ខ្ញុំ​បាន​រួមភេទ​ដោយ​មិន​បាន​ការពារ តើ​ខ្ញុំ អាច​មាន​ផ្ទៃពោះ​ទេ​?


ស្ត្រី​ភាគច្រើន ​មិន​មក​រដូវ​ជាធម្មតា​ទៀត​ទេ នៅ​ពេល​ពួកគេ​មាន​ផ្ទៃពោះ ប៉ុន្តែ​រដូវ​ដែល​មក​រយៈពេល​ខ្លី ឬ​ហូរ​ឈាម​តិចៗ​អាច​ជា​សញ្ញា​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ប្រសិនបើ​នេះ​ជា​អ្វី​ដែល​អ្នកព្រួយបារម្ភ​យក​ល្អ​គួរតែ​ពិនិត្យ​ដើម្បី ​អោយ​ច្បាស់​។​

​អ្វី​ដែល​សំខាន់​មួយទៀត​គួរតែ​ចាំ​ថា មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ស្បូន​មនុស្ស​ស្រី​រហូតដល់ ៧​ថ្ងៃ​ឯណោះ ដូច្នេះ​វា​អាចជា​រឿង​មួយ​ពិបាក​ណាស់​ដើម្បី​ដឹង​ថា​ពេល​ណា​ទើប​អ្នក​អាច​ មាន​ផ្ទៃពោះ​បាន​។ ប្រសិនបើ​អ្នក​បារម្ភ​ថា ខ្លួនឯង​មាន​ផ្ទៃពោះ មធ្យោបាយ​តែ​មួយគត់​ដើម្បី​អោយ​ច្បាស់​អំពី​រឿង​នេះ​ត្រូវតែ​ធ្វើតេស្ត​។​


​ តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ភាគច្រើន​អាច​ទទួលបាន​លទ្ធផល​ឆាប់ ឬ​យ៉ាងយូរបំផុត​មួយថ្ងៃ​។ ប្រសិនបើ​អ្នក​មិន​មក​រដូវ​ជា​ទៀងទាត់​ទេ វា​អាច​នឹង​ពិបាក​និយាយថា​ពេលណា​រដូវ​នោះ​ត្រូវ​បាត់​ក្នុងពេល​ធ្វើតេស្ត​ ក្រោយពី​រួមភេទ​មិន​បាន​ការពារ​រួច​នោះទេ​។​






សិក្សា​មេរៀន​ HTML ជា​ភាសាខ្មែរ

តោះ​រៀន​ភាសា HTML ជា​ភាសាខ្មែរ​ទាំង​អស់​គ្នា។ នេះ​ជា​មេរៀន​ភាសា HTML ភាសាខ្មែរ​ដែល​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​បំផុត​។ សូម​អរគុណ​ដល់​សាកល​វិទ្យាល័យ South-East Asia និង​លោក Chan Seriya ដែល​បាន​រៀប​ចំ​សៀវភៅ​ដ៏​ល្អ​នេះ​ឡើង។


Download Full Lesson Click here

ឥណ្ឌាស្ថិត ក្នុងចំណោមប្រទេស ដែលមានអ៉ីនធឺណិតលឿនបំផុត

ប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុង ចំណោមប្រទេសទាំងបី ដែលមានអ៉ីនធឺណិត ល្បឿនលឿន បំផុតលើពិភពលោក នេះបើយោងតាមការសិក្សារ មួយរបស់សមាគម ឧស្សាហកម្មស្រាវជ្រាវ Assocham និង ComScore បានលើកឡើង។
យោងតាមសារព័ត៌មាន gadgets.ndtv.comបានចុះផ្សាយថា មានប្រទេសចំនួន៤គឺ ឥណ្ឌា ប្រេស៊ីល ចិន និង រុស្ស៊ី ប្រទេសឥណ្ឌា ត្រូវបានគេរកឃើញថា ជា ប្រទេសដែលមានទីផ្សារ អ៊ីនធឺណិតកើនឡើងយ៉ាង ខ្លាំងបំផុត  ដែលមានមនុស្ស ប្រើប្រាស់អ៊ីន ធឺណិត បន្ថែមថ្មី រហូតច្រើនជាង ១៨លាននាក់ និងអត្រាកើន ឡើងប្រចាំឆ្នាំ ៤១ភាគរយ។ តាមការសិក្សា បានបន្ថែមថា អ្នកប្រើប្រាស់អ៊ីនធឺណិត នៅក្នុងប្រទេសឥណ្ឌា គឺកើនឡើងយ៉ាងច្រើន បំផុតរហូតដល់ ១២៥លាននាក់ ។
ចំណែកប្រទេសចិន អ្នកប្រើប្រាស់អ៊ីនធឺណិត បន្ថែមទៀត ចំនួន ១៤លាននាក់ ដែលវាធ្វើឲ្យចំនួនកើន ឡើងរហូតដល់ ៣៣៦លាននាក់ នៅត្រឹមបំណាច់ ខែកក្កដា ឆ្នាំ ២០១២កន្លងទៅ។  ចំពោះ ប្រទេសរុស្ស៊ី និងឥណ្ឌា បានបង្ហាញចំនួន អ្នកប្រើប្រាស់ អ៊ីនធឺណិតអនឡាញ ស្រដៀងគ្នា។ ប្រទេសឥណ្ឌាផងដែរ គឺជាប្រទេស១ ក្នុងចំណោមប្រទេស មានទីផ្សារអ៊ីនធឺណិតល្បឿន បំផុត លំដាប់ថ្នាក់កំពូលៗ ទាំងបីលើពិភពលោក ក្នុងរយៈពេល១២ខែ កន្លងមកនេះ។
សមាគមឧស្សាហកម្មស្រាវជ្រាវ Assocham និង ComScoreបាននិយាយថា “វាជារឿងគួរឲ្យចាប់ អារម្មណ៍ ដែលអ្នកអនឡាញអ៊ីនធឺណិត ប្រហែលជា ៧៥ភាគរយ  មានអាយុចាប់ពី ១៥ឆ្នាំរហូតដល់ ៣៤ឆ្នាំ ដែលរឿងនេះត្រូវបានគេបង្ហាញថា ប្រទេសឥណ្ឌា គឺជាប្រទេសមួយដែលមាន ប្រជាជនក្មេងៗ បំផុត អនឡាញនៅទូទាំងពិភពលោក”។ នៅក្នុងចំណោមប្រជាជន ប្រើប្រាស់អ៊ីនធឺណិតនៅឥណ្ឌា ១២៥លាននាក់ ក្នុងនោះប្រជាជន ជាស្ត្រីមានចំនួន ៤០ភាគរយ៕



ប្រភពពីៈ Lookingtoday

គន្លឹះ៧យ៉ាង សម្រាប់ស្ត្រីចូលចិត្ត ពាក់ស្បែកជើងកែងចោត


តើអ្នកមានអារម្មណ៍ថា មានផាសុកភាពដែរឬទេ ពេលដែលអ្នកត្រូវពាក់ស្បែក ជើងកែងចោតម្តងៗ ? តើអ្នកមានបានដឹងពី វិធីត្រឹមត្រូវក្នុង ការពាក់ស្បែកកែងចោត និង ពាក់វាដើរដោយមានសុវត្ថិភាពដែរទេ? មានស្ត្រីជាច្រើន គឺមានអារម្មណ៍ថា មិនមានភាពងាយស្រួលទាល់តែសោះ ខណៈពេលដែលពួកគេ កំពុងពាក់ស្បែកជើងកែងចោតនេះ ដើរក្នុងទីសាធារណៈ ។ ចំណុចខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលអាចជួយអ្នក ឲ្យដើរបានដោយងាយស្រួលនៅពេលដែលអ្នកត្រូវពាក់វា ទៅចូលរួមកក្នុង ម្មវិធីអ្វីផ្សេងៗ ។
១. ទិញនូវស្បែកជើងដែលត្រូវនឹងទំហំរបស់ជើងអ្នក
ការចាប់ផ្តើមដំបូងនោះគឺថា វាការចាំបាច់ដែលអ្នកត្រូវទិញនូវ ស្បែកជើងដែលមានទំហំត្រូវនឹងខ្នាត ប្រអប់ជើងរបស់អ្នក។ ប្រសិនបើទំហំនោះគឺមិនត្រូវសម្រាប់អ្នកទេ នោះកែងស្បែកជើងនេះ នឹងធ្វើឲ្យ អ្នកឈឺ ហើយអ្នកនឹងមានអារម្មណ៍នូវភាពមិនសុខស្រួល។ ដូច្នេះ អ្នកត្រូវតែទិញនូវស្បែកជើងដែល សាកសម នឹង មានទំហំត្រូវនឹងជើងអ្នកបានយ៉ាងល្អ។ ស្បែកជើងដែលតឹងណែន នឹងធ្វើឲ្យស្ថានភាព កាន់តែអាក្រក់ឡើង ។
២. រៀនអនុវត្តដើរជាមួយនឹងស្បែកជើងកែងចោតនេះ
ត្រូវពាក់ស្បែកជើងដែលអ្នកទើបនឹងទិញ និង ចាប់ផ្តើមក្រោកឈរឡើង ដើម្បីឲ្យខ្លួនអ្នកមាន លំនឹងល្អ។ អនុវត្តនូវការឈរ ដោយពាក់ពួកវានៅនឹងជើង រួចបន្ទាប់មក រៀនដើរពីរបី ជំហាន ជាការសាកល្បង។ ប្រសិនបើអ្នកបានធ្វើដូច្នេះ ឲ្យបានទៀងទាត់ នោះអ្នកនឹងអាចទម្លាប់នឹងពួកវា បាន។ វិធីនេះ នឹងអាចជួយអ្នកឲ្យដើរបានយ៉ាងត្រឹមត្រូវល្អ។ ជាមួយនឹងការអនុវត្តទាំងនេះនោះអ្នក នឹងទទួលបាននូវឥរិយាបថមួយដ៏សមរម្យ។
៣.រក្សាស្ថានភាពដងខ្លួនអ្នក ឲ្យត្រង់
អ្នកមិនត្រូវ អោន ឬ កោងខ្នងនៅពេលកំពុងដើរជាមួយនឹងស្បែកជើងកែងចោតនេះទេ មានស្ត្រីជា ច្រើនតែងតែ ដើរទប់ៗ ឬ បត់ជើងរបស់ពួកគេ។ អ្នកត្រូវដើរដោយ ដាក់ដងខ្លួនឲ្យត្រង់ និង ដាក់ជើង ទាំងពីរផ្គុំចូលស្របគ្នា។ ប្រសិនបើស្ថានភាពរាងកាយអ្នកត្រង់ហើយ នោះវានឹងមិនមានបញ្ហាអ្វីចំពោះការ ពាក់ស្បែកជើងកែងចោតនេះទៀតទេ។ អ្នកត្រូវយកចិត្តទុកដាក់ ចំពោះស្ថានភាពដងខ្លួនអ្នក ដើម្បីទទួល បាននូវភាពងាយស្រួលក្នុងពេលដើរ ជាមួយនឹងស្បែកជើងកែងចោតនេះៗ ។
៤. ត្រូវមានទំនុកចិត្តលើខ្លួនឯង
មានស្ត្រីភាគច្រើន តែងខ្លាចក្នុងការពាក់ស្បែកជើងកែងចោត ដើរក្នុងទីសាធារណៈ ដូច្នេះនៅពេល ដែលពួកគេ ត្រូវពាក់វាម្តងៗនោះ ពួកគេតែងបញ្ចេញនូវអារម្មណ៍នេះ នៅលើមុខរបស់ពួកគេ។ វាជាការចាំបាច់ណាស់ ក្នុងការសម្តែងចេញនូវភាពមានទំនុកចិត្តលើខ្លួនឯង នៅពេលដែលអ្នកត្រូវពាក់ ស្បែកជើងកែងចោតនេះដើរ។ជាមួយនឹងស្ថានភាពដងខ្លួន ដែលស្តែងចេញនូវភាពជឿជាក់លើខ្លួន ឯង នោះរាល់ស្ត្រីគ្រប់រូប អាចពាក់វាបានដោយមិនចាំបាច់មានការព្រួយបារម្ភអ្វីទេ។ នៅពេលក្រោយៗទៀត ដែល អ្នកត្រូវពាក់ស្បែកជើងកែងចោត នោះអ្នកត្រូវដើរជាមួយឥរិយាបថដងខ្លួនឲ្យបានត្រង់ល្អ ។
៥. ប្រើទ្រនាប់កល់នៅក្នុងស្បែកជើង
មានស្ត្រីជាច្រើន តែងហាក់នឹងងាយ រអិលម្រាមជើងចុះក្រោម នៅពេលដែលពួកគេពាក់ស្បែកជើង កែងខ្ពស់។ ដើម្បីជៀសវាងនូវស្ថានភាពនេះ អ្នកអាចដាក់ទ្រនាប់កល់នៅក្នុងផ្នែកខាងក្នុងនៃស្បែកជើង ដែលមានកែងខ្ពស់ចោតនេះ ។ អ្នកនឹងមានអារម្មណ៍ថា មានភាពងាយស្រូលជាងមុន ក្នុងពេលដើរ ម្តងៗ។ អ្នកអាចបន្ថែមនូវក្រឡាឆ្នូតៗ នៅលើបាតស្បែកជើង ដើម្បីជៀសវាងនូវការរអិល ដួល។
៦. ដើរជាមួយនឹងជំហានខ្លីៗល្មម
អ្នកមិនត្រូវដើរ ដោយជំហានធំៗនោះទេ នៅពេលដែលអ្នកពាក់ស្បែកកែងចោត។ វាត្រូវបានគេណែ នាំថា អ្នកត្រូវដើរជាមួយនឹងជំហានតូចល្មមៗបានហើយ ព្រោះវិធីនេះ អាចជួយកាត់បន្ថយនូវ ឱកាសនៃ ការរអិលដួលបាន។ រក្សាជើងទាំងពីរឲ្យស្ថិតនៅក្នុង ស្ថានភាពបិទជិត និង ដើរឲ្យបានត្រង់ ។
៧. ជ្រើសរើសកែងស្បែកជើងឲ្យបានត្រឹមត្រូវ
វាមាននូវប្រភេទនៃ ទម្រង់កែងផ្សេងៗគ្នាជាច្រើន ដូចជាកែងស្រួច, កែងរាងជ្រុង និងកែងបាតរាប ស្មើរជាដើម ។ វាជាការចាំបាច់ ដែលអ្នកត្រូវធ្វើការជ្រើសរើស ប្រភេទកែងស្បែកជើងដែលអាច ឲ្យអ្នកដើរ បានយ៉ាងងាយស្រួល។ ភាពស្រណុកសុខស្រួល គឺជាផ្នែកដ៏សំខាន់បំផុតដែលអ្នក ត្រូវមាន ៕

