Showing posts with label សុខភាពកុមារ. Show all posts
Showing posts with label សុខភាពកុមារ. Show all posts

តើ​ទារក​របស់​អ្នក រៀន​បាន​ដោយ​របៀប​ណា​?

ការសិក្សា​រៀនសូត្រ គឺ​មិន​ដែល​ត្រូវបាន​បញ្ឈប់​នោះទេ​។  ហើយ​នៅពេល​ដែល​ទារក​តែង​ត្រូវបាន ទទួល​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ នោះ​យើង​ពិតជា​មាន​ការភ្ញាក់ផ្អើល ក្នុងការ​ឃើញ​នូវ វិធី​នៃ​ការរៀន និង ភាព​ឆាប់​ចាប់​បាន​របស់​ពួកគេ​។ វា​ពិតជា​ធ្វើអោយ​យើង​មានការ​ឆ្ងល់​ណាស់ ថា​តើ​ទារក​អាច​រៀន​ឆាប់ ចេះ​បែបនេះ បាន​ដោយ​របៀប​ណា​?
     អ្នក​ប្រាកដជា​បានឃើញ​ថា ទារក​តូច​របស់​អ្នក អាច​ចាប់​យក រាល់​វត្ថុ​តូចៗ​ដែល​ពួកគេ​អាចធ្វើ​បាន​។ ពួកគេ​តែង​ព្យាយាម ចាប់​យក​របស់​អ្វី​មួយ​ដាក់​បញ្ចូល​ក្នុង​មាត់​បាន​យ៉ាង​ត្រង់​ល្អ​, ពួកគេ​នឹង​ឆាប់​ស្និទ្ធ ស្នាល​នឹង​អ្នក តាម​ដែល​គេ​អាច​ធ្វើបាន​,​ពួក​គេ​ចង់​ប៉ះ និង ចាប់​នូវ​រាល់​អ្វី​ដែល​អ្នក​បាន​ចាប់​កាន់ ហើយ ពួកគេ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការស្វែងរក​នូវ រាល់​អ្វីៗ​នៅ​ជុំវិញ​ផ្ទះ​។ ពេលខ្លះ វា​ពិតជា​ធ្វើអោយ​យើង ឆ្ងល់​ណា​ថា​តើ ហេតុអ្វី​បានជា​កូនតូច​នេះ តែងតែ​ធ្វើ​អោយ​ខ្លួន​គេ​រវល់​ជាប់​រហូត​ដូចនេះ ? ប៉ុន្តែ នេះ​គឺជា វិធី​ដែល​ពួកគេ​កំពុង​ចាប់ផ្តើម​រៀន​! ពិតណាស់ កុមារ​តូចៗ​រៀន​តាម​រយៈ ញាណ​របស់​ពួកគេ​។ ពួកគេ​រៀន ដោយ​ការ​ប៉ះ​, ឃើញ​, ស្តាប់លឺ​, ស្រង់​ក្លិន និង ភ្លក្ស​រសជាតិ​នៃ​អាហារ​ផ្សេងៗ ។​

      ទារក​ក៏​ធ្វើការ​រៀន​ផង​ដែរ នៅពេល​ដែល​ពួក​យើង​ធ្វើការ​និយាយ​ជាមួយ នឹង​ពួកគេ​។ ទំនាក់ទំនង ជា​វិជ្ជមាន គឺ​អាច​ជួយ​អោយ​ទារក​របស់​អ្នក ឆាប់​យល់​ពី​អ្នក​បាន បើទោះជា​មិនមែន​តាម​រយៈ​ការប្រើ ភាសា​ក៏ដោយ​។ ពួកគេ​អាច​យល់​បាន នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ព្យាយាម​និយាយ ប្រហែលជា​អាច តាមរយៈ ការបង្ហាញ​ទឹកមុខ ឬ សកម្មភាព​របស់​អ្នក​ទៅ​កាន់​ពួកគេ​។ ដូចនេះ ហើយ​អ្នក​ត្រូវតែ​យល់​ស្រប​ថា ពួកគេ​គឺ​ពិតជា​មាន ភាព​ឆ្លាត​វៃ​ណាស់​!

