បង្កើតម៉ាសធម្មជាតិ សម្រាប់បិតមុខ បន្ទាប់ពីក្រោកពីដំណេក៖ ធ្វើម៉ាសស្អិតបិតមុខ ដោយលាយទឹកឃ្មុំ និង ខ្ញី រួចលាបវាពីលើមុខរបស់អ្នក ជារៀងរាល់ព្រឹក មុនពេលអ្នកដុសធ្មេញ។ វិធីនេះ អាចជួយការពារស្បែកអ្នក ពីភាពជ្រីវជ្រួញ និង ធ្វើឲ្យវាតឹងណែន។
ប្រេងអូលីវ៖ ការម៉ាស្សាស្បែកមុខ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ តាមដែលវាអាចជួយសម្រួល ដល់ដំណើរឈាមរត់ និង ធ្វើឲ្យស្បែកមានភាពតឹងណែនល្អ។ ប្រើប្រេងអូលីវ ម៉ាស្សាស្បែកមុខរបស់អ្នក ឲ្យបានជារៀងរាល់ ថ្ងៃ។ ចូរចងចាំថា អ្នកត្រូវម៉ាស្សាវា ឲ្យផ្ទុយពីទ្រនិចនាឡិកាវិល។
ផ្លែប៉ម៖ ចិតផ្លែប៉មជាចំណិតស្តើងៗ និង ជូតវានៅលើតំបន់ដែលមានផលរំខាន រួចលាងវាជាមួយនឹង ទឹកក្តៅឧណ្ឌៗ បន្ទាប់ពីបានទុកវាក្នុងរយៈពេល ១០នាទី។ វាជួយទប់ស្កាត់ ការមើលទៅឃើញមានខ្លាញ់នៅលើ ផ្ទៃមុខ។
រមៀត៖ ធ្វើម៉ាសស្អិត ដោយប្រើរមៀត ជាមួយនឹងទឹកដោះគោឆៅ និង ទឹកក្រូចឆ្មារ។ រួចលាបវាពីលើស្បែករបស់អ្នក វានឹងជួយបំបាត់ស្នាមជាំខ្មៅ ។
ទឹកឃ្មុំ៖ លាយទឹកឃ្មុំ,ទឹកក្រូចឆ្មារ និង ប្រេងនៃបន្លែឲ្យសព្វចូលគ្នា។ ហើយលាបវា នៅលើស្បែកស្ងួត និង ធ្វើការ លាងវាចេញ ឲ្យបានស្អាត បន្ទាប់ពីទុកវាបានពី ១០ ទៅ ១៥នាទី។ ល្បាយនេះ គឺជាគ្រឿងផ្តល់សំណើមដ៏ល្អ សម្រាប់ស្បែកស្ងួត។
ទទួលទានផ្លែឈើ៖ ចូលធ្វើវាឲ្យទៅជាទំលាប់ ក្នុងការបន្ថែមផ្លែឈើទៅក្នុងចំណែកមួយ របស់អាហារអ្នក។ ធ្វើការទទួលទាន ពួកវាដោយមិនត្រូវ បន្ថែមនូវជាតិអំបិល ឬ ស្ករនោះទេ។ គួរញុំាបន្លែ និង ផ្លែឈើឲ្យបានច្រើនប្រភេទផ្សេងៗគ្នា ដូចជា បន្លែដែលមានស្លឹកពណ៌បៃតងចាស់ នោះអ្នក នឹងមានអារម្មណ៍ដឹងពីភាពខុសប្លែក ដែលកើតមាន ចំពោះស្បែក របស់អ្នក។
ផឹកទឹកឲ្យបានច្រើន៖ បង្កើតទំលាប់ជាមួយ នឹងការផឹកទឹកឲ្យបានពីរកែវ បន្ទាប់ពីក្រោកពីដំណេក។ ការផឹកទឹកឲ្យបានឆាប់ នៅក្នុងពេលព្រឹក នឹងធ្វើឲ្យស្បែកអ្នក មានមានភាពភ្លឺថ្លា និង មានសុខភាពល្អ ។
ប្រើបឺរ៖ បឺរ ឬ ខ្លាញ់ទឹកដោះគោ គឺជាគ្រឿងផ្សំមួយផ្សេងទៀត សម្រាប់បំបាត់ស្នាមខ្មៅ ដោយសារពន្លឺព្រះអាទិត្យ។ លាងសំអាតមុខរបស់អ្នក ជាមួយនឹងបឺរជាតិទឹកដោះគោ ឲ្យបានទៀងទាត់ ក្នុងរយៈពេលពីរបីថ្ងៃ ហើយអ្នកនឹងសំគាល់ឃើញ ភាពខុសប្លែកដែលនឹងកើតមាន។ វិធីទប់ស្កាត់បែបធម្មជាតិទាំងនេះ នឹងជួយរក្សាសម្រស់ស្បែកអ្នក ហើយវាពិតជាល្អសម្រាប់ស្បែកដែលមានជាតិខ្លាញ់ និង ស្បែកធម្មតា។
បន្ថែមថាមពលនៅក្នុង អាហារពេលព្រឹករបស់អ្នក៖ ព្យាយាមទទួលទានអាហារ ដែលមានផ្ទុកជាតិកាឡូរីច្រើន នៅក្នុងពេលព្រឹក និង ពេលថ្ងៃត្រង់។ វិធីនេះអាច ជួយឲ្យអ្នកទទួលទានបានតិច នៅក្នុងពេលល្ងាច។ វានឹងផ្តល់ពេលវេលា និង ឱកាសជាច្រើនដល់អ្នក ក្នុងការដុតបំផ្លាញកាឡូរី ក្នុងអំឡុងពេលថ្ងៃ និង ពេលរសៀល។
ធ្វើឲ្យស្បែកមានសំណើម៖ ការលាបក្រែមផ្តល់សំណើម បន្ទាប់ពីការលាងមុខ ឬការងូតទឹកផ្កាឈូកក្តៅឧណ្ណៗ គឺជាវិធីព្យាបាលស្បែក ដ៏ល្អបំផុត។ វិធីផ្តល់សំណើមដល់ស្បែកនេះ គឺអាចធ្វើឲ្យជាតិប្រេង ដែលមាននៅលើស្បែកមានឡើងវិញ និង ជួយរក្សា វាឲ្យ មានសំណើម។
ផ្លែទំពាំងបាយជូរ៖ ធ្វើការលាយស្រូវសាឡី ៣ ទៅ ៤ ស្លាបព្រា ទៅក្នុង ទឹកទំពាំងបាយជូរ។ លាយវាឲ្យឡើងខាប់ៗ។ លាបវា ពេញពីលើផ្ទៃមុខ រួចទុកចោលរយៈពេល ១៥នាទី ។ លាងសំអាតវា ឲ្យបានស្អាតល្អជាមួយ នឹងទឹកក្តៅឧណ្ឌៗ ។ នោះអ្នក នឹងបានទទួលនូវស្បែកដែលមាន សុខភាពល្អ និង ទន់រលោងក្នុងពេលឆាប់ៗនោះ ៕