Showing posts with label សុខភាពផ្លូវភេទ. Show all posts
Showing posts with label សុខភាពផ្លូវភេទ. Show all posts

ស្ត្រី​ម្នាក់​អួតថា​បាន​រួមភេទ​ជាមួយ​បុរស​រហូតដល់​៥០០០​នាក់​

នារី​មុររបរ​កែសម្ភ​ស្សបា​ន​និយាយ​អះអាង​ថា រូប​នាង​ធ្លាប់​បាន​ឡើង​លើ​គ្រែ​ជាមួយ​មនុស្ស​ប្រុស​ជាង ៥ ពាន់​នាក់​ក្នុងអំឡុងពេល​ត្រឹមតែ ៩ ឆ្នាំ ឬ ៣២៨៥ ថ្ងៃ​ប៉ុណ្ណោះ​។​

នាង នី​ក​គី លី (Nikkie Lee) បាន​អួតថា នាង​មាន “​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន​ដ៏​អស្ចារ្យ​” ដែល អាច គេង ជាមួយនឹង​មនុស្ស​ប្រុស ៤ នាក់​ក្នុង​មួយ​យប់ ហើយ​នាង​បាន​ធានា​ទៀតថា នាង​មិន​ដែល​នៅ​ជាមួយ មនុស្ស ប្រុស​ដដែលៗ​នោះទេ​។​
​បន្ថែម​ពីលើ​នេះ រឿង​ដែល​ធ្វើអោយ​មនុស្ស​ជាច្រើន​មាន​ការភ្ញាក់ផ្អើល​នោះ​គឺ នារី​ពូកែ​រឿង​សិច​ដែលមាន សក់​ពណ៌​ទង់ដែង​ម្នាក់​នេះ​បាន​ប្រាប់​អំពី​ទីកន្លែង​ដែល​នាង​ធ្វើការ​រួម​ ភេទ ដូចជា​នៅក្នុង​ក្លឹប​កំសាន្ត ច្រក​ផ្លូវ​តូចៗ​តាម​ជញ្ជាំង​ផ្ទះ សួនច្បារ រោងកុន និង​ក្លឹប​ឌី​ស​ស្កូក្មេងៗ​។ នី​ក​គី បាត់បង់​ព្រហ្មចារី​យ តាំងពី នាង​អាយុ ១៦ ឆ្នាំ​មក​ម្លេះ ។ នី​ក​គី ដែល​ជា​នារី​បង្ហាញ​ម៉ូត​ផង​ដែរ​នោះ បាន​សារភាព​ថា នាង​ចង់​ឡើង​លើ គ្រែ​ជាមួយ​មនុស្ស​ប្រុស​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​សំរាក (​ទីកន្លែង​ដែល​នាង រួមភេទ​ជាមួយ​នឹង​ដៃគូ​របស់ នាង​នៅ តាម​ក្លឹប ឆ្នេរ​ខ្សាច់ និង​រានហាល​មុខផ្ទះ​)​។​

 ​ជា​មធ្យម នាង​បាន​រួមភេទ​ជាមួយ​មនុស្ស​ប្រុស ២ នាក់​រៀងរាល់ថ្ងៃ ហើយ​នាង​បាន​រក្សាទុក ព័ត៌មាន លំអិត របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ត្រា​ពណ៌​ក្រហម​តូច​មួយ ជាមួយនឹង​ពិន្ទុ​របស់​ប្រុសៗ​ទាំងនោះ​។ នៅពេល នាង​មាន​អាយុ ២១ ឆ្នាំ នី​ក​គី បាន​បង្ហើប​អោយដឹងថា នាង​មាន​មនុស្ស​ប្រុស​រួមរស់​នឹង​គ្នា​ចំនួន ២២៨៩ នាក់​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំនាញ​ខាង​ទំនាក់ទំនង បាន​និយាយថា “​វា​គឺជា​រឿង​គ្រោះ ថ្នាក់​មួយ​”​។​

នាង នី​ក​គី បាន​អួតថា នាង​មាន​មោទនភាព​ជាមួយនឹង​លក្ខណៈ​ពិសេស​ដែល ធ្វើអោយ​គេ​ភ្ញាក់ផ្អើល​នេះ ខ្លាំងណាស់ ហើយ​នាង​បាន​បន្ថែមទៀតថា នាង​តែងតែ​គិត​មមៃ​ស្រមៃ​ដល់​ការ​ចង់តែ​រួមភេទ​ជានិច្ច ហើយ នោះ​គឺជា​ថ្នាំ​របស់​នាង​។​

​នាង នី​ក​គី បាន​និយាយថា ៖ “​ខ្ញុំ​មាន​ក្បួនច្បាប់​ពីរ : ទី ១ គឺ ហាម​ដាច់ខាត​មនុស្ស​ប្រុស​ដែល​ជា​របស់​អ្នក​ដ៏​ទៃ ហើយ​ទី ២ គឺ ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​។ ក្រៅពីនេះ អ្វី​ក៏​ល្អ​ដែរ​។ ឥឡូវនេះ ខ្ញុំ​រួមរស់​ជាមួយនឹង មនុស្ស​ប្រុស​មិនតិច​ជាង ៥០០០ នាក់​នោះ​ទេ​។ មិត្តភក្តិ​របស់​ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​ទៅ​រក​គ្រូពេទ្យ​ហើយ​។ តើ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​នឹង​សិច​ឬ​? ប្រសិនបើ​ខ្ញុំ​ជា​មនុស្ស​ងប់​នឹង​សិច ខ្ញុំ​រីករាយ​នឹង​វា ហើយ​ខ្ញុំ​មិន​ត្រូវការ​ការព្យាបាល​ទេ​។​”

​និយាយ​ពី​រឿង​ការបាត់​ ព្រហ្មចារី​យ​នៅ​អាយុ ១៦ ឆ្នាំ​វិញ នាង នី​ក​គី បាន​និយាយទៀតថា “​ខ្ញុំ​អាច​រកឃើញ​ថា​តើ​ខ្ញុំ​ពូកែ​រឿង​អ្វីខ្លះ​។ ខ្ញុំ​ចាប់ផ្តើម​កត់ត្រា​អ្វី​គ្រប់​យ៉ាង​នៅក្នុង​សៀវភៅ​របស់ខ្ញុំ​ជា​ រៀងរាល់​អាទិត្យ​។ ខ្ញុំ​មាន​មោទនភាព​ជាមួយនឹង​មនុស្ស​ប្រុស​ដ៏​ច្រើន​ដែល​ខ្ញុំ​អាច​គេង​ជាមួយ ​គេ​បាន ហើយ​អ្វី​ដែល​ខ្ញុំ​ខ្លាច​នោះ​គឺ ខ្ញុំ​ខ្លាច​បាត់បង់​លក្ខណៈ​ពិសេស​នេះ​ខ្លាំងណាស់​”៕​
 
ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh

វិធីទប់ស្កាត់ការឆាប់ ចេញទឹកកាម

  
ដំណោះស្រាយចំពោះ ការឆាប់ចេញទឹកកាមពិតជាមាន។ ការឆាប់ចេញទឹកកាម អាចដោះស្រាយបានដោយការអប់រំកាយ ដែលជាការៀនត្រួតត្រា ការចេញទឹកកាម។ បុរសត្រូវចេះគ្រប់គ្រង និងកែតម្រូវពេលហៀប ទទួលសេចក្ដីសុខដល់កំពូល និងស្វែងយល់ឱ្យច្បាស់អំពី ការត្រេកត្រអាលរបស់ខ្លួន ដើម្បីពន្យាឱ្យបានការឆាប់ ទទួលសេចក្ដីសុខស្រួល ផ្លូវភេទដល់កំពូលរហ័សពេក។ ដើម្បីជួយលោកអ្នក ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបន្ថែមទៅលើ ការរៀបរាប់ពីលេខមុន នូវវិធីសាស្ដ្រប្រឆាំងនឹង ការឆាប់ចេញទឹកកាម និងវិធីព្យាបាលផ្សេងៗ។
ដំបូន្មានសម្រាប់យុវជន
ការឆាប់ចេញទឹកកាម ជាបាតុភូតកើតញឹកញាប់បំផុត នៅលើយុវជន។ ប៉ុន្ដែមិនមែនជាបញ្ហាធំដុំទេ។ បើសិនលោកអ្នកជួប បញ្ហានេះពេលរួមភេទដំបូង ក្នុងជីវិតផ្លូវភេទ សូមលោកអ្នកកុំអាលឆាប់ គិតថាខ្លួនជាអ្នកឆាប់ចេញ ទឹកកាមឱ្យសោះ។ នោះគឺជាដំណើរ ឆ្លងកាត់មួយ ដែលកើតមានឡើង ស្ទើរតែគ្រប់យុវជន ព្រោះថាពួកគេនៅវ័យក្មេង មិនសូវមានបទពិសោធន៍ និងមានអារម្មណ៍ពុះកញ្ជ្រោល ខាងផ្លូវភេទខ្លាំងក្លា ពួកគាត់មានការលំបាក ក្នុងការគ្រប់គ្រងការ ចេញទឹកកាមរបស់ខ្លួន។ ក្នុងករណីភាគច្រើន ឧប្បត្ដិវហេតុ នេះគ្រាន់តែកើតមួយ រយៈពេលប៉ុណ្ណោះ ហើយមិនត្រូវព្រួយបារម្ភឡើយ។ បញ្ហាទាំងនេះនឹងរលាយបាត់ទៅវិញ នៅពេលដែលលោកអ្នក និងស្ដ្រីជាដៃគូផ្លូវភេទ ស្គាល់គ្នាកាន់តែច្បាស់។
ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ?
ទោះបីជាការឆាប់ចេញទឹកកាម មិនមែនជាជំងឺធ្ងន់ធ្ងរក៏ដោយ ពេលខ្លះលោកអ្នកត្រូវតែ ទៅពិគ្រោះជាមួយគ្រូពេទ្យ ជាពិសេសក្នុងករណី មួយចំនួនដូចខាងក្រោមនេះ។
- បើសិនជាលោកអ្នក មានបញ្ហាឆាប់ចេញទឹកកាម នេះអូសបន្លាយពេលយូរពេក ហើយដែលបង្កឱ្យ លោកអ្នកបាត់បង់ការ ទុកចិត្ដរាល់ពេលរួមភេទ
- ប្រសិនបើបញ្ហាឆាប់ចេញទឹកកាមនេះ កើតមានរិតតែញឹកញាប់ទៅ
- បញ្ហាឆាប់ចេញទឹកកាម បង្កបរិយាកាសអាប់អួរ និងបង្កទំនាស់មិនចុះសម្រុងគ្នា ជាមួយស្ដ្រីជាដៃគូ ក្នុងជីវភាពផ្លូវភេទ។
ការពិនិត្យអាការរោគដោយគ្រូពេទ្យ
ពេលលោកអ្នក ទៅជួបគ្រូពេទ្យជំនាញ គាត់ចាប់ផ្ដើមពិនិត្យជម្ងឺ ដើម្បីរកឱ្យឃើញថាតើ បញ្ហានេះនៅតែកើតមានដែរឬទេ ឬក៏វាបានកើតមាន នៅពេលបុរសនោះ មានសុខភាពផ្លូវភេទល្អប្រក្រតី។ គ្រូពេទ្យជំនាញធ្វើ ការវាយតម្លៃផ្លូវភេទ និងត្រួតពិនិត្យរូប រាងកាយ ប្រយោជន៍ផ្ដល់ ការព្យាបាលត្រឹមត្រូវ ដែលអាចជាការព្យាបាលវេជ្ជសាស្ដ្រ ឬជាការព្យាបាលផ្លូវភេទ។
វិធីទប់ស្កាត់ការឆាប់ចេញទឹកកាម
វិធីទប់ស្កាត់ការ ឆាប់ចេញទឹកកាមតាម បែបធម្មជាតិ ពិតជាវិធីសាស្ដ្រដ៏ វិសេសវិសាលបំផុត ព្រោះថាគ្មានផលអាក្រក់ ហើយវាអាចជួយកែតម្រូវ សកម្មភាពផ្លូវភេទឡើងវិញបាន។ វិធីទប់ស្កាត់ការឆាប់ចេញ ទឹកកាមបែបធម្មជាតិ ជាវិធីគ្រប់គ្រងវិញ្ញាណ ។ វិធីគ្រប់គ្រងវិញ្ញាណនេះ មានចំនួន២ប្រភេទគឺ វិធីផ្អាក-សម្រុក (បង្កើតឡើងដោយវេជ្ជបណ្ឌិត ស៊ីម៉េន) និងវិធីច្របាច់ក្បាលលិង្គ (ដោយលោកម៉ាស្ទ័រ និងចនសុន)។
ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូននូវវិធី ទប់ស្កាត់ការឆាប់ចេញទឹកកាម បែបធម្មជាតិចំនួន ៥យ៉ាងដូចតទៅនេះ។
វិធីទី១- វិធីប្រឆាំងមូលហេតុ ៖ សូមបំបាត់ឱ្យបាននូវ មូលហេតុដែលបង្កការ ឆាប់ចេញទឹកកាម ដូចជាករណីវិបត្ដិផ្លូវចិត្ដផ្លូវ អារម្មណ៍ជាដើម។ ទំនាក់ទំនងល្អក្នុង រង្វង់ស្វាមីភរិយា សេចក្ដីស្រឡាញ់ និងបរិយាកាសល្អូកល្អឺន ដើរតួនាទីសំខាន់ផងដែរនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹង វិបត្ដិផ្លូវចិត្ដផ្លូវអារម្មណ៍។ ដោយឡែក ការមានអារម្មណ៍ផ្លូវភេទ ពុះកញ្ជ្រោលខ្លាំងហួសហេតុ ត្រូវចៀសវាងផងដែរ។
វិធីទី២- វិធីប្រើប្រាស់ស្រោមអនាម័យ ៖ ការពាក់ស្រោមអនាម័យ ក៏ជាវិធីមួយដ៏ល្អដែរ ពីព្រោះវាអាចកាត់បន្ថយ កាមារម្មណ៍ពុះកញ្ជ្រោល ឬត្រេកត្រអាល ពេលមានការប៉ះពាល់ផ្លូវភេទ។ ប្រការប្រសើរ សូមចាប់ផ្ដើមពីវិធីប្រើប្រាស់ ស្រោមអនាម័យនេះ ក៏ល្អដែរមុននឹងចាប់ផ្ដើម វិធីផ្សេងទៀត ពីព្រោះវាក៏អាចជួយ ពន្យារការចេញទឹកកាមបានដែរ។
វិធីទី៣- វិធីផ្អាក-សម្រុក ៖ បច្ចេកទេសនេះត្រូវបានអនុវត្ដឡើង ដោយមានការចូលរួម ជាមួយស្ដ្រីជាដៃគូរួមភេទ។ វាជារបៀបលេងប្រដាប់ភេទ ដោយមិនមានការស៊កលិង្គ បុរសចូលទៅក្នុងទ្វារមាសរបស់ស្ដ្រី រហូតដល់ពេល ហៀបចេញទឹកកាម សូមបញ្ឈប់។ ការលេងលិង្គដោយដៃ របស់ស្ដ្រីជាដៃគូរួមភេទ ដោយមិនស៊កលិង្គ ទៅក្នុងទ្វារមាសនេះ ត្រូវផ្អាកមួយរយៈពេល៣០វិនាទី សិនមុននឹងចាប់ផ្ដើមសារជាថ្មី។ បន្ទាប់ពីរយៈពេលផ្អាកនេះ វគ្គ ឬឈុតនេះត្រូវធ្វើឡើងដដែលៗ រហូតដល់បន្ដ ការលេងប្រដាប់ ភេទដោយគ្មានការបង្កការ ចេញទឹកកាមកើតឡើង។
វិធីទី៤- វិធីច្របាច់ក្បាលលិង្គ ៖ បច្ចេកទេសនេះត្រូវអនុវត្ដ ការលេងលិង្គរហូតដល់ បុរសទទួលអារម្មណ៍ ឬប្រាប់ថាជិត ចេញទឹកកាម។ ពេលដែលការចេញទឹកកាម ខិតកាន់តែជិតមកដល់ សូមចាប់ច្របាច់ក្បាលលិង្គ ដោយមេដៃនៅពីក្រោមក្បាលលិង្គ រីឯ ម្រាមចង្អុលដៃនៅ ពីលើក្បាលលិង្គ។ ម្យ៉ាងទៀត សូមធ្វើការច្របាច់ក្បាលលិង្គ តាមរូបភាពក្ដោបជារង្វង់។ ស្ដ្រីជាដៃគូត្រូវច្របាច់ ក្បាលលិង្គឱ្យបានពី៣ ទៅ៤វិនាទី ឬអាចដល់ទៅ៣០វិនាទី។ សកម្មភាពច្របាច់នេះ អាចជួយផ្អាករ៉េផ្លិច បាញ់បញ្ចេញទឹកកាម។ វិធីនេះ អាចអនុវត្ដដោយ បុរសសាម៉ីខ្លួន ឬដោយស្ដ្រីជាដៃគូ។ សូមធ្វើលំហាត់បែបនេះ ឱ្យបានច្រើនដង សាចុះសាឡើង និងក្នុងរយៈពេលជា ច្រើនថ្ងៃ។
ដំណាក់កាលបន្ទាប់ អាចចាប់ផ្ដើមស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាសរបស់ស្ដ្រី តែត្រូវមានកាយវិការរួមភេទ “ស្ដ្រីនៅពីលើ បុរស” បុរសដេកផ្ងាសណ្ដូកខ្លួន។ មុនដំបូងអ្នកទាំងពី រនៅស្ងៀម មិនត្រូវមានចលនាឡើយ។ ពេលដែលបុរស ចង់ចេញទឹកកាម ស្ដ្រីជា ដៃគូចាប់ងើបដក ប្រដាប់ភេទចេញ ហើយចាប់អនុវត្ដវិធី ច្របាច់ក្បាលលិង្គភ្លាមៗ។ បន្ទាប់មកការស៊ក បញ្ចូលលិង្គជាថ្មីនៅក្នុងទ្វារមាស នេះត្រូវធ្វើឱ្យបានច្រើនដង រហូតដល់រយៈពេលពី១៥ ទៅ២០នាទីដោយ រក្សាស្ថានភាពនៅតែមិនមាន ការចេញទឹកកាមបាន។ លំហាត់ប្រាណនេះ សូមធ្វើជារៀងរាល់ថ្ងៃ ឱ្យបានច្រើនសបា្ដហ៍ ទើបមានប្រសិទ្ធភាពល្អ។
វិធីទី៥- លំហាត់ប្រាណកឺហ្សែល ៖ បច្ចេកទេស កឺហ្សែល នេះ គឺជាលំហាត់ប្រាណដែល អនុវត្ដឡើងដោយស្ដ្រី ដែលទើបតែសម្រាលទារករួច ប្រយោជន៍ពង្រឹងកម្លាំង សាច់ដុំអាងត្រគាក និងសាច់ដុំទ្វារមាស ដែលលាតសន្ធឹងពី ថ្ងាសទៅកញ្ចូញគូទ។ ចំពោះ បុរស លំហាត់ប្រាណកឺហ្សែល អាចចូលរួមចំណែកពន្យា ការឆាប់ចេញទឹកកាម។ សូមទម្លាប់ធ្វើការកន្ដ្រាក់ សាច់ដុំកំប៉េះគូទជារៀងរាល់ ថ្ងៃក្នុង១ថ្ងៃឱ្យបានពីរ ឬបីដង ហើយក្នុងមួយដង ឱ្យបានច្រើននាទី។ ពេលមានការរួមភេទ បុរសមួយចំនួនអាច អូសបន្លាយការឡើង រឹងនៃលិង្គ ដោយការកន្ដ្រាក់នៃសាច់ដុំទាំងនេះ។ បុរសខ្លះទៀតអាច ទទួលបានលទ្ធផល នៅពេលដែលសម្រួល ការកន្ដ្រាក់មកវិញ។
បណ្ដាំផ្ញើ
វិធីទប់ស្កាត់ ការឆាប់ចេញទឹកកាម ទាំងប៉ុន្មានដែលបានរៀបរាប់មកនេះ សុទ្ធតែទទួលបានលទ្ធផល ជោគជ័យគួរឱ្យកត់សម្គាល់។ ជាពិសេស ករណីបុរសដែលមានបញ្ហា ឆាប់ចេញទឹកកាមនេះមិនធ្ងន់ធ្ងរ វិធីទាំងបីចុងក្រោយនេះ ពិតជាអាចផ្ដល់នូវប្រសិទ្ធ ភាពបាន។ ផ្ទុយទៅវិញ បើវិធីទប់ស្កាត់ការឆាប់ ចេញទឹកកាមទាំងនេះ នៅតែមិនមានប្រសិទ្ធភាពទៀត លោកអ្នកត្រូវរត់រកការពិគ្រោះ ជាមួយគ្រូពេទ្យជំនាញខាងផ្លូវភេទ ដើម្បីទទួលការព្យាបាល តាមបែបវេជ្ជសាស្ដ្រ៕

ការពិតទាំងបួនយ៉ាង ម្តាយមិនបានប្រាប់កូនស្រី អំពីការរួមភេទ

  
រហូតមកដល់សព្វថ្ងៃនេះ មានស្ត្រីជាច្រើននាក់និយាយថា ពួកគេមិនដែល ទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីការរួមភេទពីម្តាយឪពុក របស់ពួកគេឡើយ។ ដូច្នេះមិនបាច់មានការ ងឿងឆ្ងល់ទេដែលថាស្ត្រី ជាច្រើននាក់ មិនសូវជាមានការពេញចិត្ត ទៅលើជីវិតស្នេហារបស់ពួកគេនោះទេ។ នេះគឺជាការពិតទាំងបួន យ៉ាង ដែលអ្នកពិតជាមិនធ្លាប់ បានម្តាយរបស់ អ្នកប្រាប់នោះទេ។ ប៉ុន្តែការយល់ដឹងអំពីរឿងនេះ អាចជួយឲ្យអ្នកមានភាព រីករាយកាន់តែ ខ្លាំងទៅលើជីវិត នៃការរួមភេទ។
១, ការឡើងដល់ចំនុចកំពូល គឺមិនមែនជាការងាយស្រួលនោះទេ
សម្រាប់ស្ត្រីភាគច្រើន ការសិក្សាទៅលើការឈាន ទៅដល់ចំនុចកំពូលនៃការរួមភេទ គឺជារឿងមួយដែលពិបាក និងត្រូវចំនាយពេលច្រើន។ សព្វថ្ងៃនេះ បុរសៗមាននិន្នាការ ចង់ឲ្យស្ត្រីគួរតែទៅដល់ចំនុចកំពូល ឲ្យកាន់តែងាយស្រួលបំផុត។
តាមប្រព័ន្ធផ្សព្វផ្សាយ ដែលរួមមាន រឿងប្រលោមលោក និងខ្សែភាពយន្តស្រើបស្រាល ច្រើនតែផ្តល់នូវចំណាប់អារម្មណ៍ដូចគ្នា។ ហើយថ្មីៗនេះ ការរីកលូតលាស់នៃការ បញ្ចាំងវីដេអូរួមរក្ស តាមប្រព័ន្ធអ៉ីនធើណិត បានផ្តល់ឲ្យមនុស្សប្រុសបង្កើតបាន នូវគំនិតចម្លែកៗអំពីអ្វីដែលជា ការរីករាយសម្រាប់ស្ត្រី។ ចំពោះធនធានជាច្រើននេះ ធ្វើឲ្យស្ត្រីមានភាពត្រហេកត្រហកជាមួយ នឹងតណ្ហានៃការឈានដល់ ចំនុចកំពូលក្នុងពេល បុរសបញ្ចូលលិង្គទៅក្នុង ទ្វារមាសរបស់នាង។ នៅក្នុងជីវិតពិតប្រាកដ រឿងនេះកម្រនឹងកើតមានណាស់។
តាមការពិត ការរួមភេទតែម្នាក់ឯង គឺកម្រនឹងទទួលបាននូវចំនុច កំពូលណាស់សម្រាប់ ស្ត្រី។ ហើយវាគឺជារឿងធម្មតាទេ ក្នុងការត្រៀមខ្លួនទទួល យកចំនុចកំពូលនៃការ រួមភេទមុន ឬក្រោយពេលរួមភេទ តាមរយៈការភ្ញោចដោយដៃ ឬការរួមភេទតាមមាត់។
ស្ត្រីមួយចំនួនដែលមាន សំណាងអាចឈានទៅ ដល់ចំនុចកំពូលនៃការ រួមភេទតែម្នាក់ឯងបាន។ ប៉ុន្តែភាគច្រើននៃស្ត្រី ទាំងអស់ត្រូវតែត្រដុសទៅលើ Clitoris (សេរ) របស់ពួកគេដោយខ្លួនឯង ឬដោយដៃគូររបស់ពួកគេ ជួយធ្វើឲ្យខណៈពេលកំពុង រួមភេទជាមួយគ្នា។
ពិតណាស់ រឿងនេះមិនមែនតែងតែ ងាយស្រួលរហូតនោះទេ ហើយវានឹងផ្អែកទៅលើក្បាច់ ដែលអ្នកធ្វើក្នុងពេលរួមភេទគឺម្នាក់ ក្នុងចំនោមអ្នកទាំងពីរ អាចងាយស្រួលក្នុងការ ស្ទាបអង្អែល Clitoris បានឬក៏អត់។
២, ស្ត្រីម្នាក់ៗពិតជាអាច ឡើងដល់ចំនុចកំពូលបាន
តាមការអនុវត្តស្ត្រី គ្រប់គ្នាគួរតែអាចទទួលបាន ចំនុចកំពូលនៃការ រួមភេទ ហើយអ្វីដែលពិតនោះ គឺបានច្រើនដងទៀតផង ប្រសិនបើពួកគេចង់បាន។ បើយើងត្រលប់មក និយាយអំពីដំបូន្មានរបស់ម្តាយអ្នកវិញគឺ ការរួមភេទនៅតែជាបម្រាមមួយដដែល ហើយការនិយាយអំពី ការឡើងដល់ចំនុចកំពូល នៃការរួមភេទគឺជាបម្រាមដ៏ ខ្លាំងក្លាជាងនេះទៅទៀត។ លើសពីនេះទៅទៀត មានអ្នកឯកទេសជាច្រើនឲ្យយោបល់ថា ការដែលទទួលបានចំនុចកំពូល ច្រើនដងគឺសុទ្ធតែជារឿង ដែលមិនអាចទៅរួចទេសម្រាប់ស្ត្រីភាគច្រើន។
មនុស្សស្រីស្ទើរតែគ្រប់គ្នា អាចឡើងដល់ចំនុចកំពូលមួយបាន ប្រសិនបើ Clitoris របស់នាងត្រូវបានភ្ញោច យូរគ្រប់គ្រាន់ និងយ៉ាងល្អ (ហើយពិតណាស់ ការដែលផ្តល់ឲ្យបាន ដូច្នេះគឺធ្វើឲ្យនាងមានអារម្មណ៍ ល្អ)។  ដូចគ្នានេះដែរ ការភ្ញោចដែលខ្លាំងក្លា បន្ទាប់ពីដល់ចំនុចកំពូលដំបូងហើយ ជាធម្មតាវានឹងបង្កើត ឲ្យមានចំនុចកំពូល មួយថែមទៀត មួយទៀត មួយទៀត...។
យើងមិនមែនកំពុងតែនិយាយថា អ្នកអាចទទួលបានលទ្ធផល ទាំងនេះពេញមួយយប់បានទេ ប៉ុន្តែប្រសិនបើអ្នកភ្ញោចទៅលើ Clitoris ដោយខ្លួនឯងបានយូរ គ្រប់គ្រង់ឲ្យដល់ចំនុចណាមួយនោះ អ្នកទំនងជានឹងអាច ទទួលបានចំនុចកំពូលច្រើនដង តាមតែអ្នកចូលចិត្ត។ អ្វីដែលច្បាស់ អ្នកក៏អាចទទួលបាន ចំនុចកំពូលច្រើនដងដែរ ប្រសិនបើអ្នកមានដៃគូម្នាក់ ដែលត្រូវបានលះបង់គ្រប់យ៉ាង ដើម្បីផ្តល់ការសប្បាយដល់អ្នក។
៣, ការជួយខ្លួនឯង ឬរួមភេទដោយខ្លួនឯង គឺមិនមានអ្វីទាស់ខុសទេ
វាគ្មានអ្វីដែលជាបញ្ហាទេ សម្រាប់ការរួមភេទដោយខ្លួនឯង។ តាមពិត អ្នកឯកទេសផ្លូវភេទ ក្នុងពេលបច្ចុប្បន្នយល់ស្របថា ការរួមភេទដោយខ្លួនឯង អាចផ្តល់ប្រយោជន៍មួយ ដ៏ធំធេងក្នុងការជួយដល់ មនុស្សស្រី។
៤, ការរួមភេទតាមមាត់ ក៏គ្មានអ្វីថាមិនល្អដែរ
មួយជំនាន់កន្លងផុតទៅហើយ ការរួមភេទតាមមាត់ ត្រូវបានគេចាត់ទុកជាទូលំទូលាយ ថាគឺជារឿងមួយដែលកខ្វក់។ ដូច្នេះម្តាយរបស់អ្នក ប្រហែលជាមិនបានប្រាប់អ្នកទេថា៖
·         ការរួមភេទតាមមាត់ គឺជាជំនួយដ៏អស្ចារ្យមួយសម្រាប់ឲ្យស្ត្រី ជាច្រើនអ្នកឡើងដល់ចំនុចកំពូល នៃការរួមភេទ។
·         វាមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់បុរសដែលលិង្គពិបាក នឹងឡើងរឹង
·         សម្រាប់មនុស្សជាច្រើននាក់ វាគឺជារឿងដែលរីករាយបំផុត
ប្រសិនបើអ្នក មិនបានតាំងចិត្តនឹងធ្វើវាពីមុនមកទេ យើងសូមធានាជូនអ្នកថា វាពិតជារឿងដ៏មានតម្លៃណាស់ ក្នុងការសាកល្បង៕

Tuesday, 27 November 2012 09:35 ដោយ៖www.health.com.kh-ID:030 

គួរធ្វើដូចម្តេចទើប​ រួមភេទដល់ ចំនុចកំពូល?

  
ខាងក្រោមនេះគឺជា មធ្យោបាយមួយចំនួន ដែលអាចឲ្យអ្នកទទួលបាន ចំនុចកំពូលពីការរួមភេទ៖
យល់ដឹងពីដែន កំណត់នៃការរួមភេទ
ភាគច្រើនចំនុចកំពូលដែល យើងទទួលបានកើតឡើងពី ភាពខ្លាំងនិងការភ្ញោច លើរាងកាយដែលធ្វើឲ្យមាន អារម្មណ៍ល្អនៅពេលស្ទាបអង្អែល។ កន្លែងដែលពេញនិយមក្នុង ការស្ទាបអង្អែលជាងគេគឺ លិង្គបរបេរខាងក្រៅទ្វាមាស សេរ (Clitoris) តំបន់នៅចន្លោះរុន្ធ គូថនិងទ្វាមាស រន្ធគូថ និងក្បាលលិង្គ។ ការរួមភេទត្រូវតែឲ្យអ្នក និងដៃគូអោបគ្នារមៀលចុះ ឡើងហើយចលនាដំបូងគេ គឺការវាយប្រហារលើត្រគៀក និងប្រដាប់ភេទ។ តាមពិតគឺថាការធ្វើបែបនេះ កម្រនឹងបង្កើតបាននូវការភ្ញោច ដ៏គ្រប់គ្រាន់សម្រាប់អ្នកទាំងពីរ ឆ្ពោះទៅកាន់ចំនុចកំពូលណាស់ ហើយពេលខ្លះក៏គ្មាននរណា ម្នាក់អាចបានផងក៏មាន។

ការផ្លាស់ប្តូរនិយមន័យ
ប្រសិនបើអ្នកកំពុង តែរួមភេទជាមួយមនុស្សប្រុស ការរួមភេទច្រើនតែធ្វើឲ្យគាត់ ទទួលបានចំនុចកំពុលច្រើន។ ប៉ុន្តែខណៈពេលដែលលិង្គ ទទួលនូវការភ្ញោចច្រើន ហើយវាប្រាកដជាធ្វើ ឲ្យបុរសនោះសប្បាយចិត្ត ណាស់ហើយ មិនថាលិង្គតូចឬក៏ធំនោះទេ ហើយក៏មិនខ្វល់ថាចលនា ក្នុងនិងក្រៅរាងកាយនោះ ខ្លាំងប៉ុណ្ណាទេវាប្រហែល ជាមិនអាចផ្តល់ឲ្យអ្នកវិញ គ្រប់គ្រាន់នឹងឈានដល់ ចំនុចកំពូលនោះទេ។ ប្រសិនបើអ្នកចង់បាន ចំនុចកំពូលតាមការរួមភេទ អ្នកត្រូវតែបន្ថែមនូវអ្វីផ្សេងទៀត បញ្ចូលគ្នាឬតាមវិធីណា មួយទៀតដើម្បីកំណត់ពី និយមន័យនៃការរួមភេទ ម្តងទៀតបាន។

ជំហ៊ានទីមួយក្នុងការឈានដល់ចំនុចកំពូល
ប្រសិនបើអ្នកមិនអាច ទទួលបានចំនុចកំពូល ដោយខ្លួនឯងឬតាមរយៈ វិធីផ្សេងៗទេវាទំនងជា ធ្វើឲ្យអ្នកមិនអាចទទួលបាន ចំនុចកំពូលតាមការរួមភេទដែរ។ បើសិនជាអ្នករំពឹងនឹងបាន ចំនុចកំពូលតាមរយៈការរួមភេទ ដោយស្រួលៗពេកនោះ អ្នកប្រហែលជា មិនសប្បាយចិត្តនោះទេ។ អ្នកត្រូវតែចាប់ផ្តើមតាមរយៈ ការស្គាល់នូវអ្វីដែលផ្តល់ឲ្យអ្នក នូវចំនុចកំពូលបាន។ នេះមានន័យថាចង់ឲ្យ អ្នកផ្តោតទៅលើ ប្រភេទនៃការភ្ញោច (ការត្រដុសឬសង្កត់ ទន់ឬរឹង លឿនឬយឺត ឬជំនួយមួយចំនួន) និងទីកន្លែង (មិនសម្តៅតែទៅលើ តំបន់ខាងក្រោមទេ ប៉ុន្តែអ្នកអាចស្វែងរក ន្លែងផ្សេងៗទៀតនៃ រាងកាយដើម្បីបង្កើត នូវការភ្ញោចដ៏អស្ចារ្យ)។ មធ្យោបាយដ៏ងាយស្រួល បំផុតគឺការរួមភេទ ដោយដៃ។
ធ្វើវាដោយខ្លួនឯង
បើសិនជាអ្នកដឹងពីរបៀប ធ្វើឲ្យខ្លួនឯងទទួលបាន ចំនុចកំពូលវាពិតជាងាយស្រួល ណាស់ក្នុងការភ្ញោច ពេលរួមភេទបន្ថែម។ ពិតណាស់អ្នកអាចធ្វើ បែបនេះបានដោយពុំចាំបាច់ ពិភាក្សាជាមួយដៃគូរទេ។ នេះមានន័យថា ការប្រើនូវការស្រមើស្រមៃ ឬដៃរបស់អ្នកផ្ទាល់អាច យកមកភ្ញោចខ្លួនឯងក្នុង ពេលរួមភេទបាន។ ជាមួយគ្នានេះដែរវាអាច ជាន័យវិជ្ជមានមួយ ដែលអ្នកកំពុងតែទទួល បាននូវរបៀបភ្ញោចដែលអ្នកត្រូវការ។ អ្វីដែលល្អនិងងាយស្រួល គឺត្រូវប្រាប់ដៃគូររបស់ អ្នកឲ្យបានដឹងពីរឿងនេះផង។
និយាយប្រាប់ដៃគូរ
ប្រសិនបើ អ្នកអាចយល់ព្រមថា អ្នកចង់បានចំនុចកំពូល តាមរយៈការរួមភេទអ្នកអាច ចាប់ផ្តើមប្រើវិធីរួមភេទផ្សេង ពីមុនបាន។ បើសិនជាអ្នកគឺស្រីដែល ត្រូវការភ្ញោចទៅលើសេរដើម្បី ចំនុចកំពូលប្រហែល ជាដៃគូរអ្នកអាចផ្តល់នូវ ការភ្ញោចបន្ថែមដល់អ្នកបាន។ បើសិនជាអ្នកជាបុរស ហើយដឹងថា ការរួមភេទធ្វើឲ្យអ្នកលែង មានអារម្មណ៍ប្រហែលជាដៃគូរ អាចបន្ថែមនូវការភ្ញោចជា ច្រើនទៀតដល់អ្នកបាន។
ប្រើម្រាមដៃនិយាយគ្នា
ការទទួលបានចំនុច កំពូលតាមរយៈការរួមភេទ មិនមែនជាការបាញ់ គ្រាប់រ៉ុកកែតនោះ ទេប៉ុន្តែមនុស្សភាគច្រើនគ្រាន់ តែបន្ថែមនូវការភ្ញោចដោយដៃ ប៉ុណ្ណោះអាចធ្វើឲ្យអ្វីៗ ផ្លាស់ប្តូរបានទៅហើយ។ កាលណាអ្នកអាចទទួលបាន នូវភេទស្ទាត់ជំនាញក្នុងការ ប្រើដៃបានយូរគ្រប់គ្រាន់ហើយ វាច្រើនតែមានផលល្អ ដល់ការភ្ញោចក្នុងពេលរួមភេទ។

ពិសោធន៍ជាមួយនឹងការប្រើក្បាច់រួមភេទ
ទោះបីជាក្បាច់រួមភេទដ៏ល្អ បំផុតមិនធានាថាទទួលបាន ចំនុចកំពូលក្នុងពេលសូក  បញ្ចូលលិង្គដោយគ្មានការភ្ញោច អ្វីទៀតបន្ថែមក៏ដោយ ប៉ុន្តែករណីខ្លះសម្រាប់មនុស្ស មួយចំនួនអាចបង្កើតនូវអ្វីៗ ខុសគ្នាបាន។ បើសិនជាការរួមភេទ របស់អ្នកស្ថិតក្នុងក្បាច់មួយ ដែលធ្វើឲ្យគ្មានផាសុខភាព ឬឈឺចាប់ វានឹងកាត់បន្ថយនូវឱកាស ទទួលបានចំនុចកំពូលហើយ។ ក្បាច់រួមភេទដ៏ល្អមួយ ត្រូវតែធ្វើឲ្យអ្នកទទួលបាន នូវការភ្ញោចដោយផ្ទាល់ លើកន្លែងណាដែល អ្នកចូលចិត្តបំផុត។ ឧទាហរណ៍ប្រសិន បើអ្នកចូលចិត្តឲ្យដៃគូរ ភ្ញោចលើសេរតាមរយៈ ការសង្កត់អ្នកគួតែរក្បាច់  ណាមួយដែលអាចឲ្យ រាងកាយសង្កត់ទៅលើ កន្លែងនេះឲ្យបានច្រើនទៅ។

ប្រើអ្វីជាចំនុចកណ្តាល
មិនត្រូវគិតថាការរួមភេទ ត្រូវតែចាប់ផ្តើមហើយបញ្ចប់ នៅពេលទទួលបានចំនុចកំពូល។ អ្នគអាចផ្តល់ពីការរួមភេទ តាមប្រដាប់ភេទមកប្រើមាត់ ដៃឬអ្វីមួយផ្សេងទៀត។ ការរួមភេទគឺជាមធ្យោបាយ តែមួយគត់ហើយក៏គ្មានច្បាប់ក្បួន ណាដែលឲ្យអ្នកត្រូវធ្វើវា ទៅតាមលំដាប់លំដោយដែរ។ បើសិនជាអ្នកពិតជាចង់ ទទួលបានចំនុចកំពូល តាមការរួមភេទអ្នកប្រហែល ជាធ្វើឲ្យចំគោលដៅ តាមមធ្យោបាយផ្សេងៗ សិនចាំបញ្ចប់វា ជាមួយការរួមភេទវិញ៕

ទម្លាយអាថ៌កំបាង ចំណុចកំពូលរបស់ស្ត្រី

Monday, 12 November 2012
មនុស្សប្រុសច្រើនយល់ច្រឡំ អំពីការដល់ចំណុច កំពូលរបស់មនុស្សស្រី ក្នុងពេលរួមភេទ។ ប្រសិនបើអ្នកមាន ភាពច្របូកច្របលអំពីរឿងនេះ មធ្យោបាយមួយចំនួន ខាងក្រោមអាចជួយអ្នក ឲ្យយល់ដឹងអំពីប្រដាប់ភេទ ក៏ដូចជាចំណុចកំពូលក្ នុងពេលរួមភេទរបស់ស្ត្រីទាំងក្នុង និងក្រៅបានយ៉ាងល្អ។
តើមានអ្វីកើតឡើងទៅ?
នៅពេលស្ត្រីឈានដល់ ចំណុចកំពូលក្នុងពេលរួមភេទ រាងកាយរបស់នាង នឹងមានប្រតិកម្មដូចៗគ្នាទាំងអស់ ព្រមទាំមានអារម្មណ៍ថា៖
·         មានការភ្ញោចនៅលើសេរ (Clitoris) របស់នាង
·         សម្ពាធឈាម ចង្វាក់បេះដូង និងដង្ហើមឡើងខ្ពស់
·         មានសម្ពាធកាន់តែខ្លាំង ក្នុងអាងត្រគៀក
·         សាច់ដុំក្នុងរាងកាយជាច្រើន មានការកន្ត្រាក់ ជាពិសេសសាច់ដុំ ក្នុងទ្វារមាស ស្បូន រន្ធគូថ និងកម្រាលអាងត្រគៀក
·         សម្ពាធទាំងនោះកើតចេញ នៅពេលស្ត្រីឈានដល់ ចំណុចកំពូលក្នុងពេលរួមភេទ
សេរទៅជាពណ៌ខៀវ៖ ប្រសិនបើស្ត្រីពិតជា ទទួលបានអារម្មណ៍ខ្លាំងក្លាមែន សេររបស់នាង នឹងក្លាយជាពណ៌ខៀវ។
- សេរ
មុខងារតែមួយគត់របស់សេរ គឺផ្តល់នូវការសប្បាយដល់ស្ត្រី។ អ្នកស្រាវជ្រាវជាច្រើន មិនអាចរកឃើញស្ថេរភាព របស់វាបានឡើយ។ ជាមួយគ្នានេះដែរ ចូរចងចាំក្នុងចិត្តថា ដោយសារតែសេរនេះ ងាយស្រួលរកបំផុតនោះ ទើបធ្វើឲ្យចំណុចកំពូល របស់ស្ត្រីតែងតែទទួលបាន តាមរយៈការភ្ញោចលើវា ។
- ទ្វារមាស
នៅក្នុងទ្វារមាស អ្នករកឃើញកន្លែងមួយ ឈ្មោះថា G-spot ឬ Grafenberg spot ដែលស្ថិតក្នុងជញ្ជាំង ខាងមុខរបស់ទ្វារមាស ចន្លោះរវាង ច្រកចេញទ្វារមាស និងមាត់ស្បូន។ បើតាមទ្រឹស្តីបានឲ្យដឹងថា G-spot អាចជាបណ្តំនៃសរសៃប្រសាទ មួយបាច់ចេញពីសេរ ឬក្រពេញសម្រាប់ ផលិតទឹករំអិល។
ជាធម្មតា បុរសក្រោយពីទទួល បានចំណុចកំពូលរួច ត្រូវការសម្រាកសិន ប៉ុន្តែគេជឿថាស្ត្រី អាចទទួលបានចង្វាក់នៃការ ដល់ចំណុចកំពូល ៣ប្រភេទដូចជា Single Orgasm, Serial Multiple Orgasm និង Sequential Multiple Orgasm។
- ការដល់ចំណុចកំពូលតែម្តង (Single Orgasm)
ចំណុចកំពូលបែបនេះ គឺស្ត្រីអាចទទួលនូវការ សប្បាយបានតែម្តងទេ ហើយអាចកើតឡើងនៅគ្រប់ ទីកន្លែងតែរយៈពេលពីរបីវិនាទី ទៅមួយនាទីប៉ុណ្ណោះ។
- ការដល់ចំណុចកំពូល ច្រើនដងបន្តគ្នា (Serial Multiple)
នេះមានន័យថា ស្ត្រីអាចទទួលបានចំណុច កំពូលច្រើនដង ហើយភាគច្រើនពួកគេតែង និយាយថាមិនអាចធ្វើបាន ប៉ុន្តែវាមិនដូច្នេះឡើយ។
- ការដល់ចំណុចកំពូល ច្រើនដងបណ្តាក់គ្នា (Sequential Multiple)
ចំណុចកំពូលប្រភេទនេះ កើតឡើងនៅពេលចំណុចកំពូល នីមួយៗស្ថិតក្នុងចន្លោះពេល ពីពីរបីនាទីម្តង ហើយច្រើនដង ។
តើផ្តល់ឲ្យនាងយ៉ាងដូចម្តេចទៅ?
ស្ត្រីភាគច្រើននិយាយថា ការឈានដល់ចំណុចកំពូល តាមរយៈការសូកបញ្ចូលលិង្គ វាពិបាកជាងការភ្ញោច លើសេរ។ ទន្ទឹមនឹងការភ្ញោច លើតំបន់ទ្វារមាស ស្ត្រីច្រើនតែពេញចិត្ត លើការប្រើម្រាមដៃ។
ចូរចងចាំក្នុងចិត្តថា រាល់ការភ្ញោចលើផ្លូវភេទ គ្រប់ប្រភេទអាចធ្វើឲ្យស្ត្រី ឈានដល់ចំណុចកំពូល បានទាំងអស់។ ទោះបីជាមានស្ត្រីខ្លះ អាចនឹងទទួលបាន ចំណុចកំពូលដោយខ្លួនឯង ដោយគ្មានការភ្ញោច ឬប៉ះអ្វីក៏ដោយ នោះគឺជារឿងដ៏កម្រណាស់។
ការ ម៉ាស្សា ការបរបោសអង្អែល មុនពេលរួមភេទ ការភ្ញោចដោយផ្ទាល់ និងការនិយាយអំពី ការរួមភេទសុទ្ធតែអាច ឲ្យស្ត្រីម្នាក់ឈានដល់ ចំណុចកំពូលបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនរកឃើញថា ការភ្ញោចទៅលើសេរ ដោយផ្ទាល់គឺជាមធ្យោបាយដ៏ល្អ បំផុតដើម្បីពួកគេ អាចទទួលចំណុចកំពូលបាន ដូច្នេះចូរប្រើអណ្តាត ម្រាមដៃ ឬប្រើលិង្គត្រដុសវា៕