ប្រភពពីៈ សុខភាពយើង

មិនអាចស៊ក បញ្ចូលលិង្គបាន គួរធ្វើបែបណា?

 
ការសម្រេចចិត្តរួមភេទ គឺជារឿងមួយដ៏ធំបំផុតហើយ មនុស្សភាគច្រើននឹងចងចាំវាទុក សម្រាប់លើកដំបូងរបស់ពួកគេ។ វាប្រហែលជាមិនអាចក្លាយ ទៅជារឿងដ៏ល្អឥតខ្ចោះបានទេ ប៉ុន្តែក៏គ្មាននរណាម្នាក់រំពឹងទុក ឬដឹងជាមុនថាត្រូវធ្វើដូចម្តេចឡើង ប្រសិនបើពួកគេមិនធ្លាប់ ធ្វើវាពីមុនផងនោះ។ ការសិក្សាដើម្បីឲ្យអារម្មណ៍កាន់ តែធូរស្បើយនិងមានទំនុកចិត្ត ត្រូវការចំនាយពេល និងអនុវត្តច្រើន។ ការរួមភេទទំនងជាផ្តល់នូវបទពិសោធន៍ វិជ្ជមានច្រើនប្រសិនបើអ្នក ពិភាក្សាគ្នាជាមួយដៃគូនូវអ្វីដែល អ្នកទាំងពីរចូលចិត្ត មិនចូលចិត្ត និងអ្វីដែលមិនទាន់ប្រាកដច្បាស់ជាមុន។
ក្នុងពេលមានសម្រើបផ្លូវភេទមានរឿងមួយចំនួន បានកើតឡើងនៅលើប្រដាប់ភេទស្ត្រី។ ទ្វារមាសត្រូវការបញ្ចេញទឹករំអិល ដើម្បីឲ្យទ្វារមាសមានសំណើម។ សេរ (Clitoris) រីកប៉ោងដោយសារតែឈាមហូរ ចូលចិត្តហើយជាលិការជុំវិញ ផ្លូវចូលទ្វាមាស និងបរបេទ្វាមាសក៏អីចឹងដែរ។ អាការៈបែបនេះធ្វើឡើងដើម្បីផ្តល់ ភាពកាន់តែងាយស្រួលដល់ ការសូកបញ្ចូលលិង្គទៅក្នុង ទ្វារមាសក្នុងពេលរួមភេទ។ រចនាសម្ព័ន្ធខាងក្នុងទ្វាមាសក៏ ជួយបង្កើតកន្លែងចូលរបស់ លិង្គផងដែរ។
វាអាចនឹងធ្វើឲ្យអ្នកពុំមាន ផាសុកភាពបានប្រសិន បើដៃគូមិនមានសម្រើបគ្រប់គ្រាន់ ឬទ្វារមាសស្ងួតពេក។ ចូរចំណាយពេលឲ្យបានច្រើនដើម្បីឲ្យ ប្រាកដថាអ្នកមានសម្រើបគ្រប់គ្រាន់ និងប្រាប់គ្នាឲ្យដឹងទៅវិញ ទៅមក ប្រសិនបើមានអារម្មណ៍ល្អហើយ មុនពេលសម្រេចចិត្តសូកបញ្ចូលលិង្គ។ ការរួមភេទដែលល្អគឺជាអារម្មណ៍ ទាំងឡាយណាដែលត្រៀមខ្លួន រួចជាស្រេចនិងមានទំនាក់ទំនង ល្អជាមួយដៃគូ។

អ្នកក៏ត្រូវតែមានអារម្មណ៍ល្អ និងអាចនិយាយដោយចំហរជាមួយដៃគូអំពី៖
•អ្វីដែលធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ល្អ
•វិធីពន្យារកំណើតដែលអ្នកទាំងពីរជ្រើសរើសមកប្រើ
•អ្វីដែលអ្នកត្រៀមរួច និងមិនទាន់ត្រៀម
•ការថប់អារម្មណ៍ទាំងឡាយដែលអ្នកមានអំពីការរួមភេទ

មនុស្សយើងពេលខ្លះត្រូវ ការប្រើទឹករំអិលបន្ថែមដើម្បីឲ្យ ការរួមភេទកាន់តែងាយស្រួល។ យកល្អគួរតែកុំប្រើទឹករំអិលវ៉ាសាលីន (Vaseline)  ឬទឹករំអិលណាដែលមាន ជាតិប្រេងប្រសិនបើអ្នកកំពុងតែ ប្រើស្រោមអនាម័យ។
មុនពេលអ្នកចង់រួមភេទម្តងទៀត យកល្អគួរតែយល់ថា នៅពេលស្ត្រីម្នាក់រួមភេទពីរបីដងដំបូង សន្ទះព្រហ្មចារីយ៍របស់នាងនឹងយឺត។ សន្ទះព្រហ្មចារីយ៍គឺជាស្បែក មានរាងជារង្វង់ដ៏ស្តើងមួយដែល គ្រប់ដណ្តបពីលើច្រកចេញ ខាងក្រៅទ្វាមាស។ ការយឺតរបស់វាប្រហែលជា ធ្វើឲ្យមានអារម្មណ៍មិនល្អ ឬឈឺចាប់តិចតួច។ ស្ត្រីខ្លះប្រហែលជាធ្លាប់មាន អាការៈហូរឈាមតិចតួចផង ព្រោះសន្ទះនោះរហែក។ ប្រសិនបើវាកើតមានមែន វាគឺជារឿងធម្មតាទេ ហើយក៏មិនចាំបាច់ខ្វាយខ្វល់ អ្វីច្រើនអំពីវាដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនស្ត្រីទាំងអស់ធ្លាប់មានអាការៈរួមភេទ មិនស្រួលនិងហូរឈាមក្នុងពេលរួមភេទ ជាលើកដំបូងនោះទេ។រឿងនេះ ដោយសារតែសន្ទះព្រហ្មចារីយ៍របស់គេយឺត ហើយអាចរហែកមុនពេលរួមភេទ តាមរយៈការប្រើសំឡីអនាម័យប្រភេទឆ្នុក (Tampons) ឬការលេងកីឡា៕


ប្រភពពីៈ សុខភាពយើង

Firefox 17.0 Beta 3

The Web is all about innovation, and Firefox sets the pace with dozens of new features to deliver a faster, more secure and customizable Web browsing experience for all.
User Experience. The enhancements to Firefox provide the best possible browsing experience on the Web. The new Firefox smart location bar, affectionately known as the "Awesome Bar," learns as people use it, adapting to user preferences and offering better fitting matches over time.
Performance. Firefox is built on top of the powerful new Gecko platform, resulting in a safer, easier to use and more personal product.
Security. Firefox raises the bar for security. The new malware and phishing protection helps protect from viruses, worms, trojans and spyware to keep people safe on the Web.
Customization. Everyone uses the Web differently, and Firefox lets users customize their browser with more than 5,000 add-ons.



