" ទោះមានទ្រព្យប៉ុណ្ណា បើក្នុងចិត្តមិនចេះគ្រប់គ្រាន់ទេ ឈ្មោះថា នៅក្ររហាមជានិច្ច "។
សេច ក្តីសុខរបស់យើងអ្នកគ្រប់គ្រងផ្ទះមាន ៤ ប្រការដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ហើយយើងត្រូវតែធ្វើឲ្យបានគឺ៖
១. អត្ថិសុខ សុខកើតអំពីការមានទ្រព្យ
១. អត្ថិសុខ សុខកើតអំពីការមានទ្រព្យ
២. ភោគសុខ សុខចេះប្រើប្រាស់ចាយវាយទ្រព្យ
៣. អនណសុខ សុខមិនជំពាក់បំណុលគេ
៤. អនវជ្ជសុខ សុខការងារប្រាសចាកទោស។
នេះជាសេចក្តីសុខ ៤ប្រការ សម្រាប់យើងជាគ្រហស្ថដែលព្រះសម្ពុទ្ធទ្រង់ជាសព្វញ្ញូ ទ្រង់ជា្របច្បាស់នូវសច្ចធម៌ ប្រកាសសម្តែងជាប្រយោជន៍ដល់យើង មានអធិប្បាយថា៖
អតិ្ថសុខ បានសេចក្តី ថា យើងជាអ្នកនៅគ្រប់គ្រងផ្ទះ ការមានទ្រព្យចាត់ជាសេចក្តីសុខមួយយ៉ាងសំខាន់ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន គ្រប់ពេលវេលា បើមិនមានទ្រព្យហើយ សេចក្តីសុខក៏គ្មានដែរ តែក៏គប្បីយល់ដែរថា ការបានទ្រព្យនោះមិនមែនបានមកដោយងាយៗឬ ដោយលួច ប្លន់ ឆក់ដណ្តើម កេងប្រវ័ញ្ចនោះទេ ត្រូវតែព្យាយាមពោលគឺសេចក្តីខ្នះខ្នែងដោយកម្លាំងដៃ មានញើសហូរចេញមានជំនាញក្នុងការងាររកស៊ីគ្រប់មុខ ឬមានរបរណាមួយដែលសមត្ថភាពយើងអាចធ្វើបាន ហើយទ្រព្យនោះឯង យើងតែងបានមកដោយធម៌សុចរិតទៀងត្រង់ ធ្វើឲ្យយើងមានសុខសោមនស្សថា ទ្រព្យទាំងឡាយ ដែលបានមកដោយសេចក្តីព្យាយាមរបស់យើង ជាទ្រព្យប្រកបដោយធម៌ បានមកដោយធម៌ របស់អត្មាអញ មិនមែនបានមកដោយទុច្ចរិតនោះទេ នេះហៅថា អត្ថិសុខ ។
ភោគសុខ មានន័យថា សុខកើតពីការចេះប្រើប្រាស់ចាយវាយទ្រព្យ ដែលខ្លួនរកបានមកនោះ ត្រូវបែងចែកទៅក្នុងផ្លូវជាកុសលដូចចិញ្ចឹមមាតាបិតា បុត្រភរិយា ទាសាទាសី កម្មករដែលរួមរស់ក្នុងបន្ទុករបស់ខ្លួន ឲ្យមានសេចក្តីសុខ ព្រោះអាស្រ័យទ្រព្យដែលខ្លូនមាននោះ ។ ម៉្យាងទៀត ចេះចែកធ្វើបុណ្យ ។ ត្រូវចៀសវាងយ៉ាងដាច់ខាត នូវការប្រើប្រាស់ទ្រព្យក្នុងផ្លូវខុសគឺ ចំណាយទៅលើស្រី ស្រា ល្បែង ជាអំពើអបាយមុខ នាំឲ្យវិនាសទ្រព្យសម្បត្តិ ។
អនណសុខ ជាសេចក្តីថា សុខកើតពីការមិនជាប់ជំពាក់បំណុលគេ ធម្មតាអ្នកជាប់បំណុលគេ ទោះតិចក្តីច្រើនក្តីតែងមានសេចក្តីទុក្ខព្រួយខ្លាចក្នុងចិត្ត ជានិច្ច ក្រែងម្ចាស់បំណុលគេមកតឿនទារ ។ ឯអ្នកមិនជាប់បំណុលនេះ តែមានសេចក្តីសុខសោមនស្សដូច្នេះថា អាត្មាអញមិនជំពាក់បំណុល ទោះតិចក្តីច្រើនក្តី របស់បុគ្គលណាមួយឡើយ នេះហៅថា អនណសុខ ។
អនវជ្ជសុខ មានន័យថា សុខកើតពីការងារប្រាសចាកទោស រាល់ការងារដែលយើងប្រកបក្នុងការរកស៊ីចិញ្ចឹមជីវិតសព្វថ្ងៃ មានការងារខ្លះអាចផ្តល់ទោសកំហុសដល់អ្នកធ្វើដូចជាត្រូវចូលគុក ជាប់ច្រវាក់ និងត្រូវគេដាក់ទោសទណ្ឌកម្មផ្សេងៗ ផលទាំងអស់នេះ បណ្តាលមកពីការងារមិនសុចរិត ។
បុគ្គលអ្នកប្រាថ្នាសេចក្តីសុខ ត្រូវវៀរចាក ការសម្លាប់ ការលួច ឆក់ ប្លន់ ការប្រព្រឹត្តខុសក្នុងកាម និយាយពាក្យកុហក ផឹកទឹកស្រវឹង ហើយបែរមកប្រកបធម៌ល្អ មានការស្រឡាញ់ចំពោះមនុស្សនិងសត្វទូទៅ រកស៊ីក្នុងផ្លូវសុចរិត ត្រេកអរតែនឹងភរិយារបស់ខ្លួន មានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាចម្រើនសតិវៀរចាកគ្រឿងស្រវឹង និងការងារឲ្យស្អាតដោយកាយ ដោយវាចា ដោយចិត្ត ការពិចារណាឃើញអំពើដែលខ្លូនធ្វើសុទ្ធតែល្អ ដូច្នេះចិត្តក៏រមែងត្រេកអររីករាយអ្នកដទៃក៏រាប់អានស្រឡាញ់ ចូលចិត្ត សេចក្តីសុខសោមនស្សក៏កើតឡើងព្រោះការងារមិនមានទោសយ៉ាងនេះ ។
យើងជាអ្នកស្រឡាញ់កិត្តិយសកេរ្តិ៍ឈ្មោះ យើងត្រូវតែជាអ្នកមានកាយកម្មសុចរិត វចីកម្មសុចរិត មនោកម្មសុចរិត ។ នៅក្នុងអដ្ឋកថា មនោរថបូរណី អដ្ឋកថាចារ្យសម្តែងថា សុខបីខាងដើមមិនបានចម្រៀកទី១៦ នៃសុខ ដែលកើតអំពីការងារប្រាសចាកទោសឡើយ ។
ព្រោះហេតុនេះ សូម្បីតែយើងមិនមានទ្រព្យសម្បត្តិជាសុខក៏ដោយ ក៏យើងមិនត្រូវទៅធ្វើអំពើលាមកមានការលួចប្លន់ជាដើមឡើយ យើងត្រូវគិតឃើញថា ទ្រព្យដែលមានវាកើតមកអំពីបុណ្យ បើយើងខ្វះបុណ្យហើយ តើទ្រព្យសម្បត្តិបានអំពីទីណា ។ កាលណាយើងក្រ យើងមិនត្រូវរវើរវាយចិត្តពេកទេ ត្រូវធ្វើចិត្តឲ្យស្ងប់ ហើយដោះស្រាយបញ្ហាដែលកើតឡើង ដោយបញ្ញារបស់យើង ។
នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ព្រះសីលវត្ថេរពោលថា៖

សីលមេវិធ សិក្ខេថ អស្មឹ លោកេ សុសិកិ្ខតំ សីល ហិ សព្វសម្បត្តឹ ឧបនាមេកិ សវិតំ។
