នារីមុររបរកែសម្ភស្សបាននិយាយអះអាងថា រូបនាងធ្លាប់បានឡើងលើគ្រែជាមួយមនុស្សប្រុសជាង ៥ ពាន់នាក់ក្នុងអំឡុងពេលត្រឹមតែ ៩ ឆ្នាំ ឬ ៣២៨៥ ថ្ងៃប៉ុណ្ណោះ។
នាង នីកគី លី (Nikkie Lee) បានអួតថា នាងមាន “លក្ខណៈពិសេសផ្ទាល់ខ្លួនដ៏អស្ចារ្យ” ដែល អាច គេង ជាមួយនឹងមនុស្សប្រុស ៤ នាក់ក្នុងមួយយប់ ហើយនាងបានធានាទៀតថា នាងមិនដែលនៅជាមួយ មនុស្ស ប្រុសដដែលៗនោះទេ។
បន្ថែមពីលើនេះ រឿងដែលធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនោះគឺ នារីពូកែរឿងសិចដែលមាន សក់ពណ៌ទង់ដែងម្នាក់នេះបានប្រាប់អំពីទីកន្លែងដែលនាងធ្វើការរួម ភេទ ដូចជានៅក្នុងក្លឹបកំសាន្ត ច្រកផ្លូវតូចៗតាមជញ្ជាំងផ្ទះ សួនច្បារ រោងកុន និងក្លឹបឌីសស្កូក្មេងៗ។ នីកគី បាត់បង់ព្រហ្មចារីយ តាំងពី នាងអាយុ ១៦ ឆ្នាំមកម្លេះ ។ នីកគី ដែលជានារីបង្ហាញម៉ូតផងដែរនោះ បានសារភាពថា នាងចង់ឡើងលើ គ្រែជាមួយមនុស្សប្រុសជាប្រចាំរៀងរាល់ថ្ងៃសំរាក (ទីកន្លែងដែលនាង រួមភេទជាមួយនឹងដៃគូរបស់ នាងនៅ តាមក្លឹប ឆ្នេរខ្សាច់ និងរានហាលមុខផ្ទះ)។
ជាមធ្យម នាងបានរួមភេទជាមួយមនុស្សប្រុស ២ នាក់រៀងរាល់ថ្ងៃ ហើយនាងបានរក្សាទុក ព័ត៌មាន លំអិត របស់ពួកគេនៅក្នុងសៀវភៅកំណត់ត្រាពណ៌ក្រហមតូចមួយ ជាមួយនឹងពិន្ទុរបស់ប្រុសៗទាំងនោះ។ នៅពេល នាងមានអាយុ ២១ ឆ្នាំ នីកគី បានបង្ហើបអោយដឹងថា នាងមានមនុស្សប្រុសរួមរស់នឹងគ្នាចំនួន ២២៨៩ នាក់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងទំនាក់ទំនង បាននិយាយថា “វាគឺជារឿងគ្រោះ ថ្នាក់មួយ”។
នាង នីកគី បានអួតថា នាងមានមោទនភាពជាមួយនឹងលក្ខណៈពិសេសដែល ធ្វើអោយគេភ្ញាក់ផ្អើលនេះ ខ្លាំងណាស់ ហើយនាងបានបន្ថែមទៀតថា នាងតែងតែគិតមមៃស្រមៃដល់ការចង់តែរួមភេទជានិច្ច ហើយ នោះគឺជាថ្នាំរបស់នាង។
នាង នីកគី បាននិយាយថា ៖ “ខ្ញុំមានក្បួនច្បាប់ពីរ : ទី ១ គឺ ហាមដាច់ខាតមនុស្សប្រុសដែលជារបស់អ្នកដ៏ទៃ ហើយទី ២ គឺ ការរួមភេទប្រកបដោយសុវត្ថិភាព។ ក្រៅពីនេះ អ្វីក៏ល្អដែរ។ ឥឡូវនេះ ខ្ញុំរួមរស់ជាមួយនឹង មនុស្សប្រុសមិនតិចជាង ៥០០០ នាក់នោះទេ។ មិត្តភក្តិរបស់ខ្ញុំគិតថា ខ្ញុំគួរតែទៅរកគ្រូពេទ្យហើយ។ តើខ្ញុំជាមនុស្សឆ្កួតនឹងសិចឬ? ប្រសិនបើខ្ញុំជាមនុស្សងប់នឹងសិច ខ្ញុំរីករាយនឹងវា ហើយខ្ញុំមិនត្រូវការការព្យាបាលទេ។”
និយាយពីរឿងការបាត់ ព្រហ្មចារីយនៅអាយុ ១៦ ឆ្នាំវិញ នាង នីកគី បាននិយាយទៀតថា “ខ្ញុំអាចរកឃើញថាតើខ្ញុំពូកែរឿងអ្វីខ្លះ។ ខ្ញុំចាប់ផ្តើមកត់ត្រាអ្វីគ្រប់យ៉ាងនៅក្នុងសៀវភៅរបស់ខ្ញុំជា រៀងរាល់អាទិត្យ។ ខ្ញុំមានមោទនភាពជាមួយនឹងមនុស្សប្រុសដ៏ច្រើនដែលខ្ញុំអាចគេងជាមួយ គេបាន ហើយអ្វីដែលខ្ញុំខ្លាចនោះគឺ ខ្ញុំខ្លាចបាត់បង់លក្ខណៈពិសេសនេះខ្លាំងណាស់”៕
ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh