តើបុរសដែលជាស្វាមីអាចមានអាការៈចាញ់​​កូនដូចស្ត្រីជាប្រពន្ធទេ

ពេលណាដែលស្ត្រីចាប់ផ្ដើមមានគភ៌ក៏ចាប់ផ្ដើមមានអាការៈក្អូតចង្អោរនៅពេលធំក្លិនអ្វីប្លែកជួនកាល មានអារម្មណ៍មិនចង់បរិភោគអាហារ ប៉ុន្តែបែជាចង់អាហារណាដែលមានរសជាតិជូៗ ទៅវិញ។ អាការៈបែបនេះគេហៅថាចាញ់កូន។កន្លងមកមានតែមនុស្សស្រីទេដែលចាញ់កូនប៉ុន្តែតាមការ និយាយតៗគ្នាថាបុរសដែលជាស្វាមីខ្លះក៏អាចមានអាការៈធេងធោងវិលមុខពិបាកទ្រាំស្រដៀង នឹងអាការៈចាញ់កូនរបស់ភរិយាខ្លួនដែរ។យោងតាមអ្នកជំនាញសុខភាពបន្តពូជបានឲ្យដឹងថា បើតាមក្បូនវេជ្ជសាស្ត្រនោះគឺមិនមានទាល់តែសោះមានតែស្ត្រីទេដែលអាចចាញ់កូន។ ជំនឿនេះបែបបុរាណនេះមានអ្នកខ្លះបាននិយាយថា បុរសចាញ់កូនធ្ងន់ជាងស្ត្រីជាប្រពន្ធទៅទៀត។
បើតាមការស្រាវជ្រាវវាជារឿងមិនពិតឡើយព្រោះស្ត្រីជាអ្នកពពោះទើបមានអាការៈចាញ់។
ពេលមានអាការៈមិនស្រួលគួរតែទៅរកគ្រូពេទ្យដ់ម្បីស្វែងរកសេវាការពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងការប៉ាន់ស្មានខុស៕


ប្រភពពីៈ Cambodia News