ការមិនរួមភេទសោះនាំអោយមានការខូចប្រព័ន្ធ ខូរក្បាល


ការរួមភេទគឺជាកត្តាមួយដែលមនុស្សគ្រប់គ្នាតែង តែអនុវត្តន៏វាជារៀងរាល់ថ្ងៃនៅក្នុង ពេលមាន គ្រួសារ និង ស្តិតនៅក្នុងភាពជាយុវវ័យ។ យ៉ាងណាវិញ ប្រសិន បើមនុស្សយើង មិនបានរួមភេទ នោះទេ នោះវាគឺ ជា បញ្ហដ៏ចំបងមួយដែលអាចនាំ អោយមនុស្សយើងកើតនូវជម្ងឺខូចប្រព័ន្ធខួរ ក្បាលបាន។

ការរួមភេទគឺជាកត្តាមួយយ៉ាងសំខាន់ក្នុងការនាំ អោយ មនុស្សយើងមានភាពស្រើបស្រាល និងភ្លេច បាត់នូវទុក្ខកង្វល់ នានា ដែលបាន កើតឡើង កន្លង មក។ ប្រសិនបើក្នុងមួយ ថ្ងៃមនុស្ស យើង ដែល ស្ថិតនៅក្នុងវ័យគ្រប់ការ រឺជាវ័យ ដែលអាចប្រឡូក បាននៅក្នុងរឿង ស្នេហាបាន គឺត្រូវតែរក ដៃគូស្នេហា មួយដើម្បីធ្វើការរួមភេទ ដែលវាជាកត្តានាំអោយ
យើងអាចបំបាត់បាននូវការកើតជម្ងឺខូចប្រព័ន្ធខួរក្បាលបាន។ មូលហេតុដែលនាំអោយ កើតមាននូវជម្ងឺនេះគឺ បណ្តាលមកពីការកើតនូវភាពស្រើបស្រាលតែម្នាក់ឯងការវង្វេង និងភាពត្រេកត្រអាលក្នុង ភាពងងើតងងើម តែម្នាក់ឯង។ ដោយសារកត្តានេះហើយ ដែលវាបានធ្វើ អោយមនុស្សយើង មានការគិតច្រើនចំ ពោះការចង់ រួមភេទ និងការស្រមើ ស្រម៉ៃតែម្នាក់ឯងចំពោះការរួមភេទនេះដែរ។ ការគិតតែម្នាក់ឯងបន្តិចម្តងៗ ហើយនិង យ៉ូរៗទៅវានាំអោយកើតមាននូវការចង់រួមភេទនៅគ្រប់ទីកន្លែងបាន។ ការមានចំនង់បែប នេះគឺវានិងនាំ អោយ មានការលួងលោម និងការសុំមនុស្សស្រីរួមភេទ ដោយឥតអៀនខ្មាស់នៅក្នុងវ៉ូងមនុស្សជាច្រើន ហើយវា ក៏ដូចជាការមិនដឹងខុសត្រូវនិង ជាមនុស្សគ្មានសតិនោក្នុងខ្លួន រឺគេហៅថាជាមនុស្ស មិនគ្រប់ ទឹកជា ដើម។ ទាំងអស់នេះ ហើយដែលជាមូលហេតុ ដែលតម្រូវអោយមនុស្សយើងធ្វើការរួមភេទយ៉ាងតិចអោយ បានម្តងដែរ ក្នុងមួយថ្ងៃ ដើម្បីអោយមានការបំបាត់នូវភាពស្រេស និងចំនង់ភេទ ដែល អាចធ្វើ អោយ មនុស្ស យើង មានការចៀសផុតពីជម្ងឺខូចប្រព័ន្ធខួរក្បាលបាន។ និងម្យ៉ាង ទៀត វាអាចធ្វើ អោយយើងមាន ភាព រីករាយ និងមានសុខភាពផ្លូវភេទបានយ៉ាងល្អ និងអាចថែរក្សា នូវសុខភាពផ្លូវចិត្ត បានប្រសើរឡើង ជាង មុន។

ស៊ិចនាំមកនូវសុភមង្គលដល់ដៃគូទាំងសងខាង

សុភមង្កលមិនមែនកើតមានឡើងតែចំពោះ ការចេះ ស្រលាញ់ ថ្នាក់ថ្នម បបោសអង្អែល និង ការរស់នៅ ប្រកប ដោយភាពរីករាយនោះទេ។ តែសុភមង្គល មួយទៀតគឺកើតឡើង តាមរយះការរួមភេទរវាងដៃគូ ដែលមានភាពយល់ចិត្ត និងការរួមភេទជា មួយនិង មនុស្ស ដែលយើងពេញចិត្ត។
សុភមង្គលផ្លូវចិត្ត គឺតែងតែស្តែចេញ ឡើងនៅពេល ដែលបុគ្គល គ្រប់រូប មានការពេញ ចិត្ត និងការធ្វើអ្វី ដែលខ្លួនចង់បាននៅក្នុងជីវិត របស់ពួកគេ។  ក្នុងនោះដែរការរួមភេទក៏ ជាសុភមង្គលមួយផងដែរសម្រាប់មនុស្សគ្រប់គ្នា ដែលមានចំនង់ចំនូលចិត្តឥត ឈប់ឈរជាមួយនិងការរួមភេទ។ ក្នុងនោះដែរការរួមភេទ បានជួយជុំរុញដល់ការរំជើប រំជួលចិត្ត និងមានអារម្មណ៏ហោះហើរភ្លេចនូវបញ្ហាអ្វីទាំងអស់ដែលបានកើតឡើងកន្លង មក។ វាគឺជាការបំភេ្លចនូវទុក្ខសោកសៅ និងឈានដល់ការសប្បាយភ្លេចខ្លួនក៏មានដែរ ហើយវាក៏ជាកត្តាមួយដែលត្រូវបានយុវវ័យជំនាន់ថ្មីតែងតែយកមកអនុវត្តន៏នៅពេល មានបញ្ហផ្សេង។ ការបំពេញតំរូវការស៊ិចរបស់ដៃគូទាំងសងខាងគឺត្រូវធ្វើអោយមាន សមភាព ដែលមិនត្រូវធ្វើតាមចំនង់ចិត្ត និងធ្វើតាមការចង់បានឥតឈប់ឈររបស់ខ្លួន នោះទេ។ ហើយត្រូវចេះយល់ពីចិត្តរបស់ដៃគូដែលគេចង់បានរបៀបម៉េចនោះ និងត្រូវ មានភាពប៉ិនប្រសព្វក្នុងាករបបោសអង្អែល ថ្នាក់ថ្នម និងលួងលោមដៃគូស្នេហ៏អោយ ធ្លាក់ក្នុងអន្លង់ទឹកមន្តរបស់យើងមិនអោយដកចិត្តរួចឡើង។ ការធ្វើបែបនេះ គឺវាបានធ្វើ អោយ ដៃគូរបស់យើង និងខ្លួនយើងផ្ទាល់បានឆ្លងចូលទៅដល់ស្ថានដ៏សុខមួយ ប្រៀប បាននិងឡើងស្ថានសួគ៌អ៊ីចឹងដែរ។ នេះគឺជាសុភមង្គលមួយដ៏មិនធ្លាប់មានឡើយក្នុង ជីវិតរបស់មនុស្សនៅក្នុងគ្រាដំបូង ហើយសម្រាប់មនុស្សដែលមានបទពិសោធន៏រួច ហើយក៏នៅតែស្វែងរកសេចក្តីសុខតាមរយះការរួមភេទនោះផងដែរ។ ដូច្នេះហើយ ការ មានសុភមង្គលនៅក្នុងដំនើរស៊ិច គឺជាកត្តាមួយដែលជំរុញអោយមានការរីករាយ​និង មិនមានភាពស្មុកស្មាញឡើយនៅក្នុងដំនើរជីវិតរស់នៅ។

ដោយ សុង ប៊ុនថាន

តើរួមភេទក្នុងទឹក អាចមានផ្ទៃពោះ ដែរឬទេ?