បុគ្គល គប្បីសិក្សានូវសីលឲ្យជាសីល ដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពល្អហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង ។
សីលំ រក្ខេយ្យ មេធាវី បត្ថយានោ កយោ សុខេ បសំសំ វិត្តិលោភញ្ច បេច្ច សគ្គេ បមោទនំ ។
ជន អ្នកមានប្រាជ្ញា កាលចង់បាន នូវសេចក្តីសុខបីយ៉ាង គឺការសរសើ១ ការបាននូវសេចក្តីត្រេកអរ១ ការលះលោកនេះទៅហើយ រីករាយក្នុងស្ថានសួគ៌១ គប្បីរក្សានូវសីល ។

មាន សំនួរសួរថា ហេតុអ្វីបានជាព្រះថេរពោលថា អ្នកមានសីលតែងមានទ្រព្យសម្បត្តិ ឆ្លើយថា អ្នកមានសីលជាអ្នកមិនប្រមាទក្នុងកិច្ចការងារទាំងពួង ។ បុគ្គលដែលជាអ្នកមានសីលទោះធ្វើការអ្វី ក៏ជាអ្នកធ្វើដោយមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាអ្នកមិនធ្វេសប្រហែសឡើយ ព្រោះថា មនុស្សមានសីលជាអ្នកមាននូវ អប្បមាទធម៌ក្នុងខ្លួន ធ្វើការជាអ្នកប្រាកដប្រជាពេលសម្រាកដឹងនូវពេលសម្រាកមិនដើរលេង មិនខ្ជីខ្ជាការងារ ស្ថិតនៅក្នុងទីណា ក៏គេស្រឡាញ់រាប់អានគ្រប់ៗគ្នា ។ ដោយមានធម៌ក្នុងខ្លួនគឺការមិនធ្វេសប្រហែសនេះហើយ ទើបបានទទួលលទ្ធផលជាអ្នកមានទ្រព្យសម្បត្តិ និងញាតិមិត្តជិតខាងច្រើន ។ មនុស្សជាកល្យាណមិត្តតែងរាប់រកមនុស្សដែលជាអ្នកមានសីល ទោះបីយើងខាតជំនួញជួញដូរអ្វីមួយ ក៏មនុស្សដែលជាកល្យាណមិត្តដ៏ល្អរបស់យើង នឹងជួយដោះទុក្ខឲ្យរួចផុតពីភាពលំបាកនោះបានដែរ ។ ព្រោះហេតុនោះ អ្នកមានសីលតែងមាននូវទ្រព្យ និងកិត្តិយសល្អ ព្រមទាំងសេចក្តីសរសើរពីញាតិមិត្តបងប្អូនគ្រប់ៗកាល ។
អធនស្សុ រសង្ខាទា អពលស្ស ហតា នរា អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា ឥមេ ។
ជនអ្នកខ្សត់ចង់ស៊ីរសខ្ពស់ខ្ពង់ ជនអ្នកអត់កម្លាំងចង់ចម្បាប់
ជនអ្នកឥតបញ្ញាចង់ថ្លែងស័ព្ទ ជនបីនេះរាប់ទុកសើ្មឆ្កួត ។
អ្នកអត់ធនធាន ចង់ទទួលទាន រសឆ្ងាញ់លើសលែង
ជនឥតកម្លាំង ចង់តាំងប្រឡែង ចម្បាប់ទាត់ប៉ែង
សម្តែងអំនួត ។
សម្តែងអំនួត ។
ជនឥតប្រាជ្ញា ល្មោភថ្លែងចរចា ប្រាថ្នាគេអួត
ជនបីនេះប្រើ ទុកស្មើគេឆ្កួត ព្រោះឡើងអំនួត
លោ្មភហួសប្រមាណ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ។
ប្រភពពីៈ ៥០០០ឆ្នាំ
ប្រភពពីៈ ៥០០០ឆ្នាំ