Showing posts with label Ms Office. Show all posts
Showing posts with label Ms Office. Show all posts

សៀភៅ Word + Excel ជាភាសារខ្មែរ


សៀភៅ Word + Excel ជាភាសារខ្មែរ សំរាប់អោយអ្នកសិក្សាលើផ្នែក រដ្ឋបាល ។ហើយសៀវភៅ នេះអាចជួយអោយអ្នកអាច វាយអត្ថបទផ្សេងៗ ធ្វើជា​ក្របសៀវភៅគណនាហើយវាមានលទ្ធ ភាព ជាច្រើនទៀតសម្រាប់ជួយដល់អ្នកបើអ្នកចង់ដឹងច្បាស់អ្នកអាចទាញយកទៅសិក្សាដោយខ្លួនឯងបាន ។

មេរៀន Microsoft Word 2010 ជាភាសាខ្មែរ


នេះ​ជា​សៀវភៅ Microsoft Office 2010 ជា​ភាសាខ្មែរ ដែល​រៀប​ចំឡើង​ដោយ ខ្ញុំរៀន​ពី​អ្នក ។ ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ចែក​រំលែក​ដ៏​ល្អ​មួយ​សម្រាប់​កូន​ខ្មែរ ដើម្បី​យក​ទៅ​សិក្សា​រៀន​សូត្រ​ ។ លោក​អ្នក​អាច​ទាញ​បាន​ដោយ​ឥត​គិត​ថ្លៃ។
លក្ខណៈ​ពិសេស៖
-ឈ្មោះ​សៀវភៅ Microsoft Office Word 2010
-ទំហំ 4.18 មេហ្គាបៃ
-អាច​ទាញ​បាន​ដោយ​ឥតគិតថ្លៃ

