រឿងកែវមក៌ត
( ចាក រ. វ. )
( ព្រះកែវមក៌ត ជាមក៌តរបស់ប្រទេសកម្ពុជា )
( ចាក រ. វ. )
( ព្រះកែវមក៌ត ជាមក៌តរបស់ប្រទេសកម្ពុជា )
ព្រះ កែវមក៌ត កើតឡើងក្នុងព.ស.៥០០ កើតដោយអានុភាពរបស់ព្រះនាគសេនត្ថេរជាព្រះអរហន្ត ដែលគង់នៅក្នុងអសោការាម នាក្រុងបាតលីបុត្ត ដែនមគធៈ ។ ព្រះអរហន្តទាំងនេះ មានបំណងចង់ក៏សាងព្រះពុទ្ធបដិមា. បំណងនោះក៏ជ្រាបដល់ព្រះឥន្ទ្រ ៗ ទ្រង់ជ្រះថ្លាក្នុងការកសាងនេះដែរ ទើបត្រាស់ប្រើវិស្សកម្មទេវបុត្រ ឳ្យទៅយកកែវមណីជោតិ នៅភ្នំវេបុល្ល ដែលពួកកុម្ភណ្ឌថែរក្សា ។
ពួកកុម្ភណ្ឌ មិនហ៊ានថ្វាយកែវមុណីជោតិនោះឡើយ ដោយខ្លាចក្រែងមានស្តេចចក្កពត្រាធិរាជកើតឡើង មិនបានយកកែវមណីជោតិទៅថ្វាយនឹងបែកក្បាលជា ៧ ភាគ ។ វិស្សកម្មទេវបុត្រ ក៏ត្រឡប់ទៅក្រាបទួលព្រះឥន្ទ្រវិញតាមដំណើរ
ព្រះឥន្ទ្រ កាលបើមិនបាននូវកែវមណីជោតិនោះហើយ ទើបស្តេចយាងទៅកាន់ភ្នំវេបុល្លជាមួយនឹងវិស្សកម្មទេវបុត្រ ។ ពួកកុម្ភណ្ឌទាំងឡាយ ក៏ក្រាបទួលតាមហេតុដែលថ្វាយមិនបាន ។ ព្រះឥន្ទ្របានសួររកកែវដ៏ទៃទៀត ដែលល្អបន្ទាប់ពីកែវមណីជោតិ ។ កុម្ភណ្ឌក្រាបទួលថា មានកែវមក៌តមួយដុំ ពណ៌ដូចត្រួយចេក នៅបាទភ្នំវេបុល្ល ជាកែវឥតម្ចាស់ ។
ព្រះឥន្ទ ក៏ប្រើពួកកុម្ភណ្ឌឳ្យទៅយក កែវមក៌តនោះមកថ្វាយ លុះបានហើយទើបយកទៅប្រគេនព្រះនាគសេនត្ថេរ ៗ មិនអាចរកជាងឆ្លាក់បានឡើយ ព្រះកែវនោះរឹងពេក ។ ព្រះឥន្ទ្របានជ្រាបដំណឹងនោះ ក៏ប្រើវិស្សកម្មទេវបុត្រឳ្យទៅឆ្លាក់ប្រគេន ដោយហេតុថាវិស្សកម្មទេវបុត្រ ធ្លាប់ឃើញព្រះសម្ពុទ្ធកាលគង់ព្រះជន្មនៅ អាចឆ្លាក់ព្រះពុទ្ធរូប មានលក្ខណៈប្រហែលនឹងតួអង្គព្រះសម្ពុទ្ធដោយច្រើន ។
ព្រះពុទ្ធរូបព្រះកែវមក៌តនោះមានកំពស់មួយហត្ថ ៧ ធ្នាប់ ព្រះភ្នែន ២៣ ធ្នាប់ ។ ព្រះនាគសេនត្ថេរ បានបញ្ចុះបរមធាតុ ៧ អង្គ ទៅក្នុងព្រះកែវមក៌តនោះគឺ បញ្ចុះនៅព្រះសិរ ១ អង្គ ព្រះនលាដ ១ អង្គ ព្រះឧរា ១ អង្គ ព្រះអង្សាស្មាស្តាំ ១ អង្គ ឆ្វេង ១ អង្គ ព្រះជង្ឃស្មងស្តាំ ១ អង្គ ឆ្វេង ១ អង្គ លុះកសាងហើយស្រេច ពុទ្ធបរិស័ទទាំងឡាយមានព្រះនាគសេនត្ថេរជាប្រធាន បានចាត់ធ្វើមណ្ឌប ប្រតិស្ឋានព្រះកែវមក៌តនោះ នៅក្រុងបាតលីបុត្រ ហើយមានការសម្ពោធ អភិសេកជាឳឡារិក ។
តមក ក្នុងរជ្ជកាលព្រះបាទសិរិកិត្តិរាជរវាង ព.ស. ១០០០ប្រទេសមគធៈកើតចលាចលបះបោរដណ្តើមរាជសម្បត្តិ ឯព្រះពុទ្ធសាសនាក៏រៀវរោយថយចុះជាច្រើន ទើបពុទ្ធបរិស័ទមួយក្រុម និមន្តព្រះកែវមក៌តចុះសំពៅបើកសំដៅទៅកោះលង្កា ដោយមានបំណងយកព្រះកែវមក៌តទៅទុកនៅទីនោះ ឳ្យផុតពីកណ្តាប់ដៃពួកជនមច្ឆាទិដ្ឋិ ទៅដល់កោះលង្កា ពុទ្ធបរិស័ទ ទាំងឡាយមានព្រះមហាក្សត្រត្រិយ៍ និងព្រះសង្ឃបរិនាយកជាដើម បានទទួលព្រះកែវមក៌ត ហែរទៅប្រតិស្ឋាននៅវត្តមេឃគិរីមហាវិហារ ដែលជាវត្តសំខាន់បំផុតក្នុងទីក្រុង ។
ពេលនោះព្រះពុទ្ធសាសនានៅកោះលង្កា រុងរឿងជាងនានាប្រទេស មានគម្ពីរព្រះត្រៃបិដកគ្រប់គ្រាន់បរិបូណ៌ទាំងបែបភាសាបាលីទាំង បែបភាសាលង្កា ។ តមកក្នុង ព.ស. ១៥៦០ ប្រទេសភូមាមានព្រះមហាក្សត្រិយ៍មួយអង្គនាមអនុរុទ្ធ ជាអគ្គពុទ្ធសាសនូបត្ថម្ភ ក៏ទ្រង់បានជ្រាបថា នៅកោះលង្កា មានព្រះត្រៃបិដកចប់បរិបូរណ៌ ទើបទ្រង់ឳ្យតាក់តែងសំពៅពីរ ហើយស្តេចយាងចុះសំពៅទៅលង្កាទ្វីប ជាមួយនឹងអ្នកប្រាជ្ញច្រើនរូបមានទាំងបព្វជិតទាំងគ្រហស្ថ ដើម្បីចម្លងព្រះត្រៃបិដក លុះទៅដល់កោះលង្កាហើយ ស្តេចយាងចូលទៅគាល់ព្រះចៅកោះលង្កា ព្រះនាមលង្កិស្សររាជ ។
ព្រះចៅកោះលង្កា ទ្រង់ធ្វើបដិសណ្ឋារៈកិច្ចយ៉ាងខ្ពង់ខ្ពស់ លុះទទួលបដិសណ្ឋារៈកិច្ចរួចហើយ ស្តេចយាងទៅថ្វាយបង្គំព្រះសង្ឃបរិនាយក នោវត្តមេឃគិរីមហាវិហារ សុំចម្លងព្រះត្រៃបិដក ជាភាសាបាលីមួយចប់ ភាសាលង្កាមួយចប់ចម្លងស្រេចហើយព្រះបាទអនុរុទ្ធ ទ្រង់សុំព្រះកែវមក៌តយកទៅប្រតិស្ឋានទុកនៅប្រទេសភូមិមាជាទីរលឹក ។
ព្រះបាទលង្កិស្សររាជ បានថ្វាយព្រះកែវមក៌តដល់ព្រះបាទអនុរុទ្ធតាមសេចក្តីសុំ ទើបព្រះអនុរុទ្ធត្រាស់បង្គាប់ឳ្យជញ្ជូនព្រះត្រៃបិដកភាសាបាលីដាក់ សំពៅមួយព្រះត្រៃបិដកជាភាសាលង្កានិងព្រះកែវមក៌តដាក់សំពៅមួយចំណែក ព្រះអង្គគង់សំពៅដែលដាក់ព្រះត្រៃបិដកភាសាបាលី ។ សំពៅទាំងពីបានបើកចេញពីកោះលង្កា សំដៅទៅប្រទេសភូមា ដល់ពាក់កណ្តាលមហាសាគរ សំពៅដែលដំកល់ព្រះត្រៃបិដកភាសាលង្កានិងព្រះកែវមក៌ត ត្រូវខ្យល់ព្យុះបោកបក់រសាត់មកជាប់នៅត្រើយសមុទ្រត្រង់ជាយខែត្រ បន្ទាយមាស នៃប្រទេសកម្ពុជាភាគខាងត្បូង រាជការខែត្របន្ទាយមាស ចាប់សំពៅនោះបាន ទើបនាំយកគម្ពីរព្រះត្រៃបិដក និងព្រះកែវមក៌តទៅថ្វាយព្រះបាទសូរ្យវរ្ម័នទី១ នៅក្រុងស្រីសោធបុរៈ. ទ្រង់ស្តេចទតឃើញព្រះកែវមក៌តនោះ ទ្រង់សោមនស្សណាស់ បានឳ្យសាងវិហារមួយដំកល់ទុក ខាងក្នុងព្រះបរមរាជវាំង ។
ថ្ងៃក្រោយព្រះបាទអនុរុទ្ធបានជ្រាបដំណឹង ទើបប្រើរាជបំរើឳ្យនាំសារមកសុំយករបស់ទាំងនោះទៅវិញ ។ ព្រះបាទសូរ្យវរ្ម័នទី១ បានប្រគល់តែព្រះត្រៃបិដកឳ្យវិញ ទ្រង់ទុកព្រះកែវមក៌ត ពុំបានថ្វាយដល់ព្រះអនុរុទ្ធព្រះចៅភូមាឡើយ ព្រោះទ្រង់សព្វព្រះរាជហឫទ័យមនស្សជ្រះថ្លា ចំពោះព្រះកែវមក៌តនោះ ក្រៃពេក ។
ព្រះកែវមក៌ត ក៏បានមកជាមត៌កប្រទេសកម្ពុជាក្នុងវេលានោះដោយសេរី ឥតបានដឹងបានប្រាថ្នា ឬសូមអំពីសណាក់បុគ្គលណាឡើយ ។
វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។

ប្រភពពីៈ ៥០០០ឆ្នាំ