      រយៈពេល​នៃ​ការសិក្សា​របស់​កូនតូច​អ្នក គឺ​ចាប់ផ្តើម​តាំងតែ​ពី​ថ្ងៃ ដែល​ពួកគេ​កើត​មក​ម្ល៉េះ​។ នេះ​គឺជា ពេល​មួយ​ដែល​អ្នក​អាច បណ្តុះ​គំនិត និង តម្លៃ​ចំពោះ​ទារក និង កសាង​នូវ ទំនាក់ទំនង​ផ្នែក​ផ្លូវចិត្ត​ជាមួយ នឹង​ពួកគេ​ជាខ្លាំង​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ផង​ដែរ កម្រិត​នៃ​ការរៀនសូត្រ​របស់​ទារ​ក​ម្នាក់ៗ គឺ​មាន​ភាព ខុសៗ​គ្នា​ផង​ដែរ ។ ដូច្នេះ អ្នក​ត្រូវ​មាន​ការអត់ធ្មត់ និង តាមដាន​ពី​ការវិវត្តន៍ និង ការរៀន​របស់​ពួកគេ ដែល​កើតមាន​រាល់​នាទី ដែល​អាច​នឹង​កើតមាន​ដោយ​អ្នក​មិន ទាំង​បាន​ដឹង​មុន​ផង រហូតដល់​ពេល​មួយ ដែល​ពួកគេ អាច​និយាយ ត្រលប់​មក​កាន់​អ្នក​វិញ​បាន​នោះ ៕


ប្រភពពីៈ សុខភាពយើង

ការបន្ថែមម្សៅទឹកដោះគោពីលើការបំបៅដោះ​​ជួយឱ្យទារកធំធាត់ឆាប់រហ័ស

អ្នកស្រាវជ្រាវ បានតាមដានទារក ១៧១នាក់ ដែលមានទម្ងន់ប្រមាណ០,៩គ.ក្រ ដែលកើតក្នុងអំឡុង សប្តាហ៍ទី២៧ នៃការមានផ្ទៃពោះ គឺកើតមុនកំណត់មុន ១០សប្តាហ៍ ដោយឱ្យទារកប្រមាណពាក់កណ្តាល បៅទឹកដោះម្តាយ ខណៈដែលពាក់កណ្តាលទៀត ត្រូវបំបៅ ដោយទឹកដោះម្តាយតិចតួច និងបន្ថែមដោយម្សៅទឹកដោះគោ។
លទ្ធផលរកឃើញថា ក្មេងដែលរបបអាហារ ៧៥ភាគរយ ជាទឹកដោះម្តាយ ធំធាត់យឺតជាងក្មេងមួយក្រុមទៀត ហើយឥទ្ធិពលនេះ កាន់តែខ្ពស់ សម្រាប់ក្មេងដែលត្រូវបំបៅទឹកដោះ ម្តាយ ដែលបានមកពីការបរិច្ចាគរបស់ស្ត្រី ដែលមិនមែនជាម្តាយរបស់ខ្លួន។ ការបន្ថែមម្សៅទឹកដោះគោ ដល់ទារកទម្ងន់តិច នៅពេលកើត អាចជួយធ្វើឱ្យអត្រាលូតលាស់របស់ពួកគេ មានភាពល្អប្រសើរ។
ទោះជាយ៉ាងណា អ្នកជំនាញ នៅតែណែនាំឱ្យបំបៅកូន ដោយទឹកដោះម្តាយ ព្រោះវាមានប្រយោជន៍ការពារទារក ប្រឆាំងការឆ្លងមេរោគ ហើយទារកដែលបៅទឹកដោះម្តាយ មានទំនោររាករូស ឬក្អួតតិច និងមានការឆ្លងមេរោគនៅដើមទ្រូង និងត្រចៀកតិច ធៀបនឹងទារកដែលបៅទឹកដោះគោ៕


ប្រភពពី Cambodia Health