Showing posts with label Tooltipe. Show all posts
Showing posts with label Tooltipe. Show all posts

របៀប​ប្រើ​ Windows 7 Backup Tools នៅ​ក្នុង Windows 8

នៅ​ក្នុង Windows 8 មាន​នូវ System ថ្មី​មួយ​គឺ File History Backup ដែល​ជំនួស​ទៅ​ដោយ Windows 7 backup tools។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ, Windows 8 នៅ​តែ​មាន​នូវ Windows 7 backup tools ដែល​ជា tools ដ៏​មាន​ប្រយោជន៍​សម្រាប់​បង្កើត​នូវ Full System image backups។
ការ​បង្កើត​នូវ Full System Backup
ដើម្បី Access ចូល​ទៅ​ក្នុង Windows 7 Backup tools, មុនដំបូង​យើង​ត្រូវ​ចុច Windows Key + W រួច​វាយ​ពាក្យ File recovery ។ ពេលនោះ​យើង​នឹង​​ឃើញ​នូវ​ពាក្យ​ថា Windows 7 File Recovery នៅ​ខាង​ឆ្វេង​ដៃ


យើង​ត្រូវ​ចុច​លើ​វា ពេលនោះ​ផ្ទាំង Windows 7 File Recovery នឹង​លោត​ចេញ​មក, ចុច​លើ​ពាក្យ Create a system image ដូច​រូប៖
2-backup-tool
បន្ទាប់មក​យើង​ត្រូវ​ជ្រើសរើស​នូវ​ទី​កន្លែង​សម្រាប់​ផ្ទុក System image ដែល​យើង​បាន Backup នោះ, យើង​អាច​ផ្ទុក​វា​នូវ​លើ Hard Disk, នៅ​លើ DVDs ឬក៏​នៅ​លើ​ទីតាំង​ណា​មួយ​នៅ​លើ Network។
3-backup-tool
ការ Restore នូវ Full System Backup
ដើម្បី Restore Full System Backup, ដំបូង​យើង​ត្រូវ​ចុច Windows Key + C, ហើយ​ចុច Setting រួច Select Change PC settings
4-backup-tool
បន្ទាប់មក​ជ្រើសរើស​យក General ហើយ​អូស​ចុះក្រោម​រហូត​ដល់​ឃើញ Advanced startup option, ហើយ​ចុច​ប៊ូតុង Restart now ដើម្បី​ចូល​ទៅ​ក្នុង Advanced startup options menu
5-backup-tool
ពេល​ចូល​ទៅ​ដល់​ផ្ទាំង Advanced Option, ជ្រើសរើស​យក Troubleshoot > Advanced Options > System Image Recovery. ពេលនោះ​យើង​នឹង​អាច​ជ្រើសរើស​នូវ System image ដើម្បី Restore Backup របស់​យើង​បាន​ហើយ។ នៅ​ទី​បញ្ចប់​យើង​ប្រាកដ​ជា​អាច​ប្រើ​ ​ Windows 7 Backup Tools នៅ​ក្នុង Windows 8 បាន​យ៉ាង​ងាយ​ស្រួល៕
6-backup-tool

ជ្រើសរើស​យក​ប្រព័ន្ធ​ដំណើរការ​Windowsផ្សេង​ខណៈ​ពេល​អ្នក​កំពុង​ប្រើ Windows8

មាន​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន​ច្រើន​ចង់​ឱ្យ​ ប្រព័ន្ធ​ដំណើរការ(Operating System) ច្រើន​នៅ​ក្នុង​កុំព្យូទ័រ​តែ​មួយ​ហើយ​ឱ្យ​វា​អាច​មាន​ដំណើរការ​ការ​បាន​ ទាំង multiboot ឬ dual boot។​ដើម្បី​អាច​កំណត់ Dual boot នៅ​លើ PC បាន​ជា​ដំបូង​សំខាន់​គឺ​ទំហំ​ទំនេរ​នៅ​លើ hard disk ដើម្បី​ដំឡើង​ប្រព័ន្ធ​ដំណើរការ​ទាំង​ពីរ​ក្នុង​ទីតាំង Partition ផ្សេង​ពី​គ្នា។
បន្ទាប់​មក​ពួក​គេ​ជ្រើសរើស​យក​មួយ​នូវ​ពេល​គេ​បើក​កុំព្យូទ័រ​ឱ្យ​ដំណើរការ ​ហើយ​បន្ទាប់​មក​គេ​អាច​ជ្រើសរើស OS មួយ​នោះ​ហើយ​ប្រសិនបើ​គេ​ចង់​ប្រើ Operating System ផ្សេង​ពួក​គេ​ត្រូវ​តែ Restart PC ដើម្បី​ជ្រើសរើស​យក Windows ផ្សេង​មួយ​ទៀត​ដែល​គេ​បាន​ដំឡើង។​ដូច្នេះ​នៅ​ក្នុង​ការ​បង្ហាញ​ខាង​ក្រោម​ នេះ​ពី​លក្ខណៈ​ពិសេស​ថ្មី​មួយ​ទៀត​ក្នុង​ការ​ដំឡើង​​ដើម្បី​ជ្រើសរើស​យក​ ប្រព័ន្ធ​ដំណើរការ​ផ្សេង​ខណៈ​អ្នក​កំពុង​ប្រើ Windows8 ដោយ​វា​មិន​ទាមទារ​ឱ្យ Restart ឡើង។
១)ចុច​លើ​ប៊ូតុង Start ដោយ​បើក​យក metro apps screen បន្ទាប់​មក​ចុច​លើ Search ដូច​រូប​ខាង​ក្រោម។
២)​វាយ​ពាក្យ “advanced startup” នៅ​ក្នុង​ប្រអប់ Search ខាង​ក្រោម Settings បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ “Advanced startup options”។
៣)ចុច​លើ​ពាក្យ “Restart Now” នៅ​ខាង​ក្រោម​ពាក្យ Advanced startup។
៤)​ដល់​ចំណុច​ទី​៤​នេះ​អ្នក​ត្រូវ​ចុច​លើ “Use another operating system” ដើម្បី​មាន​សិទ្ធ​បើក​ប្រើ Windows មួយ​ផ្សេង​ទៀត​បាន​ក្រោម​ពី​អ្នក​បាន​ដំឡើង​វា​រួច​មក។
៥)​ចំណុច​នេះ​អ្នក​អាច​ជ្រើសរើស​យក Operating System ផ្សេង​បាន​ប្រសិនបើ​អ្នក​មាន dual boot PC ​ហើយ​អ្នក​អាច​ប្ដូរ​ការ​កំណត់​ស្រាប់​របស់ OS (Default OS setting) ដោយ​ចុច​លើ​ពាក្យ “Change defaults”។
ដូច្នេះ​ឆ្លង​តាម​ការ​ណែនាំ​តាំង​ពី​ចំណុច​ទី​១​ដល់​ចំណុច​ទី​៥​នេះ​យើង​ ឃើញ​ថា​វា​ពិត​ជា​អាច​ឱ្យ​អ្នក​ជ្រើសរើស​យក​ប្រព័ន្ធ​ដំណើរការ​ណាមួយ​ក្នុង​ ចំណោម OS​ពីរ​ដោយ​អ្នក​អាច​បាន​មួយ​ក្នុង​ចំណោម Windows ទាំង​ពីរ​ដែល​បាន​ធ្វើ dual booted ពី​កុំព្យូទ័រ​របស់​អ្នក។​ពេល​អ្នក​ចុច​លើ Windows icon ណាមួយ​វា​នឹង​ចាប់​ផ្ដើម restart បន្ទាប់​មក​វា​ចាប់​ផ្ដើម​ដំណើរការ Windows នោះ​តែ​ម្ដង៕

