តើរួមភេទក្នុងទឹក អាចមានផ្ទៃពោះ ដែរឬទេ?

គ្រប់ពេលទាំងអស់ ដែលអ្នករួមភេទដោយ មិនបានការពារ វាសុទ្ធតែប្រឈមនឹងការ មានផ្ទៃពោះហើយ មិនថានៅលើគ្រែ ក្នុងទឹក ឬកន្លែងណាក៏ដោយ។ ប្រសិនបើអ្នក ពិតជារួមភេទនៅក្នុងទឹកមែន យកល្អគួរតែប្រើស្រោមអនាម័យ ដើម្បីការពារកុំឲ្យមានផ្ទៃពោះ ដោយចៃដន្យ ព្រមទាំងអាចបង្ការជំងឺ កាមរោគបានទៀតផង។ ទោះបីជាគ្មានការស្រាវជ្រាវ ជាច្រើនទាក់ទងនឹង រឿងនេះក៏ដោយ ក៏វាអាចកើតមានដែរ។
លើសពីនេះទៅទៀត ការប្រើស្រោមអនាម័យក្នុងទឹក អាចកាត់បន្ថយប្រសិទ្ធភាពរបស់វាបាន។ ទឹកអាចលាងជម្រះភាពរំអិល របស់ស្រោមអនាម័យ ប្រហែលជាងាយឲ្យវារហែកទៀតផង។ ទឹកប្រហែលជាអាចឲ្យ ស្រោមអនាម័យរបូតចេញបានងាយ ព្រមទាំងជួយលាង សម្អាតមេជីវិតឈ្មោល របស់អ្នកចេញអស់ដែរ ដែលអាចជាការបន្ថែមនូវ ការការពារមួយកម្រិតទៀត។ ជាមួយគ្នានេះដែរ ទឹកសាប៊ូ ទឹកប្រេង ឬសារធាតុគីមីផ្សេងៗទៀត ដែលមានក្នុងទឹក អាចធ្វើឲ្យស្រោមអនាម័យខូច គុណភាព និងរហែកបាន៕