យើងដឹងហើយថាកម្មវិធីការិយាល័យMs.excel ជា កម្មវិធីមួយដែលមានការនិយមប្រើច្រើនសម្រាប់រក្សាទុកនូវទិន្នន័យ ឬកិច្ចការងារផ្សេងៗ។ជាពិសេសគឺអ្នកអាចប្រើកម្មវិធីនេះសម្រាប់ ធ្វើការទូទាត់ទៅលើការចំណូលចំណាយផ្សេងៗបានយ៉ាងងាយស្រួលដោយមិន បង្កភាពស្មុគស្មាញដល់អ្នកប្រើប្រាស់។ម្យ៉ាងវិញទៀតគឺកម្មវិធីនេះ មិនតម្រូវឬទាមទារកុំព្យូទ័រដែលមានទំហំ CPU , RAM , & Hard disk ធំពេកដែរ។នៅខាងក្រោមនេះ songbunthan នឹងលើកយកឧទាហរណ៍មួយមកធ្វើការបង្ហាញលោកអ្នកនៅក្នុងកម្មវិធី Ms.Excel ដើម្បីធ្វើជាវិក្កយបត្រសម្រាប់ផ្ដល់ជួនអតិថិជននៅពេលពួកគេបានទិញទំនិញឬផលិតផលរបស់អ្នកដោយប្រើប្រាស់រូបមន្ត Vlookup និងគន្លឹះសំខាន់ដែលអ្នកអាចយកមកចងទុកសម្រាប់ប្រើទៅតាមតម្រូវការនៃការងារ។
១-ជាដំបូងអ្នកត្រូវបង្កើត file មួយមានឈ្មោះថា account.xlsx សម្រាប់រក្សានិងវាបញ្ចូលប្រភេទផលិតផលផ្សេងៗដែលអតិថិជនបានទិញ។
២-កំណត់ចំណងជើងនៅតាម column ឬ Title នីមួយៗដូចមានក្នុងតារាងខាងក្រោម។
P_Id | P_Name | Quantity | Unit_Price | Discount | Payment | Guarantee |
-អ្នកអាចប្ដូរឈ្មោះនៃសន្លឹកកិច្ចការ( work sheet1) ជាឈ្មោះថ្មីគឺ products
-product id (P_ID) ទោះបីនៅពេលនេះអ្នកមិនត្រូវការប្រើវាក៏ដោយក៏អ្នកគូរតែបង្កើតវាឱ្យមាន។
៤-ដាក់ ឈ្មោះឱ្យទិន្នន័យជាក្រុមដើម្បីងាយស្រួលក្នុងការហៅទិន្នន័យដែល មានឈ្មោះនៅក្នុងក្រុមនោះទៅប្រើនៅលើសន្លឹកកិច្ចការផ្សេងៗ។
-Select លើក្រមទិន្នន័យដែលអ្នកចង់ដាក់ឈ្មោះជាក្រុមឧទាហរណ៍ថានៅពេលនេះយើងខ្ញុំជ្រើសរើសយកទិន្នន័យស្ថិតនៅក្នុង column P_Name បន្ទាប់មកទើបយើងចាប់ផ្ដើមដាក់ឈ្មោះឱ្យក្រុមនោះ។នៅពេលនេះយើងដាក់ឈ្មោះថា prodoct_type បន្ទាប់មកចុចលើ Key ‘ Enter ‘ ដើម្បីទទួលយកឈ្មោះថ្មីនេះ។
៥-បង្កើតវិក្កយបត្រ(invoice) សម្រាប់ចេញឱ្យទៅអតិថិជនក្រោយពេលគេបានទិញផលិតផលពីហាងអ្នកដោយបង្កើតសន្លឹកកិច្ចការថ្មីឈ្មោះថា invoice។
៦-ប្រើប្រាស់ Validation ដើម្បីទាញទាញទិន្នន័យពីសន្លឹកកិច្ចការឈ្មោះថា products មកបង្ហាញនៅលើសន្លឹកកិច្ចការ invoice ឬវិក្កយបត្រ។
-ជ្រើសរើស cell ណាដែលអ្នកចង់រក្សាទិន្នន័យនៅក្នុងសន្លឹកកិច្ចការថ្មីសម្រាប់ធ្វើវិក្កយបត្រដោយជ្រើសរើសយកតែមួយ column ជាគោលបន្ទាប់មកចុចលើ Data នៅលើ toolbar។
៧-ចុចលើម៉ឺនុយបា Data Validation> Data Validation…ដូចមានបង្ហាញតាមរយៈរូបខាងលើ។
-Allow: ជ្រើសរើសយក list នៅពេលអ្នកចុចលើ cell នោះវានិងបង្ហាញទិន្នន័យដល់អ្នកជា List សម្រាប់ជ្រើសរើសនូវឈ្មោះឬប្រភេទទិន្នន័យនីមួយៗ។