វិធីសាស្រ្ត ៥ យ៉ាងមិនឲ្យនរណា ម្នាក់ឆែកមើលលើកុំព្យូទ័រអ្នកបាន

កាលបើ​មាន​នរណាម្នាក់​គេ​អាច Access ទៅកាន់ Wireless Router របស់លោក​អ្នក​បាន​ហើយ​នោះ ចំពោះ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​លោកអ្នក​កំពុងតែ​ប្រើ​គឺ​វា​មិន​ប្រាកដថា​មាន ​សុវត្ថិភាព​ក្នុងការ​រក្សាទុក​ឯកសា​រ ឬ ធ្វើ​សកម្មភាពផ្សេងៗ ទៀតឡើយ​ព្រោះថា​គេ​អាច​ចូល​ឆែក​មើល​រាល់​សកម្មភាពផ្សេងៗ  ដែលមាន​នៅលើ​អេក្រង់​កុំព្យូទ័រ (Monitoring) នោះបាន​គ្រប់ពេលវេលា ទាំងអស់​ដោយ​មិនចាំបាច់​ប៉ះពាល់​ផ្ទាល់​ជាមួយម៉ាស៊ីន​កុំព្យូទ័រ​នោះ​ផង។ ផ្ទុយ​មកវិញ សម្រាប់​ដំណោះស្រាយ​នឹង​បញ្ហា​ដែល​បាន​ជម្រាប​ខាងលើ​លោកអ្នកអាច​ប្រើប្រាស់​ នូវ​វិធីសាស្ត្រ​ទាំង ៥ យ៉ាង​ដែល​ទស្សនា​វ​ដ្តី​ទីក្រុង ពត៌មាន​វិទ្យា​បាន​លើក​យកមក​បង្ហាញជូន​ដូចខាងក្រោម​នេះ​ដើម្បី​មើលថា តើ​មាន ឬ​គ្មាននរណា ម្នាក់​បាន​ចូល​ឆែក​មើល​នៅលើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់ លោកអ្នក​ដែរ ឬ​អត់? ចំណុចនីមួយៗមាន​ដូចតទៅៈ

    ចំណុច​ទី១: ការវិភាគ​រក Virus និង Malware:
    ត្រង់ចំណុច​នេះ លោកអ្នក​គួរតែ​ជ្រើសរើស​យកមកអនុវត្ត កាលបើ System File ត្រូវបាន​លាក់ដោយ​មិនដឹង​មូលហេតុ ដោយ​ចាប់ផ្តើម​ធ្វើការ វិភាគ (Scan) ទៅលើ​ម៉ា​ស៊ីន​កុំព្យូទ័រ​លោកអ្នកជាមួយ​កម្មវិធី​កម្ចាត់​មេរោគ ឬ Anti Malware ផ្សេងៗដែលមាន​សមត្ថភាព​អាច​ស្វែងរក System Files ខាង លើ​មកវិញ​បាន ។

    ចំណុច​ទី២: សម្អាត ឬ​ជួសជុល​ការ​តម្លើង Windows:
    ចំពោះ​ករណី​មួយ​នេះ​វិញ គឺ​លោកអ្នក​មិនចាំបាច់ Figure Out នៅ ពេលដែល​លោកអ្នក​ត្រូវការ​ត្រួតពិនិត្យ​ទៅលើ​ម៉ាស៊ីន​កុំព្យូទ័រ ឬ​មិន​ត្រូវការ នោះទេ ប៉ុន្តែ​សម្រាប់​នៅក្នុង Windows លោកអ្នក​អាចធ្វើ​ការសម្អាត ឬ​ជួស ជុល​នូវ​ការ​តម្លើង Windows បាន​យ៉ាង​ងាយ​ដែល​នៅក្នុង​នោះ​ផងដែរ Clean Install នឹងផ្តើមធ្វើ​ការ​ជូត ឬ​បោសសម្អាត​នូវ​រាល់ Operating System រួម ជាមួយ​ទិន្នន័យ​ទាំង​អស់ពី​តំបន់​មាន​ស្នាមឆ្កូត (Scratch)។ ចំណែកឯ Repair Install វិញ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ធ្វើការ Reset Windows ឲ្យ​មក ដូចដើម​ជាមុនសិន​រួច​ហើយក៏​ចាប់ផ្តើម Maintains ទៅលើ​គ្រប់​ទិន្នន័យ និង​កម្មវិធី​ទាំងអស់​តែម្តង។ ដូច្នេះហើយ​ទស្សនា​វ​ដ្តី​ទីក្រុង​ពត៌មាន​វិទ្យា​មាន​ពាក្យ​ផ្តាំផ្ញើ​មួយ គឺ​លោកអ្នក​គួរតែ​ប្រើប្រាស់​នូវ Clean Install កាលបើ​គិតថា​ម៉ា​សី​ុ​ន​កុំព្យូទ័រ​របស់លោក​អ្នក​កំពុង​ត្រូវបាន​នរណាម្នាក់ ​តាមដាន ឬ​ឆែក​មើល​រាល់​សកម្មភាព​នៅលើ​ផ្ទៃ​អេក្រង់​ម៉ាស៊ីន​កុំព្យូទ័រ​របស់លោក​ អ្នក​នោះ។
 
    ចំណុច​ទី៣: Reset និង Secure Wireless Router:
    យ៉ាងណា​ម៉ិ​ញ អ្វីដែល​លោកអ្នក​គួរ​យកចិត្តទុកដាក់​ខ្លាំងជាងគេ​គឺ ស្ថិតនៅត្រង់​ចំណុច​ទី៣នេះហើយ ព្រោះថា​កាលបើ​មាន​នរណាម្នាក់​កំពុងធ្វើការ​ឆែក​មើល​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ របស់លោក​អ្នក​ដោយ​មិន​ឲ្យដឹងខ្លួន​នោះ​នឹងមាន​បង្ហាញ​នូវ​ចំណុចខ្សោយ​ណាមួយ​ នៅលើ Wireless Router ជាក់ ជាមិនខាន។ ផ្ទុយ​មកវិញ​យើង​សង្កេតឃើញថា​មិនមាន​អ្នកប្រើប្រាស់​ភាគ ច្រើន​ចាប់អារម្មណ៍​ទៅលើ​ចំណុច​មួយ​នេះប៉ុន្មាន​ទេ ដោយហេតុតែ​គេ​យល់ឃើញថា​នោះ​អាច​បណ្តាលមកពី Network Highly Secure ប៉ុណ្ណោះ ។
 
    ចំណុច​ទី៤: ការប្រើប្រាស់​បណ្តាញ Network ផ្សេងៗគ្នាៈ
    ម្យ៉ាងវិញទៀត ប្រសិនបើ​មាន​នរណាម្នាក់​ចេះតែ​ព្យាយាម​ចូល​ឆែក​មើល​ម៉ាស៊ីន​កុំព្យូទ័រ​ របស់លោក​អ្នក​ជាច្រើនលើក​ច្រើនសារ​នោះ គឺ​អាស្រ័យ ទៅលើ​ការប្រើប្រាស់​បណ្តាញ Networkដែល​អ្នក​បានធ្វើ​ការភ្ជាប់ទៅកាន់​តែម្តង។ ក្នុងករណីនេះ​លោកអ្នក​គួរតែ​សាកល្បង​ប្រើប្រាស់ បណ្តាញ Network ផ្សេងៗគ្នា​គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត ។
 
    ចំណុច​ទី៥: Unplug ឬ Disconnect Network:
    ដោយឡែក  សម្រាប់​ចំណុច​ទី៥ ចុងក្រោយ​នេះ​ជា​វិធីសាស្ត្រ​ដ៏​ប្រ សើរ និង​ងាយស្រួល​ជាងគេ​បំផុត​សម្រាប់​លោកអ្នក គឺ​គ្រាន់តែ Unplug ឬ Disconnect កុំព្យូទ័រ​របស់លោក​អ្នក​ពី​ការភ្ជាប់​ទៅកាន់​បណ្តាញ Network ជាការ​ស្រេច ពេលនោះ​ប្រាកដជា​មិនមាន​នរណាម្នាក់​អាច​ចូល​ឆែក​មើល​រាល់​សកម្មភាព​ដែលមាន​ នៅលើ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ​នោះ​ទៀត​បានឡើយ ៕

របៀបបង្កើនល្បឿនក្នុងWindows7



បង្កើន​ល្បឿន​Windows 7 មិន ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ Windows កំណែ​ណា​ទេ​ពេល​ដែល​អ្នក​ប្រើ​វា​បាន​ប្រមាណ ២ ឬ ៣​ខែ​អ្នក​នឹង​សង្កេត​ឃើញ​ថា​វា​ចាប់ផ្ដើម​ដំណើរការ​យឺត​ជាង​ពី​ការ​ដំឡើង​ កាល​ពី​ដំបូង​ជា​មិន​ខាន ។ មាន​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​វីនដូ​ប្រសើរ​ឡើង ប៉ុន្តែវា​មិន​មាន​សុវត្ថិភាព​ទេ​ក្នុង​ការ​ដំណើរការ​កម្មវិធី​ដែល​អ្នក​ មិន​ស្គាល់​អ្នក​បង្កើត ឬ​អភិវឌ្ឍន៍ ។ ក្នុង​អត្ថបទ​នេះ​ទស្សនាវដ្ដី​យើង​ខ្ញុំ​នឹង​បង្ហាញ​អំពី​ការ​បង្កើន​ល្បឿន​ របស់​វីនដូ ៧ និង​របៀប​ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​ដោយ​ប្រសើរ​ព្រម​ទាំង​មាន​សុវត្ថិភាព ។ គន្លឹះ​នីមួយៗ​មិន​ទាក់ទង​នឹង​ការ Hack ប្រព័ន្ធ​ដំណើរការ​ឡើយ ដូច្នេះ​អ្នក​អាច​អនុវត្ត​បាន​ដោយ​ពុំ​ព្រួយ​បារម្ភ​ថា​វា​នឹង​មាន​ការ​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។
១. យកចេញ​កម្មវិធី ឬ​លក្ខណៈ​ពិសេសៗ​របស់ Windows ដែល​អ្នក​មិន​បាន​ប្រើ
នៅ​ពេល​អ្នក​ទិញ​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរ​ដៃ​ជា​ទូទៅ​វា​តែង​មាន​មក​ជាមួយ​កម្មវិធី​ដែល​បាន​ដំឡើង​ ហើយ​រួច​ជា​ស្រេច​ជា​ច្រើន​ដូច​ជា Demo-Ware, Trial-Ware (ជា​កម្មវិធី​ដែល​គេ​ឲ្យ​អ្នក​សាកល្បង​ប្រើ​មុន​នឹង​ទិញ), Anti-Virus ជា​ដើម ។ ប្រសិនបើ​អ្នក​ចូលចិត្ត​សាកល្បង​ជាមួយ​នឹង​កម្មវិធី​ថ្មីៗ អ្នក​ប្រហែល​ជា​អាច​ទាញយក​កម្មវិធី​ទាំងនោះ​ពី​អ៊ីនធឺណិត​មក​ដំឡើង​ចូល​ កុំព្យូទ័រ​អ្នក​មិន​ខាន ។ ការ​ដំឡើង​កម្មវិធី​យ៉ាង​ច្រើន​នៅ​លើ​កុំព្យូទ័រ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ ប្រើប្រាស់​ប្រភព​ធនធាន​របស់​ប្រព័ន្ធ​កុំព្យូទ័រ​ខ្ជះខ្ជាយ​ចោល​ឥតប្រយោជន៍ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​ចាប់ផ្ដើម​ដំណើរការ​យឺត ។ ចូរ​យក​កម្មវិធី​ទាំងឡាយ​ដែល​អ្នក​មិន​ត្រូវការ​ប្រើប្រាស់​ចេញ (Uninstall) ដោយ​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Control Panel => Programs => Uninstall (សូម​ជ្រើស​កម្មវិធី​ដែល​អ្នក​ចង់​យកចេញ) ។ អ្នក​ក៏​អាច​ចូល​ទៅ​កាន់ Control Panel => Programs => Turn Windows Features On ឬOff ដើម្បី​បិទ ឬ​បើក​លក្ខណៈ​ពិសេស​របស់​វីនដូ ដោយ​អ្នក​អាច​ដោះ​ធីក​ចេញ​ពី Windows Features ដែល​មិន​ត្រូវការ​ប្រើប្រាស់ ។

២- ចូរ​មើល​ឡើង​វិញ​នូវ​កម្មវិធី​ដែល​ចាប់ផ្ដើម​ដំបូង (Startup Programs)
ភាគច្រើន​នៃ​បញ្ហា​ដែល​ធ្វើឲ្យ​កុំព្យូទ័រ​ដើរ​យឺត​គឺ​បណ្ដាល​មក​ពី​ កម្មវិធី​ដែល​ចាប់ផ្ដើម​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​ឯង​ពេល​ កុំព្យូទ័រ​បើក​មក​ដំបូង​ហើយ​នូវ​បន្ត​ដំណើរ​ការ​រហូត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ វា​ប្រើប្រាស់​ប្រព័ន្ធ​អង្គ​ចងចាំ (System Memory) អស់​យ៉ាង​ច្រើន ។ មធ្យោបាយ​ងាយស្រួល​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ដឹង​ថា​កម្មវិធី​ណាមួយ​កំពុង​ ដំណើរការ​នៅ​ខណៈ​ពេលWindowsចាប់​ផ្ដើម​ដំណើរការ​ដំបូង​គឺ​អ្នក​អាច​មើល​នៅ​ លើ​រូបតំណាង Notification ដែល​មាន​ទីតាំង​នៅ​លើ Task bar ដោយ​ចុច​រូប​សញ្ញា​ព្រួញ​ឡើងលើ​ដើម្បី​បង្ហាញ​រូបតំណាង​កម្មវិធី​ដែល​លាក់ ។ Uninstall កម្មវិធី​ដែល​អ្នក​មិន​ប្រើ ឬ​បិទ​ជម្រើស​របស់​កម្មវិធី​មិន​ឲ្យ​វា​ចាប់ផ្ដើម​ដោយ​ស្វ័យប្រវត្តិ​ពេល​ ដំណើរការ​ម៉ាស៊ីន​ដំបូង ។
មធ្យោបាយ​ដែល​ប្រសើរ​ដើម្បី​ពិនិត្យ​កម្មវិធី Starup គឺ​ត្រូវ​ប្រើ​កម្មវិធី System Configuration ។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន​ដោយ​ចុច​លើ​ម៉ឺនុយ Start រួច​បញ្ចូល​ពាក្យ msconfig ក្នុង​ប្រអប់ Search box បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​សូម​ចុច​លើ ផ្ទាំង Startup រួច​ពិនិត្យ​មើល​កម្មវិធី​ដែល​មាន​ក្នុង​នោះ ប្រសិនបើ​អ្នក​ឃើញ​កម្មវិធី​ដែល​អ្នក​មិន​ត្រូវការ​ចូរ​ដោះ​ធីក​វា​ចេញ​ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​មិន​អាច​ដំណើរការ​បាន​ពេល​ចាប់ផ្ដើម​កុំព្យូទ័រ ។
ចំណាំ  វិធី​នេះ​មិនមែន​សម្រាប់ Uninstall កម្មវិធី​ចេញ​ពី​កុំព្យូទ័រ​ទេ វា​គ្រាន់តែ​បិទ​កម្មវិធី​មិន​ឲ្យ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ពេល Startup កុំព្យូទ័រ​ដំបូង ។
សម្រាប់​អ្នកប្រើ​ដែល​មាន​ចំណេះដឹង​ខាង​កុំព្យូទ័រ​ច្រើន​អាច​ប្រើ​កម្មវិធី ​ឥតគិតថ្លៃ​ពី Microsoft គឺ Autoruns for Windows (មាន​នៅ​ក្នុង CD របស់ CM) ដែល​វា​ជា​កម្មវិធី​ដែល​ល្អ​សម្រាប់​ត្រួតពិនិត្យ កម្មវិធី Startup គ្រប់​ប្រភេទ និង​សេវា​ផ្សេងៗ​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់ ។

៣- កែសម្រួលVisual Effects:

Windows ដែល​ពេញ​និយម​គឺ​មិន​មែន​ជាWindows ដែល​លឿន​បំផុត​នោះ​ទេ ។ អ្នក​អាច​កែប្រែ Visual Effects ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​មាន​ភាព​ប្រសើរ​ឡើង ។ នៅ​ក្នុង​ផ្ទាំង Control Panel ចូរ​ស្វែងរក​និង​ចុច​លើ​ពាក្យ Performance Information and Tools រួច​ចុច​លើ Adjust Visual Effects បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖
នៅ​ក្នុង​ផ្ទាំង​នេះ​ចូរ​ជ្រើស​ជម្រើស Adjust for best performance ឬ​ជ្រើស Custom ដើម្បី​ជ្រើស Visual Effects ទៅ​តាម​តម្រូវការ​របស់​អ្នក ។

៤-កែសម្រួល​ជម្រើស Indexing Options:
ប្រព័ន្ធ​ប្រតិបត្តិការ Windowsតែងតែ​ធ្វើការ​រៀប​ឯកសារ​ឲ្យ​មាន​របៀប (Indexes) នៅ​លើ​ទីតាំង​នានា​គ្រប់ Drives ដែល​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឯកសារ រួម​ទាំង Folders ។ អ្នក​អាច​កែសម្រួល​ការ​កំណត់​នេះ​ដោយ​ឲ្យ Windows ធ្វើការ​រៀប​ឯកសារ (indexes) តែ​លើ​ទី​តាំង​ទាំងឡាយ​ណា​ដែល​អ្នក​នឹង​ស្វែងរក​ញឹកញាប់ ។
នៅ​ក្នុង​ផ្ទាំង Control Panel ជ្រើស Indexing Options រួច​ចុច​លើ​ប៊ូតុង Modify បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖
ចុច​លើ​ប៊ូតុង Show all locations បន្ទាប់​មក​ដោះ​ធីក​លើ​ទីតាំង ឬ Drives ដែល​អ្នក​កម្រ​ធ្វើការ​ស្វែងរក​ឯកសារ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច ។

៥-កែសម្រួល​ការកំណត់​ការ​ប្រើ Power Settings
ការ​កំណត់​លំនាំដើម​របស់ Power Management ក្នុង Windows 7 គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ប្រើ​ថាមពល​ភ្លើង និង​ដំណើរការ​របស់​កុំព្យូទ័រ ។ ប្រសិនបើ​អ្នក​មិន​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ថ្ម​កុំព្យូទ័រ និង​ថាមពល​អគ្គិសនី ហើយ​ចង់​ឲ្យ​វីនដូ ៧ ដំណើរការ​លឿន អ្នក​អាច​ផ្លាស់ប្ដូរ​ការ​កំណត់​ក្នុង Power Management ដើម្បី​ទទួល​បាន​ដំណើរការ​ល្អ​បំផុត ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Power Options ចុច​លើ​សញ្ញា​ព្រួញ Show additional plans រួច​ជ្រើស High performance ។

៦-បិទ​សំឡេង​ទាំង​អស់
អ្នក​អាច​ធ្វើការ​បិទ​សំឡេង​ដែល​មិន​ត្រូវ​ការ​ផ្សេងៗ​ក្នុង​វីនដូ​ដើម្បី​ ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​រឹតតែ​ប្រសើរ ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Sound រួច​ចុច​លើ​ផ្ទាំង Sound ក្នុង​ប្រអប់ Sound Scheme ចូរ​ជ្រើស No Sounds បន្ទាប់មក​ដោះ​ធីក​ចេញ​ពី Play Windows Startup Sound រួច​ចុច​ប៊ូតុង OK ។

៧-កែសម្រួល Services ទាំងឡាយ​ក្នុងWindows
ចំណុច​ទី​៧​នេះ​គឺ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងឡាយ​ដែល​មាន​ចំណេះដឹង​ខ្ពស់ ។ Services របស់​វីនដូ​ទាំងអស់​ដំណើរការ​បន្តបន្ទាប់​ឡើង​វិញ​និង​ផ្ដល់​តួនាទី​ជា​ ច្រើន​ទៅ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​សម្រាប់​កុំព្យូទ័រ​របស់​អ្នក ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​មិន​បាន​ត្រូវ​ ការServices ដែល​ផ្ដល់​ដោយ​តាម​លំនាំដើម​ទេ ។ ដោយ Services ដែល​ដំណើរការ​នីមួយៗ​វា​ប្រើប្រាស់​ធនធាន​ប្រព័ន្ធ​(System Resources) ច្រើន​ដូច្នេះ​ការ​កែ​សម្រួល​ការ​កំណត់​លំនាំដើម​សម្រាប់ Services ដែល​ដំណើរការ​ខ្លួន​ឯង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​កុំព្យូទ័រ​ចាប់ផ្ដើម​ ដំណើរការ​ដំបូង នឹង​ជួយ​ឲ្យ​បង្កើន​ល្បឿន Windows 7 ។ អ្នក​អាច​បង្ហាញ​ផ្ទាំង​កំណត់ Services នេះ​ដោយ​ចុច​លើ​ម៉ឺនុយ Start បន្ទាប់​មក​បញ្ចូល​ពាក្យ services.msc ក្នុង​ប្រអប់ Search box ។
Services នីមួយៗ​អាច​ត្រូវ​បាន​គេ​កំណត់​ដើម្បី​ឲ្យ​ដើរ​ដោយ​ ស្វ័យប្រវត្តិ(Auto-start ពេល​ដំណើរការ​កុំព្យូទ័រ) ឬ​កំណត់​ដោយ​ដៃ (ចាប់ផ្ដើម Services តែ​នៅ​ពេល​ត្រូវការ) ឬ​បិទ​មិន​ឲ្យ​ដំណើរការ ។ តើ​ការ​កំណត់ Service ណា​មួយ​ដែល​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ? ជា​ការ​ប្រសើរ​បំផុត​ប្រសិន​បើ​អ្នក​អាច​ស្រាវជ្រាវ​បន្ថែម​តាម​អ៊ីនធឺណិត ។

៨-គន្លឹះ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ដំណើរការ​ម៉ាស៊ីន
ក្រៅ​ពី​ការ​រៀបរាប់​ខាងលើ គន្លឹះ​នានា​ខាងក្រោម​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​បង្កើន​ល្បឿន​ដល់​វីនដូ ៧ ដែរ ៖
- ប្រើ​កម្មវិធី CCleaner ដើម្បី​សម្អាត​ឯកសារ​មិន​បាន​ការ ។
- ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ល្អ​ៗ​ដូចជា Microsoft Security Essentials ។
- ប្រសិន​បើ​អ្នក​ប្រើ​ជម្រើស Hibernate ដើម្បី​បិទ​កុំព្យូទ័រ​ចូរRestart វីនដូ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួយ​អាទិត្យ ។
- សូម​កុំ​ផ្លាស់ប្ដូរ Default disk defragmentation auto-run schedule ។
- ចំណុច​ដែល​រៀបរាប់​ខាង​លើ​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់ៗ​ដែល​យើង​ត្រូវការ​ ប្រើ​ដើម្បី​បង្កើន​ល្បឿនWindows 7 ដោយ​មិន​ចាំបាច់​ដំឡើង​ពពួក​កម្មវិធី​ផ្សេងៗ (Third-Party Utilities)ដែល​មិន​គាំទ្រ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន Microsoft ។

ផ្ញើរឯកសារមានទំហំធំតាមអ៊ិនធឺណិតដោយឥតគិតថ្លៃ

មាន ​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​សារអេឡិចត្រូនិក(Email)ជាច្រើន​ដូចជា​ Google Yahoo Hotmailដែល​អនុញ្ញាតិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ ឬ​ក៏​ឯកសារ​អោយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥតគិត​ថ្លៃ។ ប៉ុន្តែ​ការ​ផ្ញើរ​ឯកសារ​តាម​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ​ ​អ្នក​មិន​អាច​ផ្ញើរបាន​ឯកសារ​ដែល​មាន​ទំហំ​ធំៗ​នោះ​ទេ។ ភាគច្រើន​ក្រុម​ហ៊ុនទាំង​នោះ​ អនុញ្ញាត្តិ​អោយ​អ្នក​ផ្ញើរ​បាន​ឯកសារ​ទំហំ​ធំ​បំផុត​គឺ​ត្រឹម១០០ MB ប៉ុណ្ណោះ។ ចុះ​បើអ្នក​ចង់​ផ្ញើរ​​ឯកសារ​ទំហំ​ធំ​ជាង​នេះដូចជា​ ១GB ឬ​ក៏​ ២GB នោះ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?

គ្មាន​បញ្ហាទេ! អ្នកអាច​ផ្ញើរ​ឯកសារ​ដែលមានទំហំ​ធំ​បែប​នេះ​បាន​យ៉ាង​ងាយ​ស្រួលបំផុត។ ជាមួយ​នឹងSizablesend អ្នក​មិន​បាច់​ព្រួយ​បារម្ភ​ក្នុងការ​ផ្ញើរ​ឯកសារ​ដែល​មាន​ទំហំធំ​ទៀត​នោះ​ ទេ។ គេហទំព័រ​នេះ​អនុញ្ញាត្តិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើរ​ឯកសារ​គ្រប់​ប្រភេទ​ទាំង ​អស់​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​២GB។ មិន​តែប៉ុណ្ណោះ Sizablesend ផ្តល់​សេវាកម្មនេះ​ដោយ​ឥតគិតថ្លៃ គិត​សេន​អ្វី​ទាំងអស់។

តើធ្វើយ៉ាង​ម៉េចទៅ​ដើម្បី​ផ្ញើរ​ឯកសារ​តាម​Sizablesend?

ចូលទៅកាន់​គេហទំព័រ​ www.sizablesend.com
-បំពេញអាស័យដ្ឋាន​អ៊ីម៉ែល របស់​អ្នក​នៅ​ក្នុង​ប្រអប់ Email និង​ អ៊ីម៉ែលរបស់​មនុស្ស​ដែល​ចង់​ផ្ញើរឯកសារ​ទៅអោយនៅ​ក្នុង​ប្រអប់ Recipient’s Email។

-ចុច​លើ Select Files ហើយ​ជ្រើសរើស​ឯកសារ​ដែលអ្នកចង់​ធ្វើ​ការ​ផ្ញើរ

- បន្ទាប់​ពីបានជ្រើសរើស​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​រង់ចាំ​រហូត​ដល់​វា​ធ្វើការ​Upload ចប់សព្វគ្រប់(រយៈពេលគឺអាស្រ័យទៅទំហំ​ឯកសារ​របស់អ្នក)។
- បន្ទាប់​ពី​បាន​ធ្វើ​ការ​Upload ហើយ វា​នឹង​ធ្វើ​ការ​ផ្ញើរ​ឯកសារ​ទៅកាន់មិត្ត​ភក្តិ​របស់​អ្នកដោយ​ស្វ័យ​ប្រវត្តិ។

របៀប​ប្រើ IDM ទាញ​យក​ឯកសារ​ពី Torrent ដោយ​ល្បឿន​លឿន

   សួស្តី​​អ្នក​ទាំង​អស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ទាញ​យក​ឯកសារ​ពី Torrent (ថរ៉ិនថ៍) ដោយ​ល្បឿន​លឿន​ (Full speed)។ អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​មក​ហើយ​ថា សព្វ​ថ្ងៃ​នេះ​ច្បាប់​​អ៊ីនធឺណិត​ត្រូវ​បាន​រឹត​បណ្ដឹង​នៅ​បណ្ដា​ប្រទេស​ធំ​ ៗ​ជា​ច្រើន ជា​ពិសេស​គឺ​កម្ម​សិទ្ធិ​បញ្ញា។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វែបសាយ​ដែល​ផ្តល់ការ​ផ្ទុក​ឯកសារ​ដើម្បី​ចែក​ រំលែក​ជា​ច្រើន​បាន​ត្រូវ​បិទ ដូច​ជា​វែបសាយ Megaupload ជា ​ដើម​​ដែល​ជា​វែបសាយ​ចែក​រំលែក​ឯកសារ​នាំ​មុខ​គេ​មួយ​ ​ត្រូវ​បាន​រឹបអូស​​ដោយ​ FBI ពី​ព្រោះ​តែ​​វែបសាយ​នេះ​បាន​រំលោភ​លើ​​ការ​រក្សាសិទ្ធិ ។ ខ្ញុំ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ពិបាក​នឹង​ទាញ​យក​ឯកសារ​ពី​អ៊ីនធ័រ​ ណិត​ណាស់ ព្រោះ​តែ​ឯកសារ​ភាគ​ច្រើន​ត្រូវ​បាន​លុប​ចោលពី​វែប​សាយ​ដែល​ផ្តល់ File Hosting Sevice ទាំង​អស់​នោះ តែ​ជា​សំណាង​ណាស់​ដែល​ឯកសារ​ភាគ​ច្រើន​នឹង​ពិបាក​ស្វែង​រក​បំផុត​ជា​ច្រើន​មាន​នៅ​ក្នុង​ ថរ៉ិនថ៍ ។

   អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា Torrent (ថរ៉ិនថ៍) គឺ​វែបសាយ​ដ៏​ពេញ​និយម​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ​ជា​ច្រើន​ដូចជា​ កម្មវិធី​កុំព្យូទ័រ ហ្គេម​កុំព្យូទ័រ វីដេអូ…. ជា​ដើម ប៉ុន្តែ​ការ​ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ គឺ​វា​ទាម​ទារ​ឲ្យ​មាន​កម្មវិធី​ជំនួយ​គឺ Torrent Download Clients ដូច​ជា Bit Torrent និង Utorrent។ល។ ប៉ុន្តែ​ការ​ទាញ​យក​របៀប​នេះ​ពិត​ជាមាន​ល្បឿន​​យឺត​ណាស់ ចំពោះ​ឯកសារ​ថរ៉ិនថ៍​ដែល​មាន​ទំហំ​រាប់​សិប​ជីប៊ី (GB) នោះ​គឺ​អាច​ប្រើ​រយៈ​ពេល​ដល់​ទៅ​រាប់​សិប​ម៉ោង​ឯណោះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​នៅ​មាន​វិធី​ជា​ច្រើន​ដើម្បី​ពន្លឿន​ល្បឿន​ទាញ​យក​នោះ ​បាន​ដែរ គឺ​យើង​អាច​ប្រើ​កម្មវិធី IDM (Internet Download Manager) ដែល​ជា​កម្មវិធី​សម្រាប់​គ្រប់​គ្រង​និង​ពន្លឿន​ការ​ទាញ​យក​ឯកសារ​ផ្សេង​ៗ​ នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត តែ​បើ​ទោះ​ជា​យ៉ាង​នោះ​ក្តី ក៏​មិន​អាច​បាន​ល្បឿន​ពេញ​ដែរ ។

   ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​​អំពី​របៀប​ក្នុង​ការ​ ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ ដោយ IDM (Internet Download Manager)។ ខ្ញុំ​សូម​ណែ​នាំ​របៀប​ពីរ​យ៉ាង​ដែល​ងាយ​ស្រួល តែ​​មាន​លក្ខណៈ​ខុស​គ្នាត្រង់​ល្បឿន​ក្នុង​ការ​ទាញ​យក ខ្ញុំ​នឹង​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​របៀបទាំង​ពីរ​បែប​នេះ​តើ​វា​ខុស​គ្នា​ យ៉ាង​ណាខ្លះ​ សូម​មើល​ការ​បង្ហាញ​ខាង​ក្រោន​នេះ៖

៙ របៀប​ទីមួយ៖ ជា​មួយ www.zbigz.com ៖

   Zbigz.com គឺជា ​សេវា​កម្ម​វែបសាយ​​ដ៏​ពេញ​និយម​មួយ ដែល​អាច​ជួយ​អ្នក​ទាំង​អស់​គ្នា​​ដើម្បី​អាច​ទាញ​យក​ឯកសារ ​Torrent (ថរ៉ិនថ៍) ​ដោយ​ផ្ទាល់​តែ​ម្តង​គឺ​ពុំ​ចាំ​បាច់​ប្រើ​ Torrent Download Clients នោះ​ទេ ។ បន្ទាប់​ពី​ការ​បម្លែង​ឯកសារ ​ថរ៉ិនថ៍​ ទៅ​តំណ​ទាញ​យក​ផ្ទាល់​ហើយ​នោះ​ អ្នក​អាច​ទាញ​យក​ថរ៉ិនថ៍​ ដោយ​ប្រើ​ប្រាស់​ អាយ.ឌី.អឹម ដើម្បី​ជំនួយ​ល្បឿន​ក្នុង​ការ​ទាញយក ។ តែ​ខ្ញុំ​សូម​បញ្ជាក់ថា ZbigZ គឺ​មាន​គណនី​ឥត​គិត​ថ្លៃ​ និង​គណនី Premium ហើយ​គណនី​ទាំង​ពីរ​ប្រភេទ​នេះ​ក៏​មាន​ប្រសិទ្ធិ​ភាព​ខុស​គ្នា​ដែរ ចំពោះ​គណនី​ឥត​គិត​ថ្លៃ​គឺ​យើង​អាច​ទាញ​យក​បាន​ល្បឿន​មធ្យម​តែ​ប៉ុណ្ណោះ តែ​ចំពោះ​គណនី Premium វិញគឺ​យ៉ាង​អាច​ទាញ​បាន​ក្នុង​ល្បឿន​យ៉ាង​លឿន ។ បើអ្នក​ទាំង​អស់​គ្នា​ចង់ដឹង​ពី​របៀប​ទាញយ​ក​តាម​ ZbigZ សូម​មើល​តាម​របៀប​ខាង​ក្រោម ។

