ទំនាក់ទំនង ជីវិតផ្លូវភេទ និងជំងឺធ្លាក់ ទឹកចិត្ត

បញ្ហានៃការ រួមភេទមានដូចជា លិង្គងាប់ ឬ អសមត្ថភាព ក្នុងការបញ្ចេញ ទឹកកាម គឺថាជារឿយៗ បញ្ហាទាំងនេះ គឺតែងតែកើតមាន រួមជាមួយនឹង ជំងឺនៃការធ្លាក់ ទឹកចិត្ត។ តែជាដំណឹងល្អ វេជ្ជបណ្ឌិតគឺ អាចធ្វើការ ព្យាបាលនូវរាល់បញ្ហា នៃផ្លូវភេទ ដែលកើតមាន ព្រមគ្នាជាមួយនឹង ជំងឺធ្លាក់ ទឹកចិត្ត ទាំងនេះបាន។
តើបញ្ហាផ្លូវភេទ និង ជំងឺធ្លាក់ទឹកចិត្ត មានទំនាក់ទំនងគ្នា បានយ៉ាងដូចម្តេចខ្លះ ?
ខួរក្បាល គឺមានរំញោចជាខ្លាំង ទៅលើចំណង់នៃការរួមភេទ។ តម្រូវការនៃការរួមភេទ គឺចាប់ផ្តើមកើត មាននៅក្នុងខួរក្បាល ហើយវាបានធ្វើដំណើរ ចុះមកផ្នែកខាងក្រោម។ នេះដោយសារតែ សារជាតិគីមី ជាពិសេសម្យ៉ាង ដែលត្រូវបានគេស្គាល់ ថាជា អ្នកចម្លងនូវប្រព័ន្ធ ប្រសាទ។ សារធាតុគីមី ទាំងអស់ នេះគឺ បានបង្កើនដល់ ទំនាក់ទំនងរវាង កោសិកាខួរក្បាល និង ជំរុញឲ្យមានចរន្ត ឈាមរត់ជាខ្លាំងទៅ កាន់សរីរៈនៃផ្លូវភេទ។ បញ្ហានោះ គឺថា ប្រសិនបើអ្នកមាន ជំងឺធ្លាក់ទឹកចិត្ត និងអារម្មណ៍ នៃភាពមិន ប្រក្រតីផ្សេងៗ ទៀត នោះសារជាតិគីមី នៅក្នុងខួរក្បាលទាំងនេះ នឹងមាន អតុល្យភាព ។
បុរស និង ស្ត្រីជាច្រើនដែលកើតមាននូវជំងឺធ្លាក់ទឹកចិត្ត គឺបានប្រាប់ថា ពួកគេមាន នូវចំណង់ ផ្លូវភេទ ធ្លាក់ចុះ ឬ ក៏មិនមានតែម្តង។ ហើយបញ្ហា ទាំងនេះ គឺបានដាក់ សម្ពាធដល់ ទំនាក់ទំនងស្និទ្ធស្នាល របស់ដៃគូ ស្នេហា របស់ពួកគេ។
តើឱសថសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត អាចបណ្តាលឲ្យអ្នកមានបញ្ហា ផ្នែកសមត្ថភាព ផ្លូវភេទ ដែរឬទេ? អត្ថប្រយោជន៍ របស់ថ្នាំព្យាបាលជំងឺផ្លូវចិត្ត គឺវាអាចជួយជំរុញ ធ្វើឲ្យអារម្មណ៍របស់ បុគ្គលម្នាក់ មាន ភាពល្អប្រសើរ ឡើវិញ ឬ មានអារម្មណ៍ ក្នុងការផ្តល់តម្លៃឲ្យ ខ្លួនឯង ប៉ុន្តែប្រភេទ ខ្លះនៃ ថ្នាំប្រភេទនេះ ឧទាហរណ៍ ដូចជា ពពួក selective serotonin reuptake inhibitors គឺអាចផ្តល់នូវ ផលរំខានមួយចំនួន ។ ផលរំខានទាំងនោះ គឺអាចផ្តល់ ជាលទ្ធផល គឺធ្វើឲ្យអ្នកមានបញ្ហា ផ្នែកសមត្ថភាព ផ្លូវភេទ។
ថ្នាំសម្រាប់ប្រឆាំងនឹងជំងឺផ្លូវចិត្ត គឺជួយជំរុញឲ្យអារម្មណ៍របស់អ្នក ដែលមានជំងឺ ធ្លាក់ទឹកចិត្ត មានភាពល្អប្រសើរ ឡើងវិញ ដោយវាធ្វើការភ្ញោច ទៅលើ តុល្យភាពនៃ សមាសធាតុគីមី នៅក្នុង ខួរក្បាល។ ប៉ុន្តែ សមាសធាតុគីមី ដូចគ្នាទាំងនេះ គឺត្រូវបានចូលរួម ផងដែរ ទៅក្នុងការឆ្លើយតប របស់ ផ្លូវភេទ។ ថ្នាំព្យាបាលជំងឺផ្លូវចិត្ត ក៏បានធ្វើការផ្លាស់ប្តូរ ផងដែរនូវ តុល្យភាពរបស់វា ជារឿយៗ គឺអាចបណ្តាលឲ្យ មានការមិន ដំណើរការផ្នែក ចំណង់ផ្លូវភេទ។ ផលរំខាននៃការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្តនេះ នឹងមានកើនឡើង នៅពេលដែល កម្រិតដូស នៃថ្នាំនេះ ត្រូវបានធ្វើការ បង្កើនផងដែរ ។
តើបញ្ហាផ្លូវភេទប្រភេទណាខ្លះ ដែលមានទំនាក់ទំនងជាមួយនឹង ថ្នាំសម្រាប់ព្យាបាល ជំងឺផ្លូវចិត្ត?
បញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងការប្រើថ្នាំសម្រាប់ ព្យាបាលជំងឺផ្លូវចិត្ត រួមមានដូចជា៖
• មិនមានសមត្ថភាព ក្នុងការរួមភេទ ឬ មិនមានភាពរីករាយជាមួយនឹងវា។
• លិង្គងាប់ ចំពោះបុរស។
• ចំណង់ផ្លូវភេទ ត្រូវបានធ្លាក់ចុះ។
• មិនមានសម្ថភាព ក្នុងសម្រេចកាមបាន។
តើបញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងជំងឺធ្លាក់ទឹកចិត្តនេះ អាចធ្វើការព្យាបាល បាន ដោយវិធីណា ?
មានវិធីជាច្រើនដែលយើងអាចប្រើបាន ក្នុងការគ្រប់គ្រងនូវ ផលរំខាននៃ ឱសថសម្រាប់ ព្យាបាល ជំងឺផ្លូវចិត្ត ចំពោះបញ្ហាផ្លូវភេទ ដោយមិនចាំបាច់ ទាក់ទងនឹងព្យាបាល។ ឧទាហរណ៍ ប្រភេទថ្នាំប្រឆាំង នឹងជំងឺផ្លូវចិត្ត ប្រភេទថ្មី គឺបានមានដំណើរការ ផ្សេងគ្នា ដែលពួកវាអាច នឹងមិនមាន ផល ប៉ះពាល់ ទៅលើ មុខងារផ្លូវភេទ របស់អ្នក។ ដូច្នេះ គ្រូពេទ្យអាចនឹង ធ្វើការផ្លាស់ប្តូរនូវ ប្រភេទថ្នាំផ្សេង ទៀតសម្រាប់អ្នក គឺ ជាប្រភេទដែលអាច នឹងមិនសូវមាន ឥទ្ធិពលទៅលើ សម្ថភាពក្នុង ការរួមដំណេក របស់អ្នក។ ដើម្បីទទួល បាននូវជំនួយ អ្នកត្រូវធ្វើការ ពិភាក្សាជាមួយ នឹងគ្រូពេទ្យ ។
ប្រសិនបើពួកគេ មិនបានដឹងថាអ្នកមានបញ្ហាជាមួយនឹងសមត្ថភាពនៃការរួមភេទ នោះគ្រូពេទ្យនឹង មិនអាច ជួយអ្វីអ្នក បាននោះទេ។ អ្នកត្រូវហ៊ាន និយាយ ដោយចំហ ជាមួយនឹង គ្រូពេទ្យ និង ដៃគូ របស់អ្នក ។ បន្ទាប់មក ធ្វើការសាកសួរគ្រូពេទ្យថា តើអ្វីដែលអាច ជួយដោះស្រាយ នូវស្ថានភាព របស់អ្នកបាន ។
នៅពេលដែលអ្នកជំងឺបានដឹងថា បញ្ហាផ្នែកផ្លូវភេទដែលមានទំនាក់ទំនង ជាមួយនឹង ការប្រើប្រាស់ថ្នាំ អាចត្រូវបាន ធ្វើការព្យាបាលបាន គឺមាន មនុស្សជា ច្រើនបានសម្រចចិត្ត បន្តធ្វើការប្រើប្រាស់ នូវ ប្រភេទថ្នាំ ព្យាបាលជំងឺផ្លូវចិត្ត ទាំងអស់នេះទៀត ៕