ការឆាប់ប្រឡូកក្នុងរឿងភេទសម្ព័ន្ធពេក របស់យុវវ័យ ជាពិសេស សិស្សនិស្សិត ដែលកំពុងសិក្សា អាចជាបញ្ហាយ៉ាងស្មុគស្មាញ ទាំងក្នុង ពេលបច្ចុប្បន្ន ក៏ដូចថ្ងៃអនាគត។ផលប៉ះពាល់ ដែលយុវវ័យ ប្រឈមក្នុងការរួមភេទសម្ព័ន្ធ មុននឹងឈានដល់ការរៀបការគឺ មានផ្ទៃពោះ រំលូតកូន ឬមានកូន មុនបញ្ចប់ការ មានអារម្មណ៍សោកសៅ ដោយសារផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់ កើតរោគនៅ អវយវៈភេទ ការសិក្សាចុះខ្សោយ អាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះ។ការដែលយុវវ័យប្រព្រឹត្ត ការរួមភេទសេរី កាន់តែខ្លាំងឡើងៗ ធ្វើឱ្យយល់ឃើញថា កិត្តិយស ឬតម្លៃរបស់ខ្លួន បើប្រៀបធៀបនឹងអ្នកដទៃមានភាពខុសគ្នាឆ្ងាយណាស់និងត្រូវគេបោកប្រាស់ម្តងហើយម្តងទៀត។
យុវវ័យជាច្រើនដែលធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទសម្ព័ន្ធតែងតែប្រើប្រាស់តណ្ហាជាចំណង ស្នេហាច្រើនជាងការកើតមានអារម្មណ៍ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ជាពិសេសចំពោះយុវវ័យជា ស្ត្រីភេទ ពេលដែលជួបបុរសត្រូវចិត្ត ដែលមាន- អារម្មណ៍គិតថា ខ្លួនឯងមានអតីតកាលមិនល្អ ។
ដោយសារការចងចាំនូវរឿងអាក្រក់ៗនាកាលយុវវ័យ ជាច្រើននោះ ក៏នាំកើតមានគំនិត មួយមិន ទុកចិត្តគ្នាមិនសូវចេះគោរពគ្នាឬអាចឈានដល់ការបំផ្លាញជីវិតគូដោយសារជំងឺកាមរោគ ឬការរំលូតកូនក៏មាន។ដូចនេះយុវវ័យពុំគួរប្រឡូកក្នុងល្បែងកាមគុណទេគួរផ្តោតការយក ចិត្តទុក ដាក់ លើការសិក្សា ប្រសើរជាង៕
ប្រពភពី Cambodia Health