Showing posts with label Repairing. Show all posts
Showing posts with label Repairing. Show all posts

សៀវភៅ រៀនជួសជុល កុំព្យូទ័រ ជាភាសាខ្មែរ មាន ១២ មេរៀន

 ថ្ងៃនេះខ្ញុំសូមបង្ហាញអ្នក អំពី មេរៀនចាប់ផ្តើមអំពីកម្រិតដំបូង នៃការជួសជុលកុំព្យូទ័រ និង អាចអោយអ្នកស្វែងយល់ អំពី Hardware និង Software ថៀមទៀតផង។ ហើយអ្នកក៍អាច តំឡើង ម៉ាស៊ីន កុំព្យូរទ័រ Hardware អាចអោយអ្នក បានស្វែងយល់ របៀប Setup Windows Vista ,Window 7 ហើយក៍អាចបង្ហាញអ្នក ពី របៀប តំឡើង Application Software មួយចំនួនផងដែរ ។

កំណត់ចំណាំ ៖ ប្រសិនបើអ្នកចង់ដោនឡូតយកមេរៀន យកទៅសិក្សាអ្នកត្រូវចុច លើ ចំណងជើង មេរៀននីមួយៗ ហើយអ្នកអាចទាញយកវាបាន ។

ប្រភេទឯកសារ ៖ PDF មាន ចំនួន ១២ មេរៀន ។
សូមអរគុណដែលបានចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ សង្ឃឹមថាមេរៀនទាំងនេះវាអាចជា ជួយស្រាយ បំភ្លឺនូវ ចម្ងល់ជាមួយការសិក្សារបស់អ្នក ហើយនឹងអ្នកអាចអោយអ្នកមាន ការអភិវឌ្ឍន៍ នូវចំណេះដឹង របស់អ្នកជាងមុនថែមទៀតផង ។

សៀវភៅ Enter Computer Basic ជាភាសាខ្មែរ

ថ្ងៃនេះខ្ញុំសូមបង្ហាញអ្នក អំពី មេរៀនចាប់ផ្តើមអំពីកម្រិតដំបូង នៃការប្រើប្រាស់កុំព្យូទ័រ និង អាចអោយអ្នកស្វែងយល់អំពី Hardware និង Software ថៀមទៀតផង។ ហើយវាពិតជា មានភាពងាយស្រួលដល់អ្នកពីព្រោះមេរៀននេះជាភាសាខ្មែរ ។

កំណត់ចំណាំ ៖ ប្រសិនបើអ្នកចង់ដោនឡូតយកមេរៀន យកទៅសិក្សាអ្នកត្រូវចុច លើ ចំណងជើង មេរៀននីមួយៗ ហើយអ្នកអាចទាញយកវាបាន ។ 
ប្រភេទឯកសារ ៖ PDF មាន ចំនួន ១៤ មេរៀន ។ 


[រៀនជួសជួលដោយខ្លួនឯង] Assigment A+ [lesson 2 how to use BIOS Menu


BIOS ជាពាក្យកាត់មកពី (Basic Input/output System) ត្រូវបានរក្សាទុកនៅខាងក្រោម Memory ប្រភេទ ROM (Read Only Memory) វាមានតួនាទីរក្សានូវតំលៃផ្សេងៗ ដែលកំណត់ការ ធ្វើការចាប់ផ្តើម របស់ប្រពន្ធ័ដូចជា តំលៃនៃថ្ងៃ និងពេលវេលារបស់ប្រពន្ធ័កំណត់ លេខដើម្បី ចូលដល់ម៉ាស៊ីន កំណត់លំដាប់ឧបករណ៏ក្នុងការ Boot ប្រពន្ធ័ជាដើម ដែលតំលៃផ្សេងទំាង នេះវានិង បញ្ជូនលទ្ធផល ដោយផ្ទាល់របស់ការធ្វើការងាររបស់ម៉ាស៊ីន កុំព្យូទ័រយើង។ បន្ទាប់ពីយើង បានរៀប ចំនៅ HARDWARE រួចហើយនោះយើងក៏ត្រូវធ្វើការរៀបចំ និងដឹង អំពី តួនាទីសំខាន់ៗរបស់ BIOS សំរាប់ HARDWARE ផងដែរ ។ ម្យ៉ាងទៀត គឺពេល យើងបើកម៉ាស៊ីន ឬ Boot ម៉ាស៊ីនជាថ្មី BIOS និងចាប់ផ្តើម ត្រួតពិនិត្យ ការធ្វើការរបស់ប្រព័ន្ធ និងប្រាប់របាយការណ៏ លំអិតដែលបាន មកពីការ សាកល្បងឧបករណ៏ផ្សេងៗ ឲ្យយើងបាន ដឹង ដែលយើងហៅដំណាលនេះថា Post (Power-on Sell Test)។ ពេលរួចរាល់ ដំណាក់កាល ទំាងនេះហើយ BIOS និង Load ប្រព័ន្ធប្រតិបត្តិការ ឡើងមក។ មុខ Screen Monitor ការរៀបចំតំលៃ BIOS របស់កុំព្យូទ័រមួយគ្រឿងៗអាចខុសៗគ្នា គឺអាស្រ័យ លើ អ្នកផលិត និងជំនាន់របស់ BIOS ដែលតំឡើងភ្ជាប់មកជាមួយ Mainboard ស្រាប់មកពីរោងចក្រ  ការចូលទៅកាន់ Screen ដើម្បីរៀបចំតំលៃក្នុង BIOS វិធីចូលទៅកាន់ការកំណត់តំលៃ BIOS ចូរអ្នកចុច Key Delete ឬ Del នៅខណៈពេលដែល ម៉ាស៊ីនកំពុង Boot ។ ការរៀបចំតំលៃផ្សេងៗ នៅក្នុង BIOS មានភាពខុសៗគ្នា អាស្រ័យលើ ប្រភេទនៃ System Board និង ជំនាន់របស់ BIOS នីមួយៗនៅក្នុងម៉ាស៊ីន។  Menu សំរាប់រៀបតំលៃផ្សេងៗនៅក្នុង BIOS នៅ ពេលដែលយើងចូលទៅដល់ផ្ទាំងការងាររបស់ BIOS វាមាន Menu និង Option ផ្សេងៗ ជាច្រើនសំរាប់ឲ្យអ្នកជ្រើសរើស ហើយកំណត់តំលៃនោះបានយ៉ាងងាយស្រួល។ ដែលវា ដូចទៅ និងការជ្រើសរើស ការប្រើប្រាស់ Menu ផ្សេងៗនៅក្នុងផ្ទាំងការងាររបស់ Windows ដែរ។
Click Here to Download Lesson