-prodoct_typeជាឈ្មោះទិន្នន័យជាក្រុមដែលអ្នកបានដាក់ឱ្យនៅក្នុងសន្លឹកកិច្ចការ products ហៅវាមកបង្ហាញនៅលើសន្លឹកកិច្ចការវិក្កយបត្រនេះ។ក្រោយពីបានបំពេញដូចរូបខាងលើរួចមកចុចលើប៊ូតុង OK ដើម្បីយល់ព្រម។
៨-ប្រើរូបមន្ត VLOOKUP ដើម្បីទាញយកទិន្នន័យពីសន្លឹកកិច្ចការ product ដែលបានរក្សាប្រភេទទិន្នន័យមកបង្ហាញនៅលើសន្លឹកវិក្កយបត្រទៅតាមឈ្មោះដែលអ្នកជ្រើសរើសយកចេញពី Cell អ្នកបានកំណត់យកជាមួយការប្រើ Data Validation ។
មានរូបមន្តទូទៅ៖ VLOOKUP (lookup_value, table_array,col_index_num,[range_lookup])
-lookup_value: ជាតម្លៃនៃទិន្នន័យរបស់អ្នកដែលត្រូវរកនៅក្នុង Cell ដូចនៅក្នុងឧទាហរណ៍នេះយើងខ្ញុំចង់ធ្វើការស្វែងរកតាមឈ្មោះផលិតផលគឺ product type ចេញពី column Product Name។
-table_array: ជាកន្លែងដែលអ្នកត្រូវស្វែងរកទិន្នន័យថាទិន្នន័យទាំងអស់នោះអ្នកទាញចេញពីតារាងណាចេញពីសន្លឹកកិច្ចការណា?ដោយវាមានការអាស្រ័យតាមCell ដែលមានជាក់ស្ដែងដូចមានក្នុងឧទាហរណ៍នេះគឺ($B$2:$D$10)។
-col_index_num: ជាទីតាំងឬ column ណាមួយដែលអ្នកត្រូវហៅតម្លៃរបស់វាមកបង្ហាញ។នៅក្នុងឧទាហរណ៍នេះយើងហៅ column ‘ quantity មកបង្ហាញ។
-[range_lookup]: ជាតម្លៃឬជា ទីតាំងមួយសម្រាប់ឱ្យអ្នកធ្វើការផ្គូផ្គង។ប្រសិនបើវាបាបជួបតម្លៃ ចុងក្រោយហើយវាបានបោះតម្លៃនោះចេញមក។នៅក្នុងឧទាហរណ៍នេះវាមិន មានលក្ខណឬតម្លៃទេប្រសិនបើវារកឈ្មោះមិនឃើញជាលទ្ធផលវានិងផ្ដល់ សញ្ញា #N/A ។ចំណាំថានៅក្នុង Excel មានតម្លៃពីគឺ 0 ជំនួសឱ្យ False ហើយ 1ជំនួសឱ្យ True។
*នៅក្នុង cell quantity អ្នកត្រូវបំពេញរូបមន្តដូចខាងក្រោម។
=VLOOKUP(A2,products!$B$2:$D$10,2,FALSE)
-A2: ជាតម្លៃដែលអ្នកត្រូវធ្វើការជ្រើសរើសយកជាពី Product Name (P_Name)។
-Products!: ជាឈ្មោះសន្លឹកកិច្ចការដែលអ្នកហៅពីសន្លឹកកិច្ចការទីមួយ (products)។
-$B$2:$D$10:ជា Cell ដែលយើងត្រូវទាញទិន្នន័យមកបង្ហាញហើយលេខ 2 ជាជួរឈរដែលយើងបានជ្រើសរើសយកទិន្នន័យយក។
*នៅក្នុង cell Unit_Price: =VLOOKUP(A2,products!$B$2:$D$10,3,FALSE)ហើយនៅក្នុង cell ផ្សេងៗអ្នកត្រូវបំពេញរូបមន្តដូចគ្នាប៉ុន្តែត្រូវដូរចំនួនcol_index_num ឬលេខនៃជូរឈរផ្សេងៗពីគ្នាឱ្យត្រូវនិងទីតាំងដែលអ្នកចង់ទាញមកបង្ហាញ។
៩-លទ្ធផលទទួលបានក្រោយពីប្រើ VLOOKUP គឺ៖
-ម្យ៉ាងទៀតអ្នកអាចប្រើ VLOOKUP ទាញយកទិន្នន័យដោយផ្ទាល់ដោយអ្នកមិនចាំបាច់ចុចជ្រើសរើសតាមរយៈឈ្មោះឡើយដោយគ្រាន់តែបញ្ចូលរូបមន្ត VLOOKUP: =VLOOKUP(A2,products!$A$2:$D$10,4,FALSE)។
-អនុវត្តន៍ដូចខាងលើនេះអ្នកវានិងធ្វើការផ្លាស់ប្ដូរនៅពេលអ្នកបានផ្លាស់ប្ដូរទិន្នន័យនៅក្នុងសន្លឹកកិច្ចការ products៕