គ្រប់ពេលទាំងអស់ ដែលអ្នករួមភេទដោយ មិនបានការពារ វាសុទ្ធតែប្រឈមនឹងការ មានផ្ទៃពោះហើយ មិនថានៅលើគ្រែ ក្នុងទឹក ឬកន្លែងណាក៏ដោយ។ ប្រសិនបើអ្នក ពិតជារួមភេទនៅក្នុងទឹកមែន យកល្អគួរតែប្រើស្រោមអនាម័យ ដើម្បីការពារកុំឲ្យមានផ្ទៃពោះ ដោយចៃដន្យ ព្រមទាំងអាចបង្ការជំងឺ កាមរោគបានទៀតផង។ ទោះបីជាគ្មានការស្រាវជ្រាវ ជាច្រើនទាក់ទងនឹង រឿងនេះក៏ដោយ ក៏វាអាចកើតមានដែរ។
លើសពីនេះទៅទៀត ការប្រើស្រោមអនាម័យក្នុងទឹក អាចកាត់បន្ថយប្រសិទ្ធភាពរបស់វាបាន។ ទឹកអាចលាងជម្រះភាពរំអិល របស់ស្រោមអនាម័យ ប្រហែលជាងាយឲ្យវារហែកទៀតផង។ ទឹកប្រហែលជាអាចឲ្យ ស្រោមអនាម័យរបូតចេញបានងាយ ព្រមទាំងជួយលាង សម្អាតមេជីវិតឈ្មោល របស់អ្នកចេញអស់ដែរ ដែលអាចជាការបន្ថែមនូវ ការការពារមួយកម្រិតទៀត។ ជាមួយគ្នានេះដែរ ទឹកសាប៊ូ ទឹកប្រេង ឬសារធាតុគីមីផ្សេងៗទៀត ដែលមានក្នុងទឹក អាចធ្វើឲ្យស្រោមអនាម័យខូច គុណភាព និងរហែកបាន៕

របៀប​ភ្ញោ​ច​តំបន់​ពិសេស​របស់​ស្ត្រី​


ការភ្ញោ​ច​លើសេរមាន​លក្ខណៈ​ដូច​គ្នា​បន្តិច​នឹង​ការ​ម៉ាស្សា​អោយគេ​។ ដំបូង​ឡើង​វា​ប្រហែលជា​មាន អារម្មណ៍​អស្ចារ្យ​ណាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចេះ​ផ្លាស់ប្តូរ​តិច​និច​ទេ លទ្ធផល​អាច​នឹង​ធ្វើអោយ​ស្ពឹក ឬ​ឈឺចាប់ ព្រមទាំង​អាច​អោយ​មនុស្ស​កាន់តែ​សប្បាយ​រីករាយ​ខ្លាំង​ក្នុងករណី​ប្រើ​បាន​ ត្រឹមត្រូវ​។​

នៅ​ពេល​ដល់​វេន​ប្រើ​មាត់​រួមភេទ មនុស្ស​ប្រុស​ជាច្រើន​ជឿថា​ការ​ធ្វើ​ចលនា​យ៉ាង​រហ័ស​របស់​អណ្តាត​ធម្មតាៗ​ នឹង​គ្រប់គ្រាន់​ហើយ  ព្រមទាំង​អាច​ប្រើ​សម្រាប់​ការ​លូកលាន់​ដល់​រាងកាយ​នាង​បាន​ទៀត​ផង​។ ប៉ុន្តែ​ប្រសិនបើ​ពិតជា​ចង់អោយ​នាង​មាន​អារម្មណ៍​រំជើប​រំរ​ជួល​មែន អ្នក​គួរតែ​ខិត​ទៅលើ ហើយ​ប្រើ​តិច​និច​ភ្ញោ​ច​លើ​សេរ​ប្រកបដោយ​ស្តង់ដារ​វិញ​។​

តិច​និច​ភ្ញោ​ច​លើ​សេរ​ខាងក្រោម​នេះ​គួរតែ​ព្យាយាម​ធ្វើ​អោយបាន ព្រោះ​វា​នឹង​ជួយ​អោយ​ដៃគូរ​ខាង​ស្រី​អ្នកត្រូវការ​វា​កាន់តែ​ខ្លាំង​ថែម​ ទៀត​។​

ការភ្ញោ​ចតាម​មាត់

កំណោង​របស់​សេរ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​សេរ និង​កុំអោយ​មាន​ការភ្ញោ​ច​ខ្លាំងពេក ព្រោះ​វា​នឹង​អាច​អោយ​នាង​គ្មាន​ផា​សុខភាព​យ៉ាងខ្លាំង ហើយ​ពេល​ខ្លះ​ឈឺចាប់​ខ្លាំង​ទៀតផង​។ ប៉ុន្តែ​រឿង​នេះ​មិនមែន​មានន័យថា ការភ្ញោ​ច​ដោយផ្ទាល់​បន្តិចបន្ទួច​មិន​បង្ក​អោយមាន​បញ្ហា​បែបនេះ​ទេ​។ ការប្រើ​តិច​និច​បរបោសអង្អែល​ដ៏​ល្អ​បំផុត អាច​ជួយ​ដាស់​អារម្មណ៍​អោយ​នាង​បាន​ច្រើន​តាមតែ​អ្នក​អាច​ធ្វើទៅបាន​។ នៅពេល​នាង​ចាប់ផ្តើម​ថ្ងូរ ចូរ​ត្រដុស​នូវ​ចន្លោះ​ភ្លៅ​នាង និង​ប្រើ​អណ្តាត​លូ​ករក ​សេ​រ​។​

ចូរ​ត្រដុស​កំណោង​សេរ​នេះ​ចេញ​ថ្នមៗ​រហូត​ដល់​អាច​មើលឃើញ​តិចតួច និង​ប្រើ​អណ្តាត​លិឍ​លើ​វា​។ អ្នក​នឹង​ត្រូវ​ធ្វើ​ចលនា​បែប​នេះ​ថ្នមៗ និង​យ៉ាង​រហ័ស ប្តូរ​ទីតាំង​គ្រប់ពេល និង​ក្រឡាស់​អណ្តាត​អោយបាន​លឿន​លើ​សេរ​របស់​នាង​។ នៅពេល​នាង​ចាប់ផ្តើម​សុំ​ការយកចិត្តទុកដាក់​អោយ​កាន់តែច្រើន ចូរ​ប្រលែង​កំណោង​សេរ និង​បង្កើត​សម្ពាធ​អោយ​កាន់តែ​ច្រើន​រហូត​ដល់​នាង​ទទួលបាន​ចំនុច​កំពូល​។​

គន្លឹះ​ត្រូវ​ចងចាំ​៖ មិន​ត្រូវ​ផ្តោត​ការ​លិឍ​ជាសំខាន់​តែ​នៅលើ​សេរ​ឡើយ ព្រោះ​វា​នឹង​ធ្វើអោយ​វា​ទៅ​ជា​ស្ងួត ព្រមទាំង​គ្មានអ្វី​ឈឺចាប់​ច្រើនជាង​ភាព​ស្ងួត និង​មិន​រអិល​លើ​សេរ​របស់​នាង​ទេ​។​

 ម៉ាស្សា​ថ្នមៗ
ការ​រួមភេទ​តាម​មាត់​អាច​ក្លាយជា​រឿង​មួយ​គួរអោយភ្ញាក់ផ្អើល និង​សំខាន់​បំផុត ប៉ុន្តែ​ការភ្ញោ​ចដោ​យ​ដៃ​ក៏​អាច​ផ្តល់​នូវ​ការសប្បាយ​បាន​យ៉ាង​ត្រឹមត្រូវ​ ដែរ​។ ថ្ងៃក្រោយ នៅពេល​រួមភេទ ចូរ​ចូល​សរសៀរៗ​នៅ​ពីក្រោយ​នាង​។ បង្អូស​ដើមទ្រូង​របស់​អ្នក​ទល់នឹង​ខ្នង​របស់​នាង និង​រាងកាយ​នាង​ទាំងអស់​រហូត​ដល់​នាង​ចាប់ទាញ​ដៃ​អ្នក​ទៅ​។ ស្ថិត​ក្នុង​ក្បាច់​មួយ​នេះ អ្នក​អាច​ប្រើ​ម្រាមដៃ​ដើម្បី​ម៉ាស្សា​លើ​សេរ​របស់​នាង​ថ្នមៗ​បាន​។ រឿង​នេះ​មិន​ត្រូវការ​ទាញ​ទៅលើ​កំណោង​របស់​សេរ​ឡើយ គ្រាន់​តែ​ប្រើ​កម្លាំង​ដៃ​អ្នក​ធ្វើការ​ដោយ​យឺតៗ និង​ចលនា​ជា​រង្វង់​។ ចូរ​មិនត្រូវ​ព្យាយាម​ប្រើ​កម្លាំង​ខ្លាំង​លើ​សេរ​អី លុះត្រាតែ​នាង​សុំ​អោយ​អ្នក​ធ្វើ​។ ប្រសិនបើ​អ្នក​ចង់​បន្ថែម​នូវ​ការផ្លាស់ប្តូរ​បន្តិចបន្តួច ចូរ​ព្យាយាម​អង្អែល​ពី​ជំ​ហៀ​ង ទៅ​ជំ​ហៀ​ង​វិញ ឬ​ត្រដុស​បញ្ឆិត​វិញ​។ រឿង​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា​តើ​នាង​ភ្ញោចខ្លួន​ឯង ហើយ​រាងកាយ​ពួកគេ​នឹង​ឆ្លើយ​តប​មក​វិញ​យ៉ាង​អូ​តូ​ម៉ា​ទិច​នោះ​ច្រើន​ ប៉ុណ្ណា​។​

ការភ្ញោ​ចដោ​យ​ដៃ​ច្រើនដង
នេះ​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​នៃ​ការភ្ញោ​ច​លើ​សេរ ប៉ុន្តែ​ការអនុវត្ត​អាចជា​រឿង​ពិបាក​វិញ​។ ក្បាច់ ដ៏​ល្អ​បំផុត​សម្រាប់​រឿង​នេះ​គឺ​តម្រូវ​អោយ​នាង​ដេក​ផ្ងា ហើយ​អ្នក​ត្រូវ​ដេក​នៅ​ចំហៀង​នាង​។ ចូរ​ចាប់ផ្តើម​ជាមួយ​នាង​វិធីសាស្ត្រ​ម៉ាស្សា​ដែល​យើង​ទើបតែ​ពិភាក្សា និង​បន្ត​រហូត​ដល់​នាង​ចេញ​ទឹករំអិល​ក្នុង​ទ្វារមាស​ជោគ​។ ស្ថិតក្នុង​ចំនុច​នេះ អ្នក​នឹង​ត្រូវ​បញ្ចូល​ម្រាមដៃ​មួយ ឬ​ពីរ​ចូលទៅក្នុង​ទ្វារមាស​នាង​។ កុំអោយ​ខាត​ពេល​អី​។ មិន​ត្រូវ​ធ្វើ​រហូត​ដល់​នាង​ឈឺ​នោះ​ទេ ព្រោះ​វា​នឹង​កាត់ផ្តាច់​អារម្មណ៍​របស់​នាង​បាន​។ នៅពេល​នាង​ត្រៀម​ខ្លួន​សម្រាប់​ការភ្ញោ​ច​បន្ថែមទៀត ចូរ​ដាក់​មេដៃ​នៅលើ​សេរ​របស់​នាង ហើយ​ចាប់ផ្តើម​ម៉ាស្សា​វា​ទៅ​។ ការ​គួបផ្សំ​គ្នា​នៃ​ការភ្ញោ​ច​លើ​សេរ និង​ទ្វារមាស​នឹង​ជួយ​អោយ​នាង​ទទួលបាន​ការសប្បាយ​ទ្វេដង​។​

គន្លឹះ​ត្រូវ​ចងចាំ​៖ ប្រសិនបើ​ម្រាមដៃ​អ្នក​មិន​អាច​ភ្ញោ​ច​ក្នុងពេល​រួម​ភេទ​បាន​គ្រប់គ្រាន់​ទេ ចូរ​ប្រើ​មេដៃ​ដាក់​នៅ​លើ​សេរ​នាង​ទៅ ហើយ​កុំ​បាច់​បារម្ភ​អ្វី​ទាំងអស់​។ ការភ្ញោ​ច​ដែល​សំខាន់​នៅទីនេះ​គួរតែ​ផ្តោតទៅលើ​សេ​រ ហើយ​វា​គឺជា​រឿង​មួយ​ដ៏​ល្អ​ខ្លាំងណាស់​ប្រសិនបើ​ម្រាមដៃ​អ្នក​មួយ​ទៀត​មិន​ ធ្វើ​ចលនា ច្រើន​។ មនុស្ស​ស្រី​មួយចំនួន​តែងតែ​ចង់អោយ​ធ្វើ​ដូច្នេះ​៕


ប្រភពពីៈ health.com.kh

ខ្ញុំ​បាន​រួមភេទ​ដោយ​មិន​បាន​ការពារ តើ​ខ្ញុំ អាច​មាន​ផ្ទៃពោះ​ទេ​?


ស្ត្រី​ភាគច្រើន ​មិន​មក​រដូវ​ជាធម្មតា​ទៀត​ទេ នៅ​ពេល​ពួកគេ​មាន​ផ្ទៃពោះ ប៉ុន្តែ​រដូវ​ដែល​មក​រយៈពេល​ខ្លី ឬ​ហូរ​ឈាម​តិចៗ​អាច​ជា​សញ្ញា​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ប្រសិនបើ​នេះ​ជា​អ្វី​ដែល​អ្នកព្រួយបារម្ភ​យក​ល្អ​គួរតែ​ពិនិត្យ​ដើម្បី ​អោយ​ច្បាស់​។​

​អ្វី​ដែល​សំខាន់​មួយទៀត​គួរតែ​ចាំ​ថា មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ស្បូន​មនុស្ស​ស្រី​រហូតដល់ ៧​ថ្ងៃ​ឯណោះ ដូច្នេះ​វា​អាចជា​រឿង​មួយ​ពិបាក​ណាស់​ដើម្បី​ដឹង​ថា​ពេល​ណា​ទើប​អ្នក​អាច​ មាន​ផ្ទៃពោះ​បាន​។ ប្រសិនបើ​អ្នក​បារម្ភ​ថា ខ្លួនឯង​មាន​ផ្ទៃពោះ មធ្យោបាយ​តែ​មួយគត់​ដើម្បី​អោយ​ច្បាស់​អំពី​រឿង​នេះ​ត្រូវតែ​ធ្វើតេស្ត​។​


​ តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ភាគច្រើន​អាច​ទទួលបាន​លទ្ធផល​ឆាប់ ឬ​យ៉ាងយូរបំផុត​មួយថ្ងៃ​។ ប្រសិនបើ​អ្នក​មិន​មក​រដូវ​ជា​ទៀងទាត់​ទេ វា​អាច​នឹង​ពិបាក​និយាយថា​ពេលណា​រដូវ​នោះ​ត្រូវ​បាត់​ក្នុងពេល​ធ្វើតេស្ត​ ក្រោយពី​រួមភេទ​មិន​បាន​ការពារ​រួច​នោះទេ​។​






មិនអាចស៊ក បញ្ចូលលិង្គបាន គួរធ្វើបែបណា?

 
ការសម្រេចចិត្តរួមភេទ គឺជារឿងមួយដ៏ធំបំផុតហើយ មនុស្សភាគច្រើននឹងចងចាំវាទុក សម្រាប់លើកដំបូងរបស់ពួកគេ។ វាប្រហែលជាមិនអាចក្លាយ ទៅជារឿងដ៏ល្អឥតខ្ចោះបានទេ ប៉ុន្តែក៏គ្មាននរណាម្នាក់រំពឹងទុក ឬដឹងជាមុនថាត្រូវធ្វើដូចម្តេចឡើង ប្រសិនបើពួកគេមិនធ្លាប់ ធ្វើវាពីមុនផងនោះ។ ការសិក្សាដើម្បីឲ្យអារម្មណ៍កាន់ តែធូរស្បើយនិងមានទំនុកចិត្ត ត្រូវការចំនាយពេល និងអនុវត្តច្រើន។ ការរួមភេទទំនងជាផ្តល់នូវបទពិសោធន៍ វិជ្ជមានច្រើនប្រសិនបើអ្នក ពិភាក្សាគ្នាជាមួយដៃគូនូវអ្វីដែល អ្នកទាំងពីរចូលចិត្ត មិនចូលចិត្ត និងអ្វីដែលមិនទាន់ប្រាកដច្បាស់ជាមុន។
ក្នុងពេលមានសម្រើបផ្លូវភេទមានរឿងមួយចំនួន បានកើតឡើងនៅលើប្រដាប់ភេទស្ត្រី។ ទ្វារមាសត្រូវការបញ្ចេញទឹករំអិល ដើម្បីឲ្យទ្វារមាសមានសំណើម។ សេរ (Clitoris) រីកប៉ោងដោយសារតែឈាមហូរ ចូលចិត្តហើយជាលិការជុំវិញ ផ្លូវចូលទ្វាមាស និងបរបេទ្វាមាសក៏អីចឹងដែរ។ អាការៈបែបនេះធ្វើឡើងដើម្បីផ្តល់ ភាពកាន់តែងាយស្រួលដល់ ការសូកបញ្ចូលលិង្គទៅក្នុង ទ្វារមាសក្នុងពេលរួមភេទ។ រចនាសម្ព័ន្ធខាងក្នុងទ្វាមាសក៏ ជួយបង្កើតកន្លែងចូលរបស់ លិង្គផងដែរ។
វាអាចនឹងធ្វើឲ្យអ្នកពុំមាន ផាសុកភាពបានប្រសិន បើដៃគូមិនមានសម្រើបគ្រប់គ្រាន់ ឬទ្វារមាសស្ងួតពេក។ ចូរចំណាយពេលឲ្យបានច្រើនដើម្បីឲ្យ ប្រាកដថាអ្នកមានសម្រើបគ្រប់គ្រាន់ និងប្រាប់គ្នាឲ្យដឹងទៅវិញ ទៅមក ប្រសិនបើមានអារម្មណ៍ល្អហើយ មុនពេលសម្រេចចិត្តសូកបញ្ចូលលិង្គ។ ការរួមភេទដែលល្អគឺជាអារម្មណ៍ ទាំងឡាយណាដែលត្រៀមខ្លួន រួចជាស្រេចនិងមានទំនាក់ទំនង ល្អជាមួយដៃគូ។

អ្នកក៏ត្រូវតែមានអារម្មណ៍ល្អ និងអាចនិយាយដោយចំហរជាមួយដៃគូអំពី៖
•អ្វីដែលធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ល្អ
•វិធីពន្យារកំណើតដែលអ្នកទាំងពីរជ្រើសរើសមកប្រើ
•អ្វីដែលអ្នកត្រៀមរួច និងមិនទាន់ត្រៀម
•ការថប់អារម្មណ៍ទាំងឡាយដែលអ្នកមានអំពីការរួមភេទ

មនុស្សយើងពេលខ្លះត្រូវ ការប្រើទឹករំអិលបន្ថែមដើម្បីឲ្យ ការរួមភេទកាន់តែងាយស្រួល។ យកល្អគួរតែកុំប្រើទឹករំអិលវ៉ាសាលីន (Vaseline)  ឬទឹករំអិលណាដែលមាន ជាតិប្រេងប្រសិនបើអ្នកកំពុងតែ ប្រើស្រោមអនាម័យ។
មុនពេលអ្នកចង់រួមភេទម្តងទៀត យកល្អគួរតែយល់ថា នៅពេលស្ត្រីម្នាក់រួមភេទពីរបីដងដំបូង សន្ទះព្រហ្មចារីយ៍របស់នាងនឹងយឺត។ សន្ទះព្រហ្មចារីយ៍គឺជាស្បែក មានរាងជារង្វង់ដ៏ស្តើងមួយដែល គ្រប់ដណ្តបពីលើច្រកចេញ ខាងក្រៅទ្វាមាស។ ការយឺតរបស់វាប្រហែលជា ធ្វើឲ្យមានអារម្មណ៍មិនល្អ ឬឈឺចាប់តិចតួច។ ស្ត្រីខ្លះប្រហែលជាធ្លាប់មាន អាការៈហូរឈាមតិចតួចផង ព្រោះសន្ទះនោះរហែក។ ប្រសិនបើវាកើតមានមែន វាគឺជារឿងធម្មតាទេ ហើយក៏មិនចាំបាច់ខ្វាយខ្វល់ អ្វីច្រើនអំពីវាដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនស្ត្រីទាំងអស់ធ្លាប់មានអាការៈរួមភេទ មិនស្រួលនិងហូរឈាមក្នុងពេលរួមភេទ ជាលើកដំបូងនោះទេ។រឿងនេះ ដោយសារតែសន្ទះព្រហ្មចារីយ៍របស់គេយឺត ហើយអាចរហែកមុនពេលរួមភេទ តាមរយៈការប្រើសំឡីអនាម័យប្រភេទឆ្នុក (Tampons) ឬការលេងកីឡា៕