[រៀនជួសជួលដោយខ្លួនឯង] Assigment A+ [lesson 12 how to install and use Avira antiviras free]


ការដំឡើងកម្មវិធី AntiVir គឺមានន័យថា ការដំឡើងកម្មវិធីមួយដើម្បីការពារ កុំព្យូទ័ររបស់អ្នក ពីពួកមេរោគនានាដែលបានឆ្លងមកកុំព្យូទ័រ អ្នកតាមរយៈការប្រើប្រាស់ Removable flash ជាច្រើន ដោយអ្នកពុំដឹងថា Flash មួយណាមាន មេរោគរឺអត់ទេ។​ ប៉ុន្តែនូវ ពេលដែលអ្នកដំឡើកម្មវិធី AntiVir ណាមួយហើយនោះវា និងចាប់ Virus ដោយ ស្វ័យប្រវត្តិ ប្រសិនបើ Flash ណាមានមេរោគនោះ។​ ក្នុងចំនោម AntiVir ជាច្រើន Avira ក៏ជា AntiVir មួយដែលមានសមត្ថភាពខ្លាំងក្នុងការកំចាត់ Virus ដែរ។
សូមចំណាំថា គ្រប់ ​AntiVir ទាំងអស់គឺត្រូវការ File Update ដើម្បីធ្វើឲ្យ AntiVir នោះមានសកម្មភាពក្នុង ការកំចាត់មេរោគជារៀងរាល់ថ្ងៃ ប្រសិនបើអ្នក មិនបានធ្វើការ Update វាជាទៀងទាត់ទេនោះ AntiVir និងមិនមានសម្ថភាពក្នុងការកំចាត់មេរោគទេ។ ដែល File update ទំាងនេះគឺអ្នកត្រូវធ្វើការ Download ពី Internet ដើម្បីយកមកប្រើប្រាស់ ចំពោះ តែកុំព្យូទ័រណាដែលមិនបានភ្ជាប់ជាមួយ និង internet។ ប៉ុន្តែប្រសិនបើ កុំព្យូទ័រអ្នកបានភ្ជាប់ ជាមួយនិង Internet ហើយនោះវានិងធ្វើការ Update Automatically នៅពេលវាផុតកំណត់ការ update។   ខាងក្រោមនេះគឺជារបៀបដំឡើង Avira AntiVir Personal 2011និងរបៀបប្រើប្រាស់វា។




Click Here to Download Lesson
Click Here to download Avira Free 2013

រៀនជួសជយលដោយខ្លួនឯង [A+ Assigment ] Chapter 1& 2

សួស្តីអ្នកទាងអស់ថ្ងៃនេះខ្ញុំាក់ជួនអ្នកទំាងអស់គ្នា នៅ កិច្ចការស្រាវជ្រាវ នៅសកលវិទ្យាល័យ អ្គរ ដែលខ្ញុំបានស្រាវជ្រាវផ្នែក ជួសជួល ឬ A+ សំរាប់និស្សិតឆ្នាំទី១ ឆមាសទី ២ ហើយមានមេរៀនទំាងចំនួណ ១៤ មេរៀន ក៏ប៉ុន្តែខ្ញុំដាក់ជូនម្តងមួយរឺពី មេរៀសិន។ 
ចំណងជើងមេរៀងមានដូខាងក្រោមៈ 
មេរៀនទី១: ការណែនាំឲ្យស្គាល់អំពីម៉ាស៊ីនកុំព្យូទ័រ  
មេរៀនទី២ : គ្រឿងបរិក្ខារបស់កុំព្យូទ័រ  
មេរៀនទី៣: របៀបប្រើប្រាស់Menu នីមួយៗ នៅក្នុងBIOS 
មេរៀនទី៤ : របៀបតំឡើងប្រតិបត្តិការ (Windows 7 installing)  
មេរៀនទី៥ : របៀបតំឡើង Driver Sound និង VGA Driver  
មេរៀនទី៦​: របៀបតំឡើងកម្មវិធីការិយាល័យ  
មេរៀនទី៧ : របៀបតំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរកំណែរ.  
មេរៀនទី៨ :របៀប Back Driver និងការហៅ Driver មកវិញ  
មេរៀនទី៩ :ការតំឡើងនិងការប្រើប្រាស់កម្មវិធី Recovery My File  
មេរៀនទី១០ :ការតំឡើង និងការប្រើប្រាស់កម្មវិធី Nero Burning 9.00  
មេរៀនទី១២ :របៀបតំឡើង និងប្រើប្រាស់កម្មវិធី Avira AntiVir Free 
មេរៀនទី១៣ : របៀបតំឡើង Driver Printer Laser Jet 1005 សខ្មៅ  
មេរៀនទី១៤ : របៀបដោះ Password Windows និងUser  

Click Here to download Lesson