ភ្នំពេញ : ប្រជាជនលើពិភពលោកដែលមិនចេះភាសាខ្មែរ នាពេលខាងមុខនេះនឹងអាចយល់និងអានគេហទំព័រភាសាខ្មែរបាន ខណៈដែលក្រុមហ៊ុន Google នឹងចេញកម្មវិធីបកប្រែភាសាខ្មែរ ដែលអាចនឹងបង្ហោះផ្សាយក្នុង ត្រីមាសទីពីរនៃឆ្នាំនេះ។
លោក ហេង សុវណ្ណ អ្នកសម្របសម្រួលម្នាក់ក្នុងចំណោមអ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Google ប្រចាំប្រទេស ដែលចូលរួមដំណើររៀបចំកម្មវិធីបកប្រែនេះ បានថ្លែងថា ការងារបង្កើតឲ្យមានការបកប្រែនេះគឺបានរៀបចំឡើងរយៈពេលប្រហែល ៥ឆ្នាំហើយ។ លោក សុវណ្ណ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា កម្មវិធី alpha បានបង្កើតរួចហើយ ហើយបច្ចុប្បន្នកំពុងតែធ្វើតេស្ដសាកល្បងជាលក្ខណៈផ្ទៃក្នុង។
លោកថ្លែងថា៖ «យើងកំពុងព្យាយាមដោះស្រាយបញ្ហាគុណភាពមួយចំនួនទៀត ដូចជា បញ្ហាសុក្រឹត ដែលអាចនឹងប៉ះពាល់ដល់គុណភាពបកប្រែ»។
លោក Javier Sola នាយកកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ (Open Institute) បានថ្លែងថា៖«វាមានបញ្ហាខ្លះៗ ដោយសារវិធីបកប្រែរបស់ Google នៅមានបញ្ហាខ្លះៗនៅឡើយ»។
វិទ្យាស្ថានបើកទូលាយ ដែលជាវិទ្យាស្ថានមួយកំពុងជួយការងារអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន វិទ្យានិងប្រាស្រ័យទាក់ទងនៅទីនេះ បាននិងកំពុងធ្វើការងារនេះជាមួយ Google ពីឆ្នាំកន្លងមក។
លោក Sola បានថ្លែងថា៖ «វាមានលក្ខណៈ ជាទិន្នន័យសុទ្ធនៅឡើយ។ វាយកប្រយោគដែលសរសេររាប់លានប្រយោគជាភាសាអង់គ្លេសនិងភាសាខ្មែរ ហើយដាក់វាចូលទៅក្នុងក្រុមម៉ាស៊ីនលាង។ ម៉ាស៊ីននេះបង្កើតនូវទិន្នន័យដែលប្រើប្រាស់ប្រយោគទាំងនេះ ជាឧទាហរណ៍ នៅពេលដែលវាត្រូវធ្វើការបកប្រែ»។ លោកបន្ថែមថា ទិន្នន័យកាន់តែច្រើន ការបកប្រែកាន់តែសុក្រឹត។
ប៉ុន្តែ ទោះយ៉ាងណាក្ដី ទិន្នន័យដែលមានស្រាប់សម្រាប់ការបកប្រែភាសាអង់គ្លេសនិងខ្មែរមិន ទាន់មានច្រើនដូចទិន្នន័យសម្រាប់ការបកប្រែរវាងភាសាអង់គ្លេស និងបារាំងទេ។
លោក ហេង សុវណ្ណ បានបញ្ជាក់ថា៖ «នេះនឹងត្រូវការពេលវេលាដើម្បីអភិវឌ្ឍវាឲ្យមានសមត្ថភាពពេញលេញ»។
លោកបន្ថែមថា សុក្រឹតភាពនៃការបកប្រែនេះនឹងកាន់តែមានភាពច្បាស់លាស់ទៅតាមពេលវេលាអភិវឌ្ឍន៍គម្រោងការ។
ក្រុមហ៊ុន Google មិនបានឆ្លើយតបនឹងសំណួរភ្នំពេញ ប៉ុស្តិ៍ នៅត្រឹមម៉ោងចូលរោងពុម្ព។
ក្រុមអ្នកជំនាញបានថ្លែងថា កម្មវិធីនេះនឹងរួមចំណែកដល់ការយល់ដឹងទូលំទូលាយជាងមុនសម្រាប់ ទាំងក្នុង និងក្រៅប្រទេសកម្ពុជា។
លោក តូនី លីម អ្នកឯកទេសគ្រប់គ្រងព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានថ្លែងថា៖ «អ្នកដែលមិនចេះនិយាយភាសាខ្មែរ នឹងអាចប្រើប្រាស់កម្មវិធីថ្មីនេះដើម្បីយល់ដឹងសារផ្សេងៗពីជនជាតិកម្ពុជា»។