ប្រភពពីៈ សុខភាពយើង

ទំនាក់ទំនង ជីវិតផ្លូវភេទ និងជំងឺធ្លាក់ ទឹកចិត្ត

បញ្ហានៃការ រួមភេទមានដូចជា លិង្គងាប់ ឬ អសមត្ថភាព ក្នុងការបញ្ចេញ ទឹកកាម គឺថាជារឿយៗ បញ្ហាទាំងនេះ គឺតែងតែកើតមាន រួមជាមួយនឹង ជំងឺនៃការធ្លាក់ ទឹកចិត្ត។ តែជាដំណឹងល្អ វេជ្ជបណ្ឌិតគឺ អាចធ្វើការ ព្យាបាលនូវរាល់បញ្ហា នៃផ្លូវភេទ ដែលកើតមាន ព្រមគ្នាជាមួយនឹង ជំងឺធ្លាក់ ទឹកចិត្ត ទាំងនេះបាន។
តើបញ្ហាផ្លូវភេទ និង ជំងឺធ្លាក់ទឹកចិត្ត មានទំនាក់ទំនងគ្នា បានយ៉ាងដូចម្តេចខ្លះ ?
ខួរក្បាល គឺមានរំញោចជាខ្លាំង ទៅលើចំណង់នៃការរួមភេទ។ តម្រូវការនៃការរួមភេទ គឺចាប់ផ្តើមកើត មាននៅក្នុងខួរក្បាល ហើយវាបានធ្វើដំណើរ ចុះមកផ្នែកខាងក្រោម។ នេះដោយសារតែ សារជាតិគីមី ជាពិសេសម្យ៉ាង ដែលត្រូវបានគេស្គាល់ ថាជា អ្នកចម្លងនូវប្រព័ន្ធ ប្រសាទ។ សារធាតុគីមី ទាំងអស់ នេះគឺ បានបង្កើនដល់ ទំនាក់ទំនងរវាង កោសិកាខួរក្បាល និង ជំរុញឲ្យមានចរន្ត ឈាមរត់ជាខ្លាំងទៅ កាន់សរីរៈនៃផ្លូវភេទ។ បញ្ហានោះ គឺថា ប្រសិនបើអ្នកមាន ជំងឺធ្លាក់ទឹកចិត្ត និងអារម្មណ៍ នៃភាពមិន ប្រក្រតីផ្សេងៗ ទៀត នោះសារជាតិគីមី នៅក្នុងខួរក្បាលទាំងនេះ នឹងមាន អតុល្យភាព ។
បុរស និង ស្ត្រីជាច្រើនដែលកើតមាននូវជំងឺធ្លាក់ទឹកចិត្ត គឺបានប្រាប់ថា ពួកគេមាន នូវចំណង់ ផ្លូវភេទ ធ្លាក់ចុះ ឬ ក៏មិនមានតែម្តង។ ហើយបញ្ហា ទាំងនេះ គឺបានដាក់ សម្ពាធដល់ ទំនាក់ទំនងស្និទ្ធស្នាល របស់ដៃគូ ស្នេហា របស់ពួកគេ។
តើឱសថសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត អាចបណ្តាលឲ្យអ្នកមានបញ្ហា ផ្នែកសមត្ថភាព ផ្លូវភេទ ដែរឬទេ? អត្ថប្រយោជន៍ របស់ថ្នាំព្យាបាលជំងឺផ្លូវចិត្ត គឺវាអាចជួយជំរុញ ធ្វើឲ្យអារម្មណ៍របស់ បុគ្គលម្នាក់ មាន ភាពល្អប្រសើរ ឡើវិញ ឬ មានអារម្មណ៍ ក្នុងការផ្តល់តម្លៃឲ្យ ខ្លួនឯង ប៉ុន្តែប្រភេទ ខ្លះនៃ ថ្នាំប្រភេទនេះ ឧទាហរណ៍ ដូចជា ពពួក selective serotonin reuptake inhibitors គឺអាចផ្តល់នូវ ផលរំខានមួយចំនួន ។ ផលរំខានទាំងនោះ គឺអាចផ្តល់ ជាលទ្ធផល គឺធ្វើឲ្យអ្នកមានបញ្ហា ផ្នែកសមត្ថភាព ផ្លូវភេទ។
ថ្នាំសម្រាប់ប្រឆាំងនឹងជំងឺផ្លូវចិត្ត គឺជួយជំរុញឲ្យអារម្មណ៍របស់អ្នក ដែលមានជំងឺ ធ្លាក់ទឹកចិត្ត មានភាពល្អប្រសើរ ឡើងវិញ ដោយវាធ្វើការភ្ញោច ទៅលើ តុល្យភាពនៃ សមាសធាតុគីមី នៅក្នុង ខួរក្បាល។ ប៉ុន្តែ សមាសធាតុគីមី ដូចគ្នាទាំងនេះ គឺត្រូវបានចូលរួម ផងដែរ ទៅក្នុងការឆ្លើយតប របស់ ផ្លូវភេទ។ ថ្នាំព្យាបាលជំងឺផ្លូវចិត្ត ក៏បានធ្វើការផ្លាស់ប្តូរ ផងដែរនូវ តុល្យភាពរបស់វា ជារឿយៗ គឺអាចបណ្តាលឲ្យ មានការមិន ដំណើរការផ្នែក ចំណង់ផ្លូវភេទ។ ផលរំខាននៃការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្តនេះ នឹងមានកើនឡើង នៅពេលដែល កម្រិតដូស នៃថ្នាំនេះ ត្រូវបានធ្វើការ បង្កើនផងដែរ ។
តើបញ្ហាផ្លូវភេទប្រភេទណាខ្លះ ដែលមានទំនាក់ទំនងជាមួយនឹង ថ្នាំសម្រាប់ព្យាបាល ជំងឺផ្លូវចិត្ត?
បញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងការប្រើថ្នាំសម្រាប់ ព្យាបាលជំងឺផ្លូវចិត្ត រួមមានដូចជា៖
• មិនមានសមត្ថភាព ក្នុងការរួមភេទ ឬ មិនមានភាពរីករាយជាមួយនឹងវា។
• លិង្គងាប់ ចំពោះបុរស។
• ចំណង់ផ្លូវភេទ ត្រូវបានធ្លាក់ចុះ។
• មិនមានសម្ថភាព ក្នុងសម្រេចកាមបាន។
តើបញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងជំងឺធ្លាក់ទឹកចិត្តនេះ អាចធ្វើការព្យាបាល បាន ដោយវិធីណា ?
មានវិធីជាច្រើនដែលយើងអាចប្រើបាន ក្នុងការគ្រប់គ្រងនូវ ផលរំខាននៃ ឱសថសម្រាប់ ព្យាបាល ជំងឺផ្លូវចិត្ត ចំពោះបញ្ហាផ្លូវភេទ ដោយមិនចាំបាច់ ទាក់ទងនឹងព្យាបាល។ ឧទាហរណ៍ ប្រភេទថ្នាំប្រឆាំង នឹងជំងឺផ្លូវចិត្ត ប្រភេទថ្មី គឺបានមានដំណើរការ ផ្សេងគ្នា ដែលពួកវាអាច នឹងមិនមាន ផល ប៉ះពាល់ ទៅលើ មុខងារផ្លូវភេទ របស់អ្នក។ ដូច្នេះ គ្រូពេទ្យអាចនឹង ធ្វើការផ្លាស់ប្តូរនូវ ប្រភេទថ្នាំផ្សេង ទៀតសម្រាប់អ្នក គឺ ជាប្រភេទដែលអាច នឹងមិនសូវមាន ឥទ្ធិពលទៅលើ សម្ថភាពក្នុង ការរួមដំណេក របស់អ្នក។ ដើម្បីទទួល បាននូវជំនួយ អ្នកត្រូវធ្វើការ ពិភាក្សាជាមួយ នឹងគ្រូពេទ្យ ។
ប្រសិនបើពួកគេ មិនបានដឹងថាអ្នកមានបញ្ហាជាមួយនឹងសមត្ថភាពនៃការរួមភេទ នោះគ្រូពេទ្យនឹង មិនអាច ជួយអ្វីអ្នក បាននោះទេ។ អ្នកត្រូវហ៊ាន និយាយ ដោយចំហ ជាមួយនឹង គ្រូពេទ្យ និង ដៃគូ របស់អ្នក ។ បន្ទាប់មក ធ្វើការសាកសួរគ្រូពេទ្យថា តើអ្វីដែលអាច ជួយដោះស្រាយ នូវស្ថានភាព របស់អ្នកបាន ។
នៅពេលដែលអ្នកជំងឺបានដឹងថា បញ្ហាផ្នែកផ្លូវភេទដែលមានទំនាក់ទំនង ជាមួយនឹង ការប្រើប្រាស់ថ្នាំ អាចត្រូវបាន ធ្វើការព្យាបាលបាន គឺមាន មនុស្សជា ច្រើនបានសម្រចចិត្ត បន្តធ្វើការប្រើប្រាស់ នូវ ប្រភេទថ្នាំ ព្យាបាលជំងឺផ្លូវចិត្ត ទាំងអស់នេះទៀត ៕

យុវវ័យឆាប់ប្រឡូកក្នុងការរួមភេទប្រឈម នឹងបញ្ហាច្រើន


ការឆាប់ប្រឡូកក្នុងរឿងភេទសម្ព័ន្ធពេក របស់យុវវ័យ ជាពិសេស សិស្សនិស្សិត ដែលកំពុងសិក្សា អាចជាបញ្ហាយ៉ាងស្មុគស្មាញ ទាំងក្នុង ពេលបច្ចុប្បន្ន ក៏ដូចថ្ងៃអនាគតផលប៉ះពាល់ ដែលយុវវ័យ ប្រឈមក្នុងការរួមភេទសម្ព័ន្ធ មុននឹងឈានដល់ការរៀបការគឺ មានផ្ទៃពោះ រំលូតកូន ឬមានកូន មុនបញ្ចប់ការ មានអារម្មណ៍សោកសៅ ដោយសារផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់ កើតរោគនៅ អវយវៈភេទ ការសិក្សាចុះខ្សោយ អាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះ។ការដែលយុវវ័យប្រព្រឹត្ត ការរួមភេទសេរី កាន់តែខ្លាំងឡើងៗ ធ្វើឱ្យយល់ឃើញថា កិត្តិយស ឬតម្លៃរបស់ខ្លួន បើប្រៀបធៀបនឹងអ្នកដទៃមានភាពខុសគ្នាឆ្ងាយណាស់និងត្រូវគេបោកប្រាស់ម្តងហើយម្តងទៀត។
យុវវ័យជាច្រើនដែលធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទសម្ព័ន្ធតែងតែប្រើប្រាស់តណ្ហាជាចំណង ស្នេហាច្រើនជាងការកើតមានអារម្មណ៍ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ជាពិសេសចំពោះយុវវ័យជា ស្ត្រីភេទ ពេលដែលជួបបុរសត្រូវចិត្ត ដែលមាន- អារម្មណ៍គិតថា ខ្លួនឯងមានអតីតកាលមិនល្អ ។
ដោយសារការចងចាំនូវរឿងអាក្រក់ៗនាកាលយុវវ័យ ជាច្រើននោះ ក៏នាំកើតមានគំនិត មួយមិន ទុកចិត្តគ្នាមិនសូវចេះគោរពគ្នាឬអាចឈានដល់ការបំផ្លាញជីវិតគូដោយសារជំងឺកាមរោគ ឬការរំលូតកូនក៏មាន។ដូចនេះយុវវ័យពុំគួរប្រឡូកក្នុងល្បែងកាមគុណទេគួរផ្តោតការយក ចិត្តទុក ដាក់ លើការសិក្សា ប្រសើរជាង៕


ប្រពភពី Cambodia Health

ការរួមភេទទៀងទាត់ជួយ​​ដល់សុខភាពស្ត្រីអស់រដូ

ការរួមភេទអាចជួយដល់ស្ត្រីអស់រដូវនៅក្នុងបញ្ហាសុខភាពមួយចំនួន។ចំពោះស្ត្រីដែល ស្ថិតក្នុងវ័យ រាំងឈាមរដូវ ដែលបានទទួលបានតម្រេកផ្នែកផ្លូវកាមបានជាទៀងទាត់ គឺអាចកាត់បន្ថយនូវ ឱកាសនៃការកើតមាននូវជំងឺបង្ករោគតាមបង្ហួរនោម និង ការបង្ករោគនៅក្នុងទ្វារមាសបាន។ ការធ្វើ សកម្មភាពផ្នែកផ្លូវភេទជាទៀងទាត់ គឺអាចផ្តល់ឲ្យអ្នកនូវការបន្តចេញនូវទឹករំអិល នៅក្នុងតំបន់នៃ ទ្វារមាស ដោយប្រឆាំងនឹងភាពស្ងួតហែង ដែលអាចនឹងនាំឲ្យមានការចម្លងរោគបាន។ ការកើន ឡើងនូវភស្តុតាងជាច្រើនបានចង្អុលបង្ហាញថាសកម្មភាពនៃការរួមភេទអាចធ្វើឲ្យមានអត្ថប្រយោជន៍ ក្នុងការព្យាបាលបាននូវរោគសញ្ញា មួយចំនួនរបស់ភាពរាំងឈាមរដូវ៕
 
 
ប្រពភពី Cambodia Health