Click Her to download 

ស្វែងយល់ពីការ​ប្រើ​ប្រាស់ Visual Basic Editor នៅ​ក្នុង Excel


នៅ​ពេល​ដែល​អ្នក​ចង់​ឱ្យ​នរណា​ម្នាក់​ធ្វើ​ការ​សម្រាប់​អ្នក​ ហើយ​អ្នក​គ្រាន់​តែ​បើក Email រួច​ផ្ញើ​សារ​ឱ្យ​គាត់​នូវ​ភាសា​ដែល​គាត់​យល់​ដូច​ជា ( អង់គ្លេស, អេស្ប៉ាញ, បារាំង…) នៅ​ពេល​នោះ​គាត់​នឹង​បើក​កម្មវិធី Excel ហើយ​ធ្វើ​ការ​សម្រាប់​អ្នក​ជា​មិន​ខាន។​ ​អ្នក​​គ្រាន់​តែ​បើក​ចូល​ទៅ​កាន់​ Visual Basic Editor រួច​សរសេរ​ការ​ណែនាំ​ទៅ​តាម​ភាសា​ដែល​កម្មវិធី Excel ស្គាល់​តាមរយៈ​កម្មវិធី VBA (Visual Basic for Application) ជា​ការ​ស្រេច។
ដូច​នេះ​អ្នក​នឹង​ត្រូវ អភិវឌ្ឍ សាកល្បង និង​កែតម្រូវ​ VBA ឱ្យ​បាន​ល្អ​នៅ​ក្នុង​កម្មវិធី Visual Basic Editor (VBE) ។ វា​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​អភិវឌ្ឍ។ ការ​អភិវឌ្ឍ VBA តាម​រយៈ​ VBE គឺ​ជា​ផ្នែក​មួយ​នៃ Workbook ដែល​អាច​ឱ្យ​អ្នក​រក្សា​ពាក្យ​បញ្ជា​ទាំង​នោះ​បាន​ រួម​បញ្ចូល​ទាំង( Macro, Modules, userforms និង Components ដ​ទៃ​ទៀត​ជា​ច្រើន)។ តែ​ប្រសិន​បើ​អ្នក​ដាក់​ឯកសារ​នោះ​នៅ​ក្នុង Recycling Bin នោះ​មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​បំផ្លាញ VBA procedures ទាំង​អស់។
ចំណាំ
-សម្រាប់​ការ​ប្រើ​ប្រាស់​កម្មវិធី Microsoft Excel 2007 ​ជា​ធម្មតា​អ្នក​មិន​អាច​ដំណើរ​ការ​ការងារ​ជាមួយ​នឹង Macro ក្នុង​ Excel នោះ​ទេ​ដូច​នេះ​នៅ​ពេល​ដែល​អ្នក​ដំឡើង​នៅ​ត្រូវ​ចុច​ជ្រើស​រើស​យក​ VBA for Application ហើយ​ត្រូវ​ចុច​ Continue
-វា​នឹង​មិន​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​កុំព្យូទ័រ​ឬ កម្មវិធី Excel របស់​អ្នក​ឡើយ​​ តែ​ប្រសិន​បើ​អ្នក​មិន​ទុក​ចិត្ត​នោះ​អ្នក​អាច​សាក​ល្បង​ដំឡើង​វា​ជា​ថ្មី​ក៏​បាន។
-សម្រាប់​អ្នក​ប្រើ​ប្រាស់​កម្មវិធី Excel 1997-2006 អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដំបូង​នោះ​គឺ​ការ​កំណត់ Security level​ ពី Low Medium នៅ​ពេល​នោះ​អ្នក​នឹង​អាច​ប្រើ Macro (VBA procedures) ដែល​អ្នក​បាន​អភិវឌ្ឍ​បាន​ហើយ។ នៅ​ក្នុង menu bar អ្នក​ត្រូវ​ចុច​ជ្រើស​រើស​យក Tools រួច​ចុច Macro ហើយ​ជ្រើស​យក​ពាក្យ Security បន្ទាប់​អ្នក​ត្រូវ​ចុច​យក Medium
-សម្រាប់​អ្នក​ប្រើ​ប្រាស់ Excel 2007 និង 2010 អ្នក​គ្រាន់​តែ​ចុច​លើ Macro Security ហើយ​បន្ទាប់​មក​ចុច​លើ Disable all Macros with Notification រួច​បន្ទាប់​មក​អ្នក​អាច​ដំណើរ​ការ​បាន​ហើយ។
វិធី​កំណត់​ Visual Basic Editor (VBE)នៅ​ក្នុង​ Excel
Visual Basic Editor ជា​កម្មវិធី​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ Excel អាច​ទាក់ទង​ទៅ​កាន់​ Excel មួយ​ទៀត​បាន​យ៉ាង​ងាយ​ស្រួល។ ដើម្បី​បើក​កម្មវិធី​នេះ​បាន​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កម្មវិធី Microsoft Excel របស់​អ្នក​រួច​ចុច ALT+ F11 ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ឱ្យ​អ្នក​។
តែ​ប្រសិន​បើ​អ្នក​មិន​ដែល​កំណត់​ VBE ទេ​នោះ​ វា​នឹង​ចេញ​ផ្ទាំង​មួយ​ដូច​ក្នុង​រូប
ផ្ទាំង​៣ដែល​​មាន​នៅ​ក្នុង Visual Basic Editor
នៅ​ពេល​ដែល​អ្នក​អនុវត្ត​ជាមួយ​ VBE វា​នឹង​មាន​ផ្ទាំងWindows ៣ ដូច​នេះ​KH4IT នឹង​បង្ហាញ​មិត្ត​អ្នក​អាន​អំពី​ផ្ទាំង​និមួយៗ ដូច​ត​ទៅ៖ ផ្ទាំង​ទី​១ គឺ​ផ្ទាំង​កូដ ផ្ទាំង​ទី២​គឺ​ផ្ទាំង Properties ផ្ទាំង​ទី៣ គឺ​ផ្ទាំង​សម្រាប់​រៀប​ចំ​រូបភាព​នៅ​ខាង​ក្រោម។ ដូចនេះ​អ្នក​អាច​ resize ទំហំ​របស់​វា​ឬ​អាច​ផ្លាស់​ប្ដូរ​ផ្ទាំង​របស់​វា​ក៏​បាន។
រៀន​សាកល្បង​បង្កើត​និង​ប្រើ Macro ដោយ​ខ្លួន​អ្នក
KH4ITនឹង​លើក​យក​ឧទាហរណ៍​នៃ​ការ​បង្កើត​ Macro មួយ​មក​ប្រាប់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ ដូច​នេះ​យើង​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ដូច​ខាង​ក្រោម៖
. អ្នក​ត្រូវ​ចុច​បិទ​ផ្ទាំង​ផ្សេងៗ​ដែល​អ្នក​បាន​បើក​នៅ​ក្នុង VBE ដើម្បី​ធ្វើ​ការ​ចាប់​ផ្ដើម 
. អ្នក​ត្រូវ​ចុច​ចូល​ទៅ​ក្នុង​ menu bar រួច​ចុច​លើ View ហើយ​ចុច​លើ Project Explorer ពេល​នោះ​វា​នឹង​ចេញ​លទ្ធផល​ដូច​ខាង​ក្រោម
ប្រសិន​បើ​ផ្ទាំង Project វា​ចេញ​មក​រួច​ហើយ​ នៅ​ Side ខាង​ឆ្វេង​នៃ​អេក្រង់ មាន​ន័យ​ថា​វា​មិន​ទាន់​មាន​អ្វី​ធ្វើ​នោះ​ទេ តែ​បើ​ផ្ទាំង Project ចេញ​មក​នៅ​ពាក់​កណ្ដាល​វិញ​​ អ្នក​ត្រូវ​ right click ហើយ​ជ្រើស​រើស​យក​ Dockable បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ bar ខាង​លើ​ពណ៌​ខៀវ​ បន្ទាប់​មក​អ្នក​ចុច​ទាញ​វា​មក​ខាង​ឆ្វេង​រហូត​ដល់​ Cursor វា​ប៉ះ​ចំ​ Side កណ្ដាល​នៃ​អេក្រង់។ នៅ​ពេល​នោះ​វា​នឹង​ចេញ​លទ្ធផល​នៃ​ការ​ដំឡើង​ VBE
. ផ្លាស់​ប្ដូរ Mouse របស់​អ្នក​ទៅ​កាន់​ផ្ទាំង​Project ខុស​ពី​គ្នា​និង​ផ្ទាំង​ពណ៌​ប្រផេះ​ នៅ​ពេល​នោះ​វា​នឹង​មាន​ line របស់​ parallel ពីរ ​តូចៗ បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ​វា ហើយ​ទាញ​ដាក់​វា​ឱ្យ​ត្រង់​ ម្យ៉ាងវិញទៀត​អ្នក​ក៏​អាច​ផ្លាស់​ប្ដូរ​ទំហំ​វា​តាម​ចំណង់​ចំណូល​ចិត្ត​របស់ ​អ្នក​បាន​ផង​ដែរ។
. អ្នក​ត្រូវ​ត្រឡប់​ទៅ​កាន់ menu bar រួច​ចុច​ View ហើយ​ចុច​លើ Properties Window ។ នៅ​ក្នុង​ properties view វា​នឹង​ចេញ​រូប​ដូច​ខាង​ក្រោម
ប្រសិន​បើ​ផ្ទាំង properties វា​បាន​បង្ហាញ​ផ្ទាំង project រួច​ហើយ​នោះ​មាន​ន័យ​ថា​វា​មិន​មាន​អ្វី​ធ្វើ​នោះ​ទេ តែ​ប្រសិន​បើ​វា​ចេញ​មក​ដូច​រូប​ខាង​លើ​ដូច​នេះ​អ្នក​ត្រូវ​ចុច right click នៅ​លើ​ចន្លោះ​កណ្ដាល​នៃ​ផ្ទាំង properties ហើយ​ចុច​លើ Dockable ។ បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ bar ខាង​លើ​ពណ៌​ខៀវ​ បន្ទាប់​មក​អ្នក​ចុច​ទាញ​វា​មក​ខាង​ឆ្វេង​រហូត​ដល់​ Cursor វា​ប៉ះ​ចំ​ Side កណ្ដាល​នៃ​អេក្រង់។ នៅ​ពេល​នោះ​វា​នឹង​ចេញ​លទ្ធផល​នៃ​ការ​ដំឡើង​ VBE
. ផ្លាស់​ប្ដូរ Mouse របស់​អ្នក​ទៅ​កាន់​ផ្ទាំងProject ខុស​ពី​គ្នា​និង​ផ្ទាំង​ Properties។ នៅ​ពេល​នោះ​វា​នឹង​មាន​ line របស់​ parallel ពីរ ​តូចៗ បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ​វា ហើយ​ទាញ​ដាក់​វា​ឱ្យ​ត្រង់​ ម្យ៉ាងវិញទៀត​អ្នក​ក៏​អាច​ផ្លាស់​ប្ដូរ​ទំហំ​របស់​ផ្ទាំង​តាម​ចំណង់​ចំណូល​ ចិត្ត​របស់​អ្នក​បាន​ផង​ដែរ។
. អ្នក​ត្រូវ​បន្ថែម​កូដ​ចូល​ដើម្បី​ដាក់​ដំឡើង​ រួច​បន្ទាប់​មក​អ្នក​ត្រូវ​ចុច click ពីរ​ដង​លើ​ឈ្មោះ​ Components នៅ​លើ​ផ្ទាំង​ Projects (Sheet1, Sheet2, Sheet3 Workbook នេះ) បន្ទាប់​មក​កូដ​នោះ​នឹង​ចេញ​ក្នុង​ផ្ទាំង​ពណ៌​ប្រផេះ។ អ្នក​ក៏​អាច​ដាក់​ឱ្យ​ផ្ទាំង​កូដ​នោះ​ធំ​បាន​ផង​ដែរ​ដោយ​ចុច​លើ​ប៊ូតុង​ Maximize
លទ្ធផល​ចុង​ក្រោយ​វា​នឹង​ចេញ​ផ្ទាំង​ដូច​រូប​ខាង​ក្រោម។ ហើយ​ពាក្យ​ថា“Option Explicit” វា​នឹង​មិន​នៅ​លើ​ផ្ទាំង​ Code របស់​អ្នក​រហូត​ទេ។​នៅ​ពេល​នោះ​យើង​ត្រូវ​ដាក់​ Address នៅ​លើ Variable ហើយ​អ្នក​ក៏​ត្រូវ​មាន VBA Project ដែល​មាន​ឈ្មោះ​ FUNCRES.XLA FUNCRES.XLAM ក្នុង​ផ្ទាំង Project ​ផង​ដែរ។
. ឥឡូវ​នេះ​អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី Excel របស់​អ្នក​ រួច​អ្នក​ត្រូវ​បិទ ហើយ​បើក​ឡើង​វិញ រួច​អ្នក​អាច​ចុច ALT+ F11 នៅ​ពេល​នោះ​អ្នក​នឹង​ឃើញ​ការ​ដំឡើង VBE របស់​អ្នក​បាន​សម្រេច​ហើយ៕

វិធី​ប្រើប្រាស់​តួនាទី Vlookup ក្នុង​​កម្មវិធី MS Excel


យើង​ដឹង​ហើយ​ថា​កម្មវិធី​ការិយាល័យMs.excel ជា ​កម្មវិធី​មួយ​ដែល​មាន​ការ​និយម​ប្រើ​ច្រើន​សម្រាប់​រក្សា​ទុក​នូវ​ទិន្នន័យ ​ឬ​កិច្ច​ការងារ​ផ្សេងៗ។​ជា​ពិសេស​គឺ​អ្នក​អាច​ប្រើ​កម្មវិធី​នេះ​សម្រាប់​ ធ្វើការ​ទូទាត់​ទៅ​លើ​ការ​ចំណូល​ចំណាយ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ បង្ក​ភាព​ស្មុគស្មាញ​ដល់​អ្នក​ប្រើប្រាស់។​ម្យ៉ាង​វិញទៀត​គឺ​កម្មវិធី​នេះ​ មិន​តម្រូវ​ឬ​ទាមទារ​កុំព្យូទ័រ​ដែល​មាន​ទំហំ CPU , RAM , & Hard disk ធំ​ពេក​ដែរ។​នៅ​ខាង​ក្រោម​នេះ​ songbunthan នឹង​លើក​យក​ឧទាហរណ៍​មួយ​មក​ធ្វើការ​បង្ហាញ​លោកអ្នក​នៅ​ក្នុង​កម្មវិធី Ms.Excel ដើម្បី​ធ្វើ​ជា​វិក្កយបត្រ​សម្រាប់​ផ្ដល់​ជួន​អតិថិជន​នៅ​ពេល​ពួក​គេ​បាន​ទិញ​ទំនិញ​ឬ​ផលិតផល​របស់​អ្នក​ដោយ​ប្រើប្រាស់​រូបមន្ត Vlookup និង​គន្លឹះ​សំខាន់​ដែល​អ្នក​អាច​យក​មក​ចង​ទុក​សម្រាប់​ប្រើ​ទៅ​តាម​តម្រូវ​ការ​នៃ​ការងារ។
-​ជា​ដំបូង​អ្នក​ត្រូវ​បង្កើត file មួយ​មាន​ឈ្មោះ​ថា account.xlsx សម្រាប់​រក្សា​និង​វា​បញ្ចូល​ប្រភេទ​ផលិតផល​ផ្សេងៗ​ដែល​អតិថិជន​បាន​ទិញ។
-កំណត់​ចំណង​ជើង​នៅ​តាម column Title នីមួយៗ​ដូច​មាន​ក្នុង​តារាង​ខាង​ក្រោម។
P_IdP_NameQuantityUnit_PriceDiscountPaymentGuarantee
-បើក file ឈ្មោះ​ថា account.xlsx ដើម្បី​បញ្ចូល​ចំណង​ជើង​និង​ប្រភេទ​ផលិតផល​ដូច​មាន​ជា​ឧទាហរណ៍​ក្នុង​រូប​ខាង​ក្រោម។

-អ្នក​អាច​ប្ដូរ​ឈ្មោះ​នៃ​សន្លឹក​កិច្ចការ( work sheet1) ជា​ឈ្មោះ​ថ្មី​គឺ products
-product id (P_ID) ទោះបី​នៅ​ពេល​នេះ​អ្នក​មិន​ត្រូវ​ការ​ប្រើ​វា​ក៏​ដោយ​ក៏​អ្នក​គូរ​តែ​បង្កើត​វា​ឱ្យ​មាន។
-ដាក់ ​ឈ្មោះ​ឱ្យ​ទិន្នន័យ​ជា​ក្រុម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ហៅ​ទិន្នន័យ​ដែល​ មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​នោះ​ទៅ​ប្រើ​នៅ​លើ​សន្លឹក​កិច្ចការ​ផ្សេងៗ។
-Select លើ​ក្រម​ទិន្នន័យ​ដែល​អ្នក​ចង់​ដាក់​ឈ្មោះ​ជា​ក្រុម​ឧទាហរណ៍​ថា​នៅ​ពេល​នេះ​យើង​ខ្ញុំ​ជ្រើសរើស​យក​ទិន្នន័យ​ស្ថិត​នៅ​ក្នុង column P_Name បន្ទាប់​មក​ទើប​យើង​ចាប់​ផ្ដើម​ដាក់​ឈ្មោះ​ឱ្យ​ក្រុម​នោះ​។​នៅ​ពេល​នេះ​យើង​ដាក់​ឈ្មោះ​ថា prodoct_type បន្ទាប់​មក​ចុច​លើ Key ‘ Enter ‘ ដើម្បី​ទទួល​យក​ឈ្មោះ​ថ្មី​នេះ។
៥-បង្កើត​វិក្កយបត្រ​(invoice) សម្រាប់​ចេញ​ឱ្យ​ទៅ​អតិថិជន​ក្រោយ​ពេល​គេ​បាន​ទិញ​ផលិតផល​ពី​ហាង​អ្នក​ដោយ​បង្កើត​សន្លឹក​កិច្ចការ​ថ្មី​ឈ្មោះ​ថា invoice
៦-ប្រើប្រាស់ Validation ដើម្បី​ទាញ​ទាញ​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ​ឈ្មោះ​ថា products មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ invoice ឬ​វិក្កយបត្រ។​
-ជ្រើសរើស cell ណា​ដែល​អ្នក​ចង់​រក្សា​ទិន្នន័យ​នៅ​ក្នុង​សន្លឹក​កិច្ចការ​ថ្មី​សម្រាប់​ធ្វើ​វិក្កយបត្រ​ដោយ​ជ្រើសរើស​យក​តែមួយ column ជា​គោល​បន្ទាប់​មក​ចុច​លើ Data នៅ​លើ toolbar