លោកបន្តថា៖ «វានឹងជាវិធីមួយដែលនឹងធ្វើឲ្យពិភពលោកទូលំទូលាយជាងមុន»។
លោក លីម បានថ្លែងបន្តថា៖ «វានឹងជួយកាត់បន្ថយរនាំងឧបសគ្គនៃភាសា ដូច្នេះអ្នកខាងក្រៅអាចយល់ពីអ្វីដែលយើងនិយាយទាក់ទងគ្នា»៕ PS
Showing posts with label ពត៌មាន IT ថ្មីៗ. Show all posts
Showing posts with label ពត៌មាន IT ថ្មីៗ. Show all posts
កំព្យូទ័រ ម៉ាក ទាំងអស់ នឹងមានរូបរាងថ្មី
ជាមួយនឹងភាពជឿជាក់ នៃការកើនឡើងនៃការលក់ ម៉ាស៊ីនកំព្យូទ័រ ប្រមាណជា ១៥% នៃការលក់ចេញរបស់អ័បផល ក្នុងឆ្នាំ២០១២កន្លងទៅ (ទល់នឹងនឹងការកើនឡើងតែ ២%ប៉ុណ្ណោះ នៃប៉េស្សេ PC) លោកនាយករង ផ្នែកទីផ្សារ ហ្វីល ឈីល័រ (Phil Schiller) នៃ ក្រុមហ៊ុនអ័បផល បានបង្ហាញកាលពីរាត្រីថ្ងៃអង្គារ ក្នុងទីក្រុងសាន ជូហ្សេ (រដ្ឋកាលីផរនី) នូវកំព្យូទ័រ ម៉ាកប៊ុក ប្រូ (MacBook Pro) ថ្មីមួយទៀត ដែលមានទំហំអេក្រង់ ១៣អ៊ីញ។
កំព្យូទ័រប្រភេទដាក់តាមខ្លួន ដែលចេញថ្មីនេះ មានទំងន់ ២០%ស្រាលជាង កំព្យូទ័រចេញមុនៗ មានអេក្រង់ប្រភេទភ្លឺថ្លា រ៉េទីណា (Rétina) របស់អ័បផល ហើយមានទំហំពីកស៊ែល ធំរហូតដល់ ២៥៦០ x ១៦៦០ ដែលជាទំហំមួយធំជាង ពីរដង នៃទំហំ ហ្វូល អាឆដេ (Full HD)។
បំពាក់ដោយ ម៉ាស៊ីនថតរូប (Facetime) មកជាមួយ ដែលមានសមត្ថភាពចាប់រូបបាន ៧២០ប៉េ (720p)។ រីឯតំលៃលក់ នឹងត្រូវគេដឹងចាប់ពី ១ ៦៩៩ ដុល្លាអាមេរិកឡើងទៅ ជាមួយនឹងប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ (Core i5) អង្គចងចាំ ៨ ជីហ្គាបាយ និងទំហំឌីស ១២៨ជីហ្គាបាយ ជាឌីសផ្លាស្ស (flash)។
រូបរាងថ្មី របស់អាយម៉ាក (iMac)
ចំណែកឯ ម៉ាកមីនី វិញ ក៏បានវិវត្តន៍ទៅមុខដែរ ជាមួយនឹង ប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ ឬប្រាំពីរ (Core i5, i7 ) និងទំហំឌីស ៥០០ ជីហ្គាបាយ ជាឌីសវិលធម្មតា។ វាមានតម្លៃថោកជាងគេ តែ៥៩៩ដុល្លាប៉ុណ្ណោះ។
នៅទីបំផុត អាយម៉ាក (iMac កំព្យូទ័រដាក់នៅលើតុ) បានផ្លាស់ប្ដូរ រូបរាងរបស់វាខាងក្រៅរបស់វា ហើយមានអេក្រង់ស្ដើងជាទីបំផុត តែ២មីលីមែត្រប៉ុណ្ណោះ ដែលកំរាស់ទាំងក្រប ទាំងអេក្រង់ មានទំហំ៥មីលីមែត្រ។ មានទំហំអេក្រង់ ២១,៥អ៊ីញ និង២៧អ៊ីញ ជាមួយនឹងកំរិតពីកស៊ែលរវាងពី ២ ៥៦០ x ១ ៤៤០ និង ១ ៩២០ x ១ ០៨០។ ទំហំមុំនៃភាពមើលឃើញរបស់វា មានរហូតដល់ ១៧៨ដឺក្រ ហើយទំហំឌីសអាចដាក់ថត សំនុំឯកសារនានា បានរហូតដល់ ៣តេហ្គាអូទែ (3 To ប្រហែលជា 3 000 Go និងប្រមាណជា 3 000 000 Mo)។ រីឯតម្លៃរបស់វា ១ ២៩៩ដុល្លា សម្រាប់ទំហំអេក្រង់ ២១,៤អ៊ីញ និង ១ ៧៩៩ដុល្លា សម្រាប់ទំហំអេក្រង់ ២៧អ៊ីញ ហើយអាចអាស្រ័យ នឹងកំរិតនៃការតម្លើង (Setup Configuration) របស់វាផង៕
ប្រភពពី: MONOROM

Subscribe to:
Posts (Atom)