សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបទាញយកឯកសារពី Torrent (ថរ៉ិនថ៍) ដោយល្បឿនលឿន (Full speed)។ អ្នកទាំងអស់គ្នាបានដឹងមកហើយថា សព្វថ្ងៃនេះច្បាប់អ៊ីនធឺណិតត្រូវបានរឹតបណ្ដឹងនៅបណ្ដាប្រទេសធំ ៗជាច្រើន ជាពិសេសគឺកម្មសិទ្ធិបញ្ញា។ ដូច្នេះហើយទើបធ្វើឲ្យវែបសាយដែលផ្តល់ការផ្ទុកឯកសារដើម្បីចែក រំលែកជាច្រើនបានត្រូវបិទ ដូចជាវែបសាយ Megaupload ជា ដើមដែលជាវែបសាយចែករំលែកឯកសារនាំមុខគេមួយ ត្រូវបានរឹបអូសដោយ FBI ពីព្រោះតែវែបសាយនេះបានរំលោភលើការរក្សាសិទ្ធិ ។ ខ្ញុំសង្កេតឃើញថាបច្ចុប្បន្ននេះពិបាកនឹងទាញយកឯកសារពីអ៊ីនធ័រ ណិតណាស់ ព្រោះតែឯកសារភាគច្រើនត្រូវបានលុបចោលពីវែបសាយដែលផ្តល់ File Hosting Sevice ទាំងអស់នោះ តែជាសំណាងណាស់ដែលឯកសារភាគច្រើននឹងពិបាកស្វែងរកបំផុតជាច្រើនមាននៅក្នុង ថរ៉ិនថ៍ ។
អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា Torrent (ថរ៉ិនថ៍) គឺវែបសាយដ៏ពេញនិយមដែលផ្ទុកទៅដោយឯកសារជាច្រើនដូចជា កម្មវិធីកុំព្យូទ័រ ហ្គេមកុំព្យូទ័រ វីដេអូ…. ជាដើម ប៉ុន្តែការទាញយកឯកសារពីថរ៉ិនថ៍ គឺវាទាមទារឲ្យមានកម្មវិធីជំនួយគឺ Torrent Download Clients ដូចជា Bit Torrent និង Utorrent។ល។ ប៉ុន្តែការទាញយករបៀបនេះពិតជាមានល្បឿនយឺតណាស់ ចំពោះឯកសារថរ៉ិនថ៍ដែលមានទំហំរាប់សិបជីប៊ី (GB) នោះគឺអាចប្រើរយៈពេលដល់ទៅរាប់សិបម៉ោងឯណោះ តែទោះជាយ៉ាងណាក៏នៅមានវិធីជាច្រើនដើម្បីពន្លឿនល្បឿនទាញយកនោះ បានដែរ គឺយើងអាចប្រើកម្មវិធី IDM (Internet Download Manager) ដែលជាកម្មវិធីសម្រាប់គ្រប់គ្រងនិងពន្លឿនការទាញយកឯកសារផ្សេងៗ នៅលើប្រព័ន្ធអ៊ីនធឺណិត តែបើទោះជាយ៉ាងនោះក្តី ក៏មិនអាចបានល្បឿនពេញដែរ ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការ ទាញយកឯកសារពីថរ៉ិនថ៍ ដោយ IDM (Internet Download Manager)។ ខ្ញុំសូមណែនាំរបៀបពីរយ៉ាងដែលងាយស្រួល តែមានលក្ខណៈខុសគ្នាត្រង់ល្បឿនក្នុងការទាញយក ខ្ញុំនឹងធ្វើការប្រៀបធៀបអំពីរបៀបទាំងពីរបែបនេះតើវាខុសគ្នា យ៉ាងណាខ្លះ សូមមើលការបង្ហាញខាងក្រោននេះ៖

៙ របៀបទីមួយ៖ ជាមួយ www.zbigz.com ៖
Zbigz.com គឺជា សេវាកម្មវែបសាយដ៏ពេញនិយមមួយ ដែលអាចជួយអ្នកទាំងអស់គ្នាដើម្បីអាចទាញយកឯកសារ Torrent (ថរ៉ិនថ៍) ដោយផ្ទាល់តែម្តងគឺពុំចាំបាច់ប្រើ Torrent Download Clients នោះទេ ។ បន្ទាប់ពីការបម្លែងឯកសារ ថរ៉ិនថ៍ ទៅតំណទាញយកផ្ទាល់ហើយនោះ អ្នកអាចទាញយកថរ៉ិនថ៍ ដោយប្រើប្រាស់ អាយ.ឌី.អឹម ដើម្បីជំនួយល្បឿនក្នុងការទាញយក ។ តែខ្ញុំសូមបញ្ជាក់ថា ZbigZ គឺមានគណនីឥតគិតថ្លៃ និងគណនី Premium ហើយគណនីទាំងពីរប្រភេទនេះក៏មានប្រសិទ្ធិភាពខុសគ្នាដែរ ចំពោះគណនីឥតគិតថ្លៃគឺយើងអាចទាញយកបានល្បឿនមធ្យមតែប៉ុណ្ណោះ តែចំពោះគណនី Premium វិញគឺយ៉ាងអាចទាញបានក្នុងល្បឿនយ៉ាងលឿន ។ បើអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបទាញយកតាម ZbigZ សូមមើលតាមរបៀបខាងក្រោម ។
1. សូមចូលទៅកាន់ www.zbigz.com
2. បន្ទាប់មកសូមធ្វើការបញ្ចូលឯកសារថរ៉ិនថ៍ (Torrent File) ឬក៏បិទភ្ជាប់តំណថរ៉ិនថ៍ (Megnet Link) ហើយចុចប៊ូតុង Go!
1. សូមចូលទៅកាន់ www.zbigz.com
2. បន្ទាប់មកសូមធ្វើការបញ្ចូលឯកសារថរ៉ិនថ៍ (Torrent File) ឬក៏បិទភ្ជាប់តំណថរ៉ិនថ៍ (Megnet Link) ហើយចុចប៊ូតុង Go!
3. បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយគឺមានពាក្យថា Free ហើយនឹង Premium សូមជ្រើសរើស Free សម្រាប់គណនីឥតគិតថ្លៃ

4. បន្ទាប់មកសូមរងចាំមួយភ្លេតដើម្បីធ្វើការទាញយក

5. ពេលរួចរាល់ហើយវានឹងប៊ូតុងទាញយក

៙ របៀបទីពីរ៖ ជាមួយ www.furk.net ៖
furk.net គឺ ជាវែបសាយមួយដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការផ្ទុកនូវ ឯកសារផ្ទាល់ខ្លួន ក៏ដូចជាឯកសារថរ៉ិនថ៍ផងដែរ ។ បន្ទាប់ពីធ្វើការផ្ទុកឯកសារនៅលើវែបសាយនេះហើយគឺយើងអាចទាញយក ឯកសារទាំងអស់នោះតាមរយៈតំណទាញយកផ្ទាល់តែម្តង (Direct link download) ក្នុងល្បឿនយ៉ាងលឿន (Full speed download) ដែលវាលឿនជាង Zbiz.com ទៅទៀត ។ វែបសាយនេះពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមាន ប្រព័ន្ធអ៊ីនធឺណិតយឺត ឬក៏សម្រាប់អ្នកដែលចង់បង្កើនល្បឿនក្នុងការទាញយកឯកសារ ពីថរ៉ិនថ៍ ។ សូមមើលអំពីរបៀបប្រើប្រាស់ដូចខាងក្រោមនេះ៖
1. សូមចូលទៅកាន់វែបសាយ www.furk.net ធ្វើការចុះឈ្មោះដើម្បីបើកគណនីប្រើប្រាស់
2. បន្ទាប់មកទៀតសូមធ្វើការផ្ទុកតំណ ឬក៏ឯកសារថរ៉ិនថ៍ ហើយចុចប៊ូតុង Add dowload ។
1. សូមចូលទៅកាន់វែបសាយ www.furk.net ធ្វើការចុះឈ្មោះដើម្បីបើកគណនីប្រើប្រាស់
2. បន្ទាប់មកទៀតសូមធ្វើការផ្ទុកតំណ ឬក៏ឯកសារថរ៉ិនថ៍ ហើយចុចប៊ូតុង Add dowload ។

3. សូមធ្វើការរងចាំ ពេលដែលឯកសារកំពុងផ្ទុក ពេលរួចរាល់ហើយវានឹងបង្ហាញដូចរួបខាងក្រោមនេះ
4 . សូមចុចទៅលើឯកសារនោះ វានឹងបង្ហាញប៊ូតុងទាញយក ដើម្បីឲ្យយើងធ្វើការទាញយកឯកសារថរ៉ិនថ៍ទាំងនោះបានដោយសេរីនឹង ល្បឿនយ៉ាងលឿនទៀតផង ។

5. នេះជាល្បឿនទាញយកដែលខ្ញុំទទួលបាន (Full Speed download)

អត្ថបទគន្លឹះនេះចម្លងពី : ឡាយឡង់ឌី