1. សូម​ចូល​ទៅ​កាន់ www.zbigz.com
2. បន្ទាប់មកសូមធ្វើការ​បញ្ចូល​ឯកសារ​ថរ៉ិនថ៍​ (Torrent File) ឬ​ក៏​បិទភ្ជាប់​តំណ​​ថរ៉ិនថ៍ (Megnet Link) ហើយ​ចុច​ប៊ូតុង Go!


3. បន្ទាប់​មកវា​នឹង​បង្ហាញ​ផ្ទាំង​មួយ​គឺ​មាន​ពាក្យ​ថា Free ហើយ​នឹង Premium សូម​ជ្រើស​រើស​ Free សម្រាប់​គណនី​ឥត​គិត​ថ្លៃ


4. បន្ទាប់​មក​សូម​រង​ចាំ​មួយ​​ភ្លេត​ដើម្បី​ធ្វើ​ការ​ទាញ​យក​


5. ពេល​រួចរាល់​ហើយ​វា​នឹង​ប៊ូតុង​ទាញ​យក

៙ របៀប​ទីពីរ៖ ជា​មួយ www.furk.net ៖

   furk.net គឺ ​ជា​វែបសាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ការ​ផ្ទុក​នូវ​ ឯកសារ​ផ្ទាល់​ខ្លួន​ ក៏​ដូច​ជា​ឯកសារ​ថរ៉ិនថ៍​ផង​ដែរ ។ បន្ទាប់​ពីធ្វើ​ការ​ផ្ទុក​ឯកសារ​នៅ​លើ​វែបសាយ​នេះ​ហើយ​គឺ​យើង​អាច​ទាញ​យក​ ឯកសារ​ទាំង​អស់​នោះ​តាម​រយៈ​តំ​ណ​ទាញ​យក​ផ្ទាល់​តែ​ម្តង​ (Direct link download) ក្នុង​ល្បឿន​យ៉ាង​លឿន​ (Full speed download) ដែល​វា​លឿន​ជាង Zbiz.com ទៅ​ទៀត ។ វែបសាយ​នេះ​​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​មាន​ ប្រព័ន្ធ​អ៊ីនធឺណិត​យឺត​ ឬ​ក៏​សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​​​ឯកសារ​ ពីថរ៉ិនថ៍ ។ សូម​មើល​អំពី​របៀប​ប្រើប្រាស់​ដូច​ខាង​ក្រោម​នេះ៖

1. សូម​ចូល​ទៅកាន់​វែបសាយ www.furk.net ធ្វើ​ការ​ចុះ​ឈ្មោះ​ដើម្បី​បើក​គណនី​ប្រើប្រាស់
2. បន្ទាប់​មក​ទៀត​សូមធ្វើ​ការ​ផ្ទុក​តំណ ឬ​ក៏​ឯកសារ​ថរ៉ិនថ៍​ ហើយ​ចុច​ប៊ូតុង​ Add dowload ។


3. សូម​ធ្វើ​ការ​រង​ចាំ​ ពេល​ដែល​ឯកសារ​កំពុង​ផ្ទុក​ ពេល​រួចរាល់​ហើយ​វា​នឹង​បង្ហាញ​ដូច​រួប​ខាង​ក្រោម​នេះ

4​ . សូម​ចុច​ទៅ​​លើ​ឯកសារ​នោះ វា​នឹង​បង្ហាញ​ប៊ូតុង​ទាញ​យក​ ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ទាញ​យក​ឯកសារ​ថរ៉ិនថ៍​ទាំង​នោះ​បាន​ដោយ​សេរី​នឹង​ ល្បឿន​យ៉ាង​លឿន​ទៀត​ផង ។


5. នេះ​ជា​ល្បឿន​ទាញ​យក​ដែល​ខ្ញុំ​ទទួល​បាន (Full Speed download)
 
 
អត្ថបទ​គន្លឹះ​នេះ​ចម្លង​ពី : ឡាយ​ឡង់ឌី

Google Takeout បម្រុង​ទុក​ទិន្នន័យ​ផ្សេងៗ​របស់​សេវាកម្ម Google

   សួស្ដី ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ស្គាល់ Google Takeout ដែល​ជា​សេវាកម្ម​មួយ​របស់​ក្រុមហ៊ុន Google ដែល​មាន​នាទី​ជា​ឧបករណ៍ Tool អនុញ្ញាតិ​ឲ្យ​លោកអ្នក​ទាញ​យក​ទិន្នន័យ​ចេញ (export data) ដែល​អ្នក​បាន​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ​របស់ Google កន្លង​មក​ដូចជា +1s, Blogger, Buzz, Contacts, Drive, Google+ Circles, Google+ Stream, Pages, Picasa Wb Album, Profile, Reader និង Youtube។ Google Takeout នឹង​ច្រក​ទិន្នន័យ​របស់​លោកអ្នក​ទៅ​ក្នុង​ឯកសារ​មួយ​ជា​ប្រភេទ​ដែល​អាច​ចល័ត ​បាន និង​ងាយស្រួល​នាំ​ចូល​មក​វិញ (import) នូវ​ទិន្នន័យ​ទាំងនោះ​ចូល​មក​ក្នុង​សេវាកម្ម Google នានា​បាន​ដោយ​មិន​បារម្ភ​ខ្លាច​ថ្ងៃ​ណាមួយ​គណនី​របស់​លោកអ្នក​ត្រូវ​បាន​រង​ ការ​វាយប្រហារ ឬ​ត្រូវ​បាន​បិទ​ពី​ Google ផ្ទាល់។

   នៅ​ក្នុង​សេវាកម្ម​នីមួយៗ​របស់ Google តែងតែ​មាន​មុខងារ​អាច​ឲ្យ​យើង​អាច​នាំ​ចេញ​ទិន្នន័យ​បាន តែ​មុខងារ​នាំ​ចេញ និង​ចូល​ទាំង​នោះ អាច​មាន​អ្នក​មិន​ដឹង​ ជា​ពិសេស​សម្រាប់​អ្នក​ទើប​ចេះ​ប្រើ ដូច​នេះ Google ក៏​បង្កើត​កន្លែង​ពិសេស​មួយ​សម្រាប់​នាំចេញ​នោះ​គឺ "Google Takeout"​ ដែល​កាលពី​មុន​អាច​នាំ​ចេញ​បាន​តែ​មុខងារ​ចំនួន​តូច ឥឡូវ​ Google បាន​ដាក់​សេវាកម្ម​សំខាន់ៗ​ដែល​បាន​រៀបរាប់​ខាងលើ ទៅ​ក្នុង​មុខងារ Takeout ដើម្បី​ងាយស្រួល​ទាញ​ចេញ​បាន​ដោយ​ប្រើ​តែ​ទីតាំង​មួយ​នេះ​ប៉ុណ្ណោះ​ មិន​បាច់​ចូល​ទៅ​នាំចេញ​ពីនេះពីនោះ នាំ​ឲ្យ​ខាត​​ពេល​ទៀត​ទេ។

៙ ចំពោះ Blogger ៖

   ការ​ពិត​ទៅ Blogger មាន​មុខងារ​នាំ​ចេញ និង​នាំ​ចូល data តាំង​ពី​បង្កើត​ប្រព័ន្ធ​ Blogger មក​ម្ល៉េះ ដែល​លោកអ្នក​ត្រូវ​ចូល​ទៅ​ប្លក​ផ្ទាល់​ទើប​មាន​មុខងារ​ទាំង​នោះ (របៀប ​ចូល​តាម Blogger គឺ Setting >> Other >> ត្រង់​កន្លែង Blog Tool នោះ​លោកអ្នក​​នឹង​ឃើញ​មាន​មុខងារ Import log - Export blog) , តែ​ថ្មីៗ​នេះ Blogger ត្រូវ​បាន​ដាក់​​ទៅ​​ក្នុង​បញ្ជី​​អាច​នាំ​ចេញ​បាន​របស់ GoogleTakeout ​ដែល​ងាយស្រួល​ជាង​មុន អាច​នាំ​ចេញ​ដោយ​មិន​បាច់​ចូល​ទៅ Blogger ក៏​បាន។
   អ្វី​ដែល​ខ្ញុំ​លើក​យម​មក​បង្ហាញ​នៅ​ពេល​នេះ​គឺ​ សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់ Blogger និង Picasa ដែល​ជា​សេវាកម្ម​ពីរ ប្រើ​រួម​គ្នា​ក្នុង​ពេល​តែ​មួយ ព្រោះ Picasa ជា​ស្តង់​ទុក​រូបភាព​របស់ Blogger ដូច្នេះ​បើ​​លោកអ្នក​នាំ​ចេញ​តែ​ទិន្នន័យ Blogger ដោយ​មិន​នាំ​ចេញ​រូបភាព​ពី Picasa នោះ​ប្លក​លោកអ្នក​នឹង​ជួប​បញ្ហា​​ ពេល​មាន​ការ​វាយ​ប្រហារ​ប្លក យើង​អាច​នាំ​ចូល​ទិន្នន័យ​ចូល​បាន​វិញ​​មែន តែ​រូបភាព​អត់​ឃើញ​បង្ហាញ​ទេ ក៏​ព្រោះ​តែ​យើង​មិន​បាន​បម្រុង​ទុក​រូបភាព​ពី Picasa នេះ​ក្នុងករណី​ដែល​មាន​ការ​វាយប្រហារ​លុប​ទិន្នន័យ ​ដែល​យើង​ខំ​​សន្សំ​ក្នុង​សេវាកម្ម​ប្លក​កន្លង​មក

ចំណាំ ៖  ចំពោះ​សេវាកម្ម​ដទៃ​ទៀត​របស់ Google ដែល​មិន​មាន​បង្ហាញ​ក្នុង Google Takeout សូម​លោកអ្នក​ចូល​ទៅ​ស្វែង​យល់​ពី​របៀប​នាំ​ចេញ និង​នាំ​ចូល​ដែល​មាន​បង្ហាញ​គ្រប់​សព្វ​នៅ​ក្នុង http://www.dataliberation.org/ ដែល​ជា​កន្លែង​ទទួល​បន្ទុក​ណែនាំ​​ក្នុង​ការ "នាំចេញ​និង​នាំ​ចូល"។

៙ របៀប​ប្រើ GoogleTakeout (នាំ​ចេញ) ៖

- ចូល​ទៅ​ក្នុង https://www.google.com/takeout

- នៅ​លោកអ្នក​នឹង​ឃើញ​ដូច​រូបភាព​ខាង​ក្រោម ដែល​មាន​ដាក់​បង្ហាញ​សេវាកម្ម​ដែល​អាច export (នាំ​ចេញ) បាន​មួយ​ចំនួន​សំខាន់ៗ។
- All of your data :  ជា​តាប​បង្ហាញ​សម្រាប់​ការ​នាំ​ចេញ​ម្តង​ទាំងអស់។


- Choose services : ជា​តាប​អនុញ្ញាតិ​ឲ្យ​នាំ​ចេញ​តែ​សេវាកម្ម​ណា​ដែល​អ្នក​ចង់​នាំ​ចេញ។

- ជា​ឧទាហរណ៍ : នៅ​ក្នុង​ពេល​នេះ​ខ្ញុំ​ចង់​នាំ​ចេញ​ទាំងអស់ ដូច្នេះ​ខ្ញុំ​ត្រូវ​ឈរ​លើ​តាប All of your data រួច​ចុច​ឆ្នុច  CREATE ARCHIVE  នៅ​​នឹង​រត់​ចូល​ទៅ​កាន់​តាប Downloads លោកអ្នក​នឹង​បាន​ឃើញ​ពី​ដំណើរការ​បង្កើត​ឯកសារ "សម្រាប់​ទាញ​" ។ លោកអ្នក​ត្រូវ​រង់ចាំ​ដល់​ដំណើរការ​កសាង​ឯកសារ​បាន​ចប់​នោះ​ នឹង​ឃើញ​ឆ្នុច​ដាក់​ថា  Download 
ក្នុង​រូបភាព​នេះ សរុប​ឯកសារ​ទាញ​យក​ចំនួន 1757, ទំហំ​សរុប 175.8 MB

- ចុច​លើ​ឆ្នុច​ Download ដើម្បី​ទាញ​យក​ទុក​, នោះ​ Google Takeout នឹង​តម្រូវ​ឲ្យ​លោកអ្នក​វាយ​បញ្ចូល​នូវ​ ឈ្មោះ និង លេខ​សម្ងាត់ ​ម្ដង​ទៀត។
- ចូល​ដល់​ក្នុង​តាប Download វិញ សូម​ចុច​ប៊ូតុង​ទាញ​យក រួច​រើស​ទីតាំង​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ជា​កា​ស្រេច។

ចំណាំ : Google Takeout អនុញាតិ​ឲ្យ​លោកអ្នក​អាច "ទាញ​ចេញ" ​ក្នុង​រយៈពេល 24 ម៉ោង​ម្ដងៗ ដូច្នេះ​ផុត 24 ម៉ោង​អ្នក​អាច​ធ្វើ​ការ​ទាញ​ចេញ​បាន​ម្ដង​ទៀត បើ​អ្នក​គិត​ថា​ត្រូវ​ការ​ទាញ​ចេញ។ Google Takeout មិន​មាន​មុខងារ​អាច​ឲ្យ​យើង​កំណត់​កាលវិភាគ​ទាញ​ចេញ​បាន​ដោយ​ស្វ័យប្រវត្ត​ ទេ បើ​អ្នក​គិត​ថា​សំខាន់ ​មាន​តែ​ឧស្សាហ៍​ទៅ​ទាញ​ចេញ​ដោយ​ដៃ​តែ​ប៉ុណ្ណោះ។

៙ របៀប​នាំ​ចូល​វិញ​ ៖

   Google Takeout មិន​មាន​មុខងារ​អាច​ឲ្យ​យើង​យក​ទិន្នន័យ​ ដែល​យើង​បាន​ទាញ​ចេញ​​​ទាំង​នោះ បាន​វិញ​ទេ។ ចំពោះ​របៀប​នាំ​ចូល​វិញ យើង​មិនមែន​ចូល​ទៅ​កាន់ Google Takeout ទៀត​នោះទេ គឺ​លោកអ្នក​ត្រូវ​នាំ​ចូល​ទិន្នន័យ​នីមួយៗ​ដោយ​ត្រូវ​ចូល​ទៅ​សេវាកម្ម​ទាំង​ នោះ ដើម្បី​ធ្វើ​ការ​នាំ​ចូល​វិញ ដើម្បី​ដឹង​ពី​របៀប​នាំ​ចូល​របស់​សេវាកម្ម​នានា សូម​ចូល​ទៅ http://www.dataliberation.org/ ដែល​ជា​កន្លែង​ទទួល​បន្ទុក​ណែនាំ​​ក្នុង​ការ "នាំចេញ​និង​នាំ​ចូល"។

សរុប​សេចក្ដី​មក ៖

   សរុប​មក Google Takeout គ្រាន់​តែ​ជា​កន្លែង​ដាក់​​ប្រជុំ​ ​អនុញ្ញាតិ​ឲ្យ​​​នាំ​ចេញ​ទិន្នន័យ​របស់​សេវាកម្ម​នានា ដែល Google គិត​ថា​សំខាន់​រៀប​ដាក់​នៅ​ទី​នោះ ​ងាយស្រួល​ទាញ​ចេញ ដោយ​មិន​បាច់​ចូល​ទៅ​កាន់​សេវាកម្ម​អស់​ទាំង​នោះ​ទេ។ ហើយ Google Takeout គ្មាន​មុខងារ​អាច​ឲ្យ​យើង​ទាញ​ចូល​វិញ​បាន​ទេ។ បើ​ចង់​ទាញ​ចូល​វិញ មាន​តែ​អ្នក​ស្គាល់​ពី​របៀប​ទាញ​ចូល​របស់​សេវាកម្ម​អស់​ទាំង​នោះ។ ដើម្បី​ដឹង​ថា​ទាញ​ចូល​យ៉ាង​ម៉េច​គឺ​ត្រូវ​ចូល​ទៅ http://www.dataliberation.org/ ដែល​ជា​កន្លែង​ទទួល​បន្ទុក​ណែនាំ​​ក្នុង​ការ "នាំចេញ​និង​នាំ​ចូល"។ សង្ឃឹម​ថា​ការ​រៀបរាប់​យ៉ាង​វែង​អន្លាយ​នេះ អាច​ឲ្យ​អ្នក​ដែល​ទើប​ចេះ​ប្រើ​អាច​ធ្វើ​តាម​បាន។

វីធី​កា​រ​ពា​រEmail ​របស់​អ្នក​​

នៅពេ​ល​ដែល​លោ​ក​អ្នក​ផ្ញើ​E-mail ​វា​នឹង​ត្រូវ​ឆ្លង​កាត់​ក្រុម​ហ៊ុន​ដែល​ផ្គត់​ផ្គង់​សេវា​Internet ​និង​ប្រ​ព័ន្ធ​ Server ​មុន​ពេល​ដែ​ល​វា​អា​ច​ទៅ​ដ​ល់​កុំ​ព្យូ​ទ័រ​អ្ន​ក​ទ​ទួ​ល​។​
​តើ​វាអា​ច​ទេ​ដែល​អ្នក​គ្រប់​គ្រ​​ងn​etwork ក្រុម​ហ៊ុន​ ISP ​ព្រម​ជាមួ​យ​នឹង​ភ្នាក់​ងារ​ប្រតិ​បត្តិ​ទាំង​នោះ ​អាច​នឹង​អាន​រា​ល់​សា​រ​សំ​ងា​ត់​រ​ប​ស់​អ្នក​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​សា​មីខ្លួ​ន​?​
​ខាង​ក្រោម​នេះ ​គឺជា​វិធី​សាស្រ្ត​ខ្លះ​ៗ​ដើ​ម្បី​ការ​ពា​រ​រាល់​សារ​សំងា​ត់​រ​បស់​លោ​ក​អ្នក​:​
​​ជំ​ហា​ន​ទី​1​ លោក​អ្នក​ត្រូវ​បើក​HTTPS Everywhere​។ ​ព្រោះ​នៅពេ​ល​ដែល​អ្នក​Access ​គណ​នេយ្យ​ email ​តាម​connection ​របស់​HTTP(​ឬ​ https) ​វា​អា​ច​ធ្វើ​អោ​យ​email ​របស់​អ្នក ​ដែល​ត្រូវ​ឆ្លង​កាត់​server មិ​ន​មែ​ន​ជា​ hide file​។ ​បើ​ក្នុង​ករ​ណី​ដែ​ល​ email ​នោះត្រូ​វ​​គេ​ស្កាត់​ជាប់​ វា​នឹង​បង្ហា​ញ​ចេញ​នូ​វ​ព​ត៌​​មា​នដែ​​លគ្មាន​ប្រ​យោ​ជន៏​អ្វី​បន្តិ​ច​ សោះ។​
​​ជំ​ហា​ន​ទី2​ ​ប្រ​សិន​បើលោ​ក​អ្នក​access email account ​តាម​រយះ​ប្រ​ព័ន្ធ​ Wi-Fi ​ទូទៅ​ដូ​ច​ជា​ នៅតា​ម​ស​ណ្ធាគា​រ​ជា​ដើ​​ម ជំរើ​ស​ដែ​ល​ប្រ​សើ​រ​បំ​ផុ​តគឺ​ត្រូវ​ប្រើ​ VPN Service​ ដើ​ម្បី​access ​ក្នុង​web​។​ ​ខុស​គ្នា​ពី​ ​HTTPS ​ដែល​ធ្វើ​កា​រតែ​​ជា​មួ​យ​​នឹ​ង​គេ​ហ​ទំ​ព័​រ​ដែ​ល​ត្រូវ​បាន​គេ​s​e​lect រួច​ជាស្រេ​ច​ VPN service នឹ​ងប​ង្ហា​ញ​file ដែល​មាន​​នៅក្នុ​ង​កុំ​ព្យូទ័​រ​រ​ប​ស់​អ្ន​ក​និ​ងក្រុ​ម​ហ៊ុ​ន​ ​internet ​​ហើយ​កា​រ​ពា​រ​រា​ល់ទិន្ន​ន័យ​រ​ប​ស់​អ្នក​ពីក្រុ​ម​ស៊ើប​កា​រ​ណ៍​​ថែម​ទៀ ​ត​ផ​ង​។​
​​​​ជំ​ហាន​ទី​3​ នៅ​ពេ​លដែ​ល​លោ​ក​អ្ន​ក​ផ្ញើ​សា​រ​សំ​ងា​ត់​តា​ម​រ​យះ​ ​Email ​អ្នក​គួ​រ​តែ​encrypt file ​ទាំង​ឡាយ​មុន​ពេ​ល​ដែ​ល​វា​ចេ​ញ​ពី​កុំព្យូ​ទ័រ​។ ​ពាក្យថា ​Encryption មើ​ល​ទៅ​ហា​ក់​បី​ដូ​ច​ជា​ ​ស្មុគ​ស្មាញ​បន្តិច​ចំ​ពោះu​ser ​មួយ​ចំនួ​ន​ ប៉ុ​ន្តែវា​ពិ​ត​ជា​​មា​ន​ភា​ព​ងា​យ​ស្រួល​ស្វែ​ង​យ​ល់​និងស្រួ​ល​ប្រតិ​ បត្តិ​តាម​។​
 
​ដ​ក​ស្រង់​ពី​: http://blogs.wsj.com/digits/2012/11/21/how-to-protect-your-emails/

បង្កើនល្បឿន Internet ដែល ប្រើប្រាស់តាម Modem

ជាការពិតណាស់ Internet យឺក៏ព្រោះបណ្តាលមកពី DNS Server។ កាលណា DNS Server មានអ្នកប្រើប្រាស់ច្រើន វាបណ្តាលឱ្យ Internet កាន់តែយឺត។ ធ្វើម៉េចដើម្បីឱ្យ Internet ដែលប្រើប្រាស់ Modem ដើរលឿន?


ដើម្បីឱ្យ Internet ដើរលឿន លោកអ្នកអាច ចូលទៅបង្កើត គណនីមួយ (User) ហើយបញ្ចូលទាំង Username, Password, Connection Point… ដែល​ជាតម្រូវការរបស់ក្រុមហ៊ុនទូរស័ព្ទដែលផ្គត់ផ្គង់ Internet ឱ្យលោកអ្នក។ បន្ទាប់មកចុចប៊ូតុង Advanced ដើម្បីបញ្ចូល DNS Server។
នៅត្រង់ DNS សូមធ្វើការជ្រើសរើស ជំម្រើសដែលមានឈ្មោះថា Use the following DNS Server address បន្ទាប់មក បំពេញលេខ ដូចខាងក្រោម៖
Preferred: 8.8.8.8
Alternate: 8.8.4.4
ចុច OK -> Ok ជាការស្រេច។
ចំនាំ៖
  •  គន្លឺះនេះ ធ្លាប់បានអនុវត្ត ហើយទទួលបានជោគជ័យ (ជាមួយ Modem HSDPA) សូមសាកល្បងខ្លួនឯង
  • គន្លឺះនេះ ធ្លាប់បានអនុវត្ត ហើយទទួលបានជោគជ័យ ជាមួយ Smart Mobile.
  • ខ្ញុំក៏កំពុងតែប្រើ DNS Server នេះដែរ ហើយឃើញថា ពិតជាលឿនជាងធម្មតាប្រហែល 25 – 30%