អត្ថប្រយោជន៍​របស់​សណ្តែក​បារាំង​ចំពោះ​សុខភាព​


មិន​ថា​ប្រភេទ​សណ្តែក​ណាមួយ​នោះ​ទេ គឺ​ពិតជា​ផ្តល់​នូវ​គុណសម្បត្តិ​ដ៏​ល្អ ចំពោះ​សុខភាព​។ ទន្ទឹម​នឹង នេះ​សណ្តែកបារាំង ក៏​មាន​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ ចំពោះ​សុខភាព​យើង​រាល់គ្នា ដែល​យើង​គប្បី បន្ថែម​វា​ទៅ​ក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​ពួកយើង​បាន ជារឿយៗ ។​

១. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​

     សណ្តែក​បារាំង គឺ​អាច​ផ្តល់អោយ​អ្នក​ដែល​ត្រូវការ​ជាតិ​ប្រូតេអ៊ីន​បន្ថែម ក្នុង​បរិមាណ​មួយ​ដ៏​ល្អ តាម​បែប​ធម្មជាតិ​។ នៅពេល​ដែល​ពួក​ត្រូវបាន​គេ​ចំអិន បាន​ត្រឹមត្រូវ នោះ​ពពួក​ប្រូតេអ៊ីន​ទាំងនេះ នឹង ជួយ​អ្នក ក្នុងកា​រលៃ​តម្រូវ​កម្រិត​ជាតិ​ស្ករ នៅក្នុង​ឈាម​។ ដូច្នេះ សណ្តែកបារាំង​គឺអាច​ផ្តល់​អោយ​អ្នកជំងឺ ទឹកនោម​ផ្អែម និង មនុស្ស​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប បាន​នូវ​ផលប្រយោជន៍​ដ៏​ល្អ ។​

២. ជួយ​ធ្វើអោយ ការរំលាយ​អាហារ មាន​ភាពប្រសើរឡើង​


     សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​មិន​បាន​មាននូវ ភាពរឹងមាំ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ នោះ សណ្តែក​បារាំង គឺជា​កត្តាលិករ​មួយ​ដែល​ជម្រុញ​អោយ​វា​ដំណើរការ បានល្អ​។ ពួក​វា​មាន​ផ្ទុក​នូវ ជាតិ​ស​សៃ ដែល​វា​អាច​ជា​ថ្នាំ​បញ្ចុះលាមក​តាម​បែប​ធម្ម​ជាតិ និង ជួយ​ផងដែរ​ក្នុង​ការកាត់បន្ថយ​នូវ កម្រិត កូ​ឡេ​ស្តេ​រ៉ូល​នៅក្នុងឈាម​។​

៣. ផ្តល់​នូវ​បេះដូង​ដែល​មាន​សុខភាព​ល្អ​

     សណ្តែក​បារាំង គឺជា​គន្លឹះ​ក្នុងការ​ធ្វើ​អោយ​អ្នក ទទួលបាន​នូវ​បេះដូង​ដែលមាន​សុខភាព​ល្អ​។ ជាមួយ នឹង​សារធាតុ​ហ្វូ​លីក​អាស៊ីត ដែល​មាន​នៅក្នុង​នោះ ពួក​វា​គឺជា​ជម្រើស​នៃ​អាហារ​ដែល​មាន​សុខភាព​ល្អ សម្រាប់​អ្នកជំងឺ​បេះដូង​។​

៤. ធ្វើអោយ​រាងកាយ​មាន​ភាព​វ័យក្មេង​

     ប្រសិនបើ​អ្នក​មិន​បានដឹង​ពី​ចំណុច​នេះ នោះ​ទេ​ពីមុនមក នោះ​អ្នក​គប្បី​ទទួលទាន​វា​អោយបាន​ច្រើន ។ វា​ត្រូវ​បាន​គេ​ដឹងថា សណ្តែកបារាំង​គឺមាន​ផ្ទុក​នូវ​កំហាប់​នៃ​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ក្នុង កម្រិត​មួយ​ដ៏​ខ្ពស់ ។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​បាន​នូវ​រាងកាយ​មួយ​ដែល មាន​សុខភាព​ល្អ និង នៅ​ក្មេង​វ័យ ក្នុង​រយៈពេល​យូរ​នោះ អ្នក​គួរ​ចាប់ផ្តើម​បរិភោគ​សណ្តែកបារាំង​នេះ ចាប់ពី​ពេលនេះ​តទៅ ។​

៥. ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​រឹងមាំ​

     ពួក​វា​ក៏​ត្រូវបាន​គេ​ដឹង​ផង​ដែរ​ថា វា​មាន​ផ្ទុក​នូវ​ចំណែក​នៃ​ពពួក​វីតាមីន B6 , វីតាមីន B1 និង វីតាមីន C ។ ពួក​វា​ទាំងនេះ គឺ​អាច​ជួយ​ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​អ្នក​រឹងមាំ និង យក​ចេញ​នូវ ពពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ DNA ។​

៦. ធ្វើអោយ​អាហារ​រំលាយ​នៅក្នុង​រាងកាយ​បានល្អ​

     សណ្តែក​បារាំង គឺជា​ឃ្លាំង​ផ្ទុក​នូវ ពពួក​សារ​ធាតុដែក​, ប៉ូ​តា​ស្យូម​, កាល់ស្យូម និង ម៉ាញ៉េ​ស្យូម ដែល ពួក​វា​មាន​សារៈសំខាន់​ចំពោះ អាហារ​ដែល​ត្រូវបាន​រំលាយ​នៅក្នុង​រាងកាយ​អ្នក​។​

៧. ជា​អ្នក​ជួយ​រំលាយ​នូវ​គ្រួស​ក្នុង​តម្រងនោម​

     ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ សណ្តែកបារាំង​ក៏​ត្រូវបាន គេ​ចាត់ទុក​ផងដែរ​ថា វា​មាន​អត្ថប្រយោជន៍​ចំពោះ​បញ្ហា​នៃ​គ្រួស​ក្នុង​តម្រង​នោម​។ ជាតិ​ស​សៃនេះ គឺ​ជួយ រំលាយ​នូវ គ្រួស​ក្នុង​តម្រង​នោម នេះ​បាន​តាម​បែប​ធម្មជាតិ​។

៨. មិនសូវ​មាន​នូវ​ជាតិ​កា​ឡូរី​

     ប្រសិនបើ​អ្នក ជា​មនុស្ស​ដែល​តែងតែ កំណត់​នូវ​បរិមាណ​នៃ​ការទទួលយក​កាឡូរី នោះ​សណ្តែក បារាំង​ត្រូវបាន​គេ​ចាត់ទុកថា ជា​មិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។ សណ្តែកបារាំង​ស្រស់ៗ គឺ​មាន​កាឡូរី​ទាប បំផុត មិន​មាន​ជាតិ​ខ្លាញ់​ដែល​រលាយ​ក្នុង​ទឹក និង សម្បូរ​ទៅដោយ​វីតាមីន​, និង រ៉ែ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​។​
    ដូច្នេះ​អ្នក​អាច​ចំអិន​វា​, ចំហុយ ឬ ទទួលទាន​ពួកវា ដោយ​ការ​ចំអិន​អោយ​ឆ្អិន​ត្រឹមតែ ៥០​ភាគរយ នោះ​គឺថា ពួកវា​នឹង​ផ្តល់​នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​អ្នក​៕


ប្រភពពីៈ សុខភាពយើង

រាំ​ផ្តល់​គុណ​ស​ម្ប​តិ្ត​អ្វីខ្លះ​ដល់​សុខភាព​អ្នក ?

ដោយយោង​តាម ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ការ​រាំ​គឺជា វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ រក្សា​អោយ​រាងកាយ​អ្នក​ស្រ​ឡូ​ន និង មាន​រូបសម្បត្តិ​សមសួន​។ វា​គឺជា ទម្រង់​ដ៏​ល្អ​បំផុត​មួយ សម្រាប់​ការធ្វើ​លំ​ហាត់ប្រាណ ។ វា​បង្កើន​នូវ​សារជាតិ stamina ,​ភាព​ចេះ​បន់​បែន​តាម​កាលៈទេសៈ ,​យក ចេញ​នូវ​អារម្មណ៍​ស្ត្រេ​ស និង ធ្វើអោយ​អ្នក​កាន់តែ​មាន​កម្លាំង​បន្ថែម​។ វា​ជួយ​បញ្ចេញ​នូវ​សារជាតិ​ពុល​, ជួយ​សម្រាល​ដល់ សាច់ដុំ​, ឆ្អឹង និង សន្លាក់​របស់​ពួកយើង និង ជួយ​ផងដែរ​ក្នុង​ការលើកស្ទួយ​នូវ ស្ថានភាព​អារម្មណ៍​របស់​យើង​ម្នាក់ៗ ។ វា​ត្រូវ​បាន​គេ​ជឿជាក់ថា សំលេង​តន្ត្រី និង ការ​រាំ គឺ​សាក​សម បំផុត​ជាមួយនឹង​គ្នា​។ នៅពេល​សំលេង​ភ្លេង​ចាប់​ប្រគុំ​ឡើង យើង​ហាក់​នឹង​មាន​អារម្មណ៍​ថា ចង់​ធ្វើ​ចលនា រាងកាយ​ទៅតាម​ចង្វាក់ភ្លេង​នោះ​។ វា​ពិតជា​ផ្តល់​អោយ​យើង​រាល់គ្នា នូវ​ភាពខុសគ្នា និង អារម្មណ៍​នៃ សុភមង្គល​បន្ទាប់ពី​យើង បាន​រាំ​នូវ​ចង្វាក់​ផ្សេងៗ​ជាច្រើន​។​

      ការ​រាំ​ដោយ​ប្រើ​កម្លាំង​ខ្លាំងក្លា គឺ​អាច​បញ្ចេញ​នូវ​ស្ត្រេ​ស និង ជា​ទម្រង់​ដ៏​ល្អ​មួយ នៃ​ការធ្វើ​លំ​ហាត់ ប្រាណ​។ បើ​ទោះ​ជា​បន្ទាប់​ពី​រយៈពេល​ដ៏​យូរ នៃ​ការធ្វើ​ការងារ​ដ៏​អស់កម្លាំង ការ​រាំ​កំសាន្ត​ក្នុង​រយៈពេល ៣០​នាទី គឺ​នឹង​អាច​ធ្វើអោយ​អ្នក​មាន​ថាមពល​វិញ​បាន​ភ្លាម​។ ការ​រាំ ក៏​អាច​ជួយ​ដុតបំផា្លញ​កា​ឡូរី​, កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​បេះដូង​ស​សៃឈាម និង យក​ចេញ​នូវ​សម្ពាធ​ចេញពី​រាងកាយ​បាន​ផងដែរ ។ វា​មាន​នូវ​ទម្រង់​ផ្សេងៗ ជាច្រើន​នៃ​ការ​រាំ ដែល​អ្នក​អាច​ធ្វើ​ការជ្រើសរើស​យក ប្រភេទ​ណា​មួយ មក​ចាប់ ផ្តើម​រៀន និង អនុវត្ត​ទៅតាម​ចង្វាក់​របស់​វា ។ ពួក​វា​មាន​ដូចជា ចង្វាក់​ឆា​ឆា​, ហ្ស៉ា​ស​,​បា​ឡេ​, តុង​ហ្គោ និង ចង្វាក់​ឌី​ស្កូ ផ្សេងៗ​ទៀត​ដែល​សុទ្ធតែ​ជួយផ្តល់ អោយ​អ្នក​នូវ​សុខភាព​ល្អ​បាន​។​

      ការធ្វើ​លំ​ហាត់ប្រាណ ដោយ​រាំ​តាម​ចង្វាក់ភ្លេង ក៏​ជា​ប្រភេទ​លំ​ហាត់ប្រាណ​ផ្នែក​រាងកាយ ដ៏​ល្អ ដែល​វា​អាច​អោយ​អ្នក​ធ្វើ​ចលនា​ដងខ្លួន ទៅតាម​បែបបទ​នៃ​ភ្លេង និង ចង្វាក់​នីមួយៗ ។ វា​គឺជា​វិធី​ដ៏​ប្រសើរ មួយ ក្នុង​ការដុត​បំផ្លាញ​នូវ​ខ្លាញ់ ក្នុង​រាងកាយ និង ផ្តល់​នូវ​ថា​ពល​ដ៏​ខ្ពស់​ចំពោះ​រាងកាយ​។ វា​នឹង​បន្សល់ អោយ​អ្នក​នូវ សួត​ដែលមាន​សុខភាព​ល្អ និង បេះដូង​ដែល​លោត​បាន​រឹងមាំ ។ ការចូលរួម ក្នុង​ក្លឹប​រាំ ហាត់ប្រាណ ក្នុងពេល​លា្ង​ច​មិន​ត្រឹមតែ​អាច​អោយ​អ្នក រាប់អាន​មិត្ត​បាន​កាន់តែ​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​ថែម ទាំង​អាច​អោយ​អ្នក​កាត់បន្ថយ​ស្ត្រេសបាន​ទៀតផង ៕


ប្រភពពីៈ សុខភាពយើង 

ព្រហ្មចារីយ៍ របស់នាង កាតារីណា នឹងត្រូវសម្ពោធនៅ លើយន្តហោះដ៏ពិសេស ជាមួយបុរស ជនជាតិជប៉ុន បន្ទាប់ពីដេញថ្លៃបាន

បន្ទាប់ពីដេញថ្លៃទិញព្រហ្មចារីយ៍ ពីនារីជនជាតិប្រេស៊ីល វ័យ២០ឆ្នាំ នាងកាតារីណា ក្នុងតម្លៃ៧៨ម៉ឺនដុល្លារនោះ នឹងត្រូវបើកសម្ពោធ នៅលើ យន្តហោះ ដ៏ពិសេសមួយកំឡុង ពេលហោះហើរ ពីប្រទេសអូស្ត្រាលី ទៅសហរដ្ឋអាមេរិក ។
នាង កាតារីណា ជាស្ត្រីជនជាតិប្រេស៊ីល បានដាក់លក់ព្រហ្មចារីយ៍ របស់នាង តាមប្រព័ន្ធ អ៊ីនធឺណែត ដើម្បីយកថវិកា ជួយមនុស្សធម៌ តាំងពី សប្តាហ៍មុនម្ល៉េះ ហើយឥឡូវ ត្រូវបាន បុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវគេស្គាល់ថា ឈ្មោះ ណាតស៊ូ ដេញថ្លៃទិញ ក្រមុំព្រហ្មរីយ៍ បានសម្រេច ។ លោក ណាតស៊ូ បានក្លាយទៅអ្នកជាអ្នកឈ្នះចំណោម ១៥នាក់ផ្សេងទៀតក្នុង តម្លៃ៧៨ ម៉ឺនដុលា្លរ ។
តាមព័ត៌មានDaily mail បានផ្សាយថា ណាតស៊ូ នឹងត្រូវពិនិត្យសុខភាពរកមើល ជំងឺឆ្លងតាម ការរួមភេទជាមុនសិន មុននឹងបើកយុទ្ធនាការ រួមរក្ស ជាមួយនឹងនាង កាតារីណា នៅលើ យន្តហោះ ដែលកំពុងហោះហើរពីអូស្ត្រាលី ទៅសហរដ្ឋអាមេរិក ។
ដោយឡែកយោងតាមព័ត៌មាន The new york Daily news បានឲ្យដឹងថា សកម្មភាពរួមរក្ស រវាងគូស្នេហ៍មួយគូនេះ មិនត្រូវបានថតជាខ្សែវីដេអូទេ ប៉ុន្តែនាងកាតារីណា នឹងបុរសជន ជប៉ុនរូបនោះ និងធ្វើបទសម្ភាសន៍ មុននឹងក្រោយពេលយុទ្ធនាការ រួមរក្ស នៅលើយន្តហោះ ៕









ប្រភពពីៈ Lookingtoday

RHM CD VOL 466 || សង្សារត្រឹមតែជាអ្នកដទៃ (Full song)

Tracklist
01. សង្សារត្រឹមតែជាអ្នកដទៃ -ពេជ្រ សោភា || download
02. ច្រណែនសង្សារបង - ពេជ្រ សោភា || download
03. Stay - សុវណ្ណរាជ - ពេជ្រ សោភា || download
04. Dance Love - ពេជ្រ សោភា || download
05. It's Too Late Long ស្នេហ៍បង - ពេជ្រ សោភា || download
06. កុំបង្ខំឲ្យអូន - ពេជ្រ សោភា || download
07. មនុស្សដែលខ្ញុំស្នេហ៍ - ពេជ្រ សោភា || download
08. វង្វេងសង្សារ - ពេជ្រ សោភា || download
09. You're not Perfect - ពេជ្រ សោភា  || download



Sokun Therayu Collection VOL 02



Tracklist
01.Pros Nak Na || download
02.Chet Tor Sour || download
03.Som Khney Oun Kery || download
04.Krae Bat M-jas || download
05.M-nus Smos Oun Kbort M-nus Kbort Oun Sne || download
06.Tek Pnek Koun Peal || download
07.Kam Pea Sne || download
08.Maek Lom Eang || download
09.Khlach Slab Sne Oun || download
10.Sneha Mean Avey Som Khan || download


DownloadFullAlbum

តើ​ទារក​របស់​អ្នក រៀន​បាន​ដោយ​របៀប​ណា​?

ការសិក្សា​រៀនសូត្រ គឺ​មិន​ដែល​ត្រូវបាន​បញ្ឈប់​នោះទេ​។  ហើយ​នៅពេល​ដែល​ទារក​តែង​ត្រូវបាន ទទួល​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ នោះ​យើង​ពិតជា​មាន​ការភ្ញាក់ផ្អើល ក្នុងការ​ឃើញ​នូវ វិធី​នៃ​ការរៀន និង ភាព​ឆាប់​ចាប់​បាន​របស់​ពួកគេ​។ វា​ពិតជា​ធ្វើអោយ​យើង​មានការ​ឆ្ងល់​ណាស់ ថា​តើ​ទារក​អាច​រៀន​ឆាប់ ចេះ​បែបនេះ បាន​ដោយ​របៀប​ណា​?
     អ្នក​ប្រាកដជា​បានឃើញ​ថា ទារក​តូច​របស់​អ្នក អាច​ចាប់​យក រាល់​វត្ថុ​តូចៗ​ដែល​ពួកគេ​អាចធ្វើ​បាន​។ ពួកគេ​តែង​ព្យាយាម ចាប់​យក​របស់​អ្វី​មួយ​ដាក់​បញ្ចូល​ក្នុង​មាត់​បាន​យ៉ាង​ត្រង់​ល្អ​, ពួកគេ​នឹង​ឆាប់​ស្និទ្ធ ស្នាល​នឹង​អ្នក តាម​ដែល​គេ​អាច​ធ្វើបាន​,​ពួក​គេ​ចង់​ប៉ះ និង ចាប់​នូវ​រាល់​អ្វី​ដែល​អ្នក​បាន​ចាប់​កាន់ ហើយ ពួកគេ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការស្វែងរក​នូវ រាល់​អ្វីៗ​នៅ​ជុំវិញ​ផ្ទះ​។ ពេលខ្លះ វា​ពិតជា​ធ្វើអោយ​យើង ឆ្ងល់​ណា​ថា​តើ ហេតុអ្វី​បានជា​កូនតូច​នេះ តែងតែ​ធ្វើ​អោយ​ខ្លួន​គេ​រវល់​ជាប់​រហូត​ដូចនេះ ? ប៉ុន្តែ នេះ​គឺជា វិធី​ដែល​ពួកគេ​កំពុង​ចាប់ផ្តើម​រៀន​! ពិតណាស់ កុមារ​តូចៗ​រៀន​តាម​រយៈ ញាណ​របស់​ពួកគេ​។ ពួកគេ​រៀន ដោយ​ការ​ប៉ះ​, ឃើញ​, ស្តាប់លឺ​, ស្រង់​ក្លិន និង ភ្លក្ស​រសជាតិ​នៃ​អាហារ​ផ្សេងៗ ។​

      ទារក​ក៏​ធ្វើការ​រៀន​ផង​ដែរ នៅពេល​ដែល​ពួក​យើង​ធ្វើការ​និយាយ​ជាមួយ នឹង​ពួកគេ​។ ទំនាក់ទំនង ជា​វិជ្ជមាន គឺ​អាច​ជួយ​អោយ​ទារក​របស់​អ្នក ឆាប់​យល់​ពី​អ្នក​បាន បើទោះជា​មិនមែន​តាម​រយៈ​ការប្រើ ភាសា​ក៏ដោយ​។ ពួកគេ​អាច​យល់​បាន នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ព្យាយាម​និយាយ ប្រហែលជា​អាច តាមរយៈ ការបង្ហាញ​ទឹកមុខ ឬ សកម្មភាព​របស់​អ្នក​ទៅ​កាន់​ពួកគេ​។ ដូចនេះ ហើយ​អ្នក​ត្រូវតែ​យល់​ស្រប​ថា ពួកគេ​គឺ​ពិតជា​មាន ភាព​ឆ្លាត​វៃ​ណាស់​!

      រយៈពេល​នៃ​ការសិក្សា​របស់​កូនតូច​អ្នក គឺ​ចាប់ផ្តើម​តាំងតែ​ពី​ថ្ងៃ ដែល​ពួកគេ​កើត​មក​ម្ល៉េះ​។ នេះ​គឺជា ពេល​មួយ​ដែល​អ្នក​អាច បណ្តុះ​គំនិត និង តម្លៃ​ចំពោះ​ទារក និង កសាង​នូវ ទំនាក់ទំនង​ផ្នែក​ផ្លូវចិត្ត​ជាមួយ នឹង​ពួកគេ​ជាខ្លាំង​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ផង​ដែរ កម្រិត​នៃ​ការរៀនសូត្រ​របស់​ទារ​ក​ម្នាក់ៗ គឺ​មាន​ភាព ខុសៗ​គ្នា​ផង​ដែរ ។ ដូច្នេះ អ្នក​ត្រូវ​មាន​ការអត់ធ្មត់ និង តាមដាន​ពី​ការវិវត្តន៍ និង ការរៀន​របស់​ពួកគេ ដែល​កើតមាន​រាល់​នាទី ដែល​អាច​នឹង​កើតមាន​ដោយ​អ្នក​មិន ទាំង​បាន​ដឹង​មុន​ផង រហូតដល់​ពេល​មួយ ដែល​ពួកគេ អាច​និយាយ ត្រលប់​មក​កាន់​អ្នក​វិញ​បាន​នោះ ៕


ប្រភពពីៈ សុខភាពយើង

ទំនាក់ទំនង ជីវិតផ្លូវភេទ និងជំងឺធ្លាក់ ទឹកចិត្ត

បញ្ហានៃការ រួមភេទមានដូចជា លិង្គងាប់ ឬ អសមត្ថភាព ក្នុងការបញ្ចេញ ទឹកកាម គឺថាជារឿយៗ បញ្ហាទាំងនេះ គឺតែងតែកើតមាន រួមជាមួយនឹង ជំងឺនៃការធ្លាក់ ទឹកចិត្ត។ តែជាដំណឹងល្អ វេជ្ជបណ្ឌិតគឺ អាចធ្វើការ ព្យាបាលនូវរាល់បញ្ហា នៃផ្លូវភេទ ដែលកើតមាន ព្រមគ្នាជាមួយនឹង ជំងឺធ្លាក់ ទឹកចិត្ត ទាំងនេះបាន។
តើបញ្ហាផ្លូវភេទ និង ជំងឺធ្លាក់ទឹកចិត្ត មានទំនាក់ទំនងគ្នា បានយ៉ាងដូចម្តេចខ្លះ ?
ខួរក្បាល គឺមានរំញោចជាខ្លាំង ទៅលើចំណង់នៃការរួមភេទ។ តម្រូវការនៃការរួមភេទ គឺចាប់ផ្តើមកើត មាននៅក្នុងខួរក្បាល ហើយវាបានធ្វើដំណើរ ចុះមកផ្នែកខាងក្រោម។ នេះដោយសារតែ សារជាតិគីមី ជាពិសេសម្យ៉ាង ដែលត្រូវបានគេស្គាល់ ថាជា អ្នកចម្លងនូវប្រព័ន្ធ ប្រសាទ។ សារធាតុគីមី ទាំងអស់ នេះគឺ បានបង្កើនដល់ ទំនាក់ទំនងរវាង កោសិកាខួរក្បាល និង ជំរុញឲ្យមានចរន្ត ឈាមរត់ជាខ្លាំងទៅ កាន់សរីរៈនៃផ្លូវភេទ។ បញ្ហានោះ គឺថា ប្រសិនបើអ្នកមាន ជំងឺធ្លាក់ទឹកចិត្ត និងអារម្មណ៍ នៃភាពមិន ប្រក្រតីផ្សេងៗ ទៀត នោះសារជាតិគីមី នៅក្នុងខួរក្បាលទាំងនេះ នឹងមាន អតុល្យភាព ។
បុរស និង ស្ត្រីជាច្រើនដែលកើតមាននូវជំងឺធ្លាក់ទឹកចិត្ត គឺបានប្រាប់ថា ពួកគេមាន នូវចំណង់ ផ្លូវភេទ ធ្លាក់ចុះ ឬ ក៏មិនមានតែម្តង។ ហើយបញ្ហា ទាំងនេះ គឺបានដាក់ សម្ពាធដល់ ទំនាក់ទំនងស្និទ្ធស្នាល របស់ដៃគូ ស្នេហា របស់ពួកគេ។
តើឱសថសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត អាចបណ្តាលឲ្យអ្នកមានបញ្ហា ផ្នែកសមត្ថភាព ផ្លូវភេទ ដែរឬទេ? អត្ថប្រយោជន៍ របស់ថ្នាំព្យាបាលជំងឺផ្លូវចិត្ត គឺវាអាចជួយជំរុញ ធ្វើឲ្យអារម្មណ៍របស់ បុគ្គលម្នាក់ មាន ភាពល្អប្រសើរ ឡើវិញ ឬ មានអារម្មណ៍ ក្នុងការផ្តល់តម្លៃឲ្យ ខ្លួនឯង ប៉ុន្តែប្រភេទ ខ្លះនៃ ថ្នាំប្រភេទនេះ ឧទាហរណ៍ ដូចជា ពពួក selective serotonin reuptake inhibitors គឺអាចផ្តល់នូវ ផលរំខានមួយចំនួន ។ ផលរំខានទាំងនោះ គឺអាចផ្តល់ ជាលទ្ធផល គឺធ្វើឲ្យអ្នកមានបញ្ហា ផ្នែកសមត្ថភាព ផ្លូវភេទ។
ថ្នាំសម្រាប់ប្រឆាំងនឹងជំងឺផ្លូវចិត្ត គឺជួយជំរុញឲ្យអារម្មណ៍របស់អ្នក ដែលមានជំងឺ ធ្លាក់ទឹកចិត្ត មានភាពល្អប្រសើរ ឡើងវិញ ដោយវាធ្វើការភ្ញោច ទៅលើ តុល្យភាពនៃ សមាសធាតុគីមី នៅក្នុង ខួរក្បាល។ ប៉ុន្តែ សមាសធាតុគីមី ដូចគ្នាទាំងនេះ គឺត្រូវបានចូលរួម ផងដែរ ទៅក្នុងការឆ្លើយតប របស់ ផ្លូវភេទ។ ថ្នាំព្យាបាលជំងឺផ្លូវចិត្ត ក៏បានធ្វើការផ្លាស់ប្តូរ ផងដែរនូវ តុល្យភាពរបស់វា ជារឿយៗ គឺអាចបណ្តាលឲ្យ មានការមិន ដំណើរការផ្នែក ចំណង់ផ្លូវភេទ។ ផលរំខាននៃការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្តនេះ នឹងមានកើនឡើង នៅពេលដែល កម្រិតដូស នៃថ្នាំនេះ ត្រូវបានធ្វើការ បង្កើនផងដែរ ។
តើបញ្ហាផ្លូវភេទប្រភេទណាខ្លះ ដែលមានទំនាក់ទំនងជាមួយនឹង ថ្នាំសម្រាប់ព្យាបាល ជំងឺផ្លូវចិត្ត?
បញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងការប្រើថ្នាំសម្រាប់ ព្យាបាលជំងឺផ្លូវចិត្ត រួមមានដូចជា៖
• មិនមានសមត្ថភាព ក្នុងការរួមភេទ ឬ មិនមានភាពរីករាយជាមួយនឹងវា។
• លិង្គងាប់ ចំពោះបុរស។
• ចំណង់ផ្លូវភេទ ត្រូវបានធ្លាក់ចុះ។
• មិនមានសម្ថភាព ក្នុងសម្រេចកាមបាន។
តើបញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងជំងឺធ្លាក់ទឹកចិត្តនេះ អាចធ្វើការព្យាបាល បាន ដោយវិធីណា ?
មានវិធីជាច្រើនដែលយើងអាចប្រើបាន ក្នុងការគ្រប់គ្រងនូវ ផលរំខាននៃ ឱសថសម្រាប់ ព្យាបាល ជំងឺផ្លូវចិត្ត ចំពោះបញ្ហាផ្លូវភេទ ដោយមិនចាំបាច់ ទាក់ទងនឹងព្យាបាល។ ឧទាហរណ៍ ប្រភេទថ្នាំប្រឆាំង នឹងជំងឺផ្លូវចិត្ត ប្រភេទថ្មី គឺបានមានដំណើរការ ផ្សេងគ្នា ដែលពួកវាអាច នឹងមិនមាន ផល ប៉ះពាល់ ទៅលើ មុខងារផ្លូវភេទ របស់អ្នក។ ដូច្នេះ គ្រូពេទ្យអាចនឹង ធ្វើការផ្លាស់ប្តូរនូវ ប្រភេទថ្នាំផ្សេង ទៀតសម្រាប់អ្នក គឺ ជាប្រភេទដែលអាច នឹងមិនសូវមាន ឥទ្ធិពលទៅលើ សម្ថភាពក្នុង ការរួមដំណេក របស់អ្នក។ ដើម្បីទទួល បាននូវជំនួយ អ្នកត្រូវធ្វើការ ពិភាក្សាជាមួយ នឹងគ្រូពេទ្យ ។
ប្រសិនបើពួកគេ មិនបានដឹងថាអ្នកមានបញ្ហាជាមួយនឹងសមត្ថភាពនៃការរួមភេទ នោះគ្រូពេទ្យនឹង មិនអាច ជួយអ្វីអ្នក បាននោះទេ។ អ្នកត្រូវហ៊ាន និយាយ ដោយចំហ ជាមួយនឹង គ្រូពេទ្យ និង ដៃគូ របស់អ្នក ។ បន្ទាប់មក ធ្វើការសាកសួរគ្រូពេទ្យថា តើអ្វីដែលអាច ជួយដោះស្រាយ នូវស្ថានភាព របស់អ្នកបាន ។
នៅពេលដែលអ្នកជំងឺបានដឹងថា បញ្ហាផ្នែកផ្លូវភេទដែលមានទំនាក់ទំនង ជាមួយនឹង ការប្រើប្រាស់ថ្នាំ អាចត្រូវបាន ធ្វើការព្យាបាលបាន គឺមាន មនុស្សជា ច្រើនបានសម្រចចិត្ត បន្តធ្វើការប្រើប្រាស់ នូវ ប្រភេទថ្នាំ ព្យាបាលជំងឺផ្លូវចិត្ត ទាំងអស់នេះទៀត ៕

កំព្យូទ័រ ម៉ាក ទាំងអស់ នឹង​មាន​រូបរាង​ថ្មី

ជាមួយនឹងភាពជឿជាក់ នៃការកើនឡើងនៃការលក់ ម៉ាស៊ីនកំព្យូទ័រ ប្រមាណជា ១៥% នៃការលក់ចេញរបស់អ័បផល ក្នុង​ឆ្នាំ២០១២កន្លងទៅ (ទល់នឹងនឹងការកើនឡើងតែ ២%ប៉ុណ្ណោះ នៃប៉េស្សេ PC) លោកនាយក​រង​ ផ្នែកទីផ្សារ ហ្វីល ឈីល័រ (Phil Schiller) នៃ ក្រុមហ៊ុនអ័បផល បានបង្ហាញកាលពីរាត្រីថ្ងៃអង្គារ ក្នុងទីក្រុងសាន ជូហ្សេ (រដ្ឋកាលីផរនី) នូវកំព្យូទ័រ ម៉ាកប៊ុក ប្រូ (MacBook Pro) ថ្មីមួយទៀត ដែលមានទំហំអេក្រង់ ១៣អ៊ីញ។

កំព្យូទ័រប្រភេទដាក់តាមខ្លួន ដែលចេញថ្មីនេះ មានទំងន់ ២០%ស្រាលជាង កំព្យូទ័រចេញមុនៗ មានអេក្រង់ប្រភេទភ្លឺថ្លា រ៉េទីណា (Rétina) របស់អ័បផល ហើយមានទំហំពីកស៊ែល ធំរហូតដល់ ២៥៦០ x ១៦៦០ ដែលជាទំហំមួយធំជាង ពីរដង នៃទំហំ ហ្វូល អាឆដេ (Full HD)។
បំពាក់ដោយ ម៉ាស៊ីនថតរូប (Facetime) មកជាមួយ ដែលមានសមត្ថភាពចាប់រូបបាន ៧២០ប៉េ (720p)។ រីឯតំលៃលក់ នឹង​ត្រូវគេដឹងចាប់ពី ១ ៦៩៩ ដុល្លាអាមេរិកឡើងទៅ ជាមួយនឹងប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ (Core i5)  អង្គចងចាំ ៨ ជីហ្គាបាយ  និងទំហំឌីស ១២៨ជីហ្គាបាយ ជាឌីសផ្លាស្ស (flash)។
រូបរាងថ្មី របស់អាយម៉ាក (iMac)
ចំណែកឯ ម៉ាកមីនី វិញ ក៏បានវិវត្តន៍ទៅមុខដែរ ជាមួយនឹង ប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ ឬប្រាំពីរ  (Core i5, i7 )  និង​ទំហំឌីស ៥០០ ជីហ្គាបាយ ជាឌីសវិលធម្មតា។ វាមានតម្លៃថោកជាងគេ តែ៥៩៩ដុល្លាប៉ុណ្ណោះ។
នៅទីបំផុត អាយម៉ាក (iMac កំព្យូទ័រដាក់នៅលើតុ) បានផ្លាស់ប្ដូរ រូបរាងរបស់វាខាងក្រៅរបស់វា ហើយមានអេក្រង់ស្ដើង​ជា​ទីបំផុត តែ២មីលីមែត្រប៉ុណ្ណោះ ដែលកំរាស់ទាំងក្រប ទាំងអេក្រង់ មានទំហំ៥មីលីមែត្រ។  មានទំហំអេក្រង់ ២១,៥អ៊ីញ និង​២៧អ៊ីញ ជាមួយនឹងកំរិតពីកស៊ែលរវាងពី ២ ៥៦០ x ១ ៤៤០ និង ១ ៩២០ x ១ ០៨០។ ទំហំមុំនៃភាពមើលឃើញរបស់វា មានរហូតដល់ ១៧៨ដឺក្រ ហើយទំហំឌីសអាចដាក់ថត សំនុំឯកសារនានា បានរហូតដល់ ៣តេហ្គាអូទែ (3 To ប្រហែល​ជា 3 000 Go និងប្រមាណជា 3 000 000 Mo)។ រីឯតម្លៃរបស់វា ១ ២៩៩ដុល្លា សម្រាប់ទំហំអេក្រង់ ២១,៤អ៊ីញ និង ១ ៧៩៩​ដុល្លា សម្រាប់ទំហំអេក្រង់ ២៧អ៊ីញ ហើយអាចអាស្រ័យ នឹងកំរិតនៃការតម្លើង (Setup Configuration) របស់វាផង៕