៧-ចុច​លើ​ម៉ឺនុយ​បា Data Validation> Data Validation…​ដូច​មាន​បង្ហាញ​តាមរយៈ​រូប​ខាង​លើ។

-Allow: ជ្រើសរើស​យក list នៅ​ពេល​អ្នក​ចុច​លើ cell នោះ​វា​និង​បង្ហាញ​ទិន្នន័យ​ដល់​អ្នក​ជា List សម្រាប់​ជ្រើសរើស​នូវ​ឈ្មោះ​ឬ​ប្រភេទ​ទិន្នន័យ​នីមួយៗ។
-prodoct_type​ជា​ឈ្មោះ​ទិន្នន័យ​ជា​ក្រុម​ដែល​អ្នក​បាន​ដាក់​ឱ្យ​នៅ​ក្នុង​សន្លឹក​កិច្ចការ products ហៅ​វា​មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ​វិក្កយបត្រ​នេះ។​ក្រោយ​ពី​បាន​បំពេញ​ដូច​រូប​ខាង​លើ​រួច​មក​ចុច​លើ​ប៊ូតុង OK ដើម្បី​យល់​ព្រម។

៨-ប្រើ​រូបមន្ត VLOOKUP ដើម្បី​ទាញ​យក​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ product ដែល​បាន​រក្សា​ប្រភេទ​ទិន្នន័យ​មក​បង្ហាញ​នៅ​លើ​សន្លឹក​វិក្កយបត្រ​ទៅ​តាម​ឈ្មោះ​ដែល​អ្នក​ជ្រើសរើស​យក​ចេញ​ពី Cell អ្នក​បាន​កំណត់​យក​ជាមួយ​ការ​ប្រើ Data Validation
មាន​រូប​មន្ត​ទូទៅ៖ VLOOKUP (lookup_value, table_array,col_index_num,[range_lookup])
-lookup_value: ជា​តម្លៃ​នៃ​ទិន្នន័យ​របស់​អ្នក​ដែល​ត្រូវ​រក​នៅ​ក្នុង Cell ដូច​នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ខ្ញុំ​ចង់​ធ្វើការ​ស្វែងរក​តាម​ឈ្មោះ​ផលិតផល​គឺ product type ចេញ​ពី column Product Name
-table_array: ជា​កន្លែង​ដែល​អ្នក​ត្រូវ​ស្វែង​រក​ទិន្នន័យ​ថា​ទិន្នន័យ​ទាំង​អស់​នោះ​អ្នក​ទាញ​ចេញ​ពី​តារាង​ណា​ចេញ​ពី​សន្លឹក​កិច្ចការ​ណា?​ដោយ​វា​មាន​ការ​អាស្រ័យ​តាម​Cell ដែល​មាន​ជាក់​ស្ដែង​ដូច​មាន​ក្នុង​ឧទាហរណ៍​នេះ​គឺ($B$2:$D$10)
-col_index_num: ជា​ទីតាំង​ឬ column ណាមួយ​ដែល​អ្នក​ត្រូវ​ហៅ​តម្លៃ​របស់​វា​មក​បង្ហាញ។​នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ហៅ column ‘ quantity មក​បង្ហាញ។
-[range_lookup]: ជា​តម្លៃ​ឬ​ជា​ ទីតាំង​មួយ​សម្រាប់​ឱ្យ​អ្នក​ធ្វើការ​ផ្គូផ្គង។​ប្រសិនបើ​វា​បាប​ជួប​តម្លៃ​ ចុង​ក្រោយ​ហើយ​វា​បាន​បោះ​តម្លៃ​នោះ​ចេញ​មក។​នៅ​ក្នុង​ឧទាហរណ៍​នេះ​វា​មិន​ មាន​លក្ខណ​ឬ​តម្លៃ​ទេ​ប្រសិនបើ​វា​រក​ឈ្មោះ​មិន​ឃើញ​ជា​លទ្ធផល​វា​និង​ផ្ដល់ ​សញ្ញា #N/A ។​ចំណាំ​ថា​នៅ​ក្នុង Excel មាន​តម្លៃ​ពី​គឺ 0 ជំនួស​ឱ្យ False ហើយ 1ជំនួស​ឱ្យ True

*នៅ​ក្នុង cell quantity អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​ខាង​ក្រោម។
=VLOOKUP(A2,products!$B$2:$D$10,2,FALSE)
-A2: ជា​តម្លៃ​ដែល​អ្នក​ត្រូវ​ធ្វើការ​ជ្រើសរើស​យក​ជា​ពី Product Name (P_Name)
-Products!: ជា​ឈ្មោះ​សន្លឹក​កិច្ចការ​ដែល​អ្នក​ហៅ​ពី​សន្លឹក​កិច្ចការ​ទី​មួយ (products)
-$B$2:$D$10:​ជា Cell ដែល​យើង​ត្រូវ​ទាញ​ទិន្នន័យ​មក​បង្ហាញ​ហើយ​លេខ 2 ជា​ជួរ​ឈរ​ដែល​យើង​បាន​ជ្រើសរើស​យក​ទិន្នន័យ​យក។
*នៅ​ក្នុង cell Unit_Price: =VLOOKUP(A2,products!$B$2:$D$10,3,FALSE)​ហើយ​នៅ​ក្នុង cell ផ្សេងៗ​អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​គ្នា​ប៉ុន្តែ​ត្រូវ​ដូរ​ចំនួនcol_index_num ឬ​លេខ​នៃ​ជូរ​ឈរ​ផ្សេងៗ​ពី​គ្នា​ឱ្យ​ត្រូវ​និង​ទីតាំង​ដែល​អ្នក​ចង់​ទាញ​មក​បង្ហាញ។
៩-លទ្ធផល​ទទួល​បាន​ក្រោយ​ពី​ប្រើ VLOOKUP គឺ៖

-ម្យ៉ាង​ទៀត​អ្នក​អាច​ប្រើ VLOOKUP ទាញ​យក​ទិន្នន័យ​ដោយ​ផ្ទាល់​ដោយ​អ្នក​មិន​ចាំបាច់​ចុច​ជ្រើសរើស​តាមរយៈ​ឈ្មោះ​ឡើយ​ដោយ​គ្រាន់តែ​បញ្ចូល​រូបមន្ត VLOOKUP: =VLOOKUP(A2,products!$A$2:$D$10,4,FALSE)

-អនុវត្តន៍​ដូច​ខាង​លើ​នេះ​អ្នក​វា​និង​ធ្វើការ​ផ្លាស់​ប្ដូរ​នៅ​ពេល​អ្នក​បាន​ផ្លាស់​ប្ដូរ​ទិន្នន័យ​នៅ​ក្នុង​សន្លឹក​កិច្ចការ products