យស្បែកមានភាពតឹងណែនល្អ។ ប្រើប្រេងអូលីវ ម៉ាស្សាស្បែកមុខរបស់អ្នក ឲ្យបានជារៀងរាល់ ថ្ងៃ។ ចូរចងចាំថា អ្នកត្រូវម៉ាស្សាវា ឲ្យផ្ទុយពីទ្រនិចនាឡិកាវិល។
ផ្លែប៉ម៖ ចិតផ្លែប៉មជាចំណិតស្តើងៗ និង ជូតវានៅលើតំបន់ដែលមានផលរំខាន រួចលាងវាជាមួយនឹង ទឹកក្តៅឧណ្ឌៗ បន្ទាប់ពីបានទុកវាក្នុងរយៈពេល ១០នាទី។ វាជួយទប់ស្កាត់ ការមើលទៅឃើញមានខ្លាញ់នៅលើ ផ្ទៃមុខ។
រមៀត៖ ធ្វើម៉ាសស្អិត ដោយប្រើរមៀត ជាមួយនឹងទឹកដោះគោឆៅ និង ទឹកក្រូចឆ្មារ។ រួចលាបវាពីលើស្បែករបស់អ្នក វានឹងជួយបំបាត់ស្នាមជាំខ្មៅ ។
ទឹកឃ្មុំ៖ លាយទឹកឃ្មុំ,ទឹកក្រូចឆ្មារ និង ប្រេងនៃបន្លែឲ្យសព្វចូលគ្នា។ ហើយលាបវា នៅលើស្បែកស្ងួត និង ធ្វើការ លាងវាចេញ ឲ្យបានស្អាត បន្ទាប់ពីទុកវាបានពី ១០ ទៅ ១៥នាទី។ ល្បាយនេះ គឺជាគ្រឿងផ្តល់សំណើមដ៏ល្អ សម្រាប់ស្បែកស្ងួត។
ទទួលទានផ្លែឈើ៖ ចូលធ្វើវាឲ្យទៅជាទំលាប់ ក្នុងការបន្ថែមផ្លែឈើទៅក្នុងចំណែកមួយ របស់អាហារអ្នក។ ធ្វើការទទួលទាន ពួកវាដោយមិនត្រូវ បន្ថែមនូវជាតិអំបិល ឬ ស្ករនោះទេ។ គួរញុំាបន្លែ និង ផ្លែឈើឲ្យបានច្រើនប្រភេទផ្សេងៗគ្នា ដូចជា  បន្លែដែលមានស្លឹកពណ៌បៃតងចាស់ នោះអ្នក នឹងមានអារម្មណ៍ដឹងពីភាពខុសប្លែក ដែលកើតមាន ចំពោះស្បែក របស់អ្នក។
ផឹកទឹកឲ្យបានច្រើន៖ បង្កើតទំលាប់ជាមួយ នឹងការផឹកទឹកឲ្យបានពីរកែវ បន្ទាប់ពីក្រោកពីដំណេក។ ការផឹកទឹកឲ្យបានឆាប់ នៅក្នុងពេលព្រឹក នឹងធ្វើឲ្យស្បែកអ្នក មានមានភាពភ្លឺថ្លា និង មានសុខភាពល្អ ។
ប្រើបឺរ៖ បឺរ ឬ ខ្លាញ់ទឹកដោះគោ គឺជាគ្រឿងផ្សំមួយផ្សេងទៀត សម្រាប់បំបាត់ស្នាមខ្មៅ ដោយសារពន្លឺព្រះអាទិត្យ។ លាងសំអាតមុខរបស់អ្នក ជាមួយនឹងបឺរជាតិទឹកដោះគោ ឲ្យបានទៀងទាត់ ក្នុងរយៈពេលពីរបីថ្ងៃ ហើយអ្នកនឹងសំគាល់ឃើញ ភាពខុសប្លែកដែលនឹងកើតមាន។ វិធីទប់ស្កាត់បែបធម្មជាតិទាំងនេះ នឹងជួយរក្សាសម្រស់ស្បែកអ្នក ហើយវាពិតជាល្អសម្រាប់ស្បែកដែលមានជាតិខ្លាញ់ និង ស្បែកធម្មតា។
បន្ថែមថាមពលនៅក្នុង អាហារពេលព្រឹករបស់អ្នក៖ ព្យាយាមទទួលទានអាហារ ដែលមានផ្ទុកជាតិកាឡូរីច្រើន នៅក្នុងពេលព្រឹក និង ពេលថ្ងៃត្រង់។ វិធីនេះអាច ជួយឲ្យអ្នកទទួលទានបានតិច នៅក្នុងពេលល្ងាច។ វានឹងផ្តល់ពេលវេលា និង ឱកាសជាច្រើនដល់អ្នក ក្នុងការដុតបំផ្លាញកាឡូរី ក្នុងអំឡុងពេលថ្ងៃ និង ពេលរសៀល។
ធ្វើឲ្យស្បែកមានសំណើម៖ ការលាបក្រែមផ្តល់សំណើម បន្ទាប់ពីការលាងមុខ ឬការងូតទឹកផ្កាឈូកក្តៅឧណ្ណៗ គឺជាវិធីព្យាបាលស្បែក ដ៏ល្អបំផុត។ វិធីផ្តល់សំណើមដល់ស្បែកនេះ គឺអាចធ្វើឲ្យជាតិប្រេង ដែលមាននៅលើស្បែកមានឡើងវិញ និង ជួយរក្សា វាឲ្យ មានសំណើម។
ផ្លែទំពាំងបាយជូរ៖ ធ្វើការលាយស្រូវសាឡី ៣ ទៅ ៤ ស្លាបព្រា ទៅក្នុង ទឹកទំពាំងបាយជូរ។ លាយវាឲ្យឡើងខាប់ៗ។ លាបវា ពេញពីលើផ្ទៃមុខ រួចទុកចោលរយៈពេល ១៥នាទី ។ លាងសំអាតវា ឲ្យបានស្អាតល្អជាមួយ នឹងទឹកក្តៅឧណ្ឌៗ ។ នោះអ្នក នឹងបានទទួលនូវស្បែកដែលមាន សុខភាពល្អ និង ទន់រលោងក្នុងពេលឆាប់ៗនោះ ៕

អត្ថប្រយោជន៍​របស់​សណ្តែក​បារាំង​ចំពោះ​សុខភាព​


មិន​ថា​ប្រភេទ​សណ្តែក​ណាមួយ​នោះ​ទេ គឺ​ពិតជា​ផ្តល់​នូវ​គុណសម្បត្តិ​ដ៏​ល្អ ចំពោះ​សុខភាព​។ ទន្ទឹម​នឹង នេះ​សណ្តែកបារាំង ក៏​មាន​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ ចំពោះ​សុខភាព​យើង​រាល់គ្នា ដែល​យើង​គប្បី បន្ថែម​វា​ទៅ​ក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​ពួកយើង​បាន ជារឿយៗ ។​

១. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​

     សណ្តែក​បារាំង គឺ​អាច​ផ្តល់អោយ​អ្នក​ដែល​ត្រូវការ​ជាតិ​ប្រូតេអ៊ីន​បន្ថែម ក្នុង​បរិមាណ​មួយ​ដ៏​ល្អ តាម​បែប​ធម្មជាតិ​។ នៅពេល​ដែល​ពួក​ត្រូវបាន​គេ​ចំអិន បាន​ត្រឹមត្រូវ នោះ​ពពួក​ប្រូតេអ៊ីន​ទាំងនេះ នឹង ជួយ​អ្នក ក្នុងកា​រលៃ​តម្រូវ​កម្រិត​ជាតិ​ស្ករ នៅក្នុង​ឈាម​។ ដូច្នេះ សណ្តែកបារាំង​គឺអាច​ផ្តល់​អោយ​អ្នកជំងឺ ទឹកនោម​ផ្អែម និង មនុស្ស​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប បាន​នូវ​ផលប្រយោជន៍​ដ៏​ល្អ ។​

២. ជួយ​ធ្វើអោយ ការរំលាយ​អាហារ មាន​ភាពប្រសើរឡើង​


     សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​មិន​បាន​មាននូវ ភាពរឹងមាំ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ នោះ សណ្តែក​បារាំង គឺជា​កត្តាលិករ​មួយ​ដែល​ជម្រុញ​អោយ​វា​ដំណើរការ បានល្អ​។ ពួក​វា​មាន​ផ្ទុក​នូវ ជាតិ​ស​សៃ ដែល​វា​អាច​ជា​ថ្នាំ​បញ្ចុះលាមក​តាម​បែប​ធម្ម​ជាតិ និង ជួយ​ផងដែរ​ក្នុង​ការកាត់បន្ថយ​នូវ កម្រិត កូ​ឡេ​ស្តេ​រ៉ូល​នៅក្នុងឈាម​។​

៣. ផ្តល់​នូវ​បេះដូង​ដែល​មាន​សុខភាព​ល្អ​

     សណ្តែក​បារាំង គឺជា​គន្លឹះ​ក្នុងការ​ធ្វើ​អោយ​អ្នក ទទួលបាន​នូវ​បេះដូង​ដែលមាន​សុខភាព​ល្អ​។ ជាមួយ នឹង​សារធាតុ​ហ្វូ​លីក​អាស៊ីត ដែល​មាន​នៅក្នុង​នោះ ពួក​វា​គឺជា​ជម្រើស​នៃ​អាហារ​ដែល​មាន​សុខភាព​ល្អ សម្រាប់​អ្នកជំងឺ​បេះដូង​។​

៤. ធ្វើអោយ​រាងកាយ​មាន​ភាព​វ័យក្មេង​

     ប្រសិនបើ​អ្នក​មិន​បានដឹង​ពី​ចំណុច​នេះ នោះ​ទេ​ពីមុនមក នោះ​អ្នក​គប្បី​ទទួលទាន​វា​អោយបាន​ច្រើន ។ វា​ត្រូវ​បាន​គេ​ដឹងថា សណ្តែកបារាំង​គឺមាន​ផ្ទុក​នូវ​កំហាប់​នៃ​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ក្នុង កម្រិត​មួយ​ដ៏​ខ្ពស់ ។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​បាន​នូវ​រាងកាយ​មួយ​ដែល មាន​សុខភាព​ល្អ និង នៅ​ក្មេង​វ័យ ក្នុង​រយៈពេល​យូរ​នោះ អ្នក​គួរ​ចាប់ផ្តើម​បរិភោគ​សណ្តែកបារាំង​នេះ ចាប់ពី​ពេលនេះ​តទៅ ។​

៥. ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​រឹងមាំ​

     ពួក​វា​ក៏​ត្រូវបាន​គេ​ដឹង​ផង​ដែរ​ថា វា​មាន​ផ្ទុក​នូវ​ចំណែក​នៃ​ពពួក​វីតាមីន B6 , វីតាមីន B1 និង វីតាមីន C ។ ពួក​វា​ទាំងនេះ គឺ​អាច​ជួយ​ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​អ្នក​រឹងមាំ និង យក​ចេញ​នូវ ពពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ DNA ។​

៦. ធ្វើអោយ​អាហារ​រំលាយ​នៅក្នុង​រាងកាយ​បានល្អ​

     សណ្តែក​បារាំង គឺជា​ឃ្លាំង​ផ្ទុក​នូវ ពពួក​សារ​ធាតុដែក​, ប៉ូ​តា​ស្យូម​, កាល់ស្យូម និង ម៉ាញ៉េ​ស្យូម ដែល ពួក​វា​មាន​សារៈសំខាន់​ចំពោះ អាហារ​ដែល​ត្រូវបាន​រំលាយ​នៅក្នុង​រាងកាយ​អ្នក​។​

៧. ជា​អ្នក​ជួយ​រំលាយ​នូវ​គ្រួស​ក្នុង​តម្រងនោម​

     ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ សណ្តែកបារាំង​ក៏​ត្រូវបាន គេ​ចាត់ទុក​ផងដែរ​ថា វា​មាន​អត្ថប្រយោជន៍​ចំពោះ​បញ្ហា​នៃ​គ្រួស​ក្នុង​តម្រង​នោម​។ ជាតិ​ស​សៃនេះ គឺ​ជួយ រំលាយ​នូវ គ្រួស​ក្នុង​តម្រង​នោម នេះ​បាន​តាម​បែប​ធម្មជាតិ​។

៨. មិនសូវ​មាន​នូវ​ជាតិ​កា​ឡូរី​

     ប្រសិនបើ​អ្នក ជា​មនុស្ស​ដែល​តែងតែ កំណត់​នូវ​បរិមាណ​នៃ​ការទទួលយក​កាឡូរី នោះ​សណ្តែក បារាំង​ត្រូវបាន​គេ​ចាត់ទុកថា ជា​មិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។ សណ្តែកបារាំង​ស្រស់ៗ គឺ​មាន​កាឡូរី​ទាប បំផុត មិន​មាន​ជាតិ​ខ្លាញ់​ដែល​រលាយ​ក្នុង​ទឹក និង សម្បូរ​ទៅដោយ​វីតាមីន​, និង រ៉ែ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​។​
    ដូច្នេះ​អ្នក​អាច​ចំអិន​វា​, ចំហុយ ឬ ទទួលទាន​ពួកវា ដោយ​ការ​ចំអិន​អោយ​ឆ្អិន​ត្រឹមតែ ៥០​ភាគរយ នោះ​គឺថា ពួកវា​នឹង​ផ្តល់​នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​អ្នក​៕


ប្រភពពីៈ សុខភាពយើង

រាំ​ផ្តល់​គុណ​ស​ម្ប​តិ្ត​អ្វីខ្លះ​ដល់​សុខភាព​អ្នក ?

ដោយយោង​តាម ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ការ​រាំ​គឺជា វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ រក្សា​អោយ​រាងកាយ​អ្នក​ស្រ​ឡូ​ន និង មាន​រូបសម្បត្តិ​សមសួន​។ វា​គឺជា ទម្រង់​ដ៏​ល្អ​បំផុត​មួយ សម្រាប់​ការធ្វើ​លំ​ហាត់ប្រាណ ។ វា​បង្កើន​នូវ​សារជាតិ stamina ,​ភាព​ចេះ​បន់​បែន​តាម​កាលៈទេសៈ ,​យក ចេញ​នូវ​អារម្មណ៍​ស្ត្រេ​ស និង ធ្វើអោយ​អ្នក​កាន់តែ​មាន​កម្លាំង​បន្ថែម​។ វា​ជួយ​បញ្ចេញ​នូវ​សារជាតិ​ពុល​, ជួយ​សម្រាល​ដល់ សាច់ដុំ​, ឆ្អឹង និង សន្លាក់​របស់​ពួកយើង និង ជួយ​ផងដែរ​ក្នុង​ការលើកស្ទួយ​នូវ ស្ថានភាព​អារម្មណ៍​របស់​យើង​ម្នាក់ៗ ។ វា​ត្រូវ​បាន​គេ​ជឿជាក់ថា សំលេង​តន្ត្រី និង ការ​រាំ គឺ​សាក​សម បំផុត​ជាមួយនឹង​គ្នា​។ នៅពេល​សំលេង​ភ្លេង​ចាប់​ប្រគុំ​ឡើង យើង​ហាក់​នឹង​មាន​អារម្មណ៍​ថា ចង់​ធ្វើ​ចលនា រាងកាយ​ទៅតាម​ចង្វាក់ភ្លេង​នោះ​។ វា​ពិតជា​ផ្តល់​អោយ​យើង​រាល់គ្នា នូវ​ភាពខុសគ្នា និង អារម្មណ៍​នៃ សុភមង្គល​បន្ទាប់ពី​យើង បាន​រាំ​នូវ​ចង្វាក់​ផ្សេងៗ​ជាច្រើន​។​

      ការ​រាំ​ដោយ​ប្រើ​កម្លាំង​ខ្លាំងក្លា គឺ​អាច​បញ្ចេញ​នូវ​ស្ត្រេ​ស និង ជា​ទម្រង់​ដ៏​ល្អ​មួយ នៃ​ការធ្វើ​លំ​ហាត់ ប្រាណ​។ បើ​ទោះ​ជា​បន្ទាប់​ពី​រយៈពេល​ដ៏​យូរ នៃ​ការធ្វើ​ការងារ​ដ៏​អស់កម្លាំង ការ​រាំ​កំសាន្ត​ក្នុង​រយៈពេល ៣០​នាទី គឺ​នឹង​អាច​ធ្វើអោយ​អ្នក​មាន​ថាមពល​វិញ​បាន​ភ្លាម​។ ការ​រាំ ក៏​អាច​ជួយ​ដុតបំផា្លញ​កា​ឡូរី​, កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​បេះដូង​ស​សៃឈាម និង យក​ចេញ​នូវ​សម្ពាធ​ចេញពី​រាងកាយ​បាន​ផងដែរ ។ វា​មាន​នូវ​ទម្រង់​ផ្សេងៗ ជាច្រើន​នៃ​ការ​រាំ ដែល​អ្នក​អាច​ធ្វើ​ការជ្រើសរើស​យក ប្រភេទ​ណា​មួយ មក​ចាប់ ផ្តើម​រៀន និង អនុវត្ត​ទៅតាម​ចង្វាក់​របស់​វា ។ ពួក​វា​មាន​ដូចជា ចង្វាក់​ឆា​ឆា​, ហ្ស៉ា​ស​,​បា​ឡេ​, តុង​ហ្គោ និង ចង្វាក់​ឌី​ស្កូ ផ្សេងៗ​ទៀត​ដែល​សុទ្ធតែ​ជួយផ្តល់ អោយ​អ្នក​នូវ​សុខភាព​ល្អ​បាន​។​

      ការធ្វើ​លំ​ហាត់ប្រាណ ដោយ​រាំ​តាម​ចង្វាក់ភ្លេង ក៏​ជា​ប្រភេទ​លំ​ហាត់ប្រាណ​ផ្នែក​រាងកាយ ដ៏​ល្អ ដែល​វា​អាច​អោយ​អ្នក​ធ្វើ​ចលនា​ដងខ្លួន ទៅតាម​បែបបទ​នៃ​ភ្លេង និង ចង្វាក់​នីមួយៗ ។ វា​គឺជា​វិធី​ដ៏​ប្រសើរ មួយ ក្នុង​ការដុត​បំផ្លាញ​នូវ​ខ្លាញ់ ក្នុង​រាងកាយ និង ផ្តល់​នូវ​ថា​ពល​ដ៏​ខ្ពស់​ចំពោះ​រាងកាយ​។ វា​នឹង​បន្សល់ អោយ​អ្នក​នូវ សួត​ដែលមាន​សុខភាព​ល្អ និង បេះដូង​ដែល​លោត​បាន​រឹងមាំ ។ ការចូលរួម ក្នុង​ក្លឹប​រាំ ហាត់ប្រាណ ក្នុងពេល​លា្ង​ច​មិន​ត្រឹមតែ​អាច​អោយ​អ្នក រាប់អាន​មិត្ត​បាន​កាន់តែ​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​ថែម ទាំង​អាច​អោយ​អ្នក​កាត់បន្ថយ​ស្ត្រេសបាន​ទៀតផង ៕


ប្រភពពីៈ សុខភាពយើង 

ស្វែងយល់ពី ជំងឺមហារីក ដែលកើតឡើង ជាទូទៅ នាពេលបច្ចុប្បន្ន ជាមួយមន្ទីរពេទ្យ (វគ្គ២)


តើអ្នកដឹងថា មហារីកមានច្រើនជាង ២០០ ប្រភេទឬទេ?
ការវិនិច្ឆ័យ ថា មានមហារីក គឺមិនមែនមានន័យថា ស្លាប់នោះទេ។ មនុស្សរាប់លាននាក់ ទូទាំង ពិភពលោក រស់នៅជាមួយមហារីក។ មហារីកចាប់ផ្ដើម នៅក្នុងកោសិកា ដែលវាធ្វើការលូតលាស់ មិនប្រក្រតី។កោសិកាដែលនៅសល់ នឹងប្រមូលផ្ដុំគ្នា បង្កើតបានជាដុំសាច់។ មិនមែនដុំសាច់ ទាំងអស់ ជាមហារីក នោះទេ ហើយគេស្គាល់វាថា ជាដុំសាច់ស្លូត ដែលពុំគំរាមគំហែង ដល់ អាយុជីវិត និង អាចយកចេញបាន។ ផ្ទុយទៅវិញ កោសិកា ដែលជាដុំសាច់មហារីក កាចអាច រាលដាល និងធ្វើឱ្យខូចខាត ដល់ជាលិកា និង សរីរាង្គផ្សេងទៀតនៅ ជុំវិញនោះ ហើយរាលដាល ទៅផ្នែកផ្សេងទៀត នៅក្នុងខ្លួនមនុស្ស។
ដំណាក់កាលមហារីក គឺសម្តៅទៅលើ កំរិតនៃការសាយភាយ។ ជាទូទៅដំណាក់កាល គឺយោងទៅ តាមទំហំ នៃដុំសាច់ និងថាតើវាបានរាលដាល ទៅដល់ក្រពេញទឹករងៃ ឬក៏ផ្នែកផ្សេងទៀត ក្នុងខ្លួន ឬអត់។ គេឱ្យឈ្មោះមហារីក នៅកន្លែង ដែលវាចាប់កំណើតដំបូង។
ប្រភេទផ្សេងៗរបស់មហារីក
គេបែងចែងមហារីក ជា៥ប្រភេទធំៗខុសគ្នាៈ
១-មហារីកជាលិកា អេពីតេល្ប៉ាល (ជាលិកា ដែលក្រាលផ្ទៃ្ទ ខាងក្នុងស្បែក និងសរីរាង្គ ក្នុងក្រពេញ)មហារីកជា លិកាអេពីតេល្ប៉ាលគឺជាមហារីកម្យ៉ាងដែលបានរកឃើញនៅតួជាលិកាស្បែកដែលកើតមានទៅលើ សរីាង្គក្រពេញ រឺក៏ទំរង់នៃរាងកាយទាំងមូល។
ឧទាហរណ៍ មហារីកនៅផ្ទៃខាងក្នុង របស់ក្រពេញហៅថា មហារីកជាលិកា អេពីតេល្ប៉ាល (Carcinoma)។ មហារីកប្រភេទនេះ ភាគច្រើនកើត នៅលើសរីរាង្គ ឬ ក្រពេញ ដែលជាប់ទាក់ក្នុងការ បញ្ចេញសារធាតុ អ្វីមួយ ដូចជាសុដន ដែលផលិតទឹកដោះ។ មហារីកជាលិកា អេពីតេល្ប៉ាល មានតួលេខរហូតដល់ ៨០ភាគរយ ទៅ៩០ភាគរយ នៃប្រភេទមហារីកទាំងអស់។
២- មហារីកឈាម
មហារីកឈាមគឺជាមហារីកមាននៅលើខួរឆ្អឹងដែលទទួលខុសត្រូវក្នុងការផលិតកោសិកាឈាមក្រហម និងកោសិកាឈាមស ហើយនិងភ្លាកែត (Platelets)។ កោសិកាឈាមសគឺមាន តួនាទីការពារ ក្នុងការបង្ករោគ។ ចំពោះកោសិកា ឈាមក្រហម ការពារភាពស្លេកស្លាំង។ ភ្លាកែតមានតួនាទី ការពារចំពោះ ការចេញឈាមខាងក្នុង និង ខាងក្រៅ ដែលអាចកើត មានដោយងាយ។
៣- មហារីកក្រពេញទឹករងៃ
មហារីកក្រពេញទឹករងៃ គឺជាមហារីកមួយ ដែលប្រភពដើម មាននៅកូនកណ្ដុរ ឬឬក្រពេញ ដែលមាននៅក្នុងប្រព័ន្ឋទឹករងៃដែល មានតួនាទី ផលិតកោសិកាឈាមស ហើយលាងសំអាតសារ ធាតុរាវ នៅក្នុងខ្លួន ឬ ក៏សរីរាង្គដូចជា ខួរក្បាល និងដើមទ្រូង។មហារីកក្រពេញទឹករងៃ គឺបានបែកចែកជាពីរប្រភេទ ផ្សេងគ្នាៈ Hodgkin’s Lymphoma និង Non-Hodgkin’s Lymphoma ។
៤- ដុំមហារីកក្នុងខួរឆ្អឹង
ដុំមហារីកក្នុងខួរឆ្អឹង ដុះរាលដាល ក្នុងកោសិកា ដែលផលិតប្រព័ន្ឋការពារ (PlasmaCells) ។ ចំពោះករណីខ្លះ កោសិកាមហារីក ក្នុងឆ្អឹងកើតនៅលើឆ្អឹងតែមួយ និងបង្កើតបានជាដុំមួយ ហៅថា Plasmacytoma ចំពោះករណីផ្សេងទៀត កោសិកាមហារីក អាចកើតនៅលើឆ្អឹងច្រើន ដែលបង្កើតជាដុំ ច្រើនកន្លែង។ គេឱ្យឈ្មោះវាថា Multiple Myeloma ។
៥- មហារីកលើសាច់ដុំ
Sarcoma ជាដុំមហារីកដែលរីកដុះដាល ចេញពីជាលិកាសន្ឋាន ដូចជាឆ្អឹងខ្ចីខ្លាញ់ សាច់ដុំសរសៃ ចងភ្ជាប់ ពីសាច់ដុំ ទៅឆ្អឹង (Tendon) និងឆ្អឹង។ មហារីកសាច់ដុំ កើតជាសាមញ្ញបំផុតគឺមហារីកកើត លើឆ្អឹង ដែលមានចំពោះមនុស្ស វ័យកណ្ដាល។ ឧទាហរណ៍ មហារីកកើតលើឆ្អឹងហៅថា Osteosarcoma និង កើតលើឆ្អឹងខ្ចី ហៅថា Chondrosarcoma ។
នៅមានអត្ថបទបន្ដ
សម្រាប់ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ការិយាល័យ ទំនាក់ទំនងមន្ទីរពេទ្យ Raffles


ប្រភពពីៈ Lookingtoday