ការរាំដោយប្រើកម្លាំងខ្លាំងក្លា គឺអាចបញ្ចេញនូវស្ត្រេស និង ជាទម្រង់ដ៏ល្អមួយ នៃការធ្វើលំហាត់ ប្រាណ។ បើទោះជាបន្ទាប់ពីរយៈពេលដ៏យូរ នៃការធ្វើការងារដ៏អស់កម្លាំង ការរាំកំសាន្តក្នុងរយៈពេល ៣០នាទី គឺនឹងអាចធ្វើអោយអ្នកមានថាមពលវិញបានភ្លាម។ ការរាំ ក៏អាចជួយដុតបំផា្លញកាឡូរី, កាត់បន្ថយការប្រឈមនឹង ជំងឺបេះដូងសសៃឈាម និង យកចេញនូវសម្ពាធចេញពីរាងកាយបានផងដែរ ។ វាមាននូវទម្រង់ផ្សេងៗ ជាច្រើននៃការរាំ ដែលអ្នកអាចធ្វើការជ្រើសរើសយក ប្រភេទណាមួយ មកចាប់ ផ្តើមរៀន និង អនុវត្តទៅតាមចង្វាក់របស់វា ។ ពួកវាមានដូចជា ចង្វាក់ឆាឆា, ហ្ស៉ាស,បាឡេ, តុងហ្គោ និង ចង្វាក់ឌីស្កូ ផ្សេងៗទៀតដែលសុទ្ធតែជួយផ្តល់ អោយអ្នកនូវសុខភាពល្អបាន។
ការធ្វើលំហាត់ប្រាណ ដោយរាំតាមចង្វាក់ភ្លេង ក៏ជាប្រភេទលំហាត់ប្រាណផ្នែករាងកាយ ដ៏ល្អ ដែលវាអាចអោយអ្នកធ្វើចលនាដងខ្លួន ទៅតាមបែបបទនៃភ្លេង និង ចង្វាក់នីមួយៗ ។ វាគឺជាវិធីដ៏ប្រសើរ មួយ ក្នុងការដុតបំផ្លាញនូវខ្លាញ់ ក្នុងរាងកាយ និង ផ្តល់នូវថាពលដ៏ខ្ពស់ចំពោះរាងកាយ។ វានឹងបន្សល់ អោយអ្នកនូវ សួតដែលមានសុខភាពល្អ និង បេះដូងដែលលោតបានរឹងមាំ ។ ការចូលរួម ក្នុងក្លឹបរាំ ហាត់ប្រាណ ក្នុងពេលលា្ងចមិនត្រឹមតែអាចអោយអ្នក រាប់អានមិត្តបានកាន់តែច្រើននោះទេ ប៉ុន្តែវាថែម ទាំងអាចអោយអ្នកកាត់បន្ថយស្ត្រេសបានទៀតផង ៕
ប្រភពពីៈ សុខភាពយើង
ដោយយោងតាម ក្រុមអ្នកសិក្សាស្រាវជ្រាវ បានបង្ហាញថា ការរាំគឺជា វិធីដ៏មានប្រសិទ្ធភាពមួយ ក្នុងការ រក្សាអោយរាងកាយអ្នកស្រឡូន និង មានរូបសម្បត្តិសមសួន។ វាគឺជា ទម្រង់ដ៏ល្អបំផុតមួយ សម្រាប់ការធ្វើលំហាត់ប្រាណ ។ វាបង្កើននូវសារជាតិ stamina ,ភាពចេះបន់បែនតាមកាលៈទេសៈ ,យក ចេញនូវអារម្មណ៍ស្ត្រេស និង ធ្វើអោយអ្នកកាន់តែមានកម្លាំងបន្ថែម។ វាជួយបញ្ចេញនូវសារជាតិពុល, ជួយសម្រាលដល់ សាច់ដុំ, ឆ្អឹង និង សន្លាក់របស់ពួកយើង និង ជួយផងដែរក្នុងការលើកស្ទួយនូវ ស្ថានភាពអារម្មណ៍របស់យើងម្នាក់ៗ ។ វាត្រូវបានគេជឿជាក់ថា សំលេងតន្ត្រី និង ការរាំ គឺសាកសម បំផុតជាមួយនឹងគ្នា។ នៅពេលសំលេងភ្លេងចាប់ប្រគុំឡើង យើងហាក់នឹងមានអារម្មណ៍ថា ចង់ធ្វើចលនា រាងកាយទៅតាមចង្វាក់ភ្លេងនោះ។ វាពិតជាផ្តល់អោយយើងរាល់គ្នា នូវភាពខុសគ្នា និង អារម្មណ៍នៃ សុភមង្គលបន្ទាប់ពីយើង បានរាំនូវចង្វាក់ផ្សេងៗជាច្រើន។