ប្រភពពី: MONOROM

CD SUNDAY VOL 140 | សង្សារតែឈ្មោះ


Sunday CD Vol 140

ចំណងជើងបទចម្រៀង៖
      01. សង្សារតែឈ្មោះ - សុខពិសី >><< Download
     02. ទះថ្ពាល់ស្តាំ អង្អែលថ្ពាល់ស្តាំ - ខាន់ជែមស៍ >><< Download
     03. ស្អែកឈប់យំ - ហង្សឧត្តមម៉ានី>><< Download
     04. ដើម្បីបង - សុខពិសី >><< Download
     05. ធ្វើដើម្បីខ្លួនឯង កុំដើម្បីបងពេក - ខាន់ជែមស៍ >><< Download
     06. កំដរសង្សារគេឈឺចាប់ - ខាន់ជែមស៍ >><< Download
     07. ណាត់អូនបែកគ្នា - ហង្សឧត្តមម៉ានី>><< Download
     08. ថាអូនល្ងង់ក៏បាន - សុខពិសី >><< Download
     09. ជួបស្នេហ៍នៅភ្នំពេញ - ខាន់ជែមស៍ >><< Download
     10. បង្រៀនបេះដូងឲ្យចេះផឹកស្រា - ហង្សឧត្តមម៉ានី>><< Download





Song sing by Father-King NORODOM SIHANOUK - Collection 03


LOYMONG: Song sing by Father-King NORODOM SIHANOUK - Collection 03
Track List:
01. Le Vrai Amour | Download
02. Ma Bien Aimee Princesse | Download
03. Nuit De Sekong | Download
04. Mon Bonheur | Download
05. O Chine Ma Bien Aimee Seconde Patrie | Download
06. Lovers Tears | Download
07. Mon Amour Est Trop Loin De Moi | Download
08. Nouvel An | Download
09. Passion | Download
10. Nuit Froide | Download
11. Nostalgie De La Chine | Download




Sokun Therayu Collection VOL 01

Tracklist
01.Boros Stev Khoch Chet || download
02.Songsa Kjom Ayuk 18years || download
03.Sexy Girl || download
04.Som Dok Besdong || download
05.Torosap Kbort Chet || download
06.Bong Chea Nak Bonh Chob || download
07.Hat Avey || download
08.Moha Rek Besdong || download
09.Sne Erk Ka || download
10.Besdong Krov Khloun || download


រឿងកែវមក៌ត​

រឿងកែវមក៌ត​
( ចាក រ. វ. ) ​
( ព្រះកែវ​មក៌ត​ ជាមក៌ត​របស់​ប្រទេស​កម្ពុជា ) ​


ព្រះ ​កែវ​មក៌ត ​កើត​ឡើង​ក្នុង​ព.ស.៥០០​ កើត​ដោយ​អានុភាព​របស់​ព្រះនាគ​សេនត្ថេរ​ជា​ព្រះ​អរហន្ត ​ដែល​គង់​នៅ​ក្នុង​អសោ​កា​រាម ​នា​ក្រុង​បាត​លីបុត្ត​ ដែន​មគធៈ ​។​ ព្រះ​អរហន្ត​ទាំង​នេះ ​មាន​បំណង​ចង់​ក៏​សាង​ព្រះ​ពុទ្ធ​បដិមា​. បំណង​នោះ​ក៏​ជ្រាប​ដល់​ព្រះ​ឥន្ទ្រ ​ៗ ​ទ្រង់​ជ្រះ​ថ្លា​ក្នុង​ការ​កសាង​នេះ​ដែរ ​ទើប​ត្រាស់​ប្រើវិ​ស្សកម្ម​ទេវបុត្រ​ ឳ្យ​ទៅ​យក​កែវ​មណី​ជោតិ ​នៅ​ភ្នំវេបុល្ល ​ដែល​ពួកកុម្ភណ្ឌ​ថែរក្សា ​។ ​

ពួក​កុម្ភណ្ឌ​ មិន​ហ៊ាន​ថ្វាយ​កែវ​មុណី​ជោតិ​នោះ​ឡើយ​ ដោយ​ខ្លាច​ក្រែង​មាន​ស្តេច​ចក្ក​ពត្រា​ធិរាជ​កើត​ឡើង ​មិន​បាន​យកកែវ​មណី​ជោតិ​ទៅថ្វាយ​នឹង​បែក​ក្បាល​ជា ​៧​ ភាគ ​។ វិស្សកម្ម​ទេវបុត្រ ​ក៏ត្រឡប់​ទៅ​ក្រាប​ទួល​ព្រះឥន្ទ្រវិ​ញ​តាម​ដំណើរ​

ព្រះឥន្ទ្រ កាល​បើមិន​បាន​នូវកែវមណី​ជោតិនោះ​ហើយ ទើប​ស្តេច​យាង​ទៅកាន់​ភ្នំវេបុល្ល​ជា​មួយ​នឹងវិស្ស​កម្ម​ទេវបុត្រ​ ។ ​ពួកកុម្ភណ្ឌ​ទាំង​ឡាយ​ ក៏ក្រាប​ទួល​តាម​ហេតុ​ដែល​ថ្វាយ​មិន​បាន ​។ ​ព្រះឥន្ទ្រ​បាន​សួររ​ក​កែវ​ដ៏ទៃ​ទៀត​ ដែល​ល្អ​បន្ទាប់​ពី​កែវ​មណី​ជោតិ ។​ កុម្ភណ្ឌក្រាប​ទួលថា​ មាន​កែវមក៌ត​មួយដុំ ​ពណ៌​ដូច​ត្រួយ​ចេក​ នៅ​បាទ​ភ្នំ​វេបុល្ល ​ជាកែវ​ឥត​ម្ចាស់​ ។

ព្រះឥន្ទ ក៏​ប្រើពួ​ក​កុម្ភ​ណ្ឌ​ឳ្យ​ទៅ​យក​ កែវ​មក៌ត​នោះ​មក​ថ្វាយ​ លុះ​បាន​ហើយ​ទើប​យក​ទៅ​ប្រគេន​ព្រះនាគ​សេន​ត្ថេរ ៗ ​មិន​អាចរក​ជាង​ឆ្លាក់​បាន​ឡើយ​ ព្រះកែវ​នោះ​រឹ​ង​ពេក ​។ ​  ព្រះឥន្ទ្រ​បាន​ជ្រាបដំណឹងនោះ ​ក៏ប្រើ​វិស្ស​កម្ម​ទេវ​បុត្រ​ឳ្យ​ទៅ​ឆ្លាក់​ប្រគេន​ ដោយ​ហេតុ​ថាវិស្សកម្ម​ទេវ​បុត្រ ​ធ្លាប់​ឃើញ​ព្រះសម្ពុទ្ធ​កាលគង់​ព្រះជន្ម​នៅ​ អាច​ឆ្លាក់​ព្រះពុទ្ធ​រូប​ មាន​លក្ខណៈ​ប្រហែល​នឹងតួអង្គ​ព្រះសម្ពុទ្ធ​ដោយ​ច្រើន ​។

ព្រះពុទ្ធរូប​ព្រះកែវ​មក៌ត​នោះ​មាន​កំពស់មួយ​ហត្ថ ​៧ ​ធ្នាប់ ​ព្រះភ្នែន ​២៣ ​ធ្នាប់​ ។​ ព្រះនាគ​សេន​ត្ថេរ ​បាន​បញ្ចុះ​បរមធាតុ ​៧ ​អង្គ ​ទៅក្នុង​ព្រះកែវមក៌ត​នោះ​គឺ​ បញ្ចុះ​នៅ​ព្រះសិរ ​១ ​អង្គ​ ព្រះនលាដ ​១  ​អង្គ​ ព្រះឧរា ​១ ​អង្គ​ ព្រះអង្សា​ស្មាស្តាំ​ ១ អង្គ​ ឆ្វេង ១ អង្គ​ ព្រះជង្ឃ​ស្មង​ស្តាំ ១ អង្គ ​ឆ្វេង ​១ អង្គ​  លុះ​កសាង​ហើយ​ស្រេច​ ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​មាន​ព្រះនាគ​សេន​ត្ថេរជា​ប្រធាន ​បាន​ចាត់​ធ្វើ​មណ្ឌប​ ប្រតិស្ឋាន​ព្រះកែវ​មក៌ត​នោះ  ​នៅ​ក្រុង​បាត​លីបុត្រ ​ហើយ​មាន​ការ​សម្ពោធ ​អភិសេក​ជា​ឳឡារិក ​។

តមក ក្នុងរជ្ជកាលព្រះបាទសិរិកិត្តិរាជរវាង ព.ស. ១០០០​ប្រទេស​មគធៈ​កើត​ចលា​ចល​បះ​បោរ​ដណ្តើម​រាជសម្បត្តិ​ ឯព្រះ​ពុទ្ធ​សាសនា​ក៏​រៀវ​រោយ​ថយ​ចុះ​ជា​ច្រើន​ ទើប​ពុទ្ធបរិស័ទ​មួយ​ក្រុម ​និមន្ត​ព្រះកែវ​មក៌ត​ចុះ​សំពៅ​បើក​សំដៅ​ទៅ​កោះលង្កា​  ដោយ​មាន​បំណង​យកព្រះ​កែវ​មក៌ត​ទៅទុក​នៅទីនោះ​ ឳ្យផុត​ពី​កណ្តាប់​ដៃពួក​ជន​មច្ឆាទិដ្ឋិ​ ទៅ​ដល់​កោះលង្កា ​ពុទ្ធ​បរិស័ទ ​ទាំងឡាយ​មាន​ព្រះ​មហា​ក្សត្រត្រិយ៍​ និង​ព្រះសង្ឃ​បរិ​នាយក​ជាដើម​ បាន​ទទួល​ព្រះកែវ​មក៌ត​ ហែរ​ទៅ​ប្រតិស្ឋាន​នៅវត្ត​មេឃ​គិរី​មហា​វិហារ ​ដែល​ជា​វត្តសំខាន់​បំផុត​ក្នុងទីក្រុ​ង​ ។

ពេលនោះ​ព្រះពុទ្ធ​សាសនា​នៅកោះ​លង្កា​ រុ​ងរឿង​ជាង​នានា​ប្រទេស​ មាន​គម្ពីរ​ព្រះ​ត្រៃបិដក​គ្រប់​គ្រាន់​ប​រិបូណ៌​ទាំង​បែប​ភាសា​បាលី​ទាំង​ បែប​ភាសា​លង្កា ​។​ ត​មក​ក្នុង ព.ស. ​១៥៦០​ ប្រទេស​ភូមា​មាន​ព្រះមហាក្សត្រិយ៍​មួយអង្គ​នាមអនុរុទ្ធ​ ជា​អគ្គ​ពុទ្ធសាសនូ​បត្ថម្ភ ​ក៏ទ្រង់​បានជ្រាប​ថា ​នៅ​កោះលង្កា​ មាន​ព្រះត្រៃ​បិដក​ចប់​បរិបូរណ៌ ​ ទើប​ទ្រង់​ឳ្យ​តាក់តែង​សំពៅ​ពីរ ​ហើយ​ស្តេចយាង​ចុះ​សំពៅ​ទៅលង្កា​ទ្វីប​ ជាមួយ​នឹង​អ្នក​ប្រាជ្ញ​ច្រើន​រូប​មាន​ទាំងបព្វជិត​ទាំង​គ្រហស្ថ​ ដើម្បីច​ម្លង​ព្រះ​ត្រៃ​បិដក​ លុះ​ទៅ​ដល់កោះលង្កាហើយ​ ស្តេច​យាងចូល​ទៅគាល់​ព្រះចៅ​កោះ​លង្កា​ ព្រះ​នាម​លង្កិស្សរ​រាជ ។ ​

ព្រះចៅ​កោះ​លង្កា​ ទ្រង់​ធ្វើបដិសណ្ឋារៈ​កិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ លុះ​ទទួល​បដិ​សណ្ឋារៈ​កិច្ច​រួច​ហើយ ​ស្តេច​យាង​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ​បរិនាយក​ នោវត្ត​មេឃ​គិរី​មហា​វិហារ​ សុំ​ចម្លង​ព្រះត្រៃបិដក​ ជា​ភាសា​បាលី​មួយ​ចប់​ ភាសា​លង្កា​មួយ​ចប់​ចម្លង​ស្រេច​​ហើយ​ព្រះបាទ​អនុរុទ្ធ​ ទ្រង់​សុំព្រះ​កែវ​មក៌ត​យក​ទៅ​ប្រតិស្ឋាន​ទុក​នៅ​ប្រទេស​ភូមិមា​ជាទីរលឹក ។​

ព្រះបាទ​លង្កិស្សររាជ ​បាន​ថ្វាយ​ព្រះកែវ​ម​ក៌ត​ដល់​ព្រះបាទ​អនុរុទ្ធតាម​សេចក្តី​សុំ​ ទើប​ព្រះ​អនុរុទ្ធ​ត្រាស់​បង្គាប់​ឳ្យជញ្ជូន​ព្រះ​ត្រៃបិដក​ភាសា​បាលី​ដាក់​ សំពៅមួយ​ព្រះ​ត្រៃបិដក​ជាភាសា​លង្កា​និង​ព្រះ​កែវមក៌ត​ដាក់​សំពៅមួយ​ចំណែក​ ព្រះអង្គ​គង់​សំពៅ​ដែល​ដាក់​ព្រះត្រៃបិដក​ភាសា​បាលី ។​ សំពៅ​ទាំងពី​បាន​បើក​ចេញ​ពីកោះ​លង្កា​ សំដៅ​ទៅ​ប្រទេស​ភូមា​ ដល់​ពាក់​កណ្តាលម​ហា​សាគរ​ សំពៅ​ដែល​ដំកល់​ព្រះត្រៃ​បិដក​ភាសា​លង្កា​និង​ព្រះ​កែវ​មក៌ត​ ត្រូវខ្យល់​ព្យុះ​បោក​បក់រសាត់​មក​ជាប់​នៅ​ត្រើយ​សមុទ្រ​ត្រង់​ជាយ​ខែត្រ​ បន្ទាយ​មាស ​នៃ​ប្រទេស​កម្ពុជា​ភាគខាង​ត្បូង​ រាជការ​ខែត្រ​បន្ទាយ​មាស​ ចាប់​សំពៅ​នោះ​បាន ​ទើប​នាំ​យក​គម្ពីរ​ព្រះ​ត្រៃបិដក​ និង​ព្រះកែវ​មក៌ត​ទៅ​ថ្វាយ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី១ ​នៅ​ក្រុង​ស្រី​សោធបុរៈ.​ ទ្រង់​ស្តេច​ទត​ឃើញ​ព្រះកែវ​មក៌ត​នោះ ​ទ្រង់​សោមនស្ស​ណាស់​ បា​ន​ឳ្យ​សាង​វិហារ​មួយ​ដំកល់​ទុក ​ខាង​ក្នុង​ព្រះ​បរមរាជ​វាំង ​។ ​

ថ្ងៃក្រោយ​ព្រះបាទ​អនុរុទ្ធបាន​ជ្រាប​ដំណឹង​ ទើប​ប្រើ​រាជ​បំរើ​ឳ្យ​នាំ​សារ​មក​សុំ​យ​ក​រ​បស់ទាំង​នោះ​ទៅវិញ​ ។ ​ព្រះបាទ​សូរ្យវរ្ម័ន​ទី១​ បាន​ប្រគល់​តែ​ព្រះ​ត្រៃបិដក​ឳ្យវិញ ​ទ្រង់ទុក​ព្រះកែវ​មក៌ត​ ពុំបាន​ថ្វាយដ​ល់​ព្រះ​អនុរុទ្ធ​ព្រះចៅ​ភូមា​ឡើយ ​ព្រោះទ្រង់​សព្វព្រះរាជ​ហឫទ័យ​មនស្ស​ជ្រះថ្លា​ ចំពោះ​ព្រះកែវ​មក៌ត​​នោះ ​ក្រៃ​ពេក ​។ ​

ព្រះកែវ​មក៌ត​ ក៏​បាន​មក​ជា​មត៌ក​ប្រទេស​កម្ពុជា​ក្នុង​វេលា​នោះ​ដោយ​សេរី​ ឥត​បាន​ដឹង​បាន​ប្រាថ្នា ​ឬ​សូម​អំពី​សណាក់​បុគ្គលណា​ឡើយ ។

វាយអត្ថបទ​ដោយ ខ្ញុំព្រះ​ករុណា ​ខ្ញុំបាទ ​យ៉ែម ភិរុណ​ ដកស្រង់​ចេញប្រជុំ​និទាន​ជាតកភាគ​១ របស់​ព្រះបាឡាត់​ឧត្តមលិខិត ​សុង​ ស៊ីវ សិទ្ធត្ថោ​ គ្រូបង្រៀន​បាលីនៅវត្ត​លង្កា រាជធានីភ្នំ​ពេញ ។ អរព្រះ​គុណ​ព្រះភិក្ខុ​ សិរីបញ្ញោ ​ហ៊ុល សុខារ៉ា​ ព្រះគ្រូចៅ​អធិការ​ វត្ត​កល្យាណ​មិត្តខ្សាច់​ពោយនិង​លោកអាចារ្យ ​ចយ ធិន ដែលបានផ្តល់​សៀវភៅប្រជុំនិទាន​ជាតកនេះ។
 
ប្រភពពីៈ ៥០០០ឆ្នាំ

រឿងប្រេតប្តីប្រពន្ធ

រឿងប្រេតប្តីប្រពន្ធ
( ចាក បេ. ខុ. )
( ទោសនៃសេចក្តីកំណាញ់ មិនមានសទ្ធា )


ក្នុងសម័យបុព្វកាល មានត្រកូលព្រាហ្មណ៏​មួយ ក្នុង​ក្រុង​ពារាណសី ។ ត្រកូល​នោះមាន​កូន ៣​នាក់ ប្រុស ២នាក់ ស្រី ១នាក់​ពៅគេ​បង្អស់ ​។ កូនទាំង​បីនេះ ជា​ពួក​ម៉ាក​មិត្ត​ភ័ក្ត​រាប់​អានគ្នា​ជាមួយ​ឧបាសក ឧ​បា​សិកា ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ទាន ក្នុង​ព្រះពុទ្ធ​សាស​នា ។ ចំណែក​ខាងព្រាហ្មណ៏ ដែល​ជា ​មាតា បិតា កូន​ទាំង​បី នោះជា​បុគ្គល​កំណាញ់ គ្មាន​សទ្ធា​មិច្ឆា​ទិដ្និ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ។

ព្រាហ្មណ៏​នេះ មានក្មួយ​ប្រុស​ម្នាក់ ទៅ​បួស​ជាសាម​ណេរ ក្នុងសំ​ណាក់​សង្កិច​ភិក្ខុ​នោះ ជាអ្នក​ឃើញ​ទោសរបស់​កាម តាំងពីបាន​បួស​ហើយ ចេះតែ​ចូលទៅ​សុំឧប​សម្ប​ទាជា​ ភិក្ខុ​ក្នុង​សំណាក់​ឧបជ្ឈាយ៏ សង្កិប​ភិក្ខុ ជាឧបជ្ឈាយ៏ចេះតែ ឃាត់​ឪ្យបង្អង់​ចាំ ១​ ខែ​ទៀត ​ៗ ជាច្រើន​ដង ព្រោះលោក​ជ្រាប​ថា មានឧប​និស្ស័យ​ជាព្រះ​អរហន្ត ប៉ុន្តែមិន​ទាន់​ដល់កំណត់​កាល​ ឯ​អាយុក៏​មិន​ទាន់​គ្រប់​ ២០ ​ឆ្នាំ​ផង​

ថ្ងៃមួយ​មានខ្យល់​ព្យុះធំ​ បក់បោក​រលំ​ផ្ទះ​ព្រាហ្មណ៏ ស្លាប់​អស់​មនុស្ស​ក្នុង​ផ្ទះ គឺ​ព្រាហ្មណ៏​ប្តី​ប្រពន្ធ ស្លាប់​ទៅកើត​ជា​ប្រេត ទាំង​ពីរ​នាក់​ ឯ​កូន​ប្រុស​ ពីរ​នាក់ ស្លាប់​ទៅកើត​ជាភូមិ​ទេវតា​ កូន​ស្រី​កើត​ជាភូមិ​ទេវ​ធីតា​ បរិបូរណ៏​ដោយទ្រព្យ​សម្បត្តិ នៅ​អាស្រ័យ​ក្នុង​ព្រៃ​ធំ ​ក្បែរ​ក្រុង​រាជ​គ្រឹះ។

ប្រេត​ប្តីប្រពន្ធ​ មាន​រូបកាយ​អាក្រក់​គួរខ្លាច​ កំពស់ប៉ុន​ត្នោត​លៃ ខ្លួន​ប្រលាក់​សុទ្ធ​តែ​ឈាម​ និង​ខ្ទុះ​ ដៃកាន់​ដំបង​ដែក​ប៉ុន​ដើម​ត្នោត សំពង​ក្បាល​គ្នា​ទៅវិញ​ ទៅមក​ បែក​ជាំ​ដំពេញ​ខ្លួន ហើយ​ខាំហែក​សាច់គ្នា​ស៊ីរាល់​ពេល​វេលា​ ព្រោះ​ស្រេក​ឃ្លាន​ខ្លាំង​ណាស់​ ។

ប្រេត​ទាំងពីរ​នេះចេះ​តែដើរ​តាមភូ​មិទេវតា​ ជា​កូន​ទាំង​បី ប៉ុន្តែ​មិន​អាច​ទទួល​យក​អំណោយ​ពីកូន​បាន​ឡើយ​ ព្រោះ​កាល​ជាតិ​មុន កូន​បបួល​ដឹកនាំ ឪ្យ​ធ្វើទាន​សីល​មិន​ព្រម​ស្តាប់​តាម​សោះ ​។

ចំណែក​ខាង​សាម​ណេរ​ បាន​ដឹងថា​ព្រាហ្មណ៏​ជាឪពុក​ម្តាយ​មីង ព្រម​ទាំង​បង​ប្អូន​បីនាក់​ រលំ​ផ្ទះស្លាប់​​អស់ ហើយ​ក៏ចូល​ទៅសុំ​លា​ឧបជ្ឈាយ៏​សឹក​ទៅ​ផ្ទះ​វិញ​ ។ ​ឧបជ្ឈាណ៏​ឃាត់​ឪ្យ​បង្អង់​សិន​ ទើប​លោក​នៃ​សាម​ណេរ​នោះ​ទៅ​គង់​ក្នុង​ព្រៃធំ​ ស្រាប់​តែ​សាមណេរ​នោះបាន​ឃើញ​ទេវតា​បីរូប​ ហោះ​ចុះ​ឡើង​សប្បាយ​រីក​រាយ​ក្នុង​ព្រៃ ​ក៏សួរ​ឧបជ្ឈាយ៏ ៗ ក៏​ឪ្យ​សួរ​ចំពោះ​ទេវតា​ផ្ទាល់​ខ្លួន​ឯង សាម​ណេរ​ក៏សួរ​ទៅទេវតា​ ហោះមុន​គេថា អ្នក​ជាអ្វី បាន​ធ្វើ​កម្ម​អ្វីខ្លះ​ពី​ជាតិ​មុន ​?​ សួរ​ដូច្នេះ​គ្រប់​ទេវតា​ទាំង​បី ទេវតា​ទាំង​នោះ​មិន​ប្រាប់​ដោយ​ខ្លួន​ឯង​ទេ គ្រាន់​​តែ​​ប្រាប់​ថា​​ចាំ​​សួរ​​ប្រេត​​ទាំង​ពីរ​នៅខាង​ក្រោយ ។​ មួយ​ស្របក់​ប្រេត​ទាំងពីរ​​ក៏មក​ដល់ សាម​ណេរឃើញ នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពន់​ពេក​ ទើប​សួរ​ទៅកាន់​ប្រេត​នោះថា​ អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច​ខ្លះ​ កាល​ពីជាតិ​មុន ​?​ អ្នក​ស្គាល់​ទេវតា​ដែល​ហោះមុន​អ្នក​ឬទេ​ ?​ កាល​ពី​ដើម​ទេវតា​នោះ​ធ្វើ​អ្វី​ខ្លះ ?​ អាត្មា​ចង់​ដឹង​ណាស់​ ព្រោះ​មិន​ដែល​ឃើញ ។​

ប្រេត​និយាយ​ប្រាប់​សាមណេរ​នោះថា​ ខ្ញុំ​ព្រះ​ករុណា​កាល​ពី​ជាតិ​មុន​ នៅ​ក្រុង​ពារាណ​សី ជា​មនុស្ស​កំណាញ់ គ្មាន​សទ្ធា​ជឿ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ឯ​ទេវតា​ បីរូប​នោះជា​កូន​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា​ កាល​ពី​ជាតិ​មុន បាន​ធ្វើ​បុណ្យ​ទាន​ក្នុង​សំ​ណាក់​ព្រះ​សង្កិច​ភិក្ខុ​ ដល់​ពេល​មាន​ខ្យល់​ព្យុះ​ធំ រលំ​ផ្ទះ​ស្លាប់​ បាន​មក​កើតជា​ទេវតា​នេះឯង​ ឯ​ខ្ញុំ​ព្រះករុណា​ ជា​មាតា​ បិតា​ស្លាប់​ក្នុង​ពេល​រលំ​ផ្ទះ​នោះ​ដែរ​ បាន​មក​កើត​ជាប្រេត​នេះ ។

ចំណែក​លោក​ម្ចាស់​ ក៏​មិន​មែន​អ្នក​ដ៏ទៃ គឺជា​កូន​ក្មួយ​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា ​។ 
គ្រាន់ ​តែ​ដូច្នេះ​ហើយ​ ប្រេត​និង​ទេវតា​ ក៏​បាត់​រូប​លែង​ឃើញ​តាំង​ពី​ពេល​នោះ​មក​ ។ សង្ខេប​តែ​ប៉ុណ្ណេះ ឯសាម​ណេរ ក៏​និមន្ត​ទៅវត្ត​ជា​មួយ​ឧបជ្ឈាយ៏​ នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្ភុទ្ធ​ ដំណាល​ទូល​តាម​ដំណើរ​រឿង ព្រះសម្ភុទ្ធ​ទ្រង់​ ប្រារព្ធ​យក​រឿង​ប្រេត​នោះ​មក​ជា​ហេតុ ហើយ​ទ្រង់​សម្តែង​ធម្ម​ទេស​នា​ប្រកាស​អរឹយ​សច្ច​ ៤​ ប្រការ មហា​ជន​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ ៗ​ ខ្លួន​ ឯសាមណេរ​ដែល​ទើប​តែបាន​ឧបសម្បទា​ថ្មី​នោះ ខំ​ចំរើន​សម​ណធម៏ មិន​យូរ​ប៉ុន្មាន​ ក៏​បាន​សម្រេច​មគ្គ​ផល​ជា​ព្រះអហរន្ត​ ១ ​អង្គ​ក្នុង​លោក​ ៕

ដក​ស្រង់​ចេញ​ពីសៀវ​ភៅ ប្រជុំ​រឿង​និទាន​ជាតក​


ប្រភពពីៈ ៥០០០ឆ្នាំ

ការបន្ថែមម្សៅទឹកដោះគោពីលើការបំបៅដោះ​​ជួយឱ្យទារកធំធាត់ឆាប់រហ័ស

អ្នកស្រាវជ្រាវ បានតាមដានទារក ១៧១នាក់ ដែលមានទម្ងន់ប្រមាណ០,៩គ.ក្រ ដែលកើតក្នុងអំឡុង សប្តាហ៍ទី២៧ នៃការមានផ្ទៃពោះ គឺកើតមុនកំណត់មុន ១០សប្តាហ៍ ដោយឱ្យទារកប្រមាណពាក់កណ្តាល បៅទឹកដោះម្តាយ ខណៈដែលពាក់កណ្តាលទៀត ត្រូវបំបៅ ដោយទឹកដោះម្តាយតិចតួច និងបន្ថែមដោយម្សៅទឹកដោះគោ។
លទ្ធផលរកឃើញថា ក្មេងដែលរបបអាហារ ៧៥ភាគរយ ជាទឹកដោះម្តាយ ធំធាត់យឺតជាងក្មេងមួយក្រុមទៀត ហើយឥទ្ធិពលនេះ កាន់តែខ្ពស់ សម្រាប់ក្មេងដែលត្រូវបំបៅទឹកដោះ ម្តាយ ដែលបានមកពីការបរិច្ចាគរបស់ស្ត្រី ដែលមិនមែនជាម្តាយរបស់ខ្លួន។ ការបន្ថែមម្សៅទឹកដោះគោ ដល់ទារកទម្ងន់តិច នៅពេលកើត អាចជួយធ្វើឱ្យអត្រាលូតលាស់របស់ពួកគេ មានភាពល្អប្រសើរ។
ទោះជាយ៉ាងណា អ្នកជំនាញ នៅតែណែនាំឱ្យបំបៅកូន ដោយទឹកដោះម្តាយ ព្រោះវាមានប្រយោជន៍ការពារទារក ប្រឆាំងការឆ្លងមេរោគ ហើយទារកដែលបៅទឹកដោះម្តាយ មានទំនោររាករូស ឬក្អួតតិច និងមានការឆ្លងមេរោគនៅដើមទ្រូង និងត្រចៀកតិច ធៀបនឹងទារកដែលបៅទឹកដោះគោ៕


ប្រភពពី Cambodia Health


នាំគ្នាផ្អើលទូទាំងប្រទេស មើលព្រះចន្ទ ថាឃើញព្រះភក្រ្ត័ សម្តេចតា

Sunday, 21 October 2012 20:45
ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋ ជាច្រើននាក់ ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ មិនថា តែនៅរាជធានីភ្នំពេញ ឫតាមបណ្តា ខេត្តនោះឡើយ បាននាំគ្នា ចោមរោមមើល ព្រះចន្ទ នៅលើមេឃ ដែលពួកគេ អះអាងថា មានលេច ព្រះភក្ត្រ័ របស់ ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងព្រះចន្ទ។
ប្រជាពលរដ្ឋ ដែលនាំគ្នាផ្អើល មើលព្រះចន្ទ ហើយថា ឃើញព្រះភក្រ្ត័ សម្តេចតា បានកើតឡើង និងទូរស័ព្ទ ប្រាប់តៗគ្នា នៅតាម ខេត្តដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ជាដើម ដែលភាគច្រើន បានអះអាងថា ពិតជាឃើញ រូបព្រះភក្រ្ត័ សម្តេចតា រាងអោនបន្តិច។
កញ្ញា អ៊ុង រចនា អាយុ១៦ ឆ្នាំ រស់នៅក្នុង ភូមិកូលាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បាននិយាយថា រូបនាងពិតជា បានឃើញ រូបសម្តេចតា នៅក្នុងព្រះចន្ទ ពិតមែន ខណៈរូបនាង បាន និងកំពុង ឈរមើល ព្រះចន្ទ ជាមួយក្រុមគ្រួសារ និងអ្នកជិតខាង របស់នាង។
កញ្ញា រចនា បានបន្តថា នៅពេលក្រឡេក មើលឲ្យយូរនោះ ច្បាស់ជាឃើញ រូបព្រះភក្រ្ត័ របស់សម្តេចតា យ៉ាងពិតប្រាកដ។ បើយោងតាម អ្នកចោមរោមមើល ព្រះចន្ទ បាននិយាយថា នេះជាអព្ភូតហេតុ ដ៏អស្ចារ្យ ដែលព្រះភក្រ្ត័ របស់ព្រះអង្គ បានលេច នៅក្នុងព្រះចន្ទ ពីព្រោះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ ជាថ្ងៃគម្រប់ ខួប៧ថ្ងៃហើយ ដែលព្រះអង្គ សោយទីវង្គតនោះ។
យ៉ាងណាក៏ដោយ មិនទាន់អាចមានបញ្ជាក់ ពីអ្នកជំនាញ ខាងអបិយ៍ជំនឿ នោះឡើយ ខណៈប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាអះអាងថា ពិតជាមាន ព្រះភក្រ្ត័របស់ ព្រះអង្គនៅក្នុងព្រះចន្ទមែន៕



ប្រភពពី